« ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ វិវរណៈ ១–១១ ៖ « សិរីល្អ និងព្រះចេស្ដាដល់… កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ រ៉ូម ១–១១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៩–១៥ ខែ ធ្នូ
វិវរណៈ ១–១១
« សិរីល្អ និងព្រះចេស្ដាដល់… កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ »
សូមពិចារណាធ្វើការកត់ត្រាទុកសំណួរទាំងឡាយដែលបងប្អូនមានអំពីអ្វីដែលបងប្អូនបានអាននៅក្នុងគម្ពីរវិវរណៈ ។ បងប្អូនអាចស្រាវជ្រាវរកចម្លើយចំពោះសំណួររបស់បងប្អូន ឬពិភាក្សាវាជាមួយនឹងសមាជិកគ្រួសារម្នាក់ ឬពិភាក្សានៅក្នុងថ្នាក់រៀននៅព្រះវិហារ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តើបងប្អូនធ្លាប់មានការលំបាកដើម្បីបង្ហាញដល់អ្នកដទៃអំពីអារម្មណ៍របស់បងប្អូន អំឡុងពេលមានបទពិសោធន៍ខាងវិញ្ញាណដ៏មានអានុភាពមួយឬទេ ? ភាសាសព្វថ្ងៃអាចនឹងមានអារម្មណ៍ថា ពុំមានល្មមគ្រប់គ្រាន់ដើម្បីពិពណ៌នាអំពីអារម្មណ៍ និងចំណាប់អារម្មណ៍ខាងវិញ្ញាណទេ ។ ប្រហែលជារឿងនេះគឺជាមូលហេតុដែលយ៉ូហានបានប្រើនិមិត្តសញ្ញា និងការប្រៀបធៀបដ៏ច្រើនដើម្បីពិពណ៌នាអំពីវិវរណៈដ៏វិសេសវិសាលរបស់គាត់ ។ គាត់អាចនឹងថ្លែងដោយសាមញ្ញថា គាត់បានឃើញព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែដើម្បីជួយយើងឲ្យយល់អំពីបទពិសោធន៍របស់គាត់ គាត់បានពិពណ៌នាអំពីព្រះអង្គសង្គ្រោះដោយប្រើពាក្យទាំងនេះថា « ព្រះនេត្រទ្រង់ដូចជាអណ្ដាតភ្លើង » « ក៏មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក » និង « ព្រះភក្ត្រទ្រង់ដូចជាថ្ងៃភ្លឺពេញអំណាច » ( វិវរណៈ ១:១៤–១៦ ) ។ នៅពេលបងប្អូនអានគម្ពីរវិវរណៈ សូមព្យាយាមស្វែងរកសារលិខិតដែលយ៉ូហានចង់ឲ្យបងប្អូនរៀន និងទទួលអារម្មណ៍ ទោះជាបងប្អូនមិនយល់អំពីអត្ថន័យបង្កប់នៅក្នុងនិមិត្តសញ្ញាទាំងអស់នោះក្ដី ។ ហេតុអ្វីក៏គាត់ប្រៀបធៀបក្រុមជំនុំសាសនាចក្រទៅនឹងជើងចង្កៀង សាតាំងទៅនឹងសត្វនាគ ហើយព្រះយេស៊ូវទៅនឹងកូនចៀមដូច្នេះ ? ទីបំផុត បងប្អូនពុំចាំបាច់ត្រូវយល់ពីគ្រប់និមិត្តរូបនៅក្នុងគម្ពីរវិវរណៈដើម្បីយល់អំពីសារៈសំខាន់នៃបាវចនានោះទេ រួមទាំងបាវចនាដ៏លេចធ្លោបំផុតនេះ ៖ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមទ្រង់នឹងមានជោគជ័យលើនគរនៃមនុស្ស និងសាតាំង ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
វិវរណៈ
តើខ្ញុំអាចយល់អំពីគម្ពីរវិវរណៈដោយរបៀបណា ?
ព្រះគម្ពីរវិវរណៈអាចនឹងពិបាកយល់ ប៉ុន្តែសូមកុំបាក់ទឹកចិត្តឡើយ ។ ការសន្យារបស់យ៉ូហានអាចនឹងបំផុសគំនិតបងប្អូនឲ្យបន្ដព្យាយាម ៖ « មានពរហើយអ្នកណាដែល មើល និងអស់អ្នកណាដែល ស្ដាប់ ហើយយល់ នូវពាក្យទាំងឡាយនៃការព្យាករនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែល កត់ទុក នេះដែរ ដ្បិតឯពេលវេលានៃការយាងមករបស់ព្រះអម្ចាស់នោះជិតដល់ហើយ » ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ វិវរណៈ ១:៣ [ នៅក្នុង Bible Appendix ] បានគូសបញ្ជាក់បន្ថែម ) ។
សំណួរ និងធនធានដូចខាងក្រោមអាចផ្ដល់ជាគំនិតយោបល់នៅពេលបងប្អូនសិក្សាគម្ពីរវិវរណៈ ៖
-
តើយ៉ូហានជានរណា ? ( សូមមើល នីហ្វៃទី ១ ១៤:១៨–២៧ Bible Dictionary « John » ) ។
-
តើព្រះគម្ពីរនេះត្រូវបានរៀបចំយ៉ាងដូចម្ដេច ហើយតើបាវចនាមួយចំនួនដែលត្រូវរកមើលនោះមានអ្វីខ្លះ ? ( សូមមើល Bible Dictionary « Revelation of John » ) ។
-
តើនិមិត្តរូបនៅក្នុងគម្ពីរវិវរណៈតំណាងឲ្យអ្វីខ្លះ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧; សៀវភៅសិក្សាអំពីព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ សៀវភៅសិក្សាប្រព័ន្ធអប់រំសាសនាចក្រ ឆ្នាំ ២០១៤ ] ទំព័រ ៥២៥–៦៨ ) ។
វាអាចនឹងជាជំនួយផងដែរដើម្បីស្វែងរកគំនិតយោបល់នៅក្នុងការបកប្រែរបស់យ៉ូសែប ស្ម៊ីធអំពីវគ្គបទគម្ពីរផ្សេងៗក្នុងគម្ពីរវិវរណៈ ។ ( សូមមើលលេខយោង និង Bible appendix ) ។
វិវរណៈ
ការនិមិត្តរបស់យ៉ូហានបង្រៀនអំពីរបៀបដែលព្រះវរបិតាសួគ៌ជួយសង្គ្រោះដល់កូនចៅរបស់ទ្រង់ ។
នៅពេលបងប្អូនចាប់ផ្ដើមសិក្សាគម្ពីរវិវរណៈ ចូរគិតអំពីរបៀបដែលរឿងទាំងឡាយដែលបងប្អូនអានទាក់ទងទៅនឹងអ្វីដែលបងប្អូនដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់ការប្រោសលោះ និងការលើកតម្កើងនៃកូនចៅរបស់ទ្រង់ ។ បងប្អូនអាចចាប់ផ្ដើមដោយការមើលនូវទិដ្ឋភាពទូទៅនៃផែនការនៃសេចក្ដីសង្គ្រោះនៅក្នុង ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ៤៧–៥៩ ) ។ បន្ទាប់មក នៅពេលបងប្អូនអានដំណើររឿងរបស់យ៉ូហានអំពីការនិមិត្តរបស់គាត់ ចូរសួរសំណួរទាំងនេះមកខ្លួនបងប្អូន ៖ តើមានសេចក្ដីពិតអ្វីខ្លះដែលខ្ញុំបានរៀនមកពីគម្ពីរវិវរណៈអំពីអ្វីដែលព្រះវរបិតាសួគ៌បានធ្វើដើម្បីជួយខ្ញុំឲ្យត្រឡប់ទៅរកទ្រង់វិញ ? តើរឿងនេះអាចជួយខ្ញុំឲ្យយល់អំពីផែនការរបស់ព្រះមានចំពោះខ្ញុំយ៉ាងដូចម្ដេច ?
វាអាចនឹងជួយដល់បងប្អូនឲ្យដឹងជាទូទៅថា ៖
-
ជំពូកទី ១២ ភាគច្រើនមានជាប់ទាក់ទងនឹងជីវិតមុនឆាកជីវិតនេះ ( សូមមើលផងដែរ « Premortality » Gospel Topics នៅគេហទំព័រ topics.lds.org ) ។
-
ជំពូកទី ៦–១១, ១៣–១៤, ១៦–១៩ ពិពណ៌នាអំពីជីវិតរមែងស្លាប់ និងព្រឹត្តិការណ៍នានានៅក្នុងប្រវត្តិសាស្ដ្រនៃផែនដី ( សូមមើលផងដែរ « Mortality » Gospel Topics នៅគេហទំព័រ topics.lds.org ) ។
-
ជំពូកទី ២–៣, ១៥, ២០–២២ ពិពណ៌នាអំពីការជំនុំជម្រះចុងក្រោយ និងសិរីល្អដែលកំពុងរង់ចាំមនុស្សស្មោះត្រង់នៅក្នុងស្ថានអស់កល្បជានិច្ច « Postmortality » Gospel Topics នៅគេហទំព័រ topics.lds.org ) ។
ព្រះយេស៊ូវគ្រីស្ទស្គាល់ខ្ញុំដោយផ្ទាល់ ហើយនឹងជួយខ្ញុំឲ្យយកឈ្នះលើឧបសគ្គនានារបស់ខ្ញុំ ។
ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង វិវរណៈ ២–៣ បើកបង្ហាញថា ទ្រង់ញាណយល់អំពីជោគជ័យ និងឧបសគ្គជាក់លាក់ដែលមាននៅក្នុងសាខានីមួយៗនៃព្រះវិហារនៅជំនាន់របស់យ៉ូហាន ។ ទ្រង់បានអះអាងនឹងពួកបរិសុទ្ធនៅក្នុងក្រុមជំនុំជាច្រើនថា ទ្រង់បានញាណដឹងអំពី « អស់ទាំងការ » របស់ពួកគេ « សេចក្ដីទុក្ខលំបាក » « សេចក្ដីកំសត់ » និង « សេចក្ដីស្រឡាញ់ » ( វិវរណៈ ២:២, ៩ ១៩ )—ព្រមជាមួយនឹងរបៀបមួយចំនួនដែលពួកគេអាចកែលម្អ ។
ជំពូកទាំងនេះអាចរំឭកបងប្អូនថា ព្រះអង្គសង្គ្រោះយល់អំពីភាពខ្លាំង និងកំសោយរបស់បងប្អូន ហើយសព្វព្រះទ័យចង់ជួយបងប្អូនឲ្យយកឈ្នះលើឧបសគ្គនានាខាងលោកិយរបស់បងប្អូន ។ តើព្រះយេស៊ូវគ្រីស្ទបានសន្យាអ្វីខ្លះដល់ជនដែលយកឈ្នះវាបាននោះ ? តើបងប្អូនទទួលបានការបំផុសឲ្យផ្លាស់ប្ដូរអ្វីខ្លះដើម្បីបងប្អូនអាចយកឈ្នះលើឧបសគ្គរបស់បងប្អូនបាន ?
មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចធ្វើឲ្យផែនការរបស់ព្រះវរបិតាសួគ៌អាចកើតមានឡើងបាន ។
ទោះជាបងប្អូនមិនចងចាំពីវាក្ដី ក៏បងប្អូនទំនងជាមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដែលយ៉ូហានបានពិពណ៌នានៅក្នុង វិវរណៈ ៥ ផងដែរ ។ នៅពេលបងប្អូនអានព្រឹត្តិការណ៍ទាំងនេះ សូមពិចារណាអំពីអ្វីដែលទំនងជាកើតមាន នៅពេលដែលយើងទាំងអស់គ្នាបានដឹងថា ព្រះយេស៊ូវគ្រីស្ទ ( « កូនចៀម » ) នឹងធ្វើឲ្យផែនការរបស់ព្រះវរបិតាសួគ៌អាចកើតមានឡើងបាន ( បើកក្រាំង ហើយផ្ដាច់ការបិទត្រាទាំងប្រាំពីរ ) ។ ហេតុអ្វីក៏ព្រះយេស៊ូវគ្រីស្ទធ្វើការណ៍នេះតែអង្គឯង ? តើបងប្អូនបង្ហាញសេចក្ដីជំនឿរបស់បងប្អូនទៅលើទ្រង់ដែលជាព្រះអង្គសង្គ្រោះរបស់បងប្អូនតាមរបៀបណា ?
សូមមើលផងដែរ យ៉ូប ៣៨:៤–៧; « Atonement of Jesus Christ » Gospel Topics នៅគេហទំព័រ topics.lds.org ។
ការស្តារឡើងវិញបានចាប់ផ្ដើមពីមុនការបំផ្លិចបំផ្លាញ ដែលនឹងកើតមានឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
វិវរណៈ ៦–១១ ពិពណ៌នាអំពីព្រឹត្តិការណ៍ទាំងឡាយដែលនឹងកើតមានឡើងអំឡុងជីវិតរស់នៅខាងសាច់ឈាមលើផែនដីនេះ ( សូមមើល គ. និង ស. ៧៧:៦ ) អំឡុងពេលការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងថ្ងៃចុងក្រោយ ( សូមមើល វិវរណៈ ៧ ) ។ នៅពេលបងប្អូនអានអំពីព្រឹត្តិការណ៍ទាំងឡាយដែលយ៉ូហានបានព្យាករ ហើយឃើញថាការមួយចំនួនត្រូវបើកបង្ហាញ តើបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនបងប្អូន និងក្រុមគ្រួសារបងប្អូនឲ្យបានល្អប្រសើរសម្រាប់ការយាងមកជាលើកទីពីរ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
សូមធ្វើដូចជាយ៉ូហានត្រូវបានសុំឲ្យផ្ដល់សារលិខិតមួយដល់គ្រួសារបងប្អូនដូចជាសារលិខិតដែលគាត់បានផ្ដល់ដល់ព្រះវិហារទាំងឡាយក្នុងជំនាន់របស់គាត់ដែរ ។ តើអ្វីដែលគាត់និយាយនឹងដំណើរការល្អឬទេ ? តើអ្នកអាចធ្វើឲ្យប្រសើរឡើងយ៉ាងដូចម្ដេច ?
សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះគោះទ្វារ ( សូមមើលរូបភាពដែលមានអមមកជាមួយនឹងគម្រោងមេរៀននេះ ) ។ សូមអញ្ជើញគ្រួសារបងប្អូនឲ្យអាន វិវរណៈ ៣:២០ ហើយពិភាក្សាអំពីសំណួរដូចខាងក្រោម ៖ ហេតុអ្វីព្រះយេស៊ូវគោះទ្វារ ជំនួសឲ្យការចូលទៅខាងក្នុងតែម្ដងទៅវិញ ? តើយើងអាចអញ្ជើញឥទ្ធិពលរបស់ទ្រង់មកក្នុងគេហដ្ឋានរបស់យើងយ៉ាងដូចម្ដេច ?
តើខគម្ពីរទាំងនេះអាចបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងស្លៀកពាក់‑សម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។