« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤-១៧ ៖ ‹ ឈរជាសាក្សី ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤-១៧
« ឈរជាសាក្សី »
តើអ្នកអាចជួយកុមារឲ្យឈរជាសាក្សីនៃដំណឹងល្អយ៉ាងដូចម្ដេច ? សកម្មភាពទាំងឡាយនៅក្នុងគម្រោងមេរៀននេះអាចផ្ដល់គំនិតដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាធ្វើការអញ្ជើញកុមារពីរបីនាក់ឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនក្នុងសប្ដាហ៍នេះ នៅផ្ទះ ឬនៅថ្នាក់អង្គការបឋមសិក្សា ដែលពួកគេជឿថាជាការពិត ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:១–៧
ខ្ញុំអាចជួយព្រះអម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ។
សូមពិចារណាអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់ ដាវិឌ វិតមើរ អាចជួយកុមារយល់អំពីរបៀបដែលពួកគេអាចចូលរួមនៅក្នុងកិច្ចការរបស់ព្រះដោយរបៀបណា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយដោយសង្ខេបនូវរឿងលម្អិតខ្លះៗអំពីគ្រួសារ វិតមើរ ( សូមមើល ពួកបរិសុទ្ធ១:៦៨-៧១ ឬ គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ ឧទាហរណ៍ សូមចែកចាយថានរណាជា ដាវិឌ វិតមើរ ហើយតើគាត់ និងគ្រួសាររបស់គាត់បានជួយ យ៉ូសែប ស៊្មីធ នៅពេលលោកកំពុងបកប្រែព្រះគម្ពីរមរមនដោយរបៀបណា ។
-
សូមជួយកុមារយល់អំពីការប្រៀបធៀបរវាងកិច្ចការនៅក្នុងចម្ការ និងការចូលរួមនៅក្នុង « កិច្ចការដ៏មហិមា និងអស្ចារ្យ» (ខ ១ ) ។ ឧទាហរណ៍ ការច្រូតប្រមូលផល អាចជានិមិត្តរូបនៃការនាំព្រលឹងទាំងឡាយមកកាន់ព្រះគ្រីស្ទ ។ អ្នកអាចបង្ហាញរូបភាពកសិករម្នាក់ សូមយកសម្លៀកបំពាក់កសិករមកឲ្យកុមារស្លៀក ឬពិភាក្សាអំពីកិច្ចការរាល់ថ្ងៃដែលកសិករធ្វើ ។ សូមពន្យល់ថា ដាវីឌ វិតមើរ គឺជាកសិករម្នាក់ដែលចង់ដឹងអំពីរបៀបដែលគាត់អាចជួយដល់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៣-៤ ទៅកាន់កុមារ ហើយជួយពួកគេរកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ឲ្យ ដាវីឌ វិតមើរ ធ្វើ ។ តើយើងអាចជួយកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
សូមប្រើអំណោយមួយដើម្បីបង្រៀនកុមារអំពីអំណោយនៃជីវិតដ៏អស់កល្បជានិច្ចរបស់ព្រះ ។ ឧទាហរណ៍ សូមបង្ហាញអំណោយមួយដែលមានក្រដាសនៅខាងក្នុងដែលសរសេរថា « ជីវិតដ៏នៅអស់កល្បជានិច្ច » ( គោលលទ្ធិ និង សេចក្ដី សញ្ញា ១៤:៧) ។ សូមឲ្យកុមារលាតអំណោយនោះ ហើយអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ឲ្យឮៗ ។ សូមចែកចាយថា ជីវិតដ៏នៅអស់កល្បជានិច្ចមានន័យថាត្រូវរស់នៅជារៀងរហូតជាមួយនឹងព្រះ និងប្រែក្លាយដូចជាទ្រង់ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យទាំងឡាយនៃការរក្សាបទបញ្ញត្តិ និងការទទួលបានជីវិតអស់កល្បជានិច្ច ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៥:៦១៦:៦
ខ្ញុំអាចជួយអ្នកដទៃឲ្យខិតមកកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទ ។
យ៉ូហាន វិតមើរ និង ពេត្រុស វិតមើរ ជុញ្ញ័រ គឺជាបងប្អូនរបស់ ដាវីឌ វិតមើរ ។ ពួកគេចង់ដឹងអំពីរបៀបដែលពួកគេអាចជួយព្រះអម្ចាស់ ដូចជាដាវីឌផងដែរ ។ ទ្រង់បានសុំឲ្យពួកគេជួយ « នាំព្រលឹងទាំងឡាយមកកាន់ » ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារពិពណ៌នាអំពីអ្វីមួយដែលសំខាន់ ឬមានតម្លៃចំពោះពួកគេ ( ដូចជាប្រដាប់ក្មេងលេងសៀវភៅ ឬល្បែកកម្សាន្ដ ) ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៥:៦ ឬ ១៦:៦ ហើយសុំឲ្យកុមារលើកដៃឡើង នៅពេលពួកគេស្ដាប់ឮអ្វីដែលព្រះអម្ចាស់មានបន្ទូលថា « មានតម្លៃបំផុត » ។
-
សូមធ្វើបញ្ជីជាមួយកុមារអំពីរបៀបដែលពួកគេអាចជួយនរណាម្នាក់ឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ ដូចជាការធ្វើជាមិត្តនឹងអ្នកដទៃ ការចែកចាយបទគម្ពីរជាមួយនឹងមិត្តម្នាក់ ឬការអធិស្ឋានសម្រាប់នរណាម្នាក់ដែលខ្វះខាត ។ ដើម្បីផ្ដល់ជាគំនិតដល់កុមារ អ្នកអាចបង្ហាញរូបភាពដែលជាប់ទាក់ទងមួយចំនួនដកស្រង់ចេញមកពីទស្សនាវដ្ដីសាសនាចក្រ ឬ សៀវភៅរូបភាពដំណឹងល្អ ។ ឬកុមារអាចគូររូបភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យសាកល្បងអ្វីមួយនៅលើបញ្ជីរបស់ពួកគេអំឡុងសប្ដាហ៍ ។
ខ្ញុំអាចធ្វើជាសាក្សីម្នាក់អំពីអ្វីៗដែលព្រះបានធ្វើសម្រាប់ខ្ញុំ ។
ដាវីឌ វិតមើរ បានក្លាយជាសាក្សីម្នាក់ក្នុងចំណោមសាក្សីបីនាក់អំពីព្រះគម្ពីរមរមន ហើយបងប្អូនប្រុសបួននាក់របស់គាត់គឺស្ថិតនៅក្នុងចំណោមសាក្សីប្រាំបីនាក់ ។ យើងម្នាក់ៗអាច « ឈរជាសាក្សី » អំពីសេចក្ដីពិតដូចជាដាវីឌ និងបងប្អូនប្រុសរបស់គាត់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៨ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីសាក្សីបីនាក់ និងសាក្សីប្រាំបីនាក់ ( សូមមើល « Chapter 7: Witnesses See the Gold Plates» [ដំណើររឿងគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ៣១-៣៣] ឬ វីដេអូដែលមានដំណើររឿងនោះនៅក្នុង ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យគូររូបភាពមួយរបស់ពួកសាក្សីដែលកំពុងមើលឃើញផ្ទាំងចំណារ ។
-
សូមអញ្ជើញកុមារឲ្យផាត់រូបទំព័រសកម្មភាពក្នុងសប្ដាហ៍នេះ ហើយប្រើវាដើម្បីប្រាប់អំពីដំណើររឿងនៃពួកសាក្សីបីនាក់ ។
-
សូមលើកគម្ពីរមរមនឡើង ហើយអានទៅកាន់កុមារនៅបន្ទាត់ចុងក្រោយនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៦ ៖ « ប្រាកដដូចជាព្រះអម្ចាស់របស់អ្នក និងព្រះរបស់អ្នក ទ្រង់មានព្រះជន្មរស់នៅ ការណ៍នោះពិតមែន » ។ សូមប្រាប់កុមារអំពីរបៀបដែលអ្នកដឹងថា ព្រះគម្ពីរមរមនពិត ។ សូមអញ្ជើញកុមារឲ្យក្លាយជាពួកសាក្សីនៃព្រះគម្ពីមរមនដោយការអានវា និងការអធិស្ឋានដើម្បីដឹងថាបើវាជាការពិតឬទេ បន្ទាប់មកចែកចាយទីបន្ទាល់របស់ពួកគេជាមួយនឹងអ្នកដទៃទៀត ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦
ខ្ញុំអាចជួយព្រះអម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ។
នៅពេលអ្នកពិភាក្សាអំពីវិវរណៈនានាទៅកាន់បងប្រុសរបស់ វិតមើរ អ្នកអាចចែកចាយវិធីមួយចំនួនដែលព្រះអម្ចាស់អញ្ជើញយើងម្នាក់ៗឲ្យជួយទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់នោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយដំណើររឿងអំពី ដាវីឌ វិតមើរ និងគ្រួសាររបស់គាត់ដែលអ្នកមានអារម្មណ៍ថា នឹងបំផុសគំនិតដល់កុមារតូចៗ ( សូមមើល ពួកបរិសុទ្ធ ១:៦៨-៧១ ) ។ តើព្រះអម្ចាស់ប្រើគ្រួសារ វិតមើរ ឲ្យជួយស្ថាបនានគររបស់ទ្រង់យ៉ាងដូចម្ដេចខ្លះ ?
-
នៅលើសន្លឹកក្រដាស សូមសរសេរសំណួរ និងសេចក្ដីយោងបទគម្ពីរដែលជាប់ទាក់ទងចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤-១៦ ។ ឧទាហរណ៍ ៖តើព្រះបន្ទូលរបស់ព្រះប្រៀបប្រដូចទៅនឹងអ្វី ? (១៤:២) ។ តើអំណោយដ៏ធំបំផុតរបស់ព្រះគឺជាអ្វី ? (១៤:៧ ) ។ តើព្រះអម្ចាស់មានបន្ទូលថាអ្វីមានតម្លៃដ៏មហិមា ? (១៥:៦, ១៦:៦ ) ។ សូមឲ្យកុមារម្នាក់ៗឲ្យជ្រើសយកសំណួរមួយ ហើយស្វែងរកចម្លើយនៅក្នុងខគម្ពីរទាំងនោះ ។
-
សូមសរសេរក្បាលរឿងពីរនៅលើក្ដារខៀន ៖ កិច្ចការចម្ការ និង កិច្ចការរបស់ព្រះអម្ចាស់ ។ សូមជួយកុមារស្រាវជ្រាវ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៣-៤ រកឃ្លាទាំងឡាយដែលទាក់ទងទៅនឹងកិច្ចការក្នុងចម្ការ ហើយសរសេរវានៅខាងក្រោមក្បាលរឿងទីមួយ ។ តើឃ្លាទាំងនេះបង្រៀនយើងអ្វីខ្លះអំពីកិច្ចការរបស់ព្រះ ? សូមសរសេរចម្លើយរបស់កុមារនៅខាងក្រោមក្បាលរឿងទីពីរ ។ តើយើងអាចជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ដោយរបៀបណា ?
ខ្ញុំអាចធ្វើជាសាក្សីម្នាក់អំពីអ្វីៗដែលព្រះបានធ្វើសម្រាប់ខ្ញុំ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ ព្រះអម្ចាស់បានប្រាប់ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារីស ថា ពួកគាត់នឹងធ្វើជាសាក្សីបីនាក់អំពីព្រះគម្ពីរមរមន ។ សូមជួយកុមាររៀនអំពីរបៀបដែលពួកគេអាចធ្វើជាសាក្សីម្នាក់អំពីសេចក្ដីពិតផងដែរ ។
-
សូមអញ្ជើញកុមារម្នាក់ឲ្យមកថ្នាក់រៀនដោយរៀបចំខ្លួនដើម្បីចែកចាយដំណើររឿងអំពីសាក្សីបីនាក់ ( សូមមើល « Chapter 7: Witnesses See the Gold Plates» [ដំណើររឿងគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ៣១-៣៣] ឬ វីដេអូដែលមានដំណើររឿងនោះនៅក្នុង ChurchofJesusChrist.org ) ។ តើយើងអាចរៀនអ្វីមកពីដំណើររឿងនេះ អំពីរបៀបធ្វើជាពួកសាក្សីក្លាហាន ? អ្នកក៏អាចបង្ហាញជម្រើសចេញមកពីវីដេអូ « A Day for the Eternities» ផងដែរ (ChurchofJesusChrist.org ផ្នែកអំពីសាក្សីបីនាក់ចាប់ផ្ដើមប្រហែលជានៅត្រង់លេខកូដម៉ោង ១៥:០០ ) ។
-
សូមអានជាមួយគ្នានូវការសន្យារបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧:១-៣ ហើយជួយកុមារព្យាយាមបំពេញនៅក្នុង « ទីបន្ទាល់របស់ពួកសាក្សីបីនាក់ » នៅក្នុងព្រះគម្ពីរមរមន ។
-
សូមអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧:៣-៥ ដើម្បីស្វែងរកនូវអ្វីដែល អូលីវើរ ខៅឌើរី, ម៉ាទិន ហារីស និង ដាវីឌ វិតមើរ ត្រូវបានសុំឲ្យធ្វើ បន្ទាប់ពីបានឃើញផ្ទាំងចំណារមាស ។ តើសេចក្ដីពិតមួយចំនួនដែលយើងអាចថ្លែងទីបន្ទាល់មានអ្វីខ្លះ ? សូមប្រាប់អំពីរបៀបដែលអ្នកបានចែកចាយទីបន្ទាល់របស់អ្នកជាមួយនឹងអ្នកដទៃ ហើយអញ្ជើញកុមារឲ្យចែកចាយរាល់បទពិសោធន៍ដែលពួកគេមាន ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យឈរជាសាក្សីនៃអ្វីមួយដែលពួកគេបានរៀននៅក្នុងថ្នាក់ថ្ងៃនេះ ។ ចូរសុំឲ្យពួកគេចែកចាយអំពីរបៀបដែលពួកគេបានធ្វើការណ៍នេះនៅក្នុងថ្នាក់នាសប្ដាហ៍បន្ទាប់ទៀត ។