« ថ្ងៃទី ១១-១៧ ខែ មករា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ ៖ ‹ ចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដី សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១-១៧ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ទ្រង់ហៅឈ្មោះខ្ញុំដោយ ម៉ៃឃល ម៉ម
ថ្ងៃទី ១១–១៧ ខែ មករា
គោលលទ្ធិ និង សេចក្តីសញ្ញា ២យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥
« ចិត្តនៃកូនចៅនឹង បានបង្វែរមករកពួកឪពុករបស់ពួកគេវិញ »
សូមចាប់ផ្ដើមការរៀបចំរបស់អ្នកតាមរយៈការអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ ។ គំនិតយោបល់នៅក្នុងគម្រោងមេរៀននេះ អាចជួយអ្នកបង្រៀនអំពីសេចក្ដីពិតនៅក្នុងជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចចាប់ផ្ដើមថ្នាក់រៀនដោយសុំឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីការយាងមករបស់មរ៉ូណៃទៅជួបនឹងយ៉ូសែប ស្ម៊ីធ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧-៥៤
ព្រះវរបិតាសួគ៌បានហៅយ៉ូសែប ស្ម៊ីធឲ្យជួយទ្រង់ធ្វើកិច្ចការរបស់ទ្រង់
ការថ្លែងអំណរគុណរបស់កុមារចំពោះព្យាការី យ៉ូសែប ស៊្មីធ អាចមានកាន់តែខ្លាំង នៅពេលពួកគេរៀនអំពីកិច្ចការដែលព្រះបានហៅលោកឲ្យធ្វើនោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់តាំងរូបភាពរបស់មរ៉ូណៃយាងទៅជួបនឹងយ៉ូសែប ស្ម៊ីធ ( សូមមើល សៀវភៅរូបភាពដំណឹងល្អលេខ ៩១ ) ។ ចូរសុំឲ្យកុមារប្រាប់អំពីអ្វីៗដែលពួកគេសម្គាល់ឃើញនៅក្នុងរូបភាព ។ ចូរសង្ខេបដំណើររឿងនៃការយាងមកជួបរបស់មរ៉ូណៃនឹងយ៉ូសែប ។ បើចាំបាច់ សូមយោងទៅ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៤ និង « ជំពូកទី ៣ ៖ ទេវតាមរ៉ូណៃ និងផ្ទាំងចំណារមាស » (ដំណើររឿងក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១៣-១៧ ) ។ សូមអញ្ជើញកុមារឲ្យធ្វើជាយ៉ូសែប ស្ម៊ីធ នៅចំណុចផ្សេងៗក្នុងរឿង ដោយការឱបដៃរបស់ពួកគេ ដូចជាពួកគេកំពុងអធិស្ឋាន ធ្វើដូចជាកំពុងឡើងលើភ្នំកូម៉ូរ៉ា ជាដើម ។
-
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣ ឲ្យឮៗ ហើយសុំកុមារឲ្យឈរនៅពេលពួកគេស្ដាប់ឮឃ្លា « ព្រះទ្រង់មានកិច្ចការឲ្យខ្ញុំធ្វើ » ។ តើព្រះចង់ឲ្យយ៉ូសែបធ្វើអ្វីខ្លះ ? តើទ្រង់បានសុំឲ្យយើងធ្វើអ្វីខ្លះ ? ចូរឲ្យកុមារគូររូបនៃអ្វីៗដែលព្រះចង់ឲ្យពួកគេធ្វើ ដូចជាការអធិស្ឋាន ការបម្រើ និងការអានព្រះគម្ពីរ ។
អេលីយ៉ាបានប្រទានអំណាចឲ្យយ៉ូសែប ស្ម៊ីធដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារជាមួយគ្នា ។
ការរៀនអំពីអំណាចនៃការផ្សារភ្ជាប់បានស្ដារឡើងវិញតាមរយៈយ៉ូសែប ស្ម៊ីធ អាចជួយកុមារមានអំណរគុណចំពោះពរជ័យនៃការមានក្រុមគ្រួសារអស់កល្បជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារនិយាយឈ្មោះ « អេលីយ៉ា » ពីរបីដង ។ ចូរសុំឲ្យពួកគេស្ដាប់រកឈ្មោះនេះ នៅពេលពួកគេអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២:១ ។ សូមពន្យល់ថា ទាំងនេះគឺជាពាក្យរបស់មរ៉ូណៃទៅកាន់យ៉ូសែប ស្ម៊ីធ ហើយពាក្យទាំងនេះបង្រៀនថា អេលីយ៉ា នឹងមកស្ដារសិទ្ធិអំណាចបព្វជិតភាពឡើងវិញ ។ ក្រោយមក អេលីយ៉ា បានលេចមកឯយ៉ូសែបនៅព្រះវិហារបរិសុទ្ធខឺតឡង់ ហើយបានប្រទានអំណាចដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារជាមួយគ្នាដល់ព្យាការី ។
-
ចូរសុំឲ្យកុមារប្រាប់អ្នកនូវអ្វីមួយដែលពួកគេស្រឡាញ់អំពីគ្រួសាររបស់ពួកគេ ។ សូមដាក់តាំងរូបភាពគ្រួសារមួយនៅជិតនឹងព្រះវិហារបរិសុទ្ធមួយ— គ្រួសាររបស់អ្នកផ្ទាល់ បើមាន ( ឬសូមមើល សៀវភៅរូបភាពដំណឹងល្អ, លេខ ១២០ ) ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យក្រុមគ្រួសារនៅជាមួយគ្នាជារៀងរហូត ហើយនោះជាមូលហេតុដែលទ្រង់បានប្រទានព្រះវិហារបរិសុទ្ធដល់យើង ។
-
សូមច្រៀងបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ» សៀវភៅចម្រៀងកុមារទំព័រ ៩៨ ) ជាមួយគ្នា ។ តើចម្រៀងនេះប្រាប់ថាយើងអាចធ្វើអ្វីខ្លះដើម្បីបាននៅជាមួយក្រុមគ្រួសាររបស់យើងជារៀងរហូត ?
ការរៀនអំពីជីដូនជីតារបស់ខ្ញុំ អាចនាំអំណរដល់ខ្ញុំ ។
ទោះជាកុមារតូចៗ ក៏អាចរំភើបចិត្ត និងទទួលអារម្មណ៍អំណរអំពីពង្សប្រវត្តិផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញឪពុក ឬម្ដាយរបស់កុមារម្នាក់ឲ្យមកថ្នាក់រៀន ហើយចែកចាយរឿងមួយអំពីជីដូនជីតាម្នាក់ ( សូមដាក់តាំងរូបភាពបើមាន ) ។ សូមនិយាយអំពីអំណរដែលអ្នកមាន នៅពេលអ្នកដឹងអំពីពង្សប្រវត្តិរបស់អ្នក ។
-
សូមឲ្យក្រដាសបេះដូងមួយដល់កុមារម្នាក់ៗ ។ សូមជួយពួកគេសរសេរឈ្មោះរបស់ខ្លួន និងពាក្យ « ខ្ញុំសន្យាថានឹងចងចាំជីដូនជីតារបស់ខ្ញុំ » នៅលើក្រដាសនោះ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២:២ ហើយពន្យល់ថា អេលីយ៉ា បានលេចមកដើម្បីបង្វែរដួងចិត្តរបស់យើងទៅកាន់ជីដូនជីតារបស់យើង ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨-២៩
ខ្ញុំអាច អធិស្ឋានសុំការអភ័យទោស ។
កុមារដែលអ្នកបង្រៀន ពេលខ្លះអាចនឹងមានអារម្មណ៍ថា « ខ្លួនមានទោស ដោយព្រោះតែភាពទន់ខ្សោយ និងភាពមិនល្អឥតខ្ចោះរបស់ [ ពួកគេ ] » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៩ ) ដូចយ៉ូសែបមានផងដែរ ។ សូមជួយពួកគេរៀនថា ពួកគេអាចត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌សូមការអភ័យទោស ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩ជាមួយកុមារ ។ តើយ៉ូសែប ស្ម៊ីធមានអារម្មណ៍យ៉ាងណាអំពីកំហុសរបស់លោក ? តើលោកបានធ្វើអ្វីខ្លះចំពោះកំហុសទាំងនោះ ? តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់យ៉ូសែប ដែលអាចជួយយើងនៅពេលយើងធ្វើកំហុស ? ចូរសួរដល់កុមារថាតើពួកគេមានអារម្មណ៍យ៉ាងណាដែលពួកគេដឹងថា យ៉ូសែប ត្រូវបានហៅដោយព្រះ ទោះជាលោកពុំល្អឥតខ្ចោះក្ដី ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីគិតអំពី « ជំហររបស់យើងនៅចំពោះ [ ព្រះ ] ? ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៩ ) ។ សូមប្រាប់កុមារអំពីអ្វីដែលអ្នកធ្វើ នៅពេលអ្នកងឿងឆ្ងល់អំពីជំហររបស់អ្នកចំពោះព្រះ ។
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣០-៥៤
យ៉ូសែប ស៊្មីធ ត្រូវបានហៅដោយព្រះដើម្បីធ្វើកិច្ចការសំខាន់មួយ ។
ការសិក្សាអំពីសារលិខិតរបស់មរ៉ូណៃទៅកាន់យ៉ូសែប ស្ម៊ីធ អាចជួយកុមារពង្រឹងទីបន្ទាល់របស់ពួកគេអំពីការហៅដ៏ពិសិដ្ឋរបស់យ៉ូសែប ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសម្ដែង ឬគូររូបព្រឹត្តការណ៍ចេញមកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៥៤ ដូចជាមរ៉ូណៃបានលេចមកឯយ៉ូសែប ( ខ ៣០-៤៧ ) យ៉ូសែបកំពុងនិយាយទៅកាន់ឪពុករបស់លោក ( ខ ៤៨-៥០ ) និងយ៉ូសែបកំពុងស្វែងរកផ្ទាំងចំណារ ( ខ ៥១-៥៤ ) ។ តើយើងរៀនអ្វីខ្លះមកពីដំណើររឿងនេះអំពីកិច្ចការដែលយ៉ូសែប ត្រូវបានហៅឲ្យធ្វើ ?
-
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣-៣៥ ជាមួយកុមារ ហើយសុំឲ្យពួកគេស្ដាប់រកមើលអ្វីដែលមរ៉ូណៃចង់ឲ្យយ៉ូសែប ដឹងអំពីកិច្ចការដែលយ៉ូសែបត្រូវបានហៅឲ្យធ្វើ ? តើយើងត្រូវបានប្រទានពរតាមរបៀបណា ដោយសារយ៉ូសែប ស្ម៊ីធបានបំពេញកិច្ចការរបស់លោក ក្នុងនាមជាអ្នកបកប្រែព្រះគម្ពីរមរមន ? សូមអញ្ជើញកុមារឲ្យអានគម្ពីរមរមនជាទៀងទាត់ ។
ព្រះវរបិតាសួគ៌ចង់ឲ្យក្រុមគ្រួសារត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
មរ៉ូណៃបានប្រាប់យ៉ូសែប ស្ម៊ីធថា អេលីយ៉ានឹងយាងមកដើម្បី « បើកសម្ដែងបព្វជិតភាព… ( ខ ១ ) ។ រឿងនេះសំដៅទៅលើអំណាចបព្វជិតភាពនៃការផ្សារភ្ជាប់ ដែលអនុញ្ញាតឲ្យក្រុមគ្រួសាររួបរួមនឹងគ្នាអស់កល្បជានិច្ច ហើយអាចឲ្យយើងទទួលបានពិធីបរិសុទ្ធទាំងឡាយសម្រាប់ជីដូនជីតារបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារអានការព្យាករណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២:១ ។ ចូរសុំឲ្យពួកគេស្វែងរកមើលថានរណាដែលព្រះអម្ចាស់នឹងបញ្ជូនមកនៅថ្ងៃចុងក្រោយ និងអ្វីដែលបុគ្គលនេះនឹងបើកសម្ដែង ។ សូមដាក់តាំងរូបភាពអេលីយ៉ានៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ, លេខ. ៩៥), ហើយពិភាក្សាអំពីរបៀបដែលការព្យាករណ៍នេះត្រូវបានបំពេញក្នុងរយៈពេល ១៣ ឆ្នាំ ក្រោយពីការយាងមករបស់មរ៉ូណៃ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១៣–១៥) ។
-
សូមពន្យល់ថា អេលីយ៉ាបានស្ដារកូនសោបព្វជិតភាព ដែលអនុញ្ញាតឲ្យក្រុមគ្រួសារត្រូវបានផ្សារភ្ជាប់ជាមួយគ្នាអស់កល្បជានិច្ច ។ សូមបង្ហាញនូវវត្ថុមួយចំនួន ដែលអាចជួយកុមារឲ្យយល់អំពីអត្ថន័យនៃការផ្សារភ្ជាប់អ្វីមួយ ដូចជាកំប៉ុង ឬថង់ផ្លាស់ស្ទិចដែលនចងមាត់ ។ តើវត្ថុទាំងនេះជួយយើងឲ្យយល់អំពីអត្ថន័យដែលក្រុមគ្រួសារមួយត្រូវបានផ្សារភ្ជាប់ដោយរបៀបណា ?
-
សូមដាក់តាំងរូបព្រះវិហារបរិសុទ្ធ ហើយជួយកុមារតូចៗប្រាប់នូវរឿងមួយចំនួនដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមពន្យល់ថា ពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច និងការផ្សារភ្ជាប់ក្រុមគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធ គឺមានទាំងអស់ ដោយសារតែកូនសោបព្វជិតភាព ដែលអេលីយ៉ាបានស្ដារឡើង ។
-
សូមអញ្ជើញយុវនារី ឬយុវជននៅក្នុងវួដឲ្យចែកចាយបទពិសោធន៍មួយ ដែលគាត់ ឬនាងបានមានក្នុងការរកឈ្មោះរបស់ជីដូនជីតា ហើយបានជ្រមុជទឹកជំនួសឲ្យជីដូនជីតានោះនៅក្នុងព្រះវិហារបរិសុទ្ធ ។
ក្រុមគ្រួសារត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដោយអំណាចដែលបានស្ដារឡើងវិញតាមរយៈអេលីយ៉ា ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារតូចៗឲ្យសុំឪពុកម្ដាយរបស់ពួកគេឲ្យប្រាប់ពួកគេនូវរឿងមួយអំពីជីដូនជីតាណាម្នាក់របស់ពួកគេ ឬជួយពួកគេឲ្យរៀបចំអាហារដែលជីដូនជីតាណាម្នាក់ចូលចិត្ត បន្ទាប់មកទទួលទានជុំគ្នា ។
ការកែលម្អការបង្រៀនរបស់យើង
សូមជួយកុមារតូចៗឲ្យរៀនចេញពីព្រះគម្ពីរ ។ ដើម្បីជួយកុមារតូចៗឲ្យរៀនចេញពីព្រះគម្ពីរ សូមផ្ដោតលើខគម្ពីរតែមួយ ឬតែឃ្លាគន្លឹះមួយឃ្លាប៉ុណ្ណោះ ។ អ្នកអាចឲ្យកុមារក្រោកឈរ ឬលើកដៃឡើង នៅពេលពួកគេឮពាក្យ ឬឃ្លានោះ ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះទំព័រ ២១