គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ


« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

រូបគំនូរ​​ម៉ារី និង​ព្រះឱរស​ព្រះយេស៊ូវ

ប្រសូត​កម្ម​ធ្វើ​ពី​ស្ពាន់​ និង​ដី​ពណ៌​ត្នោត ដោយ ជេខឺក រីឆាដ

ថ្ងៃ​ទី ២០–២៦ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ

បុណ្យ​គ្រីស្មម៉ាស់​គឺជា​ពេលវេលា​ដ៏រីករាយ​មួយ​សម្រាប់​កុមារ​ជាច្រើន ។ សូមពិចារណា​ពីរបៀប​ដែល​អ្នក​នឹង​ជួយ​ពួកគេ​ឲ្យ​ភ្ជាប់​សេចក្តីអំណរ​នៅក្នុង​បុណ្យគ្រីស្ទម៉ាស់ ទៅនឹង​សេចក្តីអំណរ​នៃ​ដំណឹងល្អ​របស់​ព្រះ​អង្គសង្រ្គោះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​អ្វី​ដែល​ពួកគេ​បានធ្វើ​នៅក្នុង​សប្តាហ៍​មុន​ដើម្បី​ប្រារព្ធ​អបអរ​​ការប្រសូត​របស់​ព្រះអង្គសង្រ្គោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ខ្ញុំ​អាច « ថ្លែង​ទីបន្ទាល់ [ របស់ខ្ញុំ ] ដើម្បី​ប្រារព្ធ​អបអរ​នឹង​​ការប្រសូត​របស់​ព្រះយេស៊ូវ ។

នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) គណៈ​ប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បានផ្តល់​ទីបន្ទាល់​របស់ពួក​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី « រំឭក​ការប្រសូត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​ពិចារណា​ពីរបៀប​ដែល​អ្នក​នឹង​លើកទឹកចិត្ត​កុមារ​ឲ្យចែកចាយ​ទីបន្ទាល់​របស់ពួកគេ​ជាមួយ​អ្នកដទៃ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញកុមារ​នូវ​ច្បាប់​ចម្លង​ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ( សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្តាហ៍នេះ​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូមចង្អុល​ទៅពាក្យ ព្រះគ្រីស្ទ នៅក្នុង​ចំណងជើង ហើយ​សូម​ឲ្យ​កុមារ​ចង្អុល​ទៅពាក្យ​នេះ​ដែរ ។ សូម​បង្ហាញ​ហត្ថលេខា​​នៅខាងក្រោម​ទំព័រ​ផងដែរ ហើយ​ប្រាប់កុមារ​ថា​នៅក្នង​ឆ្នាំ ២០០០ គណៈប្រធានទីមួយ និង​ពួកសាវក​ដប់ពីរនាក់ បានសរសេរ​ទីបន្ទាល់​របស់ពួកលោក​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ បាន​ចុះហត្ថលេខា​ឈ្មោះ​របស់​លោក ហើយ​ចែកចាយវា​​ជាមួយ​ពិភពលោក ។

  • សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ និង​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ក្រោកឈរ ហើយ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​ដឹង​អំពី​ទ្រង់ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ សូម​ប្រាប់ពី​សេចក្តីពិត​ចេញពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ។ សូម​រំឭក​កុមារថា នៅពេល​ពួកគេ​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវ នោះ​ពួកគេ​កំពុង​ចែកចាយ​ទីបន្ទាល់របស់ពួកគេ​ហើយ ។

  • សូម​ប្រាប់​កុមារ​ពីរបៀប​ដែល​អ្នក​ទទួលបាន​ទីបន្ទាល់​របស់​អ្នកអំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយនឹង​អ្វី​ដែល​អ្នក​កំពុងធ្វើ ដើម្បី​រក្សា​ទីបន្ទាល់​របស់​អ្នក​ឲ្យ​រឹងមាំ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​ពី​វិធី​ទាំងឡាយ​ដែល​ពួកគេ​អាច​ពង្រឹង​ទីបន្ទាល់​របស់ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​រឿងមួយ​ដើម្បី​ធ្វើ ។

ព្រះវរបិតាសួគ៌​បានបញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់​មក ទុក​ជា​អំណោយ​ដល់​យើង ។

ការផ្តល់ និង​ការ​ទទួលអំណោយ​គឺជា​ប្រពៃណី​នៃ​បុណ្យគ្រីស្ទម៉ាស់​​សម្រាប់​មនុស្ស​ជាច្រើន ។ ប្រពៃណីនេះ​គួរតែ​ជួយ​យើង​ឲ្យ​ចងចាំ​ពី​​« អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​នៃ​ព្រះរាជបុត្រា​ដ៏​ទេវភាព » របស់ព្រះ ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ប្រាប់អំពី​អំណោយ​ដែល​ពួកគេ​បាន​ជូនទៅគេ និង​បាន​ទទួល​ពី​គេ ។ សូម​អាន​ប្រយោគចុងក្រោយ​នៃ ​« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ហើយ​អញ្ជើញ​ពួកគេ​ឲ្យស្តាប់​រក​អំណោយទាន​របស់ព្រះ​ដែល​បាន​ប្រទាន​ដល់​យើង ។ ( ប្រសិនបើចាំបាច់ សូម​ជួយ​ពួកគេ​ឲ្យ​យល់ថា « មិន​អាច​ប្រៀបផ្ទឹម​បាន » មានន័យថា « ប្រសើរ​ជាង​អ្នកដទៃ​ផ្សេងទៀត​ទាំងអស់ » ) ។ ហេតុអ្វី​ព្រះរាជបុត្រា​របស់ព្រះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អំណោយទាន​ដ៏​ប្រសើរបំផុត ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​គ្នា ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។ សូម​ជួយ​កុមារ​ឲ្យ​ជ្រើសរើស​ឃ្លា​​មួយ​ចេញ​ពី​បទចម្រៀង​ ដែល​ពួកគេ​ចង់​គូរជា​រូប ( ដូចជា « ទារក​ទើបកើត » ឬ « ដើរ​ជាមួយ​មនុស្ស » ។ នៅពេល​ពួកគេគូរ​រូប សូម​​ឲ្យ​កុមារ​ប្រាប់​អ្នក​ពីរបៀប​ដែល​ពួកគេ​គិត​ពីអ្វី​ដែល​ព្រះយេស៊ូវ​បានធ្វើ​សម្រាប់​ពួកគេ ។ ក៏​សូមចែកចាយ​អារម្មណ៍​របស់​អ្នក​ផងដែរ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើតាម​គំរូ​របស់ទ្រង់ ។

ផ្នែកមួយ​នៃ « ឥទ្ធិពល.ដ៏ជ្រាលជ្រៅ » របស់​ព្រះអង្គ​សង្រ្គោះ​នៅលើ​ពិភពលោក​គឺជា​គំរូ​ដ៏ឥតខ្ចោះ​របស់ទ្រង់ ។ តើ​អ្នក​នឹង​បំផុស​គំនិត​កុមារ​ឲ្យ​ធ្វើតាម​ទ្រង់​យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ចេញពី​កថាខណ្ឌទី​ពីរ​នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សូម​អាន​ឲ្យ​កុមារ​ស្តាប់​ពី រឿង​ខ្លះៗ​ដែល​ព្រះយេស៊ូវ​បានធ្វើ ។ សូម​បង្ហាញ​រូបភាព​ស្ដីពី​ព្រះជន្ម​របស់ទ្រង់ ( សូមមើល​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះ ) ហើយ​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​អ្វី​ដែល​ព្រះ អង្គសង្រ្គោះ​កំពុងធ្វើ​នៅក្នុង​រូបភាព​ទាំងនោះ ។ សូម​ជួយ​ពួកគេឲ្យ​​គិត​ពី​វិធី​មួយចំនួន​ដែល​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់ទ្រង់ ។

  • សូម​ជ្រើសរើស​វីដេអូ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ( ComeuntoChrist.org ) ដើម្បី​បង្ហាញ​កុមារ ឬ​ប្រាប់អំពី​គ្រា​នៅពេល​អ្នក​ត្រូវបាន​ទទួល​ពរជ័យ​ ដោយសារ​នរណាម្នាក់​បាន​បម្រើ​ដូចជា​ព្រះគ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​ធ្វើការងារបម្រើ​ងាយៗ ហើយ​សុំ​ឲ្យ​កុមារ​ផ្សេងទៀត​ធ្វើការ​ទស្សទាយ​ពី​អ្វី​ដែល​ពួកគេ​កំពុងធ្វើ ។ សូម​ឲ្យ​កុមារ​បានធ្វើ​គ្រប់គ្នា ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វីមួយ​ដែល​ពួកគេ​អាចធ្វើ​ដើម្បី​បម្រើ​នរណា​ម្នាក់​នៅក្នុង​ក្រុមគ្រួសារ​របស់ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

« យើង​ថ្លែង​ទីបន្ទាល់​របស់​យើង » ។

គំរូ​របស់​ពួក​ព្យាការី និង​ពួកសាវក​ដែល​បាន​សរសេរ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » អាច​បំផុស​គំនិត​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់ពួកគេ​ពី​ព្រះយេស៊ូ​គ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមសរសេរ​នៅលើ​ក្តារខៀន ​ខ្ញុំ​ដឹងថា ព្រះយេស៊ូវ​គ្រីស្ទ … ​ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគនេះ ។ សូម​ស្នើឲ្យ​ពួកគេ​មើល​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដើម្បី​រក​គំនិត​ផ្សេងៗ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ? តើ​អ្នក​ដទៃ​បាន​ទទួលពរជ័យ​នៅពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង​យ៉ាងដូចម្តេច​ខ្លះ ?

  • សូម​លើកឡើងថា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ត្រូវបាន​ចុះហត្ថលេខា​ដោយ​គណៈប្រធានទីមួយ ហើយនឹង​ពួកសាវក​ដប់​ពីរនាក់ ។ សូម​អាន​ជាមួយគ្នា​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣ ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកសាវក​ខុសពី « អ្នក​កាន់មុខតំណែង​ដទៃ​ទៀត​ក្នុង​សាសនាចក្រ » ? សូម​ជ្រើសរើស​វីដេអូ​មួយ​​អំពី « សាក្សី​ពិសេស​នៃ​ព្រះគ្រីស្ទ ដើម្បី​ចែកចាយ​ជាមួយ​កុមារ ( ChurchofJesusChrist.org ) ។ ហេតុអ្វី​យើង​មាន​អំណរគុណ​ដែល​មាន​សាក្សី​ពិសេស​នៃ​ព្រះគ្រីស្ទ​នៅក្នុង​សម័យ​របស់​យើង ?

« សូម្បីតែ​មួយ​ក៏គ្មានស្មោះ​ដែល​មាន​ឥទ្ធិពល​ដ៏ជ្រាលជៅ » ។

នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ពួកព្យាការី និង​ពួកសាវក​បាន​ប្រកាសថា គ្មាន​នរណា​ម្នាក់​មាន​ឥទ្ធិពល​លើ​បុត្រា​បុត្រី​​របស់ព្រះ​ជាង​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ជួយ​កុមារ​ឲ្យ​រៀន​អំពី​ឥទ្ធិពល​ដ៏ជ្រាលជ្រៅ​របស់​ព្រះអង្គ​សង្រ្គោះ​លើ​យើង​ទាំងអស់​គ្នា ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់​នូវឃ្លា ឬ​ប្រយោគ​មួយ​ចេញ​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ហើយ​សូម​ឲ្យ​ពួកគេ​គូររូបភាព​មួយ​ពី​ឃ្លា ឬ​ប្រយោគ​នោះ ។ នៅពេល​កុមារ​ម្នាក់ៗ​បង្ហាញ​រូបភាព​ដល់​សិស្ស​ក្នុង​ថ្នាក់ សូម​ឲ្យ​កុមារ​ដទៃទៀត​ទស្សទាយ​អ្វី​ដែល​រូបភាព​នេះ​កំពុង​បង្ហាញ ហើយ​ស្វែងរក​ប្រយោគ​ដែល​ត្រូវ​គ្នា​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ។ តើ​យើង​មាន​ពរជ័យ​ពីព្រោះតែ​ដំណើរ​ជីវិត និង​បេសកកម្ម​របស់​ព្រះ​យេស៊ូវ គ្រីស្ទ​ដោយ​របៀប​ណា ?

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ឈ្មោះ ឬ​ងារ​ខុសៗគ្នា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ហើយ​សូម​គូស​បន្ទាត់​ពី​ខាងក្រោម​ពាក្យ​នោះ ប្រសិនបើ​អាច​ធ្វើបាន ( ឧទាហរណ៍​មួយចំនួន​រួម​ទាំង ព្រះមែស៊ី ព្រះរាជបុត្រា​ច្បងបង្អស់ ជាដើម ហើយ​ជាចុង អ្នក​ទូលអង្វរ​ជំនួស និង​ថ្ម​ជ្រុង​យ៉ាងឯក ) ។ សូម​និយាយ​អំពី​អ្វី​ដែល​ងារនីមួយៗ​ទាំងនេះ​បង្រៀន​យើង​អំពីទ្រង់ ។ ( ងារ​មួយ​ចំនួន​ទាំងនេះ​ត្រូវ​បាន​ឲ្យ​និយមន័យ​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយBible Dictionary ។ )

« ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ។

បុណ្យ​គ្រីស្ទម៉ាស់​​គឺជា​រដូវកាល​ដ៏រីករាយ​មួយ ពីព្រោះតែ​សេចក្តី​សង្ឃឹម​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឲ្យ​​មក​ពិភពលោក​ តាមរយៈ​ការបង្រៀន គំរូ​ និង​ការពលិកម្ម​ដ៏ធួន​របស់ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ

ពន្លឺ​ដល់​ពិភពលោក ដោយ ហូវ័ឌ លីយ៉ុង

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​គូររូប​ដើម​គ្រីស្ទម៉ាស់​មួយ ឬ​គូររូប​ដើម​នេះ​នៅលើ​ក្តារខៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​តុបតែង​ដើមនេះ​ជាមួយ​ពាក្យ ឬ​ឃ្លា​ចេញពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែល​ពិពណ៌នា​ពី​អំណោយទាន​ដែល​ព្រះអង្គសង្រ្គោះ​បាន​ប្រទាន​ដល់​យើង ( ដូចជា « ពន្លឺ » « ជីវិត » និង « សេចក្តីសង្ឃឹម » ) ។ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​មូលហេតុ​ដែល​ពួកគេ​បានជ្រើសរើស​ពាក្យ ឬ​ឃ្លា​ទាំងនោះ ។

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ទំនុកតម្កើង​បុណ្យ​គ្រីស្ទម៉ាស់​​ដែល​ប្រាប់​ពី​ពន្លឺ ជីវិត និងក្តីសង្ឃឹម​ដែល​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ​បាន​នាំំមក​កាន់ពិភពលោក​នេះ—ឧទាហរណ៍ « ឱ ! ភូមិ​បេថ្លេហិម ភូមិ​ស្ងួនភ្ញា » ឬ « ស្តាប់ សំឡេង​សួគ៌ា​ជាតិ​សាសន៍​ទាំងឡាយ ! » ( ទំនុកតម្កើង ល.រ. ១២៩, ១៦៤ ) ។ សូម​ច្រៀង​ទំនុកតម្កើង​នេះ​ជាមួយគ្នា ហើយ​ទុក​ឲ្យ​កុមារ​ចែកចាយ​ពីរបៀប​ដែល​ព្រះយេស៊ូវ​បាន​នាំពន្លឺ ជីវិត និង​សេចក្តីសង្ឃឹម​មកកាន់​ជីវិត​របស់ពួកគេ ។

  • សូម​ឲ្យ​កុមារ​ខ្លះអាន​អំពី​ពួក​អ្នក​គង្វាល​នៅក្នុង លូកា ២:៨–២០ ។ សូម​ឲ្យ​កុមារ​អាន​អំពី​ស៊ីម្មាន​នៅក្នុង លូកា ២:២៥–៣៣ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយគ្នា​ថាតើ​ពួក​អ្នកគង្វាល និង​ស៊ីម្មាន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការដឹង​ថា ​ព្រះយេស៊ូវ​​បាន​ប្រសូត​មក ។ ហេតុអ្វី​ពួកគេ​មាន​អារម្មណ៍​បែបនេះ ? ហេតុអ្វី​ការប្រសូត​របស់ទ្រង់​នាំមក​ឲ្យ​យើង​នូវ « សេចក្តីអំណរ​យ៉ាងអស្ចារ្យ » ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​ពីនរណា​ម្នាក់​នៅក្នុង​ក្រុមគ្រួសារ​របស់ពួកគេ​ ជា​អ្នក​ដែល​ពួកគេ​អាច​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេអំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ សូម​ជួយ​ពួកគេ​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​និយាយ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​បុគ្គលនោះ​​លើ​​ទ្រង់ ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

រៀបចំខ្លួន​​ដោយ​ការ​សិក្សា​ព្រះគម្ពីរ ។ « ការសិក្សាព្រះបន្ទូល​របស់​ព្រះ​​ប្រកប​ដោយការ​អធិស្ឋាន​​ធ្វើ​ឲ្យ​យើង​​នៅ​ស្រប​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់មក​ទ្រង់​អាច​បំផុស​គំនិត​យើង​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​បាន​សិក្សា នៅពេល​យើង​បង្រៀន និង​លើកតម្កើង​អ្នកដទៃ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ១២ ។ )