ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ មរ៉ូណៃ ១–៦ ៖ « ដើម្បី​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុង​ផ្លូវ​ត្រូវ »


« ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ​ មរ៉ូណៃ ១–៦ ៖ ‹ ដើម្បី​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុង​ផ្លូវ​ត្រូវ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ មរ៉ូណៃ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

អាលម៉ា​ជ្រមុជ​ទឹក​ប្រជាជន​នៅឯ​ទឹក​មរមន

មីនើវ៉ា ធៀឆើត ( ១៨៨៨–១៩៧៦ ) អាលម៉ា​ជ្រមុជទឹក​នៅ​ក្នុង​ទឹក​មរមន ១៩៤៩–១៩៥១ គំនូរ​ប្រេង​លើ​ឈើ​គូតុង​ទំហំ ៣៥⅞ x ៤៨ អ៊ីញ ។ សារមន្ទីរ​សិល្បៈ​នៃ​​សាកលវិទ្យាល័យព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩

ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ

មរ៉ូណៃ ១–៦

« ដើម្បី​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុង​ផ្លូវ​ត្រូវ »

ពីមុន​អ្នក​ចាប់ផ្តើម​ផែនការ​សកម្មភាព​រៀនសូត្រ​សម្រាប់​កុមារ សូម​សិក្សា មរ៉ូណៃ ១–៦ ប្រកប​ដោយ​ការអធិស្ឋាន ដោយរកមើល​គោលការណ៍ និង​ខគម្ពីរ​នានា ដែល​អ្នក​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​យល់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូមអញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​​បាន​រៀន​អំពី​មរ៉ូណៃ ។ អ្នក​អាច​ប្រើ « ជំពូក​ទី ៥៣ ៖ មរ៉ូណៃ និង​ការបង្រៀន​របស់​លោក » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៥៤–១៥៥ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចាំ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

មរ៉ូណៃ ៤–៥

ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ដើម្បី​បង្ហាញ​ថា ខ្ញុំ​នឹង​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។

ពិធី​សាក្រាម៉ង់​អាច​ក្លាយ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិសិដ្ឋ​មួយ—សូម្បី​តែ​សម្រាប់​កុមារ​តូចៗ​ក្តី ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​​ប្រើ​ពេលវេលា អំឡុង​ពេល​សាក្រាម៉ង់​ឲ្យ​គិត​អំពី​ព្រះយេស៊ូវ​ដោយរ​បៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​​មនុស្ស​ទទួល​ទាន​សាក្រាម៉ង់ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ១០៨ ) ។ សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​អ្វី​​កើត​ឡើង​​អំឡុង​ពេល​សាក្រាម៉ង់ ។ តើ​​យើងគួរ​តែ​ធ្វើ​អ្វី​ខ្លះ​អំឡុងពេល​សាក្រាម៉ង់ ?

  • សូម​អញ្ជើញ​សមាជិក​វួដ​ពីរ​នាក់​​មក​ថ្នាក់​របស់​អ្នក ដើម្បី​អាន មរ៉ូណៃ ៤:៣ និង ៥:២ ឲ្យ​កុមារ​ស្តាប់ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​សប្តាហ៍ ។ សូម​​ឲ្យ​ពួកគេ​ផ្តល់​យោបល់​​នូវ​អ្វី​ដែល​កុមារ​អាច​ធ្វើ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​គិត​អំពី​ព្រះយេស៊ូវ​អំឡុងពេល​សាក្រាម៉ង់ ហើយ​ចងចាំដល់​​ទ្រង់​ជានិច្ច ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​​ដែល​ជួយ​កុមារ​គិត​អំពី​ព្រះយេស៊ូវ ដូចជា​បទ « ដោយ​គោរព ដោយ​ស្ងៀមស្ងាត់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១ ) ។ សូម​ឲ្យ​កុមារ​​ហាត់​អនុវត្ត​ការអង្គុយ​ដោយ​គារវភាព​ដូច​ពួកគេ​អង្គុយ​អំឡុង​ពេល​សាក្រាម៉ង់ ។

មរ៉ូណៃ ៦:១–៣

ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ការពិពណ៌នា​របស់​មរ៉ូណៃ​អំពី​មនុស្ស​ដែល​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ជំនាន់​របស់​លោក អាច​ជួយ​កុមារ​ឲ្យ​រៀបចំ​ទទួល​ពិធីបរិសុទ្ធ​សំខាន់​នេះ​​នា​បច្ចុប្បន្ន​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​នានា​ឃ្លា​មក​ពី មរ៉ូណៃ ៦:១–៣ ដែល​បង្រៀន​ថា នរណា​អាច​ទទួល​បុណ្យ​ជ្រមុជទឹក ។ សូម​ពន្យល់​ពាក្យ​ដែល​កុមារ​ពុំ​អាច​យល់​បាន ។ ឧទាហរណ៍ អត្ថន័យ​នៃ​ពាក្យ « ចិត្ត​សង្រេង និង​វិញ្ញាណទន់​ទាប » គឺ​អារម្មណ៍​សោកស្តាយ​ចំពោះ​អំពើ​បាប​របស់យើង ( មរ៉ូណៃ ៦:២ ) ។ សូម​ប្រាប់​អំពី​របៀប​ដែល​អ្នក​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ឬ​សួរ​នរណា​ម្នាក់​ដែលទើប​តែ​ទទួល​បុណ្យ​ជ្រមុជទឹក ឲ្យ​ពន្យល់​ពី​របៀប​គាត់​បាន​រៀបចំ​ខ្លួន ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ពួកគេ​អាច​រៀបចំ​ខ្លួន​ទទួល​បុណ្យ​ជ្រមុជទឹក​នា​ថ្ងៃ​ណា​មួយ ។

  • សូម​បង្ហាញ​រូបភាព​មនុស្ស​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ១០៣, ១០៤ ) ហើយ​សូម​ឲ្យ​កុមារ​និយាយ​អំពី​អ្វី​ដែលពួកគេ​ឃើញ​នៅក្នុង​រូបភាព ។ សូម​ជួយ​ពួកគេ​ឲ្យ​កត់សម្គាល់​ភាព​លម្អិត​នានា ដូចជា​ទឹក និង​សម្លៀកបំពាក់​ពណ៌​ស ។ សូម​សួរ​កុមារ​​ពីមូលហេតុ​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​ទទួល​បុណ្យ​ជ្រមុជទឹក ។

មរ៉ូណៃ ៦:៤–៦, ៩

ខ្ញុំ​មាន​ពរ ពេល​ខ្ញុំ​​ទៅ​ព្រះវិហារ ។

តើ​កុមារ​ដែល​អ្នក​បង្រៀន យល់​អំពី​មូលហេតុ​ដែល​ពួកគេ​ទៅ​ព្រះវិហារ​រៀងរាល់​សប្តាហ៍​ដែរ​ឬ​ទេ ? មរ៉ូណៃ ៦ ផ្តល់​ហេតុផល​សំខាន់ៗ​មួយ​ចំនួ​ន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ពី​មូលហេតុ​ដែល​ពួកគេ​ចូលចិត្ត​ទៅ​ព្រះវិហារ ហើយ​ជួយ​ពួកគេ​ឲ្យ​ប្រាប់​ពី​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​ធ្វើ​នៅ​ព្រះវិហារ ។ សូម​អាន​អ្វី​មួយ​ចំនួន​នេះ​ម​កពី មរ៉ូណៃ ៦:៤–៦, ៩ ឲ្យ​ពួកគេ​ស្តាប់ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង ឬ​គូរ​រូបភាព​អំពី​ខ្លួន​ពួកគេ​ធ្វើ​កិច្ចការ​ទាំង​នេះ ( ដូចជា​អធិស្ឋាន បង្រៀន ច្រៀង និង​ទទួល​ទាន​សាក្រាម៉ង់ ) ។

  • សូម​ជួយ​កុមារ​ឲ្យ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការចូលរួម​ព្រះវិហារ ដូចជា​បទ « When I Go to Church » ( Children’s Songbook ទំព័រ ១៥៧ ) ។ សូម​ប្រាប់​កុមារ​ពី​មូលហេតុ​ដែល​អ្នក​ចូលចិត្ត​ទៅ​ព្រះវិហារ និង​របៀប​ដែល​វា​ផ្តល់​ពរ​ដល់​អ្នក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

មរ៉ូណៃ ២–៦

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​​អំណោយទាន​ដ៏​ពិសិដ្ឋ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ថ្លែង​បី​បួន​ដង​នៅក្នុង មរ៉ូណៃ ២–៦ ។ តើ​អ្នក​អាច​ប្រើ​ជំពូកទាំងនេះ​ដើម្បី​ជួយ​កុមារ​ឲ្យយល់​ពី​របៀប ដែល​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​រក​​មើល​គ្រប់ខ​គម្ពីរ​មួយ​នៅក្នុង មរ៉ូណៃ ២–៦ ដែល​លើក​ឡើង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះវិញ្ញាណ ។ សូម​អានខគម្ពីរ​ទាំង​នេះ​ជាមួយ​គ្នា ហើយ​សូម​អញ្ជើញ​កុមារឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្តារ​ខៀន អំពី​​អ្វី​ដែល​ពួកគេ​រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាចជួយ​​យើង​ដូចម្តេច ?

  • សូម​ប្រាប់​កុមារពី​គ្រា​​មួយ ពេល​អ្នក​ទទួល​អារម្មណ៍​នៃ​ឥទ្ធិពល​ពី​​ព្រះវិញ្ញាណ​បរិសុទ្ធ ទោះ​នៅ​ព្រះវិហារ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ក្តី ។ សូម​ពន្យល់​របៀប​ដែល​អ្នក​ដឹង​ថា ទ្រង់​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​របៀប​ដែល​ទ្រង់​បាន​ជួយ​អ្នក ។ សូម​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​​មាន​ជាមួយ​​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ឥទ្ធិពល​របស់​ទ្រង់ ។

    យុវនារី​​​ទទួល​ការប្រសិទ្ធពរ

    អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​​ត្រូវបាន​ប្រគល់​ឲ្យ​​ដោយ​ការ​ដាក់​ដៃ​លើ ។

មរ៉ូណៃ ៤–៥

ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ដើម្បី​បង្ហាញ​ថា ខ្ញុំ​នឹង​ចងចាំ​​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។

ពេល​កុមារ​យល់​ពី​ភាព​ពិសិដ្ឋ​នៃ​ពិធី​សាក្រាម៉ង់ នោះ​ពួកគេ​ទំនង​ជា​ប្រព្រឹត្ត​នឹង​ពិធីនេះ​ដោយ​គារវភាព ហើយ​មាន​អារម្មណ៍​ខិត​ជិត​ព្រះ អំឡុង​ពេល​នៃ​ពិធី​បរិសុទ្ធ​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ឃ្លា​នានា​មកពី មរ៉ូណៃ ៤:៣ និង ៥:២ នៅលើ​បន្ទះ​ក្រដាស​ផ្សេងៗ ហើយ​សូម​ឲ្យ​កុមារ​ដាក់​ឃ្លា​នោះ​តាម​លំដាប់​លំដោយ ។ យោង​ខគម្ពីរ​ទាំង​នេះ ហេតុ​អ្វី​ពិធី​សាក្រាម៉ង់​មាន​សារៈសំខាន់ ?

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា មិត្ត​ភក្ដិ​ម្នាក់​កំពុង​មក​ការប្រជុំ​ពិធី​សាក្រាម៉ង់​ជា​លើក​ដំបូង ។ តើ​ពួកគេ​នឹងពន្យល់ដល់​មិត្តភក្តិ​របស់​ពួកគេ​យ៉ាង​ដូចម្តេ​ច​អំពី​ពិធី​សាក្រាម៉ង់ ហើយ​មូលហេតុ​ដែល​យើង​ទទួល​ទាន​វា ? សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើ មរ៉ូណៃ ៤:៣ និង ៥:២ នៅក្នុង​ការពន្យល់​របស់​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​គ្រួសារ​ពួកគេ​ធ្វើ អំឡុង​ពេល​សាក្រាម៉ង់ ដើម្បី​មាន​គារវភាព និង​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ពួកគេ​មាន​គំនិត​អ្វី​ផ្សេង​ទៀត ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​រើស​យក​គំនិត​ទាំង​នេះ ហើយ​ដាក់​គោលដៅ​ចំណាយ​ពេល​កាន់តែ​ច្រើនឡើង គិត​អំពី​ព្រះអង្គសង្គ្រោះ​អំឡុងពេល​សាក្រាម៉ង់ ។

មរ៉ូណៃ ៦:៤–៦, ៩

យើង​ទៅ​ព្រះវិហារ​ដើម្បី​ទទួលទាន​សាក្រាម៉ង់ និង​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញ​ទៅមក ។

ពាក្យ​របស់​មរ៉ូណៃ​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន ​រកឃើញគោលបំណង​កាន់តែ​ប្រសើរ​ឡើង​ក្នុងការ​ទៅ​ព្រះវិហារ​រៀងរាល់​សប្តាហ៍ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ ហេតុអ្វី​យើង​ទៅ​ព្រះវិហារ ? នៅលើ​ក្តារខៀន ហើយ​សូម​ឲ្យ​កុមារ​សរសេរ​សរសេរ​ចម្លើយ​ដែល​អាច​មាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​​រកមើល​ចម្លើយ​បន្ថែម​ទៀត​នៅ​ក្នុង មរ៉ូណៃ ៦:៤–៦, ៩ ហើយ​បន្ថែម​ចម្លើយ​នោះ​លើ​បញ្ជី​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ សូមអញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​​ថា តើ​ពួកគេ​បាន​ពរជ័យ​បែប​ណា​សម្រាប់​ការចូលរួម​ព្រះវិហារ ។ សូម​ឲ្យ​ពួកគេ​ដើរ​តួ​សម្តែង​ដើម្បី​​ពន្យល់​ប្រាប់​មិត្តភក្ដិ​ម្នាក់​ដែល​មាន​ជំនឿ​​ផ្សេង ពីមូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ការក្លាយ​ជាសមាជិក​សាសនាចក្រ ។

  • សូម​បង្ហាញ​រូបភាព ឬ​ឧទាហរណ៍​នៃ​អាហារ​ចិញ្ចឹម​បីបាច់ ។ ហេតុអ្វី​វាសំខាន់​ដើម្បី​ចិញ្ចឹម​បីបាច់​រូបកាយ​របស់យើង ? សូម​អាន មរ៉ូណៃ ៦:៤ ជាមួយ​គ្នា ហើយ​សួរ​កុមារ​ថា តើ​ពួកគេ​គិតថា​ « ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » មាន​ន័យ​ដូចម្តេច ។ តើ​ព្រះបន្ទូល​របស់​ព្រះ​ចិញ្ចឹម​បីបាច់​យើង​ដូចម្ដេច ?

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន​ការដកស្រង់​ខាង​ក្រោម​មក​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយ​ពិភាក្សា​ពី​អ្វី​ដែល​ការដកស្រង់​នេះ​បង្រៀន​អំពី របៀប​ដែល​យើង​អាច​ចិញ្ចឹមបីបាច់​គ្នា​ទៅវិញ​ទៅមក ៖ « មនុស្ស​មួយ​ចំនួន​ពុំ​មក​ព្រះវិហារ​នេះ ដោយ​គ្រាន់តែ​ស្វែងរក​សេចក្តីពិត​នៃ​ដំណឹងល្អ​ថ្មី​​ពីរបី​នេះ ឬ​ដើម្បី​ជួប​មិត្តភក្តិ​ចាស់ៗ​នោះ​ទេ បើ​ទោះបី​អ្វីៗ​ទាំងអស់​នេះ​សំខាន់​យ៉ាង​ណា​ក៏​ដោយ ។ ពួកគេ​មករក​បទពិសោធន៍​ខាង​វិញ្ញាណ ។ ពួកគេ​ចង់​បាន​សេចក្ដី​សុខសាន្ត ។ ពួកគេ​ចង់​ឲ្យ​សេចក្ដី​ជំនឿ​របស់​គេ​បាន​រឹងប៉ឹង និង​ទទួល​បាន​សេចក្ដី​សង្ឃឹម​របស់​ពួកគេ​មកវិញ ។ ជារួម ពួកគេ​ចង់​បាន​ការចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ ដើម្បីត្រូវបានពង្រឹង​ដោយ​អំណាច​នៃ​ស្ថានសួគ៌ » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៦ ) ។ តើ​យើង​អាច​ជួយចិញ្ចឹម​បីបាច់​គ្នា​ទៅវិញទៅមក​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​និយាយ​ជាមួយ​គ្រួសារ​ពួកគេ អំពីហេតុផល​នានា​ដែល​ពួកគេ​ចូលចិត្ត​ចូលរួម​ព្រះវិហារ​រៀងរាល់​សប្តាហ៍ ។​

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គាំទ្រ​ដល់​ឪពុកម្តាយ ។ សូម​ស្វែងរក​របៀបនានា​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​គាំទ្រ​ឪពុកម្តាយ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។ តើ​អ្នក​អាច​គាំទ្រ​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​របស់ពួកគេ​តាម​របៀប​ណា ? ឧទាហរណ៍ អ្នក​អាច​និយាយ​ជាមួយ​ឪពុកម្តាយ​អំពី​តម្រូវការ និង​ចំណាប់អារម្មណ៍​របស់​កូនៗ​ពួកគេ ឬ​ចែកចាយ​ជាមួយ​ពួកគេនូវ​អ្វី​ដែល​កុមារ​កំពុង​រៀន​នៅក្នុង​ថ្នាក់ ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។