« សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៖ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់
គោរពជូន គណៈប្រធានអង្គការបឋមសិក្សា និង អ្នកដឹកនាំតន្រី្ត
ចម្រៀងកុមារគឺជាឧបករណ៍ដ៏មានឥទ្ធិពល ដើម្បីជួយកុមារឲ្យរៀនអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ និងសេចក្ដីពិតជាមូលដ្ឋាននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលកុមារច្រៀងអំពីគោលការណ៍នៃដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏ពេញលេញនៃគោលការណ៍ទាំងនោះ ។ ទំនុកច្រៀង និងតន្ត្រីនឹងដក់ជាប់ក្នុងគំនិត និងដួងចិត្តរបស់កុមារពេញមួយជីវិតរបស់ពួកគេ ។
សូមស្វែងរកជំនួយពីព្រះវិញ្ញាណ នៅពេលអ្នករៀបចំបង្រៀនដំណឹងល្អតាមរយៈតន្ត្រី ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលអ្នកកំពុងច្រៀង ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលតន្ត្រីទាក់ទងនឹងអ្វីដែលពួកគេកំពុងរៀន និងកំពុងដកពិសោធន៍នៅឯគេហដ្ឋាន និងក្នុងថ្នាក់កុមារ ។ កុមារ និងក្រុមគ្រួសាររបស់ពួកគេនឹងមានពរតាមរយៈការខិតខំប្រឹងប្រែងលះបង់ខ្ពស់របស់អ្នក ។
យើងស្រឡាញ់អ្នក ហើយសូមសម្ដែងការដឹងគុណរបស់យើងចំពោះការបម្រើដ៏មានការលះបង់ខ្ពស់ដែលអ្នកកំពុងបម្រើដើម្បីពង្រឹង ហើយការពារកុមារដ៏មានតម្លៃរបស់យើង ។
គណៈប្រធានអង្គការបឋមសិក្សាទូទៅ
សេចក្តីណែនាំអំពីបទបង្ហាញនៅក្នុងការប្រជុំសាក្រាម៉ង់
ក្រោមការដឹកនាំរបស់ប៊ីស្សព នោះបទបង្ហាញរបស់កុមារនៅម៉ោងប្រជុំសាក្រាម៉ង់ គឺជាធម្មតាធ្វើនៅត្រីមាសទីបួននៅក្នុងឆ្នាំនីមួយៗ ។ ក្នុងនាមជាគណៈប្រធានថ្នាក់អង្គការបឋមសិក្សា និងអ្នកដឹកនាំតន្រ្តី សូមរៀបចំដើម្បីជួបគ្នាជាមួយទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ដែលមើលការខុសត្រូវលើថ្នាក់អង្គការបឋមសិក្សានៅដើមឆ្នាំ ដើម្បីចាប់ផ្តើមពិភាក្សាពីផែនការក្នុងការធ្វើបទបង្ហាញនេះ ។ នៅពេលអ្នកបានបញ្ចប់ផែនការនេះ សូមទទួលការអនុមតិពីពួកគាត់ ។
បទបង្ហាញនេះគួរអនុញ្ញាតឲ្យកុមារបង្ហាញអ្វីដែលពួកគេ និងក្រុមគ្រួសាររបស់ពួកគេបានរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ចេញពីគោលលទ្ធិ និងសេចក្តីសញ្ញានៅឯផ្ទះ និងនៅក្នុងថ្នាក់អង្គការបឋមសិក្សា រួមទាំងបទចម្រៀងថ្នាក់អង្គការបឋមសិក្សា ដែលពួកគេបានច្រៀងនៅក្នុងឆ្នាំនេះ ។ សូមពិចារណាប្រកបដោយការអធិស្ឋាននូវគោលការណ៍ និងបទចម្រៀងអ្វីដែលជួយឲ្យពួកគេរៀន ។ ចូរធ្វើការកត់ចំណាំសុន្ទរកថា និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់កុមារពេញមួយឆ្នាំ ដើម្បីអាចយកមកប្រើនៅក្នុងបទបង្ហាញនេះ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទគម្ពីរ ដំណើររឿង និងទីបន្ទាល់របស់ពួកគេពីព្រះអង្គសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់នៅក្នុងបទបង្ហាញ ។ នៅពេលអ្នករៀបផែនការធ្វើបទបង្ហាញនេះ សូមគិតពីវិធីជាច្រើនដែលវាអាចជួយក្រុមជំនុំឲ្យផ្តោតយកចិត្តទុកដាក់លើព្រះអង្គសង្រ្គោះ និងសេចក្តីពិតដែលទ្រង់បានស្តារឡើងវិញនៅថ្ងៃចុងក្រោយ ។
អង្គភាពដែលមានកុមារតិច អាចពិចារណានូវរបៀបដែលសមាជិកក្រុមគ្រួសារអាចចូលរួមជាមួយនឹងកូនៗរបស់ពួកគាត់ ។ សមាជិកម្នាក់នៅក្នុងគណៈប៊ីស្សពអាចបញ្ចប់ការប្រជុំដោយការថ្លែងទីបន្ទាល់សង្ខេបៗ ។
នៅពេលអ្នករៀបចំបទបង្ហាញ សូមចងចាំគោលការណ៍ណែនាំដូចខាងក្រោម ៖
-
ការហាត់សមមិនគួរយកពេលមិនចាំបាច់ពីថ្នាក់អង្គការបឋមសិក្សា ឬក្រុមគ្រួសារឡើយ ។
-
បទបង្ហាញជារូបភាព សំលៀកបំពាក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគឺមិនសមរម្យចំពោះការប្រជុំសាក្រាម៉ង់នោះទេ ។
សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ចំណុច ១១.៥.៣ នៅលើគេហទំព័រ ChurchofJesusChrist.org ។
សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង
៥ នាទី ( គណៈប្រធានអង្គការបឋមសិក្សា ) ៖ ការអធិស្ឋានបើក បទគម្ពីរ ឬមាត្រានៃសេចក្ដីជំនឿ និងការឡើងនិយាយរបស់កុមារម្នាក់ ។
២០ នាទី ( អ្នកដឹកនាំតន្ត្រី ) ៖ ម៉ោងច្រៀងចម្រៀង
គោលបំណងនៃម៉ោងច្រៀងចម្រៀងគឺដើម្បីជួយកុមារឲ្យពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូគ្រីស្ទ តាមរយៈតន្រ្តី ។ គណៈប្រធានអង្គការបឋមសិក្សា និងអ្នកដឹកនាំតន្ត្រីជ្រើសរើសចម្រៀងសម្រាប់ខែនីមួយៗដោយមានគោលបំណងនេះក្នុងចិត្ត ។ បទចម្រៀងគួរតែពង្រឹងគោលការណ៍ទាំងឡាយដែលកុមារកំពុងរៀនអំពីគោលការណ៍ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្នាក់រៀន និងផ្ទះរបស់ពួកគេ ។ បញ្ជីចម្រៀងមួយដែលពង្រឹងដល់គោលការណ៍ទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងសេចក្ដីណែនាំនេះ ។ ចម្រៀងទាំងនេះក៏មានណែនាំនៅក្នុងសៀវភៅចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សាផងដែរ ។
នៅពេលអ្នកបង្រៀនបទចម្រៀងនីមួយៗទៅកុមារ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀនរួចហើយអំពីដំណើររឿង និងគោលការណ៍ខាងគោលលទ្ធិនោះនៅក្នុងបទចម្រៀងនីមួយៗ ។ អ្នកអាចរំឭកក្នុងគម្រោងមេរៀននៃសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ដែលកុមារកំពុងរៀននៅក្នុងថ្នាក់របស់ពួកគេ ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកបានដឹងអំពីរឿង និងគោលការណ៍ទាំងឡាយដែលពួកគេកំពុងរៀន ដើម្បីអ្នកអាចពិចារណាពីរបៀបដើម្បីជួយដល់ការរៀនសូត្ររបស់ពួកគេដោយប្រើប្រាស់តន្រ្តី ។
នៅអំឡុងម៉ោងច្រៀងចម្រៀង អ្នកក៏អាចរំឭកបទចម្រៀងដែលកុមារបានរៀនពីមុនៗមក និងបទចម្រៀងដែលកុមារចូលចិត្តច្រៀង ។ នៅពេលអ្នករំឭក សូមឲ្យកុមារចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតដែលមាននៅក្នុងបទចម្រៀងទាំងនេះ ។
សៀវភៅចម្រៀងកុមារ គឺជាធនធានមូលដ្ឋានសម្រាប់តន្រ្តីនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។ ទំនុកតម្កើងមកពីសៀវភៅទំនុកតម្កើង និងចម្រៀងមកពីទស្សនាវដ្តី Friend និងទស្សនាវដ្តី លីអាហូណា ក៏អាចប្រើប្រាស់បានផងដែរ ។ ជួនកាល កុមារអាចច្រៀងចម្រៀងជាតិ ឬចម្រៀងថ្ងៃបុណ្យ ដែលសមរម្យសម្រាប់ថ្ងៃអាទិត្យ និងសម្រាប់អាយុរបស់កុមារ ។ ការប្រើចម្រៀងផ្សេងទៀតនៅក្នុងថ្នាក់អង្គការបឋមសិក្សាត្រូវតែមានការអនុមតិពីគណៈប៊ីស្សព ( សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ចំណុច ១១.២.៤ ) ។
ទិដ្ឋភាពទូទៅនៃថ្នាក់បឋមសិក្សា
រាល់សប្តាហ៍ កុមាររៀន ៖
-
ម៉ោងច្រៀងចម្រៀង ៖២៥ នាទី
-
ការប្ដូរកម្មវិធី ៖៥ នាទី
-
ម៉ោងបង្រៀន ៖២០ នាទី
ថ្នាក់ដឹកនាំរបស់ថ្នាក់អង្គការបឋមសិក្សាដែលមានចំនួនកុមារច្រើន អាចបំបែកកុមារជាពីរក្រុម ហើយឲ្យក្រុមមួយនៅក្នុងថ្នាក់អង្គការបឋមសិក្សារៀន ខណៈដែលក្រុមមួយទៀតនៅក្នុងម៉ោងច្រៀង ។ បន្ទាប់មកក្រុមទាំងពីរប្តូរទីកន្លែងគ្នា ។ នៅក្នុងករណីបែបនេះ ថ្នាក់ដឹកនាំអង្គការបឋមសិក្សាអាចត្រូវកែសម្រួលម៉ោងដែលបានបង្ហាញខាងលើ ដើម្បីឲ្យត្រូវតាមកាលៈទេសៈរបស់ពួកគាត់ ។
តន្ត្រីសម្រាប់ម៉ោងច្រៀងចម្រៀង
ខែ មករា
-
« ការអធិស្ឋានដំបូងរបស់យ៉ូសែប ស្ម៊ីធ » ទំនុកតម្កើង ល.រ ១៥
-
« ស្វែងរកគិត និងអធិស្ឋាន » សៀវភៅចម្រៀងកុមារ ទំព័រ ៦៦
-
« ខ្ញុំកំពុងធ្វើ—ពង្សប្រវត្តិ » សៀវភៅចម្រៀងកុមារ ទំព័រ ១០០
ខែ កុម្ភៈ
-
« ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » សៀវភៅចម្រៀងកុមារ ទំព័រ ៩០
-
« បព្វជិតភាពបានស្ដារឡើងវិញ« សៀវភៅចម្រៀងកុមារ ទំព័រ ៦០
-
« ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ទំនុកតម្កើង ល.រ ១១៥
ខែ មីនា
-
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៨
-
« ពេលខ្ញុំបានជ្រមុជទឹក » សៀវភៅចម្រៀងកុមារ ទំព័រ ៥៣
-
« ពេលទ្រង់យាងមកម្តងទៀត » សៀវភៅចម្រៀងកុមារ ទំព័រ ៤៦
ខែ មេសា
-
« ព្រះយេស៊ូវបានរស់ឡើងវិញ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៤
-
« ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » សៀវភៅចម្រៀងកុមារ ទំព័រ ៩០
-
« ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » សៀវភៅចម្រៀងកុមារ ទំព័រ ៣៩
ខែ ឧសភា
-
« ពេលទ្រង់យាងមកម្តងទៀត » សៀវភៅចម្រៀងកុមារ ទំព័រ ៤៦
-
« តើខ្ញុំបានធ្វើល្អឬទេ ? » ទំនុកតម្កើង ល.រ ១៣៨
-
« ជ្រើសផ្លូវត្រូវ » ទំនុកតម្កើង ល.រ ១៤៨
ខែ មិថុនា
-
« ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១
-
« គារវភាពជាក្តីស្នេហ៍ » សៀវភៅចម្រៀងកុមារ ទំព័រ ១២
-
« បិតាសូមជួយកូន » សៀវភៅចម្រៀងកុមារ ទំព័រ ៥២
ខែ កក្កដា
-
« ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ទំនុកតម្កើង ល.រ ៧៦
-
« តើខ្ញុំបានធ្វើល្អឬទេ ? » ទំនុកតម្កើង ល.រ ១៣៨
-
« ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣
ខែ សីហា
-
« បព្វជិតភាពបានស្ដារឡើងវិញ« សៀវភៅចម្រៀងកុមារ ទំព័រ ៦០
-
« ព្រះវិញ្ញាណបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៥៦
-
« ខ្ញុំជាកូនរបស់ព្រះ » ទំនុកតម្កើង លេខ ១៨៨
ខែកញ្ញា
-
« ដោយគោរព ដោយស្ងៀមស្ងាត់ » សៀវភៅចម្រៀងកុមារ ទំព័រ ១១
-
« ខ្ញុំជាដួងតារា » សៀវភៅចម្រៀងកុមារ ទំព័រ ៨៤
-
« ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » សៀវភៅចម្រៀងកុមារ ទំព័រ ៨៥
ខែតុលា
-
« ព្រះវិញ្ញាណនៃព្រះ » ទំនុកតម្កើង ល.រ ២
-
« ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៩
-
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៨
ខែ វិច្ឆិកា
-
« ខ្ញុំកំពុងធ្វើ—ពង្សប្រវត្តិ » សៀវភៅចម្រៀងកុមារ ទំព័រ ១០០
-
« ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៨
-
« សរសើរដល់លោក » ទំនុកតម្កើង ល.រ ១៦
ខែធ្នូ
-
« ខ្ញុំនឹងធ្វើតាមផែនការព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧
-
« ទ្រង់បញ្ជូនបុត្រាទ្រង់មក » សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១
-
« ហ្ន៍ ! ឮពួកទេវតាច្រៀងបទ » ទំនុកតម្កើង ល.រ. ១៣១
ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនកុមារ
សូមចងចាំថា គោលបំណងនៃម៉ោងច្រៀងចម្រៀងគឺមិនគ្រាន់តែបង្រៀនកុមារឲ្យច្រៀងនោះទេ ប៉ុន្តដើម្បីប្រើប្រាស់តន្រ្តីជួយពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គំនិតខាងក្រោមនេះអាចបំផុសគំនិតអ្នកនៅពេលអ្នកដាក់ផែនការពីរបៀបដើម្បីធ្វើកិច្ចការនេះ ។
រៀនពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យកុមារចែកចាយអ្វីដែលពួកគេបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញពីបទចម្រៀងដែលអ្នកច្រៀង ។ សូមអញ្ជើញពួកគេឲ្យចែកចាយពាក្យពេចន៍ដែលពួកគេចូលចិត្តចេញពីចម្រៀងនេះដែលពិពណ៌នាពីព្រះ និងព្រះអង្គសង្រ្គោះ ។
អានខគម្ពីរដែលទាក់ទងគ្នា ។ ចម្រៀងជាច្រើននៅក្នុង សៀវភៅចម្រៀងកុមារ និងសៀវភៅទំនុកតម្កើង មានសរសេរពីសេចក្តីយោងដែលមានទាក់ទងនឹងបទគម្ពីរ ។ សូមជួយកុមារឲ្យអានវគ្គព្រះគម្ពីរ ហើយនិយាយអំពីរបៀបដែលវាទាក់ទងនឹងចម្រៀងដែលអ្នកកំពុងច្រៀង ។ អ្នកក៏គួរសរសេរសេចក្តីយោងបទគម្ពីរពីរបីនៅលើក្តារខៀន ហើយអញ្ជើញកុមារឲ្យផ្គូផ្គងសេចក្តីយោងនីមួយៗទៅនឹងបទចម្រៀង ឬឃ្លាណាមួយនៅក្នុងបទចម្រៀង ។
បំពេញក្នុងចន្លោះ ។ សូមសរសេរឃ្លានៃបទចម្រៀងនៅលើក្តារខៀនដោយលុបពាក្យគន្លឹះមួយចំនួនចេញ ។ បន្ទាប់មក សូមកុមារឲ្យច្រៀងចម្រៀងនេះ ដោយផ្ទៀងស្តាប់រកពាក្យដើម្បីបំពេញនៅក្នុងចន្លោះ ។ នៅពេលពួកគេបំពេញចន្លោះនីមួយៗ សូមពិភាក្សាពីគោលការណ៍ដំណឹងល្អដែលអ្នករៀនពីពាក្យដែលបាត់ទាំងនោះ ។
ពាក្យដកស្រង់មកពីថ្នាក់ដឹកនាំសាសនាចក្រ ។ សូមអញ្ជើញកុមារឲ្យស្តាប់ពាក្យដកស្រង់មកពីថ្នាក់ដឹកនាំរបស់សាសនាចក្រដែលបង្រៀនពីគោលការណ៍ដំណឹងល្អដូចគ្នានៅក្នុងបទចម្រៀងថ្នាក់អង្គការបឋមសិក្សាដែរ ។ សូមឲ្យពួកគេលើកដៃឡើង នៅពេលពួកគេបានឮអ្វីមួយដែលជួយពួកគេឲ្យយល់ពីសេចក្តីពិតដែលពួកគេកំពុងច្រៀង ។ សូមពួកគេឲ្យចែកចាយអ្វីដែលពួកគេបានឮ ។
ថ្លែងទីបន្ទាល់ ។ សូមថ្លែងទីបន្ទាល់ខ្លីៗដល់កុមារពីសេចក្តីពិតនៃដំណឹងល្អ ដែលមាននៅក្នុងចម្រៀងថ្នាក់អង្គការបឋមសិក្សា ។ សូមជួយកុមារឲ្យយល់ថា ការច្រៀងចម្រៀងគឺជាវិធីមួយដែលពួកគេអាចថ្លែងទីបន្ទាល់ និងទទួលនូវអារម្មណ៍នៃព្រះវិញ្ញាណ ។
ឈរជាសាក្សី ។ សូមឲ្យកុមារផ្លាស់ប្តូរវេនគ្នាក្រោកឈរ ហើយចែកចាយអ្វីដែលពួកគេរៀនចេញពីចម្រៀងដែលពួកគេកំពុងច្រៀង ឬអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងបទចម្រៀងនេះ ។ សូមសួរពួកគេថាតើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេច្រៀងចម្រៀងនេះ ហើយជួយពួកគេឲ្យស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
ប្រើរូបភាព ។ សូមឲ្យកុមារជួយអ្នកស្វែងរក ឬបង្កើតរូបភាពដែលត្រូវនឹងពាក្យ ឬឃ្លាសំខាន់ៗនៅក្នុងបទចម្រៀងនេះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវរបៀបដែលរូបភាពនេះទាក់ទងនឹងបទចម្រៀងនេះ ហើយថាតើបទចម្រៀងនេះបង្រៀនអ្វីខ្លះ ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងបង្រៀនបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៦ ) អ្នកអាចដាក់តាំងរូបភាពពេញក្នុងបន្ទប់ដែលពិពណ៌នាអំពីពាក្យសំខាន់ៗចេញពីបទចម្រៀងនោះ ( ដូចជា ទេវតា ព្រិល និង ផ្កាយ ) ។ សូមឲ្យកុមារប្រមូលរូបភាពទាំងនេះ ហើយកាន់វាតាមលំដាប់លំដោយ នៅពេលអ្នកច្រៀងចម្រៀងនេះជាមួយគ្នា ។
ចែកចាយមេរៀនដែលប្រើវត្ថុ ។ អ្នកអាចប្រើវត្ថុដើម្បីបំផុសឲ្យមានការពិភាក្សាអំពីបទចម្រៀងនេះ ។ ឧទារហណ៍ចម្រៀង « ពេលខ្ញុំបានជ្រមុជទឹក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៣ ) និយាយអំពីភ្លៀង ។ អ្នកគួរតែបង្ហាញដល់កុមារនូវរូបភាពភ្លៀង ឬទឹកមួយកែវ ហើយនិយាយអំពីរបៀបដែលពិធីបុណ្យជ្រមុជទឹក និងព្រះវិញ្ញាណបរិសុទ្ធលាងសម្អាតវិញ្ញាណរបស់យើងដូចជាទឹកភ្លៀងលាងសម្អាតផែនដីដូច្នោះដែរ ការណ៍នេះអាចដឹកនាំឲ្យមានការពិភាក្សាអំពីពរជ័យនៃការទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
អញ្ជើញឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។ សូមជួយកុមារឲ្យភ្ជាប់ទំនាក់ទំនងគោលការណ៍ដែលបានបង្រៀននៅក្នុងបទចម្រៀងនេះជាមួយនឹងបទពិសោធន៍ដែលពួកគេធ្លាប់មានជាមួយនឹងគោលការណ៍ទាំងនោះ ។ ឧទាហរណ៍ មុនពេលច្រៀងបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) អ្នកអាចសុំឲ្យកុមារលើកដៃរបស់ពួកគេឡើង ប្រសិនបើពួកគេធ្លាប់បានឃើញព្រះវិហារបរិសុទ្ធ ។ នៅពេលពួកគេច្រៀង សូមអញ្ជើញពួកគេឲ្យគិតអំពីអារម្មណ៍ដែលពួកគេមាន នៅពេលពួកគេឃើញព្រះវិហារបរិសុទ្ធ ។
សួរសំណួរ ។ មានសំណួរជាច្រើនដែលអ្នកអាចសួរនៅពេលអ្នកច្រៀងចម្រៀង ។ ឧទាហរណ៍ អ្នកអាចសួរកុមារថា តើពួកគេរៀនបានអ្វីខ្លះពីវគ្គនីមួយៗនៅក្នុងចម្រៀងនេះ ។ អ្នកក៏អាចសុំឲ្យពួកគេគិតអំពីសំណួរដែលចម្រៀងនោះឆ្លើយប្រាប់ផងដែរ ។ ការណ៍នេះអាចដឹកនាំទៅរកការពិភាក្សាមួយអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងចម្រៀងនោះ ។
ស្ដាប់រកចម្លើយ ។ សូមឲ្យកុមាររកមើលចម្លើយបន្ថែមចំពោះសំណួរនេះ ។ ឧទារហណ៍ចម្រៀង « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០ ) មាននូវសំណួរ និងចម្លើយជាច្រើន ។ អ្នកអាចសួរកុមារពីសំណួរនេះ ហើយបន្ទាប់មកសូមឲ្យពួកគេស្តាប់រកចម្លើយនៅពេលដែលពួកគេច្រៀង ។
ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ
កុមាររៀនច្រៀងចម្រៀងមួយបានតាមរយៈការស្តាប់ និងការច្រៀងម្តងហើយម្តងទៀត ។ សូមច្រៀងពាក្យនៃចម្រៀងថ្មីមួយឲ្យកុមារស្ដាប់ជានិច្ច—សូមកុំគ្រាន់តែអាន ឬសូត្រពាក្យទាំងនោះ ។ ការណ៍នេះជួយកុមារឲ្យភ្ជាប់ទំនុកភ្លេងទៅនឹងពាក្យទាំងនោះ ។ បន្ទាប់ពីចម្រៀងមួយត្រូវបានបង្រៀន សូមរំឭកវាឡើងវិញតាមរបៀបដ៏រីករាយខុសៗពីគ្នាពេញមួយឆ្នាំ ។ ខាងក្រោមនេះគឺជាគំនិតមួយចំនួនដើម្បីជួយកុមារឲ្យរៀន ហើយរំឭកចម្រៀងនានា ។
បង្ហាញចង្វាក់ ។ ដើម្បីជួយកុមារឲ្យរៀនទំនុកភ្លេងនៃបទចម្រៀងមួយ សូមលើកដៃរបស់អ្នកឡើងជាទម្រង់ផ្តេក ហើយខណៈដែលអ្នកច្រៀងពាក្យទាំងនោះ សូមធ្វើចលនាដៃរបស់អ្នកឡើងដើម្បីបង្ហាញពីចង្វាក់ខ្ពស់ ហើយចុះក្រោមដើម្បីបង្ហាញពីចង្វាក់ទាប ។
សូររំពង ។ សូមឲ្យកុមារធ្វើជាសូររំពងរបស់អ្នកដោយថាតាមអ្វីដែលអ្នកកំពុងច្រៀង ។ សូមច្រៀងឃ្លា ឬវគ្គខ្លីមួយឲ្យកុមារស្ដាប់ រួចហើយសូមឲ្យពួកគេច្រៀងឲ្យអ្នកស្ដាប់វិញ ។
ប្រើវិធីផ្សេងៗគ្នា ។ សូមច្រៀងចម្រៀងតាមរបៀបខុសៗគ្នា ដូចជាការខ្សឹបប្រាប់ ការគ្រហឹម ការទះដៃតាមចង្វាក់ភ្លេង ការប្តូរល្បឿន ឬការច្រៀងចម្រៀងកាលកំពុងអង្គុយ ឬឈរ ។ អ្នកក៏អាចបត់ក្រដាសធ្វើជារាងគូប ហើយនៅលើជ្រុងនីមួយៗនៃគូបនោះ សូមសរសេរវិធីផ្សេងគ្នាដើម្បីច្រៀង ។ សូមឲ្យកុមារម្នាក់បង្វិលគូបនោះដើម្បីសម្រេចថាកុមារនឹងច្រៀងចម្រៀងនោះតាមរបៀបណា ។
ច្រៀងជាក្រុម ។ សូមឲ្យសិស្សក្នុងថ្នាក់ ឬកុមារម្នាក់ៗមានឃ្លាមួយដើម្បីច្រៀងខណៈដែលកំពុងឈរ រួចហើយសុំឲ្យពួកគេប្ដូរឃ្លាគ្នារហូតដល់សិស្សក្នុងថ្នាក់ ឬកុមារម្នាក់ៗបានច្រៀងឃ្លានីមួយៗ ។
ការប្រើប្រាស់សកម្មភាព ។ សូមអញ្ជើញកុមារឲ្យគិតពីសកម្មភាពងាយៗដើម្បីជួយពួកគេឲ្យចងចាំពាក្យពេចន៍ និងសារលិខិតនៃបទចម្រៀង ។ ឧទាហរណ៍ នៅពេលអ្នកច្រៀង « ដោយគោរព ដោយស្ងៀមស្ងាត់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១១ ) នៅពេលអ្នកអញ្ជើញកុមារឲ្យឱបដៃរបស់ពួកគេ ឱនក្បាលរបស់ពួកគេ ហើយប៉ះបេះដូងរបស់ពួកគេ នៅពេលពួកគេច្រៀងឃ្លាទាក់ទងនឹងបទចម្រៀងនេះ ។
កុមារីច្រៀង កុមារាច្រៀង ។ សូមគូររូបក្មេងប្រុស និងរូបភាពក្មេងស្រី ។ ពេលដែលរំឭកបទចម្រៀងនេះ សូមលើករូបភាពនេះឡើង ដើម្បីបង្ហាញថាតើនរណាត្រូវច្រៀងផ្នែកណា។
បោះកន្រ្តក ។ សូមដាក់កន្រ្តក ឬប្រអប់ផ្សេងៗនៅពីមុខថ្នាក់រៀន—សូមដាក់ប្រអប់ឲ្យច្រើនស្មើនឹងឃ្លានៃបទចម្រៀងណាមួយ ។ សូមអញ្ជើញកុមារម្នាក់ឲ្យបោះថង់សណ្តែក ឬក្រដាសដែលបានឆ្មូលទៅជិតនឹងប្រអប់ដែលមានដាក់លេខរៀង ។ ចូរឲ្យកុមារច្រៀងឃ្លានៃបទចម្រៀងដូចមាននៅលើប្រអប់នេះ ។
ផ្គូផ្គងរូបភាពទៅនឹងឃ្លាបទចម្រៀង ។ សូមសរសេរឃ្លានីមួយៗនៃបទចម្រៀងនៅលើក្រដាសផ្សេងៗគ្នា ហើយស្វែងរករូបភាពដែលមានន័យដូចឃ្លានេះបទចម្រៀងនីមួយៗ ។ សូមបិទរូបភាពនៅលើជញ្ជាំងផ្នែកម្ខាងនៃបន្ទប់ ហើយបិទក្រដាសនៅផ្នែកម្ខាងទៀតនៃបន្ទប់ ។ សូមច្រៀងចម្រៀង ហើយឲ្យកុមារផ្គូផ្គងរូបភាពជាមួយនឹងពាក្យ ។
ធ្វើបដា ។ សូមបង្ហាញបដាដែលមានពាក្យចេញមកពីវគ្គនីមួយៗ ឬរូបភាពដែលតំណាងឲ្យពាក្យទាំងនោះ ។ នៅពេលកុមារច្រៀង សូមបាំងពាក្យមួយចំនួន ឬរូបភាពរហូតដល់ពួកគេអាចច្រៀងវគ្គទាំងមូលដោយគ្មានបដានោះ ។ អ្នកក៏អាចអញ្ជើញឲ្យកុមារជួយអ្នកធ្វើបដានោះផងដែរ ។