ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៦–២២ ខែ តុលា ៖ ថែស្សាឡូនីច ទី១ និង ទី២ ៖ « បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា »


ថ្ងៃទី ១៦–២២ ខែ តុលា ៖ ថែស្សាឡូនីច ទី១ និង ទី២ ៖ ‹ បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៦–២២ ខែ តុលា ៖ ថែស្សាឡូនីច ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កំពុង​និយាយ​នឹង​បុរសម្នាក់

ថ្ងៃទី ១៦–២២ ខែ តុលា

ថែស្សាឡូនីច ទី១ និង ទី២

« បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ »

កាល​បងប្អូន​អាន​ប្រកប​ដោយ​ការអធិស្ឋាន​នៅក្នុង ថែស្សាឡូនីច ទី១និង ទី២ ដោយ​គិត​ដល់​កុមារ នោះ​បងប្អូន​នឹង​រកឃើញ​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​ត្រូវការ​យល់ដឹង ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅ​ក្នុង​មេរៀន​កាល​ពី​សប្ដាហ៍​មុន តើ​បងប្អូន​បាន​អញ្ជើញ​កុមារ​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន​តាម​របៀប​មួយ​ចំនួន​ដែរ​ឬ​ទេ ? សូម​ទុក​ឲ្យ​កុមារ​ប្រើ​ពេលវេលា​ពីរ​បី​នាទី​ដំបូង​នៃ​ថ្នាក់​រៀន​សប្ដាហ៍​នេះ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ថែស្សាឡូនីច ទី១ ៥:១–៦

កាល​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​ខ្ញុំ​នឹង​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

យើង​ពុំ​ដឹងពី​​ពេលណា​ដែល​ព្រះអង្គសង្រ្គោះ​នឹង​យាង​មក​កាន់ផែនដី​វិញ​នោះ​ទេ ។ ប៉ុន្តែ​យើង​អាច​រង់ចាំផ្លូវ​ទ្រង់ និង​រៀបចំខ្លួន​សម្រាប់​ការយាង​មក​របស់​ទ្រង់​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​ម្តាយ​ម្នាក់​ឲ្យ​ចែកចាយ​សង្ខេបៗ​អំពី​សភាព​ដែល​រង់ចាំ​ឲ្យ​កូន​របស់​គាត់​កើតមក ។ សូម​អាន ថែស្សាឡូនីច ទី១ ៥:២–៣ រួច​ប្រាប់​កុមារ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ផែនដី​ម្ដង​ទៀត ប៉ុន្តែ​គ្មាន​នរណា​ដឹង​យ៉ាង​ប្រាកដ​ទេ—ដូច​ម្ដាយ​ដែល​មិន​ដឹង​ថា ទារក​របស់​គាត់​នឹង​កើត​មក​ពេល​ណា​ដែរ ។

  • សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​ដែល​ពួកគេ​បាន​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ ឬ​ចូលរួម​ព្រឹត្តិការណ៍​ណាមួយ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន ? សូម​យក​វ៉ាលី ឬ​កាបូប​មួយ​មក ហើយ​ឲ្យ​កុមារ​សម្តែង​ជា​រៀបចំ​វា ដើម្បី​ត្រៀម​ខ្លួន​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត ។ ជាមួយនឹង​របស់របរ​នីមួយៗ​ដែល​ពួកគេ​សម្តែង​ជា​ធ្វើការ​រៀបចំ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​វិធី​មួយ​ដែល​យើង​អាច​រៀបចំខ្លួន​សម្រាប់​ការយាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ម្តងទៀត ។

  • សូម​អាន ថែស្សាឡូនីច ទី១ ៥:៦ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ពន្យល់ថា ប្រសិនបើ​យើង​មិន​បាន​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ម្តងទៀត​របស់​ព្រះយេស៊ូវ​ទេ នោះ​វា​ហាក់​ដូចជា​យើង​ដេកលក់ ហើយ​យើង​មិន​បាន​ត្រៀមខ្លួន​សម្រាប់​ការយាងមក​របស់​ទ្រង់​ឡើយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ជា​ដេក​លក់ ។ សូម​ពន្យល់​ថា ប្រសិនបើ​យើង​ពិត​ជា​ត្រៀមខ្លួន​មែន នោះ​វា​ហាក់ដូចជា​យើង​មិន​ដេក​លក់ ហើយ​យើង​កំពុង​រង់ចាំ​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ក្រោក​ឡើង ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួមគ្នា​អំពី​ការយាង​មក​ជា​លើកទីពីរ ដូចជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ) ។

ថែស្សាឡូនីច ទី២ ២:១–៣

ប៉ុល​បានបង្រៀនថា ការក្បត់សាសនា​នឹង​កើតឡើង​ពីមុន​ព្រះ​យេស៊ូវ​គ្រីស្ទ​យាងមក​ម្តងទៀត ។

សាសនាចក្រ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ថាបនា បាន​ធ្លាក់​ទៅ​ក្នុង​ការក្បត់សាសនា​នៅ​ទីបំផុត ការណ៍​នេះ​មាន​ន័យ​ថា សិទ្ធិអំណាច​បព្វជិតភាព និង​សេចក្ដីពិត​នៃ​ដំណឹងល្អ ត្រូវបាន​ដក​ចេញ​ពី​ផែនដី ។ ប៉ុល​បាន​ព្យាករ​ថា « ការក្បត់សាសនា » នេះ​នឹង​កើតឡើង​ពី​មុន​ព្រះអង្គសង្គ្រោះ​យាង​មក​ជា​លើក​ទី​ពីរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • បន្ទាប់​ពី​អាន ថែស្សាឡូនីច ទី២ ២:៣ ជាមួយ​កុមារ​រួចហើយ សូម​ជួយ​ពួកគេ​ឲ្យសង់​ប៉ម​មួយ​ដោយ​ប្រើ​ពែងជ័រ ឬ​ដុំឈើ ។ សូម​ប្រាប់​កុមារ​ថា ពែង​ក្រដាស ឬ​ដុំឈើ​តំណាង​ឲ្យ​បំណែក​សំខាន់ៗ​នៃ​សាសនាចក្រ​ដ៏​ពិត មាន​ដូចជា​សេចក្ដីពិត​នៃ​ដំណឹងល្អ បព្វជិតភាព ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ព្យាការី ។ បន្ទាប់​ពី​ប៉ុល និង​សាវក​ដទៃទៀត​បាន​ស្លាប់​ទៅ នោះ​អ្វី​ទាំងអស់​នេះ​បាន​បាត់បង់ ហើយ​សាសនាចក្រ​ដ៏​ពិត​ពុំ​បាន​មាន​វត្តមាន​នៅ​លើ​ផែនដី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អង្រួន​ប៉ម រួច​ពន្យល់​ថា ការធ្វើ​ដូចនេះ​ត្រូវបាន​ហៅ​ថា « ការក្បត់សាសនា » ។ នៅ​ពេល​ព្រះយេស៊ូវ​បាន​នាំ​យក​សាសនាចក្រ​របស់​ទ្រង់​មក​វិញ វា​ត្រូវបាន​ហៅ​ថា ការស្តារឡើងវិញ ។

  • សូម​ដាក់​បង្ហាញ​ព្រះគម្ពីរ​មរមន និង​រូបភាព​ព្យាការី និង​ព្រះវិហារបរិសុទ្ធ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ថា​ពាក្យ « ការក្បត់សាសនា » នៅ​ពេល​បងប្អូន​លាក់​របស់​នៅ​ក្នុង​ថង់ និង​ថា « ការស្ដារឡើងវិញ » នៅ​ពេល​បងប្អូន​យក​របស់​នោះ​ចេញ​មក​វិញ ។

  • សូម​ច្រៀង​ចម្រៀង​ដែល​បង្រៀន​ពី​សេចក្តីពិត​ដែល​ត្រូវ​បាន​ដកយកចេញ​អំឡុង​ពេល​ការក្បត់សាសនា និង​ត្រូវបាន​ស្តារឡើងវិញ​នៅសម័យ​របស់​យើង ដូចជា​បទ « សាសនាចក្រ​ព្រះ​យេស៊ូវ​គ្រីស្ទ » « បព្វជិតភាពបាន​ស្ដារ​ឡើង​វិញ » និង « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៨, ៦០, ៩៩ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ថែស្សាឡូនីច ទី១ ៥:១–៦

កាល​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​ខ្ញុំ​នឹង​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ដំបូន្មាន​របស់​ប៉ុល​អាច​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​រួចរាល់ ហើយ​ចាំ​មើល​ទិវា​ដ៏​មហស្ចារ្យ​នៅ​ពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ផែនដី​ម្ដង​ទៀត ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន ថែស្សាឡូនីច ទី១ ៥:១–៦ ខណៈ​ពេល​ដែល​កុមារ​ដទៃទៀត​អាន​តាម ។ បន្ទាប់​ពី​អាន​ចប់​ខគម្ពីរ​នីមួយៗ សូម​ឲ្យ​កុមារ​សង្ខេប​សេចក្ដី​ដែល​ពួកគេ​គិត​ថា​ខគម្ពីរ​នេះ​បាន​ប្រាប់ ។ បងប្អូន​អាច​នឹង​ចង់​ពន្យល់​ថា « ថ្ងៃ​នៃ​ព្រះអម្ចាស់ » មាន​ន័យ​ថា ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វី​ការយាងមក​ជា​លើកទីពីរ​ត្រូវបាន​ប្រៀប​ប្រដូច​នឹង​ចោរ​មក​នៅ​ពេលយប់ ឬ​ស្រ្តី​មាន​គភ៌​ទៅ​វិញ ?

  • សូម​ប្រាប់​កុមារ​ឲ្យ​ស្រមៃ​ថា ព្រះអង្គ​សង្រ្គោះ​នឹង​យាង​មក​មើល​ថ្នាក់​របស់​ពួកគេ​នៅ​ថ្ងៃ​ណា​មួយ ។ តើ​យើង​អាច​រៀបចំខ្លួន​សម្រាប់​ការយាងចុះមក​មើល​របស់​ទ្រង់​ដោយ​របៀប​ណា ? សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​រៀបចំខ្លួន​របស់​យើង​សម្រាប់​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាងមក ។ ឧទាហរណ៍ យើង​អាច​ប្រែចិត្ត អភ័យទោស អភិវឌ្ឍ​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្រួសារ​របស់​យើង ធ្វើ​តាម​ព្យាការី ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​រក្សា​សេចក្តីសញ្ញា​របស់​យើង ។ សូម​លើកទឹកចិត្ត​កុមារ​ឲ្យ​ជ្រើសរើស​រឿង​មួយ​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​រៀបចំខ្លួន​របស់​ពួកគេ​ទទួល​ព្រះអង្គសង្រ្គោះ​នៅ​ឯ​ការយាង​មក​របស់​ទ្រង់ ។

ថែស្សាឡូនីច ទី២ ២:១–៣

ប៉ុល​បាន​បង្រៀន​ថា ការក្បត់សាសនា​មួយ​នឹង​កើត​ឡើង​នៅ​ពី​មុន​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ម្ដង​ទៀត ។

ប្រសិនបើ​កុមារ​យល់​ថា សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ត្រូវបាន​ដក​ចេញ​ពី​ផែនដី​អំឡុង​ការក្បត់សាសនា​ដ៏​ធំ នោះ​ភាពចាំបាច់​នៃ​ការស្ដារឡើងវិញ​នឹង​កាន់តែ​មាន​ភាពច្បាស់លាស់​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ម្នាក់ឲ្យ​អាន ថែស្សាឡូនីច ទី២ ២:១–៣ ។ យោងតាម​ខគម្ពីរ​ទាំងនេះ តើ​មានអ្វី​កើតឡើង​ពីមុន « ថ្ងៃ​នៃ​ព្រះអម្ចាស់ » ដែល​មាន​ន័យថា​ជា​ការយាងមក​ជាលើក​ទីពីរ ? តើ​ឃ្លា​ដែល​ថា « សេចក្តី​ក្បត់​សាសនា » មាន​អត្ថន័យ​ដូចម្តេច ? សូម​ធានា​ឲ្យ​បាន​ថា​កុមារ​យល់​ថា វា​គឺជា​ការក្បត់​សាសនា​ដ៏ធំ ដែល​បាន​កើតឡើង​បន្ទាប់​ពី​មរណភាព​របស់​ពួកសាវក​របស់​ព្រះអង្គសង្រ្គោះ ។ បងប្អូន​អាច​ចង់​ចែកចាយ​ព័ត៌មាន​ចេញពី « សេចក្ដី​ក្បត់​សាសនា » ដែល​មាន​នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • សូម​ជួយ​កុមារ​ឲ្យសរសេរ​នៅលើ​ក្តារខៀន​នូវ​សេចក្តីពិត និង​ពរជ័យ​មួយចំនួន​ដែល​យើង​រីករាយជាមួយ ដោយសារ​តែ​ដំណឹងល្អ​នេះ ។ សូម​លុប​ពាក្យ​ទាំងនេះ​ម្ដង​មួយៗ រួច​សួរ​កុមារ​ថា តើ​ជីវិត​របស់​ពួកគេ​នឹង​មាន​សភាព​ខុស​ពី​នេះ​យ៉ាង​ដូចម្ដេច ប្រសិនបើ​គ្មាន​ពិធីបរិសុទ្ធ​ទាំងនេះ​ទេ​នោះ។ សូម​ពន្យល់​ថា សេចក្តីពិត​ទាំងនេះ​បាន​បាត់បង់​អំឡុង​ការក្បត់សាសនា​ដ៏ធំ ។ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវតែ​បាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី​នេះ​នៅ​ថ្ងៃ​ចុងក្រោយ ? សូម​អញ្ជើញ​កុមារ​ឲ្យ « ស្ដារ » ឬ​សរសេរ​សេចក្ដីពិត និង​ពរជ័យ​នានា​នៅ​លើ​ក្ដារខៀន ។

ថែស្សាឡូនីច ទី២ ៣:៧–១៣

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើការ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ចាត់ទុក​ការងារ​ថា​ជា​ពរជ័យ មិនមែន​ជា​អ្វី​មួយ​ដែល​ត្រូវ​គេច​ចេញ យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ដាក់​វេន​គ្នា​អាន​ខគម្ពីរ​ចេញ​ពី ថែស្សាឡូនីច ទី២ ៣:៧–១៣ ហើយ​ស្វែងរក​បញ្ហា​ដែល​ពួកបរិសុទ្ធ​បាន​ជួប​ប្រទះ ។ ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើការ ? តើ​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​យើង​មិន​រៀន​ដើម្បី​ខិតខំ​ធ្វើការ​ទេ​នោះ ? សូម​ឲ្យ​កុមារ​ដាក់​វេន​គ្នា​សម្ដែង​ធ្វើ​ជា​ធ្វើ​ការងារ​ផ្ទះ ខណៈ​ពេល​កុមារ​ដទៃទៀត​ទាយ​ថា តើ​ពួកគេ​កំពុង​ធ្វើ​អ្វី ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​គ្រា​មួយ ដែល​ពួកគេ​បាន​ខិតខំ​ធ្វើ​ការងារ​មួយ គម្រោង​មួយ ឬ​គោលដៅ​ណា​មួយ ។ តើ​ពួកគេ​មាន​អារម្មណ៍​ដូចម្ដេច​អំពី​ខ្លួន​ពួកគេ នៅ​ពេល​ពួកគេ​បាន​បញ្ចប់​ការងារ​ទាំងនោះ ? តើ​ឃ្លា​ថា « កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ » មាន​ន័យ​ដូចម្ដេច ? ( ថែស្សាឡូនីច ទី២ ៣:១៣ ) ។ តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​យើង​បន្ត​ឆ្ពោះទៅមុខ​នៅពេល​ដែល​ជួប​ការងារលំបាក ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ម្នាក់​ពី​មូលហេតុ​មួយ​ដែល​ពួកគេ​មាន​អំណរគុណ ដែល​យើង​មាន​ដំណឹងល្អ​នេះ​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ ( ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​អាច​ផ្តល់​ជាគំនិត​ដល់​ពួកគេ​បាន ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គាំទ្រ​ឪពុកម្ដាយ​របស់​កុមារ ។ « ឪពុក​ម្ដាយ​គឺជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​កូនចៅ​របស់​ពួកគេ—ពួកគេ​មាន​ទាំង​ការទទួល​ខុសត្រូវ​ជា​ចម្បង និង​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​កូនចៅ​របស់​ពួកគេ ( សូម​មើល ចោទិយកថា ៦:៦–៧ ) ។ កាល​បងប្អូន​បង្រៀន​កុមារ​នៅ​ឯ​ព្រះវិហារ សូម​អធិស្ឋាន​ស្វែងរក​របៀប​គាំទ្រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅក្នុង​តួនាទី​ដ៏​ចាំបាច់ ហើយ​សំខាន់​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ​២៥ ) ។