គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣-៥ ៖ « កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ »


« ថ្ងៃទី ១៨-២៤ ខែ មករា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣-៥ ៖ ‹ កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៨-២៤ ខែ មករា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣-៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

មនុស្ស​ធ្វើការ​នៅ​ទីវាល

រដូវ​ចម្រូត​នៅ​ក្នុង​ប្រទេស​បារាំង ដោយ ជេមស៍ ថៃលើរ ហាវ៉ូត

ថ្ងៃទី ១៨–២៤ ខែ មករា

​គោលលទ្ធិ និង សេចក្ដីសញ្ញា ៣-៥

« កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ »

នៅពេល​អ្ន​កសិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៣-៥ អ្នក​អាច​ទទួល​បាន​ចំណាប់អារម្មណ៍​អំពីអ្វី​ដែល​កុមារដែល​អ្នក​បង្រៀន​ចាំបាច់​ត្រូវ​យល់ដឹង​ ។ សកម្មភាព​នៅ​ក្នុង​មេរៀន​នេះ​ក៏​អាច​ផ្ដល់​គំនិត​ដល់អ្នក​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាពរបស់​យ៉ូសែប ស្ម៊ីធ ចេញមកពី គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយជួយ​កុមារចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿងដែល​បាន​ដាក់​បង្ហាញ​នោះ ។ សូម​ជួយ​ពួកគេ​ចងចាំ​អំពី​រឿង​របស់​ម៉ាទីន ហារីស ដែល​បាន​ធ្វើ​ឲ្យ​បាត់​ទំព័រ​ដំបូង​នៃ​ការ​បកប្រែ​ព្រះគម្ពីរមរមន ( សូមមើល « ជំពូកទី ៤ ៖ ម៉ាទិន ហារីស និង​ផ្ទាំង​ដែលបាត់ » ដំណើររឿង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១៨-២១ ឬ ពួកបរិសុទ្ធ ១:៥១-៥៦ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៧-១០

ខ្ញុំ​អាច​ជ្រើសរើស​ត្រឹមត្រូវ​ ទោះជានៅពេល​អ្នកដទៃ​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ខុសឆ្គង​ក្ដី ។

សូម​ជួយ​កុមារ​ឲ្យ​រៀន​អំពី​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​រៀន ៖ បើ​ពួកគេ​ទុកចិត្តព្រះវរបិតាសួគ៌ នោះទ្រង់​នឹង « គង់​នៅ​ជាមួយ​ [ពួកគេ] ​គ្រប់​ពេលវេលា​មាន​ការ​ខ្វល់ខ្វាយ​ដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៨ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រំឭក​រឿង​របស់​ម៉ាទីន ហារីស និង​កំណត់ហេតុសរសេរ​ដោយដៃ​ដែល​បាន​បាត់ ( សូមមើល ដំណើររឿង​គោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ១៨-២១ ឬ​វីដេអូ​ដែល​មាន​ដំណើររឿង​នោះ នៅ​ក្នុង ChurchofJesusChrist.org ) ។ សូមចែកចាយ​ជាមួយ​នឹង​កុមារ​អំពី​ស្ថានភាព​សក្ដានុពល​មួយចំនួន នៅពេល​ពួកគេ​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​អ្វីមួយ ដែល ពួកគេ​ដឹង​ថា​មិនត្រឹមត្រូវ ។ តើ​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​ជ្រើសរើស​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច ? ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:៨ ) ។

    ម៉ាទិន ហារីស

    ម៉ាទិន ហារីស ដោយលូវីស អេ រ៉ាមស៊ី

  • សូម​អាន​ពាក្យ​ទាំងនេះ​ចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៨ ៖ « ទ្រង់​នឹង​សន្ធឹង​ព្រះពាហុ​របស់ទ្រង់ ហើយ​ទ្រទ្រង់​អ្នក​ » ។ សូម​អញ្ជើញកុមារ​ឲ្យឈរ ហើយ​លាតដៃពួកគេ នៅពេល​អ្នក​អាន​ឃ្លា​នេះ​ម្ដងទៀត ។ សូមចែកចាយ​ជាមួយ​ពួកគេ​នូវ​វិធី​មួយចំនួន ដែល​ព្រះអម្ចាស់​អាច​លាត​ព្រះហស្ថ​ទ្រង់​ដើម្បី​ជួយ​ពួកគេ នៅពេល​អ្នកដទៃ​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ធ្វើ​រឿង​ខុស​ក្ដី ។ សូម​ឲ្យ​ពួកគេ​ឆ្លាស់​វេនគ្នា​លាតដៃ នៅពេល​ពួកគេ​ប្រាប់​អំពី​វិធី​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​បាន​លាត​ព្រះហស្ត​ទ្រង់​ដើម្បី​ជួយ​ពួក​យើង ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤

ព្រះអម្ចាស់​ត្រូវការ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់ទ្រង់ ។

កុមារ​តូចៗ​អាច « ចាប់​ផ្ដើម​ធ្វើ​ការ​បម្រើ​ព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ) តាម​វិធី​ជាច្រើន ហើយ​ពួកគេ​អាច​រៀបចំ​ឥឡូវនេះ​សម្រាប់​ឱកាស​បន្ថែម​នៅក្នុង​ពេល​អនាគត​របស់ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:១ ដល់​កុមារ ។ សូម​នាំ​រូបភាព​មួយចំនួន​ដែល​បង្ហាញ​កិច្ចការ « អស្ចារ្យ » ថ្ងៃ​ចុង​ក្រោយ​របស់​ព្រះ ( ដូចជា រូបភាព​អ្នកផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ និង​ព្រះគម្ពីរមរមន ) ។ ចូរ​ឲ្យ​កុមារ​ផ្លាស់វេនគ្នា​ជ្រើសរើស​រូបភាព ហើយ​និយាយ​អំពី​រូបភាព​នោះ ។ សូមចែកចាយ​ថា​ហេតុអ្វី​កិច្ចការ​របស់ព្រះអម្ចាស់ អស្ចារ្យ​ចំពោះ​អ្នក ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​សកម្មភាព ឬ​គូរគំនូរ​ដែល​ពិពណ៌នា​អំពី​ឃ្លា « បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពីកម្លាំង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤:២ ) ។ សូម​ចែកចាយ​គំរូ​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បម្រើ​ព្រះ​តាម​របៀប​នេះ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​កិច្ចការ​ផ្សព្វផ្សាយសាសនា ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះសៀវភៅ​ចម្រៀង​កុមារទំព័រ ៩០ ) ។ សូម​ពិភាក្សា​អំពី​អ្វី​ដែល​ចម្រៀង​បង្រៀន​អំពី​របៀប​ដែល​យើងអាច​ជួយព្រះ​ធ្វើ​កិច្ចការ​របស់ទ្រង់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥:១០

យើង​បាន​ទទួល​ព្រះបន្ទូល​នៃ​ព្រះ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។

តើ​អ្នក​អាច​ជួយ​កុមារ​ពង្រឹង​ទីបន្ទាល់​របស់ពួកគេ​ថា យ៉ូសែប ស៊្មីធ និង​ព្យាការី​ដទៃទៀត​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • លាក់​រូបភាព​របស់​យ៉ូសែប ស្ម៊ីធ នៅ​ត្រង់កន្លែង​ណា​មួយ​ក្នុង​បន្ទប់រៀន ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៨៧ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១០ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​រូបភាព​នោះ​ដើម្បី​ដឹង​ថាពាក្យ « អ្នក » សំដៅ​ទៅលើ​នរណា ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា យើង​បាន​ទទួល​ព្រះបន្ទូល​របស់ព្រះ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។

  • សូម​បង្ហាញ​គម្ពីរមរមន និង​គោលលទ្ធិ និង​សេចក្ដីសញ្ញា​ទៅ​ដល់​កុមារ ។ សូមពន្យល់​ថា ព្រះបាន​ប្រទាន​គម្ពីរ​ទាំងនេះ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។ សូមចែកចាយ​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត​មួយចំនួន​ចេញ​មកពី​គម្ពីរ​ទាំងនេះ ហើយប្រាប់​ថា​ហេតុអ្វី​ក៏​អ្នកមាន​អំណរគុណចំពោះ​គម្ពីរ​ទាំងនេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៥–១០; ៥:២១–២២

ខ្ញុំ​គួរ​តែ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៅលើ​ការ​ធ្វើ​ឲ្យ​ព្រះសព្វ​ព្រះទ័យ ជាជាង​ឲ្យ​អ្នកដទៃ ។

នៅពេល​កុមារ​រៀនអំពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ​ជាមួយ​នឹង​ការ​បាត់បង់​ទំព័រ​បកប្រែ​នៃ​ព្រះគម្ពីរមរមន​នោះ ពួកគេ​អាច​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​បន្ដ​ស្មោះត្រង់ នៅពេល​អ្នកដទៃ​ល្បួង​ពួកគេ​មិន​ឲ្យ​គោរព​ប្រតិបត្តិ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​មក​ថ្នាក់​រៀន ដោយ​បាន​រៀបចំ​ដំណើរ​រឿង​របស់​យ៉ូសែប ស្ម៊ីធ និង​ម៉ាទិន ហារីស ដែល​ធ្វើ​ឲ្យ​បាត់​ការ​បកប្រែ​ទំព័រ​ដំបូង​នៃ​ព្រះគម្ពីរមរមន ( សូមមើល ដំណើរ​រឿង​គោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១៨-២១ពួកបរិសុទ្ធ ១:៥១-៥៦ ) ។ សូមអាន​ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣:៥-៨ ៥:២១-២២ ជាមួយគ្នា ហើយស្វែងរក​ពរជ័យ​ដែល​កើត​មាន​នៅពេល​យើង​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះ ។

  • សូម​ផ្ដល់​ពេល​ឲ្យ​កុមារ​គិត​អំពីស្ថានភាព​មួយ​ដែល​មិត្ត​ម្នាក់​អាច​នឹង​ព្យាយាម​ធ្វើ​ឲ្យ​គេ​ទៅ​ធ្វើ​អ្វីមួយ​ខុសឆ្គង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​វគ្គ​បទគម្ពីរ​មួយ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:៥–៨; ៥:២១–២២ ដែល​អាច​ជួយ​ពួកគេ​អំឡុង​ស្ថានភាព​ទាំងនេះ ។ សូម​ធ្វើការ​សម្ដែង​ជា​គំរូ​មួយចំនួន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤

ព្រះអម្ចាស់​ត្រូវការ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​របស់ទ្រង់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤ អាច​បំផុសគំនិត​កុមារ​ឲ្យមាន​ចំណែក​នៅក្នុង « កិច្ចការ​ដ៏​អស្ចារ្យ » របស់​ព្រះអម្ចាស់ (ខ ១) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​លើ​ក្ដារខៀន​នូវ​ពាក្យ បម្រើ​ព្រះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ហើយ​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​អត្ថន័យ​នៃ​ការ​បម្រើ​ព្រះ ។ ចូរ​សុំ​ពួកគេ​ឲ្យ​បន្ថែម​ទៅ​ក្នុង​បញ្ជី​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ចម្រៀង « ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ក្លាហាន» (សៀវភៅ​ចម្រៀង​កុមារ លេខ ៨៥ ) ឬចម្រៀង​ផ្សេងទៀត​អំពី​ការ​បម្រើ​ព្រះ ។

  • សូម​យក​ឧបករណ៍ ( ឬ​រូបភាព​នៃ​ឧបករណ៍ ) ដែល​នរណា​ម្នាក់​អាច​ប្រើ​ដើម្បី​ធ្វើ​ការ​នៅក្នុង​ស្រែ ។ តើ​វត្ថុ​ទាំង​នេះ​ជួយ​យើង​យ៉ាងដូចម្តេច ? សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​អ្វីៗ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤:៥–៦ ដែល​ទំនងដូចជា​ឧបករណ៍​សម្រាប់​ធ្វើ​កិច្ចការ​របស់ព្រះ ។

  • សូម​អញ្ជើញ​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ឬ​អ្នក​ផ្សព្វផ្សាយសាសនា​ក្នុង​វួដ​ឲ្យ​ចែកចាយ​អ្វីមួយចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ដែល​បាន​បំផុសគំនិត​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​របស់ព្រះ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​នៅ​ក្នុងកិច្ចការ​របស់ព្រះ ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥:១-៧; ១១; ១៦, ២៣-២៤

ខ្ញុំ​អាច​ធ្វើជា​សាក្សី​ម្នាក់​ថា ព្រះគម្ពីរ​មរមន​ពិត ។

ម៉ាទិន ហារីស ត្រូវ​បាន​សន្យា​ថា គាត់​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​អំពី​ផ្ទាំង​ចំណារ​មាស បើ​គាត់​ស្មោះត្រង់ ។ យើង​នឹង​មិន​ឃើញ​ផ្ទាំងចំណារ​ដូចជា​ម៉ាទីន​ទេ ប៉ុន្តែ​យើងអាច​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​អំពី​ព្រះគម្ពីរមរមន ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យអភិវឌ្ឍ និង​ចែកចាយ​សាក្សីផ្ទាល់ខ្លួន​របស់ពួកគេអំពី​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​សំណួរ​ដូចខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន ហើយជួយ​កុមារ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥:១–៣, ៧, ១១ ៖ តើ​ម៉ាទីន ហារីស មានបំណង​ប្រាថ្នា​ចង់​ដឹង​ពី​អ្វី ? តើ​យ៉ូសែប ស្ម៊ីធ អាច​បង្ហាញ​ផ្ទាំង​ចំណារ​មាស​ទៅ​ដល់នរណា ? ហេតុអ្វី​ក៏​ការ​មើល​ឃើញ​ផ្ទាំង​ចំណារ នៅ​តែ​មិន​គ្រប់គ្រាន់​ក្នុងការ​បញ្ចុះបញ្ចូល​នរណា​ម្នាក់​ឲ្យ​ជឿ​ថា​ព្រះគម្ពីរមរមន​ពិត​ដូច្នេះ ?

  • ចូរ​សួរ​ដល់​កុមារ​ថា សាក្សី​ជា​អ្វី ហើយ​ហេតុអ្វី​ក៏​សាក្សី​សំខាន់ ។ តើ​ម៉ាទីន ហារីស ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ក្លាយជា​សាក្សី​ម្នាក់​អំពី​ផ្ទាំង​ចំណារ​មាស ? ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥:២៣-២៤ ) ។ ទោះជា​យើង​ពុំ​មើល​ឃើញ​ផ្ទាំង​ចំណារ​ក្ដី តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ក្លាយជា​សាក្សី​ព្រះគម្ពីរមរមន ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១៦; មរ៉ូណៃ ១០:៣–៥) ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​សរសេរ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគម្ពីរមរមន ហើយ​ចែកចាយ​វា​ជាមួយនរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​សម្របសម្រួល​សកម្មភាព​តម្រូវទៅ​តាម​កុមារ​ពិការភាព ។ ការ​សម្របសម្រួល​សកម្មភាព​បន្ដិចបន្ដួច អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា កុមារ​ទាំងអស់​អាច​រៀន​មកពី​សកម្មភាពទាំងនោះ ។ ឧទាហរណ៍ ប្រសិនបើ​សកម្មភាព​មួយ​ដែល​សុំ​ឲ្យ​បង្ហាញ​រូបភាព នោះ​អ្នក​អាច​ច្រៀង​ចម្រៀង​មួយ​ជំនួស​វិញ ដើម្បី​ឲ្យកុមារ​ដែល​មាន​បញ្ហា​ភ្នែក​អាច​ចូលរួមដែរ ។​