« ថ្ងៃទី ១–៧ ខែ កុម្ភៈ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០-១១ ៖ ‹ ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០-១១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១–៧ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០-១១
« ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន »
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០-១១ ប្រកបដោយការអធិស្ឋាន ដោយពិចារណាអំពីរបៀបដែលអ្នកអាចជួយកុមារយល់សេចក្ដីពិតនៅក្នុងវគ្គទាំងនេះ ។ គំនិតយោបល់នៅក្នុងគម្រោងមេរៀននេះ— ទាំងសម្រាប់កុមារតូចៗ និងកុមារធំៗ— អាចជួយ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ចូរសុំឲ្យកុមារចែកចាយនូវអ្វីដែលពួកគេចងចាំមកពីមេរៀនមុនអំពីម៉ាទីន ហារីស និងការបកប្រែទំព័រព្រះគម្ពីរមរមនដែលបានបាត់បង់ ។ សូមចែកចាយនូវរឿងលម្អិតនានាដែលពួកគេមិនចងចាំ ។ អ្នកអាចនឹងចង់យោងទៅលើ « Chapter 4: Martin Harris and the Lost Pages» ( ដំណើរឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១៨-២១ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥
ពេលខ្ញុំអធិស្ឋានជានិច្ច នោះព្រះវរបិតាសួគ៌នឹងប្រទានពរដល់ខ្ញុំ ។
ពេលខ្លះកុមារគិតថា ពួកគេអាចអធិស្ឋានតែនៅពេល និងទីកន្លែងជាក់លាក់ប៉ុណ្ណោះ ហើយនៅពេលពួកគេលុតជង្គង់ ឬបិទភ្នែករបស់ពួកគេតែប៉ុណ្ណោះ ។ តើអ្នកអាចជួយពួកគេរៀនរបៀបដើម្បី « អធិស្ឋានជានិច្ច » យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៃរបស់ដែលយើងធ្វើជាញឹកញាប់ដូចជាការទទួលទាន ការដេក ឬការលេង ។ តើវត្ថុទាំងនេះជួយយើងយ៉ាងដូចម្តេច ? សូមដាក់តាំងរូបភាពមួយអំពីក្មេងម្នាក់កំពុងអធិស្ឋាន ខណៈដែលអ្នកអាន ឲ្យកុមារស្តាប់ចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៥ នូវពាក្យ « អធិស្ឋានជានិច្ច » ។ ចូរសុំឲ្យកុមារថាពាក្យទាំងនេះសារដើមជាច្រើនដង ។ តើការអធិស្ឋាននឹងជួយយើងជានិច្ចយ៉ាងដូចម្ដេច ?
-
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីជួយកុមារគិតអំពីកន្លែង និងពេលវេលាជាច្រើនដែលយើងអាចអធិស្ឋាន ។
-
សូមអញ្ជើញកុមារឲ្យគូររូបខ្លួនឯង ឬក្រុមគ្រួសាររបស់ពួកគេកំពុងអធិស្ឋាននៅពេល និងទីកន្លែងខុសៗគ្នា ដូចជានៅក្នុងសាសនាចក្រ ពីមុនទៅសាលារៀន ឬនៅពេលចូលដេក ។ សូមពន្យល់ថា ការអធិស្ឋានជានិច្ចអាចមានន័យថា ជាការអធិស្ឋានជាញឹកញាប់នៅពេញមួយថ្ងៃ ។ តើយើងអាចអធិស្ឋាន នៅពេលយើងនៅជិតអ្នកដទៃ ដូចជានៅសាលារៀន ឬជាមួយនឹងមិត្តរបស់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំខ្ញុំឲ្យធ្វើការណ៍ល្អ ។
ទោះជានៅវ័យក្មេង កុមារអាចចាប់ផ្ដើមស្គាល់នៅពេលណាព្រះវិញ្ញាណកំពុងមានបន្ទូលមកកាន់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមលាក់អំពូលភ្លើង ឬពិល និងរូបភាពមុខញញឹមនៅត្រង់កន្លែងណាមួយក្នុងបន្ទប់ ។ ចូរសុំកុមារឲ្យស្វែងរករបស់ទាំងនេះ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១៣ ហើយជួយកុមារឲ្យស្គាល់ពាក្យដែលទាក់ទងនឹងវត្ថុទាំងឡាយដែលពួកគេរកឃើញ ។ តើពាក្យទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធជួយពួកយើង ?
-
សូមផ្ដល់ស្ថានភាពជាច្រើនដល់កុមារដែលពួកគេនឹងត្រូវការធ្វើការជ្រើសរើសមួយរវាងត្រូវ និងខុស— ដូចជាជម្រើសប្រាប់សេចក្ដីពិត ឬកុហក ឬជម្រើសដើម្បីមានចិត្តល្អ ឬចិត្តអាក្រក់ ។ តើយើងអាចដឹងថាជម្រើសមួយត្រឹមត្រូវដោយរបៀបណា ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ជាមួយគ្នា ហើយថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងធ្វើជម្រើសត្រឹមត្រូវ បើពួកគេស្ដាប់ទ្រង់ ។
-
សូមច្រៀងចម្រៀងមួយបទអំពីការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូចជាបទ សូមស្ដាប់ សូមស្ដាប់ សៀវភៅចម្រៀងកុមារ លេខ ១៤៣ ) ។ ចូរសួរកុមារថាតើចម្រៀងណាដែលបង្រៀនពួកគេអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធជួយយើង ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥
នៅពេលខ្ញុំអធិស្ឋានជានិច្ច ខ្ញុំអាចយកឈ្នះលើការល្បួងរបស់សាតាំង ។
អ្នកអាចជួយកុមារយល់ថា ការអធិស្ឋានដោយខ្ជាប់ខ្ជួនផ្ដល់អំណាចដល់ពួកគេដើម្បីយកឈ្នះលើការល្បួង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរពាក្យ ឬឃ្លាចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ នៅលើចម្រៀកក្រដាស ហើយសុំឲ្យកុមារដាក់តម្រៀបវាតាមលំដាប់ត្រឹមត្រូវ ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលខគម្ពីរ បើពួកគេត្រូវការជំនួយ ។ ស្របតាមខគម្ពីរនេះ តើមានពរជ័យអ្វីខ្លះកើតមានឡើង នៅពេលយើងអធិស្ឋានជានិច្ចនោះ ? តើការចងចាំការអធិស្ឋាននៅពេញមួយថ្ងៃរបស់យើងអាចជួយយើងយ៉ាងដូចម្ដេច ជាពិសេសនៅពេលយើងត្រូវបានល្បួងឲ្យធ្វើអ្វីមួយខុសនោះ ?
-
សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីនៃពេលវេលាមួយចំនួនដែលយើងអាចអធិស្ឋាន និងទីកន្លែងដែលយើងអាចអធិស្ឋាន ។ សម្រាប់គំនិតយោបល់បន្ថែម សូមលើកទឹកចិត្តពួកគេឲ្យរកមើលនៅក្នុង អាលម៉ា ៣៤:១៧-២៧ ។
-
សូមជួយកុមារឲ្យបង្កើតសញ្ញាសំគាល់ ឬរូបភាពតូចមួយ ដែលនឹងរំឭកពួកគេឲ្យអធិស្ឋានជានិច្ច ។ សូមអញ្ជើញពួកគេឲ្យព្យួរសញ្ញាសំគាល់របស់ពួកគេនៅក្នុងផ្ទះ ត្រង់កន្លែងដែលពួកគេនឹងមើលឃើញជាទៀងទាត់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំខ្ញុំឲ្យធ្វើការណ៍ល្អ ។
មនុស្សវ័យក្មេងជាញឹកញាប់ងឿងឆ្ងល់ថា តើការណែនាំពីព្រះវិញ្ញាណបរិសុទ្ធមានអារម្មណ៍យ៉ាងណា ។ អ្នកអាចប្រើប្រាស់ គោលលទ្ធិ និង សេចក្តីសញ្ញា ១១ ដើម្បីបង្រៀនកុមារអំពីរបៀបទទួលស្គាល់ថា « ព្រះវិញ្ញាណនោះ ដែលនាំឲ្យធ្វើល្អ » ( ខ ១២ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យធ្វើបញ្ជីមួយអំពីមនុស្សដែលពួកគេទៅរក នៅពេលពួកគេត្រូវការជំនួយ ឬមានសំណួរនោះ ។ ហេតុអ្វីយើងទុកចិត្តថា អ្នកទាំងនោះនឹងជួយយើងបាន ? សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១២ ហើយស្វែងរកនូវអ្វីដែល ហៃរុម ស៊្មីធ ត្រូវបានប្រាប់ឲ្យទុកចិត្តទៅលើនោះ ។ តើយើងរៀនអ្វីខ្លះមកពីខគម្ពីរនេះអំពីមូលហេតុដែលយើងគួរតែទុកចិត្តទៅលើការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ?
-
ចូរសួរកុមារថាពួកគេនឹងនិយាយអ្វីខ្លះទៅកាន់មិត្តម្នាក់ ដែលសួរពួកគេថាតើពួកគេមានអារម្មណ៍យ៉ាងណានៅពេលព្រះវិញ្ញាណបរិសុទ្ធនិយាយមកកាន់ពួកគេនោះ ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២-១៣ ដើម្បីស្វែងរកចម្លើយមួយចំនួនដែលមាន ។
-
សូមចែកចាយជាមួយកុមារនូវបទពិសោធន៍មួយចំនួនដែលអ្នកមានជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដែលកំពុងណែនាំអ្នកឲ្យធ្វើរឿងល្អៗ។ សូមអញ្ជើញកុមារឲ្យពិចារណាអំពីគ្រាដែលពួកគេអាចមានបទពិសោធន៍ដូចជាបទពិសោធន៍ទាំងនេះ ហើយបន្ទាប់មកចែកចាយបទពិសោធន៍របស់ពួកគេ បើពួកគេមានអារម្មណ៍ល្អក្នុងការធ្វើដូច្នោះ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ សព្វព្រះទ័យដឹកនាំយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមលើកទឹកចិត្តកុមារឲ្យកត់សម្គាល់អំឡុងសប្ដាហ៍ក្រោយ នៅពេលពួកគេមានអារម្មណ៍ដូចបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១២-១៣ ទាំងនេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១, ២៦
ខ្ញុំចាំបាច់ត្រូវចេះដំណឹងល្អដើម្បីខ្ញុំអាចជួយអ្នកដទៃស្វែងរកសេចក្ដីពិត ។
កុមារដែលអ្នកបង្រៀននឹងមានឱកាសជាច្រើនដើម្បីចែកចាយដំណឹងល្អ ។ ខគម្ពីរទាំងនេះអាចបង្រៀនពួកគេអំពីរបៀបដើម្បីត្រៀមខ្លួនសម្រាប់ឱកាសទាំងនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសម្ដែងអំពីរបៀបដែលពួកគេនឹងនិយាយអំពីដំណឹងល្អជាមួយនរណាម្នាក់ដែលពុំទាន់បានស្ដាប់ឮវាពីមុនមក ។ ឧទាហរណ៍ តើពួកគេនឹងឆ្លើយសំណួរអំពីព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ? តើពួកគេនឹងពន្យល់ថាព្រះយេស៊ូវគ្រីស្ទជានរណាយ៉ាងដូចម្ដេច ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១, ២៦ ជាមួយកុមារ ។ តើព្រះអម្ចាស់ប្រាប់ហៃរ៉ុម ស្ម៊ីធ ថាគាត់ចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីគាត់អាចបង្រៀនដំណឹងល្អនោះ ? តើពាក្យ « ឲ្យបាន » ព្រះបន្ទូលរបស់ទ្រង់មានអត្ថន័យយ៉ាងណា ហើយតើយើងអាចធ្វើដូចនេះបានយ៉ាងដូចម្ដេច ? តើយើង « រក្សា » ព្រះបន្ទូលរបស់ព្រះនៅក្នុងដួងចិត្តរបស់យើងយ៉ាងដូចម្ដេច ?
-
សូមអញ្ជើញកុមារឲ្យចែកចាយបទគម្ពីរមួយដែលពួកគេចូលចិត្ត ហើយពន្យល់ពីមូលហេតុដែលពួកគេចូលចិត្តវា ។ សូមឲ្យពួកគេនិយាយអំពីរបៀបដែលខគម្ពីរបានប្រទានពរដល់ជីវិតរបស់ពួកគេ និងអ្វីដែលពួកគេកំពុងធ្វើដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងគេហដ្ឋាន ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅអានព្រះបន្ទូលរបស់ព្រះឲ្យបានកាន់តែញឹកញាប់ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការចែកចាយដំណឹងល្អ ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ» (សៀវភៅចម្រៀងកុមារទំព័រ ៩០ ) ។ តើចម្រៀងនេះបង្រៀនអំពីរបៀបដែលយើងអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាជារៀងរាល់ថ្ងៃយ៉ាងណាខ្លះ ?
-
សូមចែកចាយអ្វីមួយមកពីអត្ថបទ « សង្ឃឹមនៃអ៊ីស្រាអែល » ដោយប្រធាន រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វេនឌី ដ័បុលយូ ណិលសុន ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ ChurchofJesusChrist.org ) ដើម្បីបំផុសគំនិតកុមារឲ្យជួយប្រមូលផ្ដុំកូនចៅរបស់ព្រះតាមរយៈការចែកចាយដំណឹងល្អ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យមានការសន្ទនាមួយជាមួយសមាជិកគ្រួសារអំពីអ្វីមួយដែលពួកគេបានរៀនចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០ ឬ ១១ នៅថ្ងៃនេះ ។ ឧទាហរណ៍ ពួកគេអាចចែកចាយអំពីរបៀបដែលពួកគេរៀបចំដាក់ផែនការអធិស្ឋានជានិច្ច ។