ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២១–២៧ ខែ ធ្នូ បុណ្យ​គ្រីស្ទម៉ាស់ ៖ « ទ្រង់​នឹង​យាង​មក​ឯ​លោកិយ ដើម្បី​មក​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់ »


« ថ្ងៃ​ទី ២១–២៧ ខែ ធ្នូ បុណ្យ​គ្រីស្ទម៉ាស់ ៖ ‹ ទ្រង់​នឹង​យាង​មក​ឯ​លោកិយ ដើម្បី​មក​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២១–២៧ ខែ ធ្នូ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២០

យ៉ូសែប, ម៉ារា និងព្រះ​ឱរស​យេស៊ូវ​នៅក្នុង​ក្រោល​ចៀម

មើល​ន៎ កូនចៀម​នៃ​ព្រះ ដោយ វ៉លធើរ រ៉េន

ថ្ងៃ​ទី ២១–២៧ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

« ទ្រង់​នឹង​យាង​មក​ឯ​លោកិយ ដើម្បី​មក​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់ »

ជារឿយៗ កុមារ​​អន្ទះសារ​ចង់​និយាយ​អំពី​របៀប​ដែល​ពួកគេ​សាទរ​ដល់​បុណ្យ​គ្រីស្ទម៉ាស់ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ពួកគេឲ្យ​​​ផ្តោត​ចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ និង​អំណរគុណ​​របស់​ពួកគេ​សម្រាប់​ការប្រសូត​របស់​ទ្រង់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមា​រ​ឲ្យ​ប្រាប់ ឬ​គូរ​រូបភាពអំពី​អ្វី​ដែល​គ្រួសារ​របស់​ពួកគេ​​​ធ្វើ​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី​១ ១១:១៣–២២; ម៉ូសាយ ៣:៥–៨; អាលម៉ា ៧:៩–១៣; ហេលេមិន ១៤:១–៦; នីហ្វៃ​ទី​៣ ១:១៥, ១៩–២១

ព្រះ​យេស៊ូវគ្រីស្ទ​​បាន​ប្រសូត​​មក​ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​​របស់​ខ្ញុំ ។

តើ​កុមារ​ដែល​អ្នក​បង្រៀន​ដឹង​​ពី​មូលហេតុ​ដែល​យើង​សាទរ​ដល់​បុណ្យ​គ្រីស្ទម៉ាស់​ដែរ​​ឬ​ទេ ? តើ​អ្នក​អាច​​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ​​គឺ​ជា​មូលហេតុ​ស​ម្រាប់​ការសាទរ​​នេះ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ ដោយ​បង្ហាញ​រូបភាព​ពេល​អ្នក​ប្រាប់​រឿង​នោះ ( ដូច​ជា សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ២៨, ២៩, ៣០, ៣១ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ។ សូម​ប្រើ​ទំព័រ​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ​ដើម្បី​បង្រៀន​កុមារ​ថា មនុស្ស​រស់នៅជំនាន់​ព្រះគម្ពីរ​មរមន​បាន​ដឹង​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ ។

  • សូម​អាន​ឃ្លា​គន្លឹះ​មក​ពី អាលម៉ា ៧:១១–១២ ដើម្បី​បង្រៀន​​កុមារ​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ។ សូម​ចែកចាយ​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត ហើយ​បង្ហាញ​អារម្មណ៍​របស់​អ្នក​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។

  • សូម​បង្ហាញ​រូបភាព​ដែល​បង្ហាញ​ពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ—ដូចជា​ការរងទុក្ខនៅក្នុង​សួន​ច្បារ​គែតសេម៉ានី ការសុគត​នៅលើ​ឈើ​ឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៥៦, ៥៧, ៥៨, ៥៩ ) ។ សូមឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​នៅក្នុង​រូបភាព ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​មក​កាន់​ផែនដី ដើម្បី​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់យើង សុគត់​សម្រាប់​យើង ហើយ​​មាន​ព្រះជន្មរស់ឡើងវិញ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​​រស់នៅ​ជាមួយ​ទ្រង់​វិញ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​កុមារ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ឬ​បទ « ផ្ទុំ​នៅក្នុង​ស្នូក » ( សៀវភៅ​ចម្រៀង​កុមារ ២០–២១, ២៦–២៧ ) ។ សូម​ចង្អុល​ទៅ​ឃ្លា​នានា​នៅក្នុង​ចម្រៀង ដែល​ពិពណ៌​នា​​​អំពី​ពរជ័យ​ដែល​យើង​មាន​ដោយសារ​​ការប្រសូត​របស់​ព្រះយេស៊ូវ ។

នីហ្វៃទី២ ២៥:២៣, ២៦

ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ពេល​អ្នកបញ្ចប់​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​ឆ្នាំ​នេះ សូម​រំឭក​កុមារ​ថា គម្ពីរ​នេះ​គឺ​ជា « សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ដែល​បាន​សរសេរ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​លើក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឡើងឲ្យ​កុមារ​មើល ។ សូម​អាន​ចំណង​ជើង ហើយ​ចង្អុល​ទៅ​ពាក្យ « សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​ឲ្យ​កុមារឆ្លាស់​វេន​គ្នា​កាន់​ព្រះគម្ពីរ​នោះ ហើយ​​ជួយ​ពួកគេ​ឲ្យ​រកមើល​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​គម្រប​​ព្រះគម្ពីរ ។ សូម​ប្រាប់​កុមារ​​​អំពី​អារម្មណ៍​របស់​អ្នក​ស្តីពី​ព្រះគម្ពីរ​មរមន និង​របៀប​ដែល​វា​បាន​ជួយ​អ្នក​ឲ្យ​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ឲ្យ​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក​ទៅ​កុមារ​ម្នាក់ៗ ឬ​ឲ្យ​ពួកគេ​គូររូប​ទ្រង់​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យកាន់​រូបភាព​របស់​ពួកគេ​ឡើង គ្រប់​ពេល​ដែល​ពួកគេ​ឮ​ព្រះនាម​របស់​ព្រះគ្រីស្ទ ពេល​អ្នក​អាន នីហ្វៃ​ទី​២ ២៥:២៣, ២៦ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​ដើម្បី​ជួយយើង « ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី​២ ២៥:២៣ ) ។

  • សូម​ចែកចាយវគ្គ​បទគម្ពីរ ឬ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ​មរមន​ដែល​អ្នក​ចូលចិត្ត​ដែល​ជួយ​អ្នក​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ​ដល់​កុមារ ។ សូម​សួរ​កុមារ​អំពី​រឿង​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ពួកគេ​ចូលចិត្ត ហើយ​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​រឿង​ទាំង​នេះ ជួយ​យើង​ឲ្យ​រៀន​ពី​ព្រះអង្គសង្គ្រោះ ហើយ​ខិត​កាន់តែ​ជិត​ទ្រង់ ។​ ការមើល​រូបភាព​មួយ​ចំនួន​នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​មរមន អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​អំពី​រឿង​ទាំង​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃ​ទី​១ ១១:១៣–២២; ម៉ូសាយ ៣:៥–៨; អាលម៉ា ៧:១០–១៣; ហេលេមិន ១៤:១–៦; នីហ្វៃ​ទី​៣ ១:១៥, ១៩–២១

ព្រះ​យេស៊ូវគ្រីស្ទ​​បាន​ប្រសូត​​មក​ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​​របស់​ខ្ញុំ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​បាន​ល្អ​បំផុត ដើម្បី​​យល់​ពី​សារៈសំខាន់​នៃការប្រសូត​របស់​ព្រះគ្រីស្ទ និង​អត្ថន័យ​នៃ​ការប្រសូត​​នោះ​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​សេចក្តីយោង​បទគម្ពីរ​ដែល​មាននៅលើ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ។ សូម​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​អាន​ខគម្ពីរ ស្វែងរក​ព្យាការី​ដែល​និយាយ ហើយ​ចែកចាយ​អ្វី​មួយ​ដែល​ព្យាការី​នេះ​បាន​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​ចាំបាច់ សូម​ជួយ​ពួកគេ ឬ​ឲ្យ​ពួកគេ​ធ្វើ​ការរួម​គ្នា ។

  • សូម​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្តារ​ខៀន​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ជុំវិញ​ការប្រសូត​របស់​ព្រះយេស៊ូវ​ ដូច​បាន​ពិពណ៌នា​នៅ​ក្នុង លូកា ២:៤–១៤; ម៉ាថាយ ២:១–២ និង នីហ្វៃ​ទី​៣ ១:១៥, ១៩–២១ ។ សូម​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ ដើម្បី​កំណត់​ថា តើ​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅបេថ្លេហិម ទ្វីប​អាមេរិក ឬ​ទាំង​ពីរ​កន្លែង ។ ហេតុអ្វី​យើង​មាន​អំណរគុណ​ដែល​មាន​ព្រះគម្ពីរ​មរមន​ជា​សាក្សី​ទីពីរ​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះអង្គសង្គ្រោះ ?

  • សូម​អាន អាលម៉ា ៧:១០–១៣ ជាមួយ​កុមារ ។ តើ​យើង​រៀន​អ្វី​ខ្លះ មកពី​ខគម្ពីរ​ទាំង​នេះ​អំពី​​ការប្រសូត​របស់​ព្រះយេស៊ូវ ? អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់ ? អំពី​បេសកកម្ម​នៅលើ​ផែនដី​របស់​ទ្រង់ ? សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ ។

នីហ្វៃ​ទី​២ ២៥:២៣, ២៦; ៣៣:៤, ១០

ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ដោយ​ថ្លែង​ពី​ព្រះគម្ពីរ​មរមន នោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ​សារ​ធ្វើ​តាម​សិក្ខាបទ​ទាំង​ឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ » ( បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​​យល់ពី​​ការសន្យា​នេះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​ខគម្ពីរ​​មួយ​ខាង​ក្រោម​នេះ​ទៅ​កុមារ​ម្នាក់ៗ ៖ នីហ្វៃ​ទី​២ ២៥:២៣, ២៦; ៣៣:៤, ១០ ។ សូម​អញ្ជើញ​កុមារ​ឲ្យអាន​ខគម្ពីរ​របស់​ពួកគេ ហើយ​រកមើល​អ្វី​ដែល​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ចង់​ឲ្យ​យើង​ដឹង ។ សូមឲ្យ​ពួកគេ​​សរសេរ​​អ្វី​ដែលពួកគេ​រក​ឃើញនៅ​​លើ​ក្តារ​ខៀន ។ សូម​ពន្យល់​ថា រឿង​ទាំង​នេះ​ពិពណ៌នា​អំពី​គោលបំណង​សំខាន់​នៃ​​ព្រះគម្ពីរ​មរមន ។ សូម​ឲ្យ​​កុមារ​ដើរ​តួ​សម្តែង​ជាមួយ​គ្នា អំពី​របៀប​ដែល​ពួកគេ​នឹង​ពន្យល់​មិត្ត​ភក្តិ​ម្នាក់​អំពី​គោលបំណង​សំខាន់​នៃ​ព្រះគម្ពីរ​មរមន ។

  • សូម​ចែកចាយ​ជាមួយ​នឹង​កុមារ​នូវ​វគ្គ​បទគម្ពីរ​មួយ ឬ​រឿង​មក​ពី​ព្រះគម្ពីរ​មរមន​ដែល​អ្នក​ចូលចិត្ត​ដែល​ជួយ​អ្នកឲ្យ​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សួរ​កុមារ​អំពី​រឿង​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ពួកគេ​ចូលចិត្ត ហើយ​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​រឿង​ទាំង​នេះ ជួយ​យើង​ឲ្យ​រៀន​ពី​ព្រះអង្គសង្គ្រោះ ហើយ​ខិត​កាន់តែ​ជិត​ទ្រង់ ។​ សូម​ចែកចាយ​ជាមួយ​កុមារ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ សូម​​លើក​ទឹកចិត្ត​កុមារ​ឲ្យ​គិត​អំពី​ខគម្ពីរ ឬ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ​មរមនដែល​ពង្រឹង​ដល់​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​វា​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់ ដែល​ពុំ​ស្គាល់​ព្រះគម្ពីរ​មរមន ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​គ្រួសារ​ពួកគេ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ពួកគេ​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះគ្រីស្ទ ។ សូម​​លើក​ទឹកចិត្តពួកគេ​​ឲ្យ​ចែកចាយ​ខគម្ពីរ ឬ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ​មរមនទុក​ជា​ផ្នែក​មួយ​នៃ​ទីបន្ទាល់​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ចូលចិត្ត​ស្តាប់​រឿង ។ រឿង​គឺ​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​​ជួយ​កុមារ​ឲ្យ​​រៀន និង​ចងចាំ​ដល់​​សេចក្តីពិត ។ ពេល​អ្នក​ចែកចាយ​រឿង​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ សូម​ពិចារណា​អំពី​ការចែកចាយ​រឿង​ពី​ជីវិត​អ្នក​ផងដែរ ដែល​វា​បាន​ជួយ​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះអង្គសង្គ្រោះ ។