« ថ្ងៃទី ៧–១៣ ខែ កញ្ញា នីហ្វៃទី៣ ១–៧ ៖ ‹ ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៧–១៣ ខែ កញ្ញា នីហ្វៃទី៣ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៧–១៣ ខែ កញ្ញា
នីហ្វៃទី៣ ១–៧
« ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ »
ប្រសិនបើអ្នកត្រូវការគំនិតបន្ថែម ពេលអ្នករៀបចំបង្រៀន សូមមើល « ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » និង « ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » នៅខាងដើមនៃធនធាននេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេចាំពីការរៀនកាលពីសប្តាហ៍មុន អំពីទីសម្គាល់ដែលសាំយូអែលជាសាសន៍លេមិនបាននិយាយថា នឹងជួយប្រជាជនដឹងថា ព្រះយេស៊ូវបានប្រសូតមក ។ សូមប្រាប់កុមារថា ថ្ងៃនេះពួកគេនឹងនិយាយអំពីប្រជាជនដែលបានឃើញទីសម្គាល់ទាំងនោះកើតឡើង ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ផ្កាយថ្មីមួយបានរះឡើង ពេលព្រះយេស៊ូវគ្រីស្ទប្រសូត
ដំណើររឿងក្នុងព្រះគម្ពីរថ្មីអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះមានគេស្គាល់ច្រើន សូម្បីតែកុមារ ។ សប្តាហ៍នេះគឺជាឱកាសមួយដ៏អស្ចារ្យ ដើម្បីបង្រៀនកុមារនៅក្នុងថ្នាក់របស់អ្នកអំពីអព្ភូតហេតុ ដែលពួកសាសន៍នីហ្វៃបានឃើញ ពេលព្រះយេស៊ូវប្រសូត ។
សកម្មភាពដែលអាចជ្រើសរើស
-
មុនចាប់ផ្ដើមថ្នាក់ សូមដាក់រូបផ្កាយមួយនៅលើជញ្ជាំងថ្នាក់រៀន ។ សូមឲ្យកុមាររកមើលអ្វីមួយនៅលើជញ្ជាំងដែលវាពុំធ្លាប់មាននៅទីនោះ ។ សូមប្រាប់កុមារថា ពួកសាសន៍នីហ្វៃបានឃើញផ្កាយថ្មីមួយរះឡើងនៅលើមេឃ ពេលព្រះយេស៊ូវប្រសូត ។ សូមសង្ខេបដំណើររឿងនៅក្នុង នីហ្វៃទី៣ ១:៤–១៥ និង ១៩–២១ ។ អ្នកក៏អាចប្រើ « ជំពូកទី ៤១ ៖ ទីសម្គាល់នៃការប្រសូតរបស់ព្រះគ្រីស្ទ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១១៤–១១៦ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមបង្ហាញរូបភាពអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៣០ ) ហើយច្រៀងចម្រៀងបុណ្យគ្រីស្ទមាស់ដែលចូលចិត្តមួយបទ ដូចជាបទ « The Nativity Song » ( Children’s Songbook ទំព័រ ៥២–៥៣ ) ។ សូមជួយកុមារឲ្យយល់ថា ពួកសាសន៍នីហ្វៃបាននៅឆ្ងាយពីកន្លែងដែលព្រះយេស៊ូវប្រសូត ប៉ុន្តែពួកគេបានដឹងថា ទ្រង់បានប្រសូតដោយសារទីសម្គាល់ដែលពួកគេបានឃើញនោះ ។ សូមថ្លែងទីបន្ទាល់ថា ទោះបីជាពួកយើងពុំបានឃើញការប្រសូតរបស់ព្រះអង្គសង្គ្រោះក្តី ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យដឹងថា រឿងនៅក្នុងព្រះគម្ពីរគឺជាការពិត ។
ពាក្យសម្តីរបស់ពួកព្យាការីនឹងត្រូវបានបំពេញជានិច្ច ។
ព្រះអម្ចាស់បានមានបន្ទូលប្រាប់នីហ្វៃថា « យើង [ នឹង ] បង្ហាញដល់មនុស្សលោកថា យើងនឹងបំពេញនូវអ្វីៗទាំងអស់ ដែលយើងបានបណ្ដាលឲ្យនិយាយដោយមាត់នៃពួកព្យាការីបរិសុទ្ធរបស់យើង » ( នីហ្វៃទី៣ ១:១៣ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនានាដែលពិពណ៌នាពីរបៀបដែលព្រះបានមានបន្ទូលតាមរយៈពួកព្យាការី ដូចជាណូអេ ( សៀវភៅរូបភាពដំណឹងល្អ លេខ ៧–៨ សូមមើល លោកុប្បត្តិ ៦–៧ ) និង សាំយូអែលជាសាសន៍លេមិន ( សៀវភៅរូបភាពដំណឹងល្អ លេខ ៨១ សូមមើល ហេលេមិន ១៤:១–៧ ) ។ សូមឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីរឿងទាំងនេះ ។
-
សូមអាន នីហ្វៃទី៣ ១:២០ ឲ្យកុមារស្តាប់ ហើយចែកចាយទីបន្ទាល់របស់អ្នកថា ពាក្យសម្តីរបស់ពួកព្យាការីបានសម្រេចជានិច្ច ។ សូមអញ្ជើញកុមារឲ្យស្តាប់ព្យាការីនៅសន្និសីទបន្ទាប់ទៀត ។
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ។
មរមនបានប្រកាសថា « ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » ។ តើអ្នកអាចជួយកុមារឲ្យយល់ថា ពួកគេក៏ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទផងដែរដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន នីហ្វៃទី៣ ៥:១៣ ហើយអញ្ជើញកុមារឲ្យនិយាយឃ្លា « ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » ឡើងវិញ ។ សូមបង្រៀនពួកគេថា សិស្សរបស់ព្រះយេស៊ូវគ្រីស្ទព្យាយាមធ្វើតាមទ្រង់ ។ សូមចែកចាយរឿងមួយចំនួនដែលមរមនបានធ្វើដើម្បីក្លាយដូចជាព្រះយេស៊ូវ ដូចជាការបង្រៀនបន្ទូលរបស់ព្រះ និងការគោរពតាមបទបញ្ញត្តិរបស់ព្រះ ( សូមមើល នីហ្វៃទី៣ ៥:១៣–១៨ ) ។ សូមជួយកុមារឲ្យគិតអំពីរបៀបនានាដែលពួកគេអាចក្លាយជាពួកសិស្ស ។
-
នៅលើក្រដាសមួយសន្លឹក សូមជួយកុមារគូររូបដៃរបស់ពួកគេ ហើយកាត់រូបនោះ ។ សូមសរសេរ « ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » នៅលើផ្ទាំងម្ខាង ហើយអញ្ជើញកុមារឲ្យគូរអ្វីមួយដែលពួកគេអាចធ្វើ ដើម្បីធ្វើជាសិស្សនៅផ្ទាំងម្ខាងទៀត ( អ្នកអាចជួយពួកគេគិតអំពីគំនិតនានា ) ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការធ្វើតាមព្រះអង្គសង្គ្រោះ ដូចជាបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ការសន្យារបស់ព្រះ ដែលបានប្រទានឲ្យតាមរយៈពួកព្យាការីរបស់ទ្រង់បានសម្រេចជានិច្ច ។
ដំណើររឿងនៅក្នុង នីហ្វៃទី៣ ១:៤–២១ អាចជួយស្ថាបនាសេចក្តីជំនឿកុមារថា ព្រះរក្សាការសន្យារបស់ទ្រង់ជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារប្រៀបធៀបការព្យាកររបស់សាំយូអែលជាសាសន៍លេមិននៅក្នុង ហេលេមិន ១៤:១–៧ ជាមួយនឹងការបំពេញរបស់វានៅក្នុង នីហ្វៃទី៣ ១:១៩–២១ ។ សូមថ្លែងទីបន្ទាល់ថា ការសន្យារបស់ព្រះ ដែលបានថ្លែងដោយពួកព្យាការីរបស់ទ្រង់បានបំពេញជានិច្ច ។
-
សូមអានដំណើររឿងដែលមាននៅក្នុង នីហ្វៃទី៣ ១:៤–១០ ជាមួយកុមារ ។ សូមសួរកុមារថា តើពួកគេអាចមានអារម្មណ៍បែបណា ប្រសិនបើពួកគេគឺជាអ្នកជឿម្នាក់ដែលបានរស់នៅក្នុងគ្រានោះ ។ សូមអញ្ជើញកុមារឲ្យអានដំណើររឿងដែលនៅសល់នៅក្នុង ខទី ១១–១៥ ហើយផ្តល់យោបល់នានាដើម្បីបំពេញប្រយោគនេះ ៖ « មេរៀននៃរឿងនេះគឺ… » តើយើងអាចបង្ហាញសេចក្តីទុកចិត្តរបស់យើងលើព្រះ ពេលយើងមានចិត្តព្រួយ ឬបាក់ទឹកចិត្តដោយរបៀបណា ?
-
សូមចែកចាយអ្វីមួយចំនួនដែលព្យាការីនៅរស់របស់យើងបានសន្យាដល់យើង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្ដីជំនឿរបស់យើងថា ពាក្យសម្តីរបស់ព្យាការីបានមកពីព្រះ ?
នីហ្វៃទី៣ ២:១១–១២; ៣:១៣–១៤, ២៤–២៦
យើងកាន់តែរឹងមាំ ពេលយើងរួមផ្តុំគ្នា ។
ពួកសាសន៍នីហ្វៃបានរួមផ្តុំគ្នាដើម្បីសុវត្ថិភាពខាងរូបកាយ ។ តើអ្នកអាចជួយកុមារឲ្យយល់ថា ការរួមផ្តុំគ្នាជាមួយមិត្តភក្តិសុចរិតក៏អាចផ្តល់ភាពរឹងមាំខាងវិញ្ញាណដល់ពួកគេតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានខគម្ពីរខាងក្រោយជាមួយកុមារ ហើយអញ្ជើញពួកគេឲ្យរកមើលហេតុផលដែលជាមូលហេតុដែលពួកសាសន៍នីហ្វៃបានរួមផ្តុំគ្នា និងពរជ័យដែលកើតមានចំពោះពួកគេ ៖ នីហ្វៃទី៣ ២:១១–១២ និង ៣:១៣–១៤, ២៤–២៦ ។ ហេតុអ្វីវាសំខាន់សម្រាប់យើងដើម្បី « ប្រមូលគ្នា » នាសព្វថ្ងៃនេះនៅក្នុងក្រុមគ្រួសារ និងនៅព្រះវិហាររបស់យើង ? តើការប្រមូលផ្តុំគ្នាអាចធ្វើឲ្យយើងមានភាពរឹងមាំខាងវិញ្ញាណដូចម្តេច ?
-
សូមប្រើវត្ថុមួយដើម្បីបង្រៀនថា ពេលយើងរួបរួមគ្នាយើងរឹងមាំជាង ពេលយើងបែកបាក់គ្នា ។ ឧទាហរណ៍ សូមអញ្ជើញកុមារឲ្យសាកល្បងកាច់ចង្កឹះមួយ ហើយបន្ទាប់មកកាច់ចង្កឹះមួយបាច់ ឬហែកក្រដាសមួយសន្លឹក ហើយបន្ទាប់មកហែកក្រដាសមួយដុំធំ ។ តើយើងអាចដូចជាចង្កឹះ ឬក្រដាសតាមរបៀបណា ? តើយើងអាចពង្រឹងគ្នាទៅវិញទៅមក ពេលយើងប្រមូលផ្តុំគ្នានៅក្នុងក្រុមគ្រួសារ និងនៅព្រះវិហាររបស់យើងតាមរបៀបណា ?
-
សូមពន្យល់ថា ព្រះយេស៊ូវកំពុងប្រមូលរាស្ត្ររបស់ទ្រង់ទៅក្នុងសាសនាចក្រសព្វថ្ងៃនេះ តាមរយៈកិច្ចការផ្សព្វផ្សាយសាសនា ( សូមមើល នីហ្វៃទី៣ ៥:២៤–២៦ ) ។ សូមអញ្ជើញអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ឬអ្នកផ្សព្វផ្សាយសាសនាវួដ ឲ្យចែកចាយបទពិសោធន៍ដោយបង្ហាញពីរបៀបដែលមនុស្សបានរឹងមាំឡើងតាមរយៈការប្រមូលផ្តុំទៅក្នុងសាសនាចក្រ ។
នីហ្វៃទី៣ ៤:៣០–៣៣; ៥:១២–២៦; ៦:១៤; ៧:១៥–២៦
ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកអាចជួយកុមារឲ្យយល់ថា ពួកគេក៏ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដូចមរមនតាមរបៀបណា ? ( សូមមើល នីហ្វៃទី៣ ៥:១៣ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់មរមន ( ដូចជា សៀវភៅរូបភាពដំណឹងល្អ លេខ ៧៣ ) ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យឆ្លាស់វេនគ្នា ហើយនិយាយអ្វីដែលមរមនបានថ្លែងនៅក្នុង នីហ្វៃទី៣ ៥:១៣ ឡើងវិញ ៖ « ខ្ញុំគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » ។ តើការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណា ? ( សូមមើល គ. និង ស. ៤១:៥ ) ។
-
សូមចែកសិស្សជាក្រុមតូចៗ ហើយចាត់ក្រុមនីមួយៗឲ្យអានអំពីឧទាហរណ៍មួយខាងក្រោយអំពីពួកសិស្ស ៖ ពួកសាសន៍លេមិនដែលបានប្រែចិត្តជឿ ( សូមមើល នីហ្វៃទី៣ ៤:៣០–៣៣; ៦:១៤ ), មរមន ( សូមមើល នីហ្វៃទី៣ ៥:១២–២៦ ) និង នីហ្វៃ ( សូមមើល នីហ្វៃទី៣ ៧:១៥–២៦ ) ។ តើមនុស្សទាំងនេះគឺជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់ពួកលោក ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារគិតអំពីអ្វីមួយដែលពួកគេនឹងធ្វើនៅសប្តាហ៍នេះ ដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រា និងចែកចាយវាជាមួយក្រុមគ្រួសារពួកគេ ។