« ថ្ងៃទី ២៥-៣១ ខែ មករា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦-៩ ៖ ‹ នេះជាវិញ្ញាណនៃវិវរណៈ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥-៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៥–៣១ ខែ មករា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦-៩
« នេះជាវិញ្ញាណនៃវិវរណៈ »
សូមចាប់ផ្ដើមរៀបចំដើម្បីបង្រៀន ដោយការអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦-៩ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ និងគម្រោងមេរៀននេះ អាចបំភ្លឺគំនិតអំពីរបៀបដើម្បីបង្រៀនកុមារតូចៗក្នុងថ្នាក់របស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
តើកុមារតូចៗដឹងអំពីដំណើររឿងរបស់អូលីវើរ ខៅឌើរីក្នុងការទទួលចម្លើយចំពោះការអធិស្ឋានឬទេ ? ( សូមមើល ពួកបរិសុទ្ធ ១:៥៨-៦០ ) ។ ប្រហែលជាពួកគេមានបទពិសោធន៍ក្នុងការអធិស្ឋានដែលពួកគេអាចចែកចាយផងដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៥; ៨:២; ៩:៧–៩
ព្រះវរបិតាសួគ៌អាចមានបន្ទូលមកកាន់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមជួយកុមារឲ្យយល់ថា ពួកគេមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់ដែលស្ដាប់ការអធិស្ឋានរបស់ពួកគេ និងឆ្លើយតបពួកគេតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើ « ជំពូកទី ៥ ៖ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី » (ដំណើររឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ២២–២៥, ឬ វីដេអូដែលមានដំណើររឿងនេះនៅក្នុង ChurchofJesusChrist.org) ដើម្បីប្រាប់ទៅកុមារតូចៗអំពី អូលីវើរ ខៅឌើរី និងអ្វីដែលគាត់បានរៀនអំពីរបៀបដែលព្រះវរបិតាសួគ៌មានបន្ទូលមកកាន់យើង ។ ចូរសុំឲ្យកុមារប្រាប់អ្នកអំពីផ្នែកណាមួយនៃរឿងដែលពួកគេចូលចិត្ត ហើយឲ្យពួកគេផ្លាស់វេណគ្នាប្រាប់អ្នកអំពីអូលីវើរ ខៅឌើរី ។
-
សូមប្រាប់កុមារថា អូលីវើរ ខៅឌើរី បានព្យាយាមបកប្រែព្រះគម្ពីរមរមន ប៉ុន្តែពុំអាចធ្វើបាន ដូច្នេះយ៉ូសែបបានទូលសួរដល់ព្រះអម្ចាស់ថាហេតុអ្វីដូច្នោះ ។ សូមអានឲ្យកុមារស្ដាប់អំពីចម្លើយរបស់ព្រះអម្ចាស់ ៖ « អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ » (គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨) ។ សូមអញ្ជើញពួកគេឲ្យធ្វើជារៀន និងអធិស្ឋាន ។ សូមជួយកុមារឲ្យយល់ថា នេះគឺជារបៀបដែលយើងអាចទទួលចម្លើយមកពីព្រះអម្ចាស់ផងដែរ — តាមរយៈការសិក្សា និងការទូលសូមជំនួយរបស់ទ្រង់ ។
អូលីវើរ ខៅឌើរី ដោយលូវីស អេ រ៉ាមស៊ី
-
សូមអញ្ជើញកុមារឲ្យពាល់ក្បាលរបស់ពួកគេ និងដើមទ្រូងរបស់ពួកគេ នៅពេលអ្នកអានពាក្យ « គំនិត » និង « ចិត្ត » នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ។ សូមជួយពួកគេឲ្យយល់ថា ព្រះវរបិតាសួគ៌មានបន្ទូលមកកាន់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានគំនិត និងអារម្មណ៍ដល់យើង ។ សូមច្រៀងជាមួយគ្នានូវបទចម្រៀងអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាបទ « ព្រះវិញ្ញាណបរិសុទ្ធ» ( សៀវភៅចម្រៀងកុមារទំព័រ ៥៦ ) ។ តើចម្រៀងនេះបង្រៀនអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកយើងអ្វីខ្លះ ? សូមចែកចាយបទពិសោធន៍មួយ នៅពេលអ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគំនិត និងចិត្តរបស់អ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៣–៣៦
ដោយមានជំនួយមកពីព្រះអង្គសង្គ្រោះ ខ្ញុំមិនចាំបាច់ត្រូវខ្លាចឡើយ ។
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី មានមូលហេតុជាច្រើនដែលធ្វើឲ្យខ្លាច—ដូចជាការធ្វើទុក្ខបុកម្នេញ និងភាពក្រីក្រ ដែលវាជាឧបសគ្គមួយចំនួនដែលពួកគាត់បានប្រឈមមុខ ។ សារលិខិតរបស់ព្រះអម្ចាស់ទៅកាន់ យ៉ូសែប និងអូលីវើរ ក៏អាចលើកទឹកចិត្តដល់កុមារនៅពេលពួកគេមានអារម្មណ៍ភ័យខ្លាចផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារនិយាយឃ្លា « កុំឲ្យខ្លាចឡើយ ហ្វូងតូចអើយ » ដដែលៗ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣៤ ) ជាច្រើនដង ។ សូមពន្យល់ថា ហ្វូងមួយ គឺជាក្រុមសត្វមួយក្រុម ដូចជាចៀម ។ សូមបង្ហាញរូបមួយអំពីព្រះអង្គសង្គ្រោះជាអ្នកគង្វាលចៀម ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ទំព័រ ៦៤ ) ហើយថ្លែងទីបន្ទាល់ថា ទ្រង់កំពុងទតមើលមកយើងដូចជាអ្នកគង្វាលកំពុងមើលថែចៀមរបស់ទ្រង់ផងដែរ ។ ដោយសារទ្រង់ស្រឡាញ់យើង យើងមិនចាំបាច់ត្រូវភ័យខ្លាចឡើយ ។
-
សូមឲ្យកុមារធ្វើជាហ្វូងចៀមមួយដែលមានភាពភ័យខ្លាច ។ តើនៅពេលខ្លះ សត្វចៀមអាចនឹងភ័យខ្លាចអ្វីខ្លះ ? សូមឲ្យកុមារម្នាក់ធ្វើជាអ្នកគង្វាលថែរក្សាចៀមឲ្យមានសុវត្ថិភាព ។ តើពេលខ្លះយើងខ្លាចអ្វីខ្លះ ? សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្រះយេស៊ូវ គ្រីស្ទ គឺដូចជាអ្នកគង្វាលរបស់យើង ហើយថាទ្រង់អាចរម្ងាប់ការភ័យខ្លាចរបស់យើង ។ សូមច្រៀងជាមួយគ្នានូវចម្រៀងមួយបទអំពីព្រះអង្គសង្គ្រោះ ដូចជា « Little Lambs So White and Fair » (សៀវភៅចម្រៀងកុមារ ទំព័រ ៥៨ ) ។
-
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ទៅកាន់កុមារ ហើយអញ្ជើញពួកគេអានឃ្លា « កុំឲ្យខ្លាចឡើយ ហ្វូងតូចអើយ » ឡើងវិញជាច្រើនដង ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាច « មើលមក » ឬ ចងចាំ ព្រះអង្គសង្គ្រោះអំឡុងសប្ដាហ៍ក្រោយ ( សូមមើលទំព័រសកម្មភាពនាសប្ដាហ៍នេះផងដែរ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៥, ១៥–១៦, ២២–២៣; ៨:២; ៩:៧–៩
ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកក្នុងគំនិត និងចិត្តរបស់ខ្ញុំ ។
កុមារដែលអ្នកបង្រៀនអាចនឹងបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធរួចហើយ ។ តើពួកគេយល់អំពីរបៀបដើម្បីស្គាល់វិវរណៈផ្ទាល់ខ្លួនមកពីព្រះវិញ្ញាណឬទេ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូរូបក្បាល និងបេះដូងនៅលើក្ដារខៀន ។ សូមជួយកុមារឲ្យអានខគម្ពីរដូចខាងក្រោមនេះ ហើយកំណត់ថាមួយណា ពិពណ៌នាអំពីព្រះវិញ្ញាណកំពុងថ្លែងមកក្នុងគំនិត ដួងចិត្តរបស់យើង ឬទាំងពីរ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:១៥, ២៣, ៨:២, ៩:៨, ៩:៩ ។ សូមប្រាប់កុមារចេញមកពីបទពិសោធន៍របស់អ្នកផ្ទាល់ អំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងមកកាន់គំនិត និងចិត្តរបស់អ្នកយ៉ាងណាខ្លះ ។
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៥ ជាមួយគ្នា ហើយអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ ដែលពួកគេមាន ជាមួយនឹងការអធិស្ឋាន និងការទទួលចម្លើយ ។ សូមជួយពួកគេឲ្យគិតអំពីគំរូរបស់នរណាម្នាក់នៅក្នុងបទគម្ពីរដែលបានអធិស្ឋាន ហើយបានទទួលចម្លើយដែលឆ្លើយសំណួរពួកគេ ( សូមមើល នីហ្វៃទី ១ ២:១៦, អេណុស ១:១-៦, អេធើរ ២:១៨-៣:៦ ) ។
-
សូមសរសេរនៅលើក្ដារខៀន តើព្រះវិញ្ញាណបរិសុទ្ធថ្លែងមកកាន់យើងតាមរបៀបណា ? សូមអញ្ជើញកុមារឲ្យស្វែងរកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:១៥-១៦, ២២-២៣, ៨:២, ៩:៧-៩ រកចម្លើយចំពោះសំណួរ ។ សូមចែកចាយបទពិសោធន៍ដែលអ្នកបានទទួលអារម្មណ៍ដឹងថាព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូលមកកាន់អ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៣–៣៧
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ » ។
ជួនកាលកុមារដែលអ្នកបង្រៀនអាចនឹងមានអារម្មណ៍ភ័យខ្លាចក្នុងការឈរធ្វើជាសាក្សីចំពោះអ្វីដែលត្រឹមត្រូវ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣៣-៣៧ អាចបំផុសគំនិតពួកគេឲ្យក្លាហាន ទោះជាស្ថិតនៅក្នុងស្ថានភាពលំបាកក្ដី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣៣ ជាមួយគ្នា ហើយពិភាក្សាថាហេតុអ្វីក៏នរណាម្នាក់អាចនឹងភ័យខ្លាចនឹងធ្វើការល្អដូច្នេះ ( សូមមើល ខ ២៨-២៩ ផងដែរ ) ។ សូមជួយកុមារស្វែងរកពាក្យ ឬឃ្លានៅក្នុង ខ ៣៣–៣៧ ដែលជួយលើកទឹកចិត្តពួកគេឲ្យធ្វើការល្អ ។
-
សូមជួយកុមារឲ្យគូរគំនូរដែលពួកគេអាចដាក់តាំងនៅក្នុងផ្ទះរបស់ពួកគេដើម្បីរំឭកពួកគេឲ្យ « មើលមកឯ [ ព្រះយេស៊ូវ គ្រីស្ទ ] ដោយនូវគ្រប់ទាំងគំនិត » ( ខ ៣៦ ) ។ នៅពេលពួកគេគូរគំនូរ សូមពិភាក្សាថាតើការមើលមកឯព្រះអង្គសង្គ្រោះមានន័យយ៉ាងណា ហើយតើការមើលទៅទ្រង់អាចរក្សាពួកគេឲ្យមានសុវត្ថិភាពតាមរបៀបណាខ្លះ ។
-
ចូរច្រៀងចម្រៀងមួយបទអំពីភាពក្លាហាន ដូចជា «ហ៊ាននឹងធ្វើត្រូវ » ជាមួយគ្នា (សៀវភៅចម្រៀងកុមារ ទំព័រ ៨០ ) ឬ « ចូរយើងខិតខំទៅ » (ទំនុកតម្កើង, ទំព័រ ១៥២ ) ។ ចូរសុំឲ្យកុមារស្វែងរកនៅក្នុងចម្រៀងអំពីមូលហេតុមួយចំនួនដែលយើង« មិនគួរភ័យខ្លាច » ( ខ ៣៦
ខ្ញុំអាចសូមដោយសេចក្ដីជំនឿ ។
នៅពេញបទគម្ពីរ ព្រះអម្ចាស់រំឭកយើងឲ្យមានជំនឿទៅលើទ្រង់ ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ កាន់តែខ្លាំងដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀន បើគ្មាននោះអ្នកពុំអាចធ្វើអ្វីបានទេ ហេតុដូច្នេះហើយចូរសូមដោយនូវ។ សូមអញ្ជើញកុមារឲ្យព្យាយាមគិតអំពីពាក្យមួយដែលត្រូវនៅក្នុងប្រឡោះទាំងពីរនេះ ។ បន្ទាប់មកសូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:១០ ជាមួយគ្នា ដើម្បីស្វែងរកចម្លើយ ។ តើយើងអាចធ្វើអ្វីខ្លះ បើយើងមានសេចក្ដីជំនឿនោះ ?
-
បន្ទាប់ពីអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:១០ ជាមួយគ្នារួចហើយ សូមជួយកុមារឲ្យគិតអំពីអ្វីដែលពួកគេអាចទូលសូមដល់ព្រះអម្ចាស់ឲ្យជួយពួកគេ ។ សូមអញ្ជើញពួកគេឲ្យគូររូបភាពមួយដែលតំណាងឲ្យអ្វីមួយដែលពួកគេគួរទូលសូមពីទ្រង់ ។ នៅពេលពួកគេបង្ហាញរូបភាពរបស់ពួកគេដល់កុមារក្នុងថ្នាក់ សូមឲ្យកុមារដទៃទៀតទាយមើលថារូបភាពនោះតំណាងឲ្យអ្វី ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារជ្រើសរើសឃ្លាខ្លីមួយចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៩ ដែលពួកគេចង់ចែកចាយជាមួយនរណាម្នាក់នៅផ្ទះ ដូចជា « ចូរកុំខ្លាចនឹងធ្វើល្អឡើយ » (៦:៣៣), « ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » (៦:៣៦), ឬ « បើគ្មានសេចក្ដីជំនឿ នោះអ្នពុំអាចធ្វើអ្វីបានទេ » (៨:១០) ។
ការកែលម្អការបង្រៀនរបស់យើង
ប្រើរឿង ។ រឿងជួយកុមារឲ្យយល់ពីគោលការណ៍នៃដំណឹងល្អ ដោយសារវាបង្ហាញអំពីរបៀបដែលមនុស្សដទៃរស់នៅតាមគោលការណ៍ទាំងនោះ ។ នៅពេលអ្នកបង្រៀន សូមស្វែងរកវិធីដើម្បីដាក់បញ្ចូលរឿងទាំងណា— ចេញមកពីបទគម្ពីរ មកពីប្រវត្តិនៃសាសនាចក្រ ឬចេញមកពីជីវិតរបស់អ្នកផ្ទាល់— ដែលបង្ហាញអំពីគោលការណ៍នានានៅក្នុងបទគម្ពីរទាំងនោះ ។