« ថ្ងៃទី ១១–១៧ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ១៧–២៥ ៖ ‹ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១១–១៧ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ១៧–២៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ១១–១៧ ខែ កក្កដា
ពង្សាវតារក្សត្រ ទី២ ១៧–២៥
« ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល »
នៅពេលបងប្អូនរៀប ផែនការសកម្មភាពរៀនសូត្រសម្រាប់កុមារ សូមចងចាំ ថា សកម្មភាពសម្រាប់កុមារ តូចៗនៅក្នុងគម្រោង នេះ អាច ត្រូវបានសម្របសម្រួលសម្រាប់កុមារធំៗ និងកុមារតូចៗបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមសរសេរឈ្មោះកុមារម្នាក់ៗនៅលើក្រដាសតូចមួយ ហើយដាក់ចូលទៅក្នុងប្រអប់មួយ ។ នៅពេលចាប់ផ្តើមថ្នាក់ សូមឲ្យកុមារដាក់ វេនគ្នាជ្រើសរើសឈ្មោះមួយ ។ នៅពេលចាប់បានឈ្មោះរបស់កុមារម្នាក់ សូមអញ្ជើញកុមារនោះឲ្យចែកចាយនូវអ្វីមួយដែលគាត់ ឬនាងបានរៀនអំពីដំណឹងល្អ ឬអំពីព្រះយេស៊ូវគ្រីស្ទក្នុងពេលថ្មីៗនេះ ។ សូមបន្តរហូតដល់កុមារម្នាក់ៗមានឱកាសដើម្បីចែកចាយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
« ខ្ញុំអាចទុកចិត្តទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
គំរូរបស់ស្ដេចហេសេគានៅក្នុង ពង្សាវតារក្សត្យ ទី២ ១៨:៣, ៥ អាចជួយកុមារដែលបងប្អូនបង្រៀនឲ្យដាក់ទំនុកចិត្តរបស់ពួកគេលើព្រះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមរៀបរាប់ពីទង្វើមួយចំនួនដែលស្តេច ល្អអាចនឹងធ្វើ និងទង្វើ មួយចំនួនដែលស្តេចអាក្រក់អាចនឹងធ្វើ ។ សុំឲ្យកុមារក្រោកឈរឡើងអបអរសាទរចំពោះទង្វើល្អៗ ហើយអង្គុយចុះសម្រាប់ទង្វើអាក្រក់ទាំងឡាយ ។ សូមពន្យល់ដល់កុមារថា សាសន៏អ៊ីស្រាអែលមានស្តេចជាច្រើនអង្គ ខ្លះសុចរិត និងខ្លះទៀតមិនសុចរិតទេ ។ សូមអញ្ជើញឲ្យកុមារស្តាប់នូវអ្វីដែលធ្វើឲ្យហេសេគាក្លាយជាស្តេចល្អ នៅពេលបងប្អូនអាន ពង្សាវតារក្សត្យ ទី២ ១៨:៣, ៥ ។ សូមជួយកុមារឲ្យគិតពីវិធី ដែលយើងអាចទុកចិត្តលើព្រះអម្ចាស់ដូចស្ដេចហេសេគាបានធ្វើ ។
-
សូមជួយកុមារឲ្យយល់ពីអត្ថន័យនៃការជឿទុកចិត្តលើនរណាម្នាក់ ។ សូមនិយាយអំពីមនុស្សដែលបងប្អូនទុកចិត្ត ហើយឲ្យកុមារធ្វើដូច្នោះផងដែរ ។ សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីយើងអាចទុកចិត្តលើព្រះយេស៊ូវ គ្រីស្ទ ? សូមបង្ហាញការជឿទុកចិត្តរបស់បងប្អូនថា ព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយនឹងជួយយើងឲ្យត្រឡប់ទៅរស់នៅជារៀងរហូតជាមួយព្រះវរបិតាសួគ៌វិញ ។
ពង្សាវតារក្សត្យ ទី២ ២២:៨–១១; ២៣:២
ព្រះគម្ពីរទាំងឡាយ គឺជាពរជ័យ ។
ទោះបីជាកុមារតូចៗប្រហែលជាមិនអាចអាន ឬយល់អ្វីៗទាំងអស់នៅក្នុងព្រះគម្ពីរក៏ដោយ ក៏ពួកគេអាចទទួលបានពរជ័យដោយអានុភាពនៃព្រះគម្ពីរផងដែរ ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីជួយកុមារឲ្យមានបំណងប្រាថ្នាចង់ទទួលពរជ័យតាមរយៈព្រះបន្ទូលរបស់ព្រះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមលាក់ព្រះគម្ពីរនៅកន្លែងណាមួយនៅក្នុងបន្ទប់ ហើយអញ្ជើញកុមារឲ្យស្វែងរកវា ។ សូមពន្យល់ថា នៅជំនាន់ស្តេចយ៉ូសៀស មានមនុស្សជាច្រើនមិនបានរៀនមកពីព្រះគម្ពីរទេ ទាល់តែអាចារ្យម្នាក់បានរកឃើញព្រះគម្ពីរនៅក្នុងព្រះវិហារ ( សូមមើល ពង្សាវតារក្សត្យ ទី២ ២២:៨–១១ ) ។ តើអ្វីខ្លះជាបទគម្ពីរ ? តើហេតុអ្វីយើងត្រូវការព្រះគម្ពីរទាំងនេះ ? សូមប្រាប់កុមារថា ហេតុអ្វីបានជាបងប្អូនមានសេចក្តីរីករាយ ដែលយើងមានព្រះគម្ពីរសព្វថ្ងៃនេះ ហើយសូមឲ្យពួកគេចែកចាយនូវអារម្មណ៏របស់ពួកគេអំពីព្រះគម្ពីរទាំងនោះ ។
-
សូមអាន ពង្សាវតារក្សត្យ ទី២ ២៣:២ ទៅកាន់កុមារ ហើយឲ្យពួកគេស្តាប់រកអ្វីដែលសេ្តចបានធ្វើជាមួយនឹងព្រះគម្ពីរ ។ ហេតុអ្វីបានជាវាសំខាន់ចំពោះមនុស្សគ្រប់គ្នាដើម្បីឮនូវអ្វីដែលបានសរសេរនៅក្នុងព្រះគម្ពីរ ? សូមច្រៀងចម្រៀងអំពីព្រះគម្ពីរដូចជា « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារទំព័រ ៦៦ ) ហើយសុំឲ្យកុមារនិយាយអំពីអារម្មណ៏របស់ពួកគេ នៅពេលដែលពួកគេឮការបង្រៀន និងរឿងទាំងឡាយចេញមកពីព្រះគម្ពីរទាំងឡាយ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ពង្សាវតារក្សត្យ ទី២ ១៨:៣–៦; ១៩:១៤–១៩
ខ្ញុំអាចទុកចិត្តទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
នៅពេលពួកសាសន៏អាសស៊ើរបានគំរាមកំហែងទីក្រុងយេរូសាឡិម ស្តេចហេសេគាដ៏សុចរិតបានបែរទៅរកព្រះអម្ចាស់ដោយសេចក្តីជំនឿ ។ គំរូរបស់សេ្តចហេសេគាអាចជួយបងប្អូន និងកុមារឲ្យនិយាយអំពីរបៀបដែលយើងអាចបង្ហាញជំនឿរបស់យើងទៅលើព្រះអម្ចាស់ សូម្បីតែជំនឿនោះត្រូវបានជួបឧបសគ្គក៏ដោយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើផែនទីព្រះគម្ពីរប៊ីបទី ៣ « ការញែកពូជទាំង១២ អំបូរ » សូមពន្យល់យ៉ាងខ្លីដល់កុមារថា នគរខាងជើងនៃអ៊ីស្រាអែលត្រូវបានច្បាំងដណ្ដើមយកដោយប្រជាជនដែលហៅថាពួកសាសន៏អាសស៊ើរ ។ សូមពន្យល់ថា ពួកសាសន៏អាសស៊ើរក្រោយមកបានព្យាយាមច្បាំងដណ្ដើមយកនគរខាងត្បូងនៃស្រុកយូដា ។ សូមអញ្ជើញកុមារឲ្យស្រមៃមើលថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេរស់នៅក្នុងស្រុកយូដា ហើយបានដឹងថា ពួកសាសន៏អាសស៊ើរកំពុងតែមកបំផ្លាញទីក្រុង ។ សុំឲ្យកុមារអាន ពង្សាវតារក្សត្យ ទី២ ១៨:៣, ៥–៦ ដើម្បីដឹងអំពីមូលហេតុដែលហេសេគា ជាស្តេចនៃស្រុកយូដា អាចមានចិត្ដក្លាហាន នៅពេលពួកសាសន៏អាសស៊ើរមកដល់ ។
-
សូមអញ្ជើញកុមារឲ្យអាន ពង្សាវតារក្សត្យ ទី២ ១៩:១៤–១៩ ហើយរកមើលអ្វីដែលសេ្តចហេសេគាបានធ្វើ នៅពេលពួកសាសន៏អាសស៊ើរបានគំរាមគំហែងដល់នគររបស់ទ្រង់ ។ តើការធ្វើអ្វីទាំងនេះបង្ហាញថា ទ្រង់ទុកចិត្តលើព្រះអម្ចាស់យ៉ាងដូចម្តេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្តីទុកចិត្តរបស់យើងទៅលើព្រះអម្ចាស់ នៅពេលយើងត្រូវការជំនួយ ?
ពង្សាវតារក្សត្យ ទី២ ២២:៨–១៣; ២៣:២–៣
ព្រះគម្ពីរបង្រៀនយើងអំពីរបៀបដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីភាពងងឹតខាងវិញ្ញាណអស់ជាច្រើនឆ្នាំ សាសន៏យូដាបានប្តេជ្ញាចិត្តសារជាថ្មីចំពោះព្រះអម្ចាស់ ។ ការណ៏នេះបានកើតឡើងដោយសារតែស្តេចយ៉ូសៀសបានរកឃើញគម្ពីរក្រឹត្យវិន័យវិញ ហើយអានវាទៅកាន់ប្រជាជន ។ ដំណើររឿងនេះអាចជួយឲ្យកុមារយល់អំពីមូលហេតុដែលព្រះគម្ពីរមានតម្លៃខ្លាំងណាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារថា ស្តេចយ៉ូសៀសបានប្រាប់ប្រជាជនរបស់ទ្រង់ឲ្យជួសជុលព្រះវិហារបរិសុទ្ធ ហើយកាលដែលពួកគេបានធ្វើដូច្នោះ ពួកគេបានរកឃើញអ្វីមួយដែលមានតម្លៃយ៉ាងខ្លាំង ។ សូមអញ្ជើញកុមារឲ្យអាន ពង្សាវតារក្សត្យ ទី២ ២២:៨–១១ ដើម្បីស្វែងរកថា តើវាគឺជាអ្វី ។ សូមពន្យល់ថា គម្ពីរដែលពួកគេបានរកឃើញមានផ្ទុកទៅដោយសេចក្ដីសញ្ញា និងបទបញ្ញត្តិដែលកូនចៅអ៊ីស្រាអែលមិនបានដឹង ។ តើអាចនឹងមានអ្វីកើតឡើងចំពោះយើង ប្រសិនបើយើងមិនមានព្រះគម្ពីរ ? សូមសួរកុមារថា មូលហេតុអ្វីបានជាពួកគេមានអំណរក្នុងការមានព្រះគម្ពីរ ។ ហេតុអ្វីបានជាវាពិបាកជាងក្នុងការដើរតាមព្រះអង្គសង្រ្គោះ ប្រសិនបើយើងមិនមានព្រះគម្ពីរ ?
-
សូមឲ្យកុមារម្នាក់ៗនូវក្រដាសមួយសន្លឹក ហើយសុំឲ្យពួកគេហែកវា ។ សូមពន្យល់ថា នៅសម័យស្តេចយ៉ូសៀស ពេលខ្លះមនុស្សបានធ្វើឲ្យដាច់រហែកសម្លៀកបំពាក់ ឬ « ហែក » សម្លៀកបំពាក់របស់ពួកគេ នៅពេលពួកគេខូចចិត្ត ។ សុំឲ្យកុមារស្វែងរកពាក្យ « ហែក » នៅក្នុង ពង្សាវតារក្សត្យ ទី២ ២២:១១ ។ ហេតុអ្វីបានជាយ៉ូសៀសខូចចិត្ត ? សូមជួយកុមារឲ្យស្វែងរកចម្លើយនៅក្នុង ខទី ១៣ ។ ហេតុអ្វីបានជាវាសំខាន់ចំពោះយើងនៅក្នុងការអានព្រះគម្ពីរឲ្យបានទៀងទាត់ ?
-
សូមអាន ពង្សាវតារក្សត្យ ទី២ ២៣:២–៣ ទាំងអស់ គ្នា ហើយសូមឲ្យកុមាររកមើលអំពីរបៀបដែលព្រះគម្ពីរបានជួយស្តេចយ៉ូសៀស និងប្រជាជនរបស់ទ្រង់ ។ សូមចែកចាយជាមួយកុមារនូវបទគម្ពីរមួយដែលបានបំផុសគំនិតរបស់បងប្អូន « ឲ្យបានដើរតាមព្រះយេហូវ៉ា » ( ខទី ៣ ) ហើយអញ្ជើញកុមារឲ្យចែកចាយបទគម្ពីរដែលបានជួយដល់ពួកគេ ។ សូមច្រៀងទាំងអស់គ្នា « I Will Walk with Jesus » ( ChurchofJesusChrist.org ) ។
ខ្ញុំនឹងរក្សាសេចក្ដីសញ្ញារបស់ខ្ញុំជាមួយនឹងព្រះ ។
នៅពេលស្តេចយ៉ូសៀស និងប្រជាជនរបស់ទ្រង់បានរៀនបទបញ្ញត្តិរបស់ព្រះ ពួកគេបានចុះសេចក្ដីសញ្ញាមួយ ដើម្បីរស់នៅ តាមបទបញ្ញត្តិទាំងនោះ ។ បងប្អូនអាចជួយកុមារ ដែលបងប្អូនបង្រៀន ឲ្យមានបំណង ប្រាថ្នា ដើម្បីរក្សាភាពស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលពួកគេបានធ្វើ នៅពេលពួកគេទទួលបុណ្យជ្រមុជទឹក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន ពង្សាវតារក្សត្រ ទី២ ២៣:៣ ហើយស្វែងរកពាក្យ ឬឃ្លាទាំងឡាយដែលបង្ហាញអំពីអារម្មណ៏ដែលប្រជាជនមានអំពីបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញឲ្យកុមារក្រោកឈរ ហើយនិយាយអំពីអត្ថន័យនៃការ « [ ឈរចំពោះសេចក្ដី ] សញ្ញា » ។ សូមអញ្ជើញឲ្យពួកគេដើរនៅនឹងកន្លែង ហើយនិយាយអំពីអត្ថន័យនៃការ « ឲ្យបានដើរតាមព្រះយេហូវ៉ា ។ » សូមអញ្ជើញពួកគេដាក់ដៃនៅលើបេះដូងរបស់ពួកគេ ហើយណែនាំវិធីនានាដែលយើងអាចរក្សាបទបញ្ញត្តិ « អស់អំពីចិត្ត [ យើង ] » ។
-
សូមជួយកុមារឲ្យធ្វើបញ្ជីនៃការសន្យាមួយដែលពួកគេបានធ្វើនៅក្នុងពិធីបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:១០; គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៧៧, ៧៩ ) ។ តើព្រះសន្យាអ្វីជាមួយយើង ប្រសិនបើយើងរក្សាសេចក្ដីសញ្ញារបស់យើង ? តើយើងរៀនអ្វីខ្លះមកពី ពង្សាវតារក្សត្រ ទី២ ២៣:៣ អំពីរបៀបដែលយើងគួរតែរក្សានូវសេចក្តីសញ្ញារបស់ យើង ?
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវខគម្ពីរមួយ ឬរឿងមួយមកពីព្រះគម្ពីរដែលបានផ្ដល់ពរដល់ពួកគេ ។