ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ ៖ « ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរតក »


« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១–២២ ៖ ‹ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរតក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​រាក់ទាក់​នឹង​មនុស្ស​នៅឯ​ការយាង​មកជា​លើក​ទីពីរ​របស់​ទ្រង់

ទីក្រុង​អស់កល្ប​ជានិច្ច ដោយ ខេត ឡាសុន

ថ្ងៃទី ២៥–៣១ ខែ ធ្នូ

វិវរណៈ ១៥–២២

« ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរតក »

ជួនកាល​ឧបសគ្គ​ដ៏​ធំ​បំផុត​ចំពោះ​ការរៀនសូត្រ​គឺ​ការសន្មត​របស់​យើង​ថា យើង​មិន​ចាំបាច់​រៀន​ទេ—ថា​យើង​ដឹង​រួច​ហើយ ។ នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ សូម​បើក​ចិត្ត​ចំពោះ​ការយល់​ដឹង​ថ្មីៗ​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ប្រទាន​ដល់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ដូច​ដែល​បងប្អូន​អាច​នឹក​ឃើញ គម្ពីរ វិវរណៈ ចាប់ផ្ដើម​ជាមួយ​នឹង​ការប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​អង្គទ្រង់​ថា​ជា « ដើម ហើយ​ជា​ចុង » ( វិវរណៈ ១:៨ ) ។ ជា​ការសមរម្យ វា​បញ្ចប់​ដោយ​ពាក្យ​ស្រដៀង​គ្នា ៖ « យើង​ជា … ជា​មុន​គេ ហើយ​ក្រោយ​គេ » ( វិវរណៈ ២២:១៣ ) ។ ប៉ុន្តែ​តើ​ឃ្លានោះ​មាន​ន័យ​ដូចម្តេច ? តើ ដើម ហើយ ​ជា​ចុង​នៃ​អ្វី ? គម្ពីរ វិវរណៈ ថ្លែង​ទីបន្ទាល់​យ៉ាង​មាន​ឥទ្ធិពល​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ដើម ហើយ​ជា​ចុង​នៃ អ្វីៗ​គ្រប់​យ៉ាង—នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ទាំងស្រុង​នៃ​ការមាន​ជីវិត និង​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស​លោក ។ ទ្រង់គឺជា « កូន​ចៀម​ដែល​ត្រូវ​គេ​សម្លាប់ តាំង​ពី​កំណើត​លោកិយ​មក » ( វិវរណៈ ១៣:៨ ) ។ ហើយ​ទ្រង់​គឺ​ស្ដេច​នៃ​អស់​ទាំង​ស្ដេច ដែល​នាំ​ចុង​បញ្ចប់​នៃ​សេចក្ដីទុច្ចរិត ទុក្ខព្រួយ និង​សូម្បី​តែ​សេចក្ដី​ស្លាប់​ផង ហើយ​បម្រើ​នៅក្នុង « ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី » ( វិវរណៈ ២១:១ ) ។

ប៉ុន្តែ​មុន​នឹង​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី​មក​ដល់ មាន​អ្វីៗ​ជា​ច្រើន​ដើម្បី​ឲ្យ​យក​ឈ្មះ ៖ សេចក្តី​វេទនា សង្គ្រាម សេចក្ដីទុច្ចរិត​ដែល​រីករាលដាល—ដែល​ទាំងអស់​នោះ​មាន​ពិពណ៌នា​យ៉ាង​រស់រវើក​នៅក្នុង​គម្ពីរ វិវរណៈ ។ ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​គង់នៅ​ជាមួយ​យើងនៅ​ផ្នែក​នេះ​ផងដែរ ។ ទ្រង់​គឺ​ជា « ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង » ដែល​ជះពន្លឺ​នៅលើ​មេឃ​ងងឹត​ជា​ការសន្យា​មួយ​ថា ព្រឹកព្រលឹម​នឹង​មកដល់​ឆាប់ៗ​នេះ ( វិវរណៈ ២២:១៦ ) ។ ហើយ​វា នឹង មក​ដល់​ឆាប់ៗ ។ ទ្រង់ នឹង​យាង​មក ។ ដូច​ជា​ទ្រង់​បាន​អញ្ជើញ​យើង « ចូរ​មក​ឯ​ខ្ញុំ » ( ម៉ាថាយ ១១:២៨ ) នោះ​ទ្រង់​ក៏​មកឯ​យើង​ដែរ ។ ទ្រង់​ប្រកាស​ថា « យើង​មក​ជា​ឆាប់ » ។ ហើយ​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ជំនឿ ដែល​បាន​បន្សុទ្ធ​នៅក្នុង​ភ្លើង​នៃ​ទុក្ខលំបាក​នៅថ្ងៃ​ចុងក្រោយ យើង​ឆ្លើយ​ថា « ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក » ( វិវរណៈ ២២:២០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

វិវរណៈ ១៦–១៨; ២១–២២

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ចាកចេញ​ពី​ក្រុង​បាប៊ីឡូន ហើយ​គ្រង « ទី​ក្រុង​ដ៏​បរិសុទ្ធ » ទុក​ជា​មរតក ។

បន្ទាប់​ពី​បាន​ឃើញ​ពី​សេចក្ដី​បំផ្លិចបំផ្លាញ និង​គ្រោះថ្នាក់​នៃ​ថ្ងៃ​ចុងក្រោយ យ៉ូហាន​បាន​ឃើញ​ថ្ងៃ​អនាគត​មួយ ដែល​អាច​សរុប​សេចក្ដី​នៅក្នុង​ការប្រកាស​របស់​ព្រះអម្ចាស់​ថា « យើង​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី » ( វិវរណៈ ២១:៥ ) ។ របៀប​មួយ​ដើម្បី​យល់​ថា​វា​មានន័យ​យ៉ាង​ណា គឺ​ការធ្វើ​ការពិពណ៌នា​ផ្ទុយ​ពី​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​បាប៊ីឡូន ដែល​ជា​និមិត្តរូប​នៃ​ភាពលោកិយ និង​សេចក្ដី​ទុច្ចរិត ( សូមមើល វិវរណៈ ១៦–១៨ ) ជាមួយ​នឹង​ការពិពណ៌នា​របស់​លោក​អំពី​ក្រុង​យេរូសាឡិម​ថ្មី ដែល​ជា​និមិត្តរូប​នៃ​សិរីល្អ​សេឡេស្ទាល​នៅក្នុង​វត្តមាន​របស់​ព្រះ ( សូមមើល វិវរណៈ ២១–២២ ) ។ តារាង​ខាងក្រោម​នេះ​ប្រហែល​ជា​អាច​ជួយ​បងប្អូន​បាន ៖

បាប៊ីឡូន

ក្រុង​យេរូសាឡិម​ថ្មី

បាប៊ីឡូន

វិវរណៈ ១៦:៣–៦

ក្រុង​យេរូសាឡិម​ថ្មី

វិវរណៈ ២១:៦; ២២:១–២, ១៧

បាប៊ីឡូន

វិវរណៈ ១៦:១០; ១៨:២៣

ក្រុង​យេរូសាឡិម​ថ្មី

វិវរណៈ ២១:២៣–២៤; ២២:៥

បាប៊ីឡូន

វិវរណៈ ១៧:១–៥

ក្រុង​យេរូសាឡិម​ថ្មី

វិវរណៈ ២១:២

បាប៊ីឡូន

វិវរណៈ ១៨:១១, ១៥

ក្រុង​យេរូសាឡិម​ថ្មី

វិវរណៈ ២១:៤

បាប៊ីឡូន

វិវរណៈ ១៨:១២–១៤

ក្រុង​យេរូសាឡិម​ថ្មី

វិវរណៈ ២១:១៨–២១; ២២:១–២

តើ​បងប្អូន​មើល​ឃើញ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ ?

បងប្អូន​ក៏​អាច​សញ្ជឹងគិត​ផងដែរ​ថា « ចូរ​ចេញ​ពី » ក្រុង​បាប៊ីឡូន ( វិវរណៈ ១៨:៤ ) ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង វិវរណៈ ២១–២២ ដែល​បំផុស​ឲ្យ​បងប្អូន​ធ្វើ​ដូច្នោះ​នោះ ?

ព្រះយេស៊ូវ​ជាមួយ​នឹង​ប្រជាជននៅក្នុង​ពន្លឺ​​ខាង​ស្ដាំ​ព្រះហស្ដ​ទ្រង់ និង​ប្រជាជន​នៅទីងងឹត​នៅ​ខាង​ឆ្វេង​ព្រះហស្ដ​ទ្រង់

ការជំនុំជម្រះ​ចុងក្រោយ ដោយ ចន ស្កត

វិវរណៈ ២០:១២–១៥; ២១:១–៤

គ្រប់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​នឹង​ត្រូវ​ជំនុំជម្រះ​ចេញ​មកពី​សៀវភៅ​នៃ​ជីវិត ។

ឧបមាថា​អ្នកនិពន្ធ​ម្នាក់​បានស្នើ​ឲ្យ​សរសេរ​សៀវភៅ​មួយ​អំពី​ជីវិត​របស់​បងប្អូន ។ តើ​ព័ត៌មានលម្អិត ឬ​បទពិសោធន៍​អ្វីខ្លះ​ដែល​បងប្អូន​ចង់​សរសេរ​ចូល​ក្នុង​សៀវភៅ​នោះ ? បើ​បងប្អូន​បាន​ដឹង​ថា សកម្មភាពនា​ពេល​អនាគត​របស់​បងប្អូន​នឹង​ត្រូវ​បាន​កត់ត្រាទុក តើ​បងប្អូន​នឹង​ប្រព្រឹត្ត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ខុស​ពី​ឥឡូវ​យ៉ាង​ដូចម្ដេច ? សូម​គិតអំពី​រឿងនេះ​នៅពេល​បងប្អូនអាន វិវរណៈ ២០:១២–១៥ ។ តើ​បងប្អូន​សង្ឃឹម​ថា គេ​នឹង​កត់ត្រា​ទុក​អ្វីខ្លះ​អំពី​បងប្អូន​នៅក្នុង​សៀវភៅ​នៃ​ជីវិត​នេះ ? តើ​បងប្អូន​ពិពណ៌នា​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​សៀវភៅ​នៃ​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? នៅក្នុង​គំនិត​របស់​បងប្អូន ហេតុអ្វី​វា​សំខាន់​ដែល​វា​ត្រូវបាន​ហៅ​ថា « បញ្ជី​ជីវិត​របស់​កូន​ចៀម » ? ( វិវរណៈ ២១:២៧ ) ។

ប្រសិន​បើ​គំនិត​នៃ​ការឈរ​ពីមុខ​ព្រះ ដើម្បី​ទទួល​ការជំនុំ​ជម្រះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត សូម​ពិចារណា​អាន វិវរណៈ ២១:១–៤ ។ ដោយ​យោង​ទៅ​ខគម្ពីរ​ទាំងនេះ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍ ៖

« ថ្ងៃ​នៃ​ការជំនុំជម្រះ​នោះ​នឹង​ក្លាយ​ជា​ថ្ងៃ​នៃ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់—ជា​ថ្ងៃ​មួយ​ដែល​ចិត្តសង្រេង​ត្រូវបាន​ព្យាបាល ទឹកភ្នែក​នៃ​ភាពអន្តរាយ​ត្រូវបាន​ជំនួស​មកវិញ​នូវ​ទឹកភ្នែក​នៃ​ការដឹងគុណ កាលរឿង​ទាំងអស់​ត្រូវបាន​ធ្វើ​ឲ្យ​មាន​ភាពត្រឹមត្រូវ ។ ពិតណាស់ នឹង​មាន​ការសោកសៅ​យ៉ាងខ្លាំង​ដោយសារ​តែ​អំពើបាប ។ ពិតណាស់ នឹង​មាន​នូវ​ការសោកស្ដាយ ហើយ​ថែមទាំង​ឈឺចាប់​ដោយសារ​កំហុស ភាពឆ្កួតលីលា និង​ចិត្ត​ចចេស​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ឱកាស​ទទួល​អនាគត​មួយ​ដ៏​រុងរឿង ។

« ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​មិន​គ្រាន់តែ​ពេញចិត្ត​នឹង​ការជំនុំជម្រះ​របស់​ព្រះ​តែ​ម្យ៉ាង​ទេ យើង​ក៏​នឹង​ភ្ញាក់ផ្អើល ហើយ​មាន​ចិត្ត​រំភើប​យ៉ាងខ្លាំង​ផងដែរ​ពី​ព្រះគុណ ក្ដីមេត្តា​ករុណា ព្រះទ័យ​សប្បុរស និង​សេចក្ដី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​យើង ដែល​ជា​កូនចៅ​របស់ទ្រង់ » ( « O How Great the Plan of Our God! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ២១ ) ។

តើ​សេចក្ដីពិត​ទាំងនេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​មើល​ទៅ​ការជំនុំ​ជម្រះ​ចុងក្រោយ​យ៉ាង​ដូចម្ដេច ? តើ​សេចក្តីពិត​ទាំងនេះ​បំផុស​គំនិត​បងប្អូន​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សៀវភៅ​ជីវិត » ។

វិវរណៈ ២២:១៨–១៩

តើ​ខគម្ពីរ​ទាំងនេះ​មានន័យ​ថា ពុំ​អាច​មាន​គម្ពីរ​បន្ថែម​ក្រៅ​ពី​ព្រះគម្ពីរ​ប៊ីប​ឬ ?

មនុស្ស​ខ្លះ​បាន​ដកស្រង់ វិវរណៈ ២២:១៨–១៩ ធ្វើ​ជា​មូលហេតុ​មួយ​ដើម្បី​បដិសេធ​ព្រះគម្ពីរមរមន និង​គម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ដទៃទៀត ។ បងប្អូន​អាច​រកឃើញ​ចម្លើយ​ចំពោះ​ការជំទាស់​នេះ​នៅក្នុង​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « My Words … Never Cease » ( Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩១–៩៤ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

វិវរណៈ ១៥:២–៤ ។កាលដែល​គ្រួសារ​របស់​បងប្អូន​ពិភាក្សា​ពី​ខគម្ពីរ​ទាំងនេះ ដែល​យោង​ទៅ « ទំនុក​របស់​លោក​ម៉ូសេ » និង « ទំនុក​របស់​កូន​ចៀម » នោះ​បងប្អូន​អាច​អាន​ទំនុក​របស់​លោក​ម៉ូសេ​នៅក្នុង និក្ខមនំ ១៥:១–១៩ រួម​ជាមួយ​នឹង​ទំនុក​ដទៃ​ទៀត​ដែល​មាន​លើក​ឡើង​នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ ដូចជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៩៨–១០២ ។ ហេតុអ្វី​ពួក​អ្នក​ដែល « បាន​ឈ្នះ​សត្វ​នោះ » ( វិវរណៈ ១៥:២ ) មាន​អារម្មណ៍​ច្រៀង​ទំនុក​ទាំងឡាយ​ដូច​នេះ ? ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​ច្រៀង​ទំនុកតម្កើង ឬ​ចម្រៀង​កុមារ​មួយ​បទ​អំពី​ការសរសើរ​តម្កើង ។

វិវរណៈ ១៩:៧–៩ ។ប្រហែល​ជា​បងប្អូន​អាច​មើល​ទៅ​រូបភាព​អាពាហ៍ពិពាហ៍​មកពី​ពង្សប្រវត្តិ​របស់​បងប្អូន ហើយ​និយាយ​អំពី​ពេល​មួយ នៅពេល​ដែល​គ្រួសារ​របស់​បងប្អូន​បាន​ចូលរួម​ការប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ ។ ហេតុអ្វី​អាពាហ៍ពិពាហ៍​ជា​ការប្រៀបធៀប​ដ៏​ល្អ​មួយ​សម្រាប់​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​នឹង​សមាជិក​សាសនាចក្រ​របស់​ទ្រង់ ? ( សូមមើល​ផងដែរ ម៉ាថាយ ២២:១១–១៤ ) ។

វិវរណៈ ២០:២–៣ ។តើ នីហ្វៃទី១ ២២:២៦ ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លាថា សាតាំង​ត្រូវបាន « ចង » យ៉ាង​ដូច​ម្ដេច ?

វិវរណៈ ២២:១–៤ ។តើ​ការមាន​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ « នៅ​លើ​ថ្ងាស [ យើង ] » អាច​មាន​អត្ថន័យ​យ៉ាងណា ? ( វិវរណៈ ២២:៤; សូមមើល​ផងដែរ និក្ខមនំ ២៨:៣៦–៣៨; ម៉ូសាយ ៥:៧–៩; អាលម៉ា ៥:១៤; មរ៉ូណៃ ៤:៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៩:២២; ដេវីឌ អេ បែដណា « Honorably Hold a Name and a Standing » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧–១០០ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ពេល​ទ្រង់​យាងមក​ម្តងទៀត » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

តាមដាន​ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព ។ « នៅ​ពេលបងប្អូន​តាមដាន​ការ​អញ្ជើញ​មួយ​ដើម្បី​ធ្វើ​សកម្មភាព នោះ​បងប្អូន​បង្ហាញ​ដល់ [ គ្រួសារ​របស់​បងប្អូន​ ] ថាបងប្អូន​យកចិត្ត​ទុកដាក់​នឹង​ពួកគេ ហើយបងប្អូន​ក៏​បង្ហាញ​ពី​របៀប​ដែល​ដំណឹងល្អ​កំពុង​ប្រទានពរ​ដល់​ជីវិត​ពួកគេ​ផងដែរ ។ បងប្អូនអាច​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែក​ចាយ​បទ​ពិសោធន៍​របស់ពួកគេ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ៣៥ ) ។

ព្រះយេស៊ូវគ្រីស្ទ​គង់លើ​សេះ​ចុះ​មកពី​ស្ថានសួគ៌​នៅ​ឯ​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់

ព្រះគ្រីស្ទ​ក្នុង​ព្រះពស្ដ្រ​ពណ៌​ក្រហម​គង់​នៅ​លើ​សេះស​មួយ ។