« ថ្ងៃទី ៨–២៤ ខែ កក្កដា ។ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ ‹ ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៨–២៤ ខែ កក្កដា ។ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៨–២៤ ខែ កក្កដា
អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨
« ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ »
នៅពេលបងប្អូនសិក្សា សូមពិចារណាពីសារលិខិតណាដែលនៅក្នុង អែសរ៉ា និង នេហេមា ដែលចាំបាច់បំផុតដល់កុមារដែលបងប្អូនបង្រៀន ។ សូមបង្កើតផែនការរបង្រៀនដែលរួមមានចំណាប់អារម្មណ៍ ដែលបងប្អូនទទួលពីព្រះវិញ្ញាណបរិសុទ្ធ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមសរសេរនៅលើក្តារខៀននូវពាក្យ សូរ៉ូបាបិល អែសរ៉ា និង នេហេមា ។ សូមគូរ ឬបង្ហាញរូបភាពមួយចំនួនដែលទាក់ទងនឹងប្រជាជនទាំងនេះ ដូចជាព្រះវិហារបរិសុទ្ធ ព្រះគម្ពីរ និងកំផែងក្រុងយេរូសាឡិម ។ សូមជួយកុមារឲ្យផ្គូផ្គងឈ្មោះជាមួយនឹងរូបភាពទាំងឡាយ ហើយឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេដឹងអំពីអ្វីដែលមនុស្សទាំងនេះបានធ្វើ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវិហារបរិសុទ្ធអាចនាំខ្ញុំឲ្យមានអំណរ ។
ដំណើររឿងរបស់សូរ៉ូបាបិល និងសាសន៍យូដា ដែលសង់ព្រះវិហារបរិសុទ្ធឡើងវិញអាច ជួយដល់កុមារដែល បងប្អូនបង្រៀន រីករាយនឹងពរជ័យដែលបានមកពីដំណាក់នៃព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារនិយាយអំពីអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយ ។ សូមបង្ហាញរូបភាពនរណាម្នាក់ញញឹមនៅមុខព្រះវិហារបរិសុទ្ធ ( ដូចជារូបភាពនៅក្នុងគម្រោង នេះ ) ហើយសួរកុមារថា ហេតុអ្វីបានជាមនុស្សនេះសប្យាយរីករាយ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ហើយប្រាប់អំពីពេលមួយដែលបងប្អូនមាន អារម្មណ៍រីករាយដោយសារព្រះវិហារបរិសុទ្ធនេះ ។
-
សូមអានដល់កុមារនៅផ្នែកចុងក្រោយនៃ អែសរ៉ា ៣:១២ហើយពន្យល់ ថា នៅពេលដែលសាសន៍យូដាបានចាក់គ្រឹះព្រះវិហារបរិសុទ្ធ « មានគ្នាជាច្រើនបានស្រែកហ៊ោដោយសេចក្តីរីករាយ » ។ សូមអញ្ជើញឲ្យកុមារស្រែកហ៊ោដោយសេចក្ដីរីករាយ ។ សូមជួយពួកគេឲ្យគិតអំពីហេតុផលទាំងឡាយដែលយើងអាចរីករាយដោយសារព្រះវិហារបរិសុទ្ធ ។ ឧទាហរណ៍ នៅក្នុងព្រះវិហារបរិសុទ្ធ យើងសន្យាជាមួយព្រះដែលអនុញ្ញាតឲ្យក្រុមគ្រួសាររបស់យើងនៅជាមួយគ្នាជារៀងរហូត ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងមួយបទអំពីព្រះវិហារបរិសុទ្ធ ដូចជាបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារទំព័រ ៩៩ ) ។ បនា្ទប់ពីបន្ទាត់នីមួយៗ សូមផ្អាកដើម្បីស្នើសុំឲ្យកុមារចែកចាយអ្វីមួយដែលគាត់ ឬនាងចូលចិត្តអំពីព្រះវិហារបរិសុទ្ធ ។
ព្រះអម្ចាស់នឹងជួយខ្ញុំបំពេញកិច្ចការរបស់ទ្រង់ ។
នៅពេលនេហេមាកំពុងជួសជុលកំផែងព័ទ្ធជុំវិញក្រុងយេរូសាឡិម សត្រូវរបស់គាត់បានព្យាយាមបង្ខំគាត់ឲ្យឈប់ ប៉ុន្តែគាត់នៅតែស្មោះត្រង់នឹងកិច្ចការរបស់គាត់ ។ តើមានរឿងសំខាន់អ្វីខ្លះ ដែលព្រះអម្ចាស់ចង់ឲ្យកុមារធ្វើ ហើយតើបងប្អូនអាចបំផុសគំនិតពួកគេឲ្យស្មោះត្រង់ចំពោះកិច្ចការនោះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារនូវរឿងរបស់នេហេមា ( សូមមើល នេហេមា ២:១៧–២០; ៦:១–៩; ឌៀថើរ អេហ្វ អុជដូហ្វ « We Are Doing a Great Work and Cannot Come Down » លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥៩–៦២ ) ។ សូមប្រាប់កុមារនូវអ្វីដែលនេហេមាបាននិយាយ នៅពេលមនុស្សសើចចំអកឲ្យគាត់ដោយសារគាត់ចង់ជួសជុលកំផែងក្រុងយេរូសាឡិម ៖ « ព្រះនៃស្ថានសួគ៌ ទ្រង់នឹងជួយចម្រើនដល់យើងរាល់គ្នា ហេតុនោះ យើងរាល់គ្នា ជាពួកបម្រើទ្រង់ នឹងលើកគ្នាឡើងធ្វើ » ( នេហេមា ២:២០ ) ។ សូមអញ្ជើញកុមារឲ្យក្រោកឈរ ហើយសម្តែងជាជួយជួសជុលកំផែងក្រុងយេរូសាឡិម ។
-
សូមនាំយកដុំឈើ ឬដុំឥដ្ឋមួយចំនួនទៅ ថ្នាក់រៀន ហើយទុកឲ្យកុមារប្រើវា ដើម្បីជួយបងប្អូននៅក្នុងការសាងសង់កំផែង ( ឬគូរកំផែងនៅលើក្តារខៀន ) ។ សូមជួយកុមារឲ្យគិតអំពីរឿងសំខាន់ៗមួយចំនួនដែលព្រះវរបិតាសួគ៌អាចស្នើសុំឲ្យពួកគេធ្វើ ដូចជារៀនអានព្រះគម្ពីរ ។ ជាមួយនឹងគំនិតនីមួយៗដែល ពួកគេចែកចាយ សូមអញ្ជើញពួកគេ ឲ្យបន្ថែមដុំឈើ ឬដុំឥដ្ឋទៅនឹងកំផែង នោះ ។ សូមពន្យល់ថា នៅពេលនេហេមាកំពុង ធ្វើកិច្ចការសំខាន់ របស់ គាត់ក្នុង ការជួសជុលកំផែងក្រុងយេរូសាឡិម មនុស្ស បានព្យាយាមបញ្ឈប់ គាត់ ។ សូមអាន នេហេមា ៦:៩ហើយអញ្ជើញកុមារឲ្យ លើកដៃនៅពេលដែល បងប្អូនអាន « សូមចម្រើនកម្លាំងដៃទូលបង្គំវិញ » ។ សូមប្រាប់កុមារអំពី គ្រាមួយ ដែលបងប្អូនមានអារម្មណ៍ថា ព្រះពង្រឹងដៃរបស់ បងប្អូនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
ព្រះគម្ពីរទាំងឡាយគឺជាពរជ័យ ។
អ្នកអាចប្រើរឿងរបស់អែសរ៉ាអានក្រឹត្យវិន័យ ដើម្បីជួយកុមារឲ្យគិតអំពីរបៀបដែលយើងបានទទួលពរដោយសារមានព្រះគម្ពីរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារថា អែសរ៉ាអានព្រះគម្ពីរទៅកាន់ប្រជាជន ។ សូមអានឲ្យឮៗនូវឃ្លាមួយចំនួនចេញពី នេហេមា ៨:២–៣, ៥–៦, ៨–៩, ១២ ដែលពិពណ៌នាអំពីអ្វីដែលប្រជាជនបានធ្វើ នៅពេលពួកគេបានឮព្រះគម្ពីរ និងអញ្ជើញកុមារឲ្យសម្ដែងចេញពីឃ្លា ទាំងនោះ ។ ហេតុអ្វីយើងមានអំណរគុណក្នុងការមានព្រះគម្ពីរ ?
-
សូមអញ្ជើញកុមារឲ្យផាត់ពណ៏ទំព័រសកម្មភាពប្រចាំសប្ដាហ៍នេះ ។ កាលដែលពួកគេធ្វើដូច្នោះ សូមចែកចាយជាមួយកុមារអំពីរបៀបដែលការអាន ព្រះគម្ពីរបាននាំបងប្អូន ឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះវិហារបរិសុទ្ធផ្តល់ឲ្យខ្ញុំនូវហេតុផលដើម្បីរីករាយ ។
នៅពេលអ្នករំឭកជាមួយកុមារ នូវដំណើររឿងរបស់សូរ៉ូបាបិល និងពួកយូដាដែលកំពុងសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ នោះសូមរកវិធីដើម្បីថ្លែងទីបន្ទាល់អំពីសេចក្តីអំណរដែលកើតមានចំពោះយើងដោយសារយើងមានព្រះវិហារបរិសុទ្ធសព្វថ្ងៃ នេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យធ្វើការជាមួយគ្នា ដើម្បីស្វែងរកឃ្លាទាំងនេះនៅក្នុង អែសរ៉ា ៣:១០–១៣ ដែលបង្ហាញពី អារម្មណ៍របស់សាសន៍យូដា នៅពេលព្រះវិហារ បរិសុទ្ធនៅក្រុងយេរូសាឡិមកំពុង ត្រូវបានសាងសង់ឡើងវិញ ។ តើយើងអាចបង្ហាញអំណររបស់យើងតាម របៀប ណាក្នុង ការ មានព្រះវិហារ បរិសុទ្ធនៅលើផែនដីសព្វថ្ងៃនេះ ? សូមជួយកុមារឲ្យគិតអំពីរបៀបនានាដែលពួកគេអាចរៀបចំខ្លួន ដើម្បី ទៅព្រះវិហារបរិសុទ្ធ ។
-
សូមចែកចាយជាមួយនឹងកុមារអំពីអារម្មណ៏របស់ បងប្អូនអំពី ព្រះវិហារបរិសុទ្ធ ។ តើព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យមានអារម្មណ៏កាន់តែខិតជិតព្រះវរបិតាសួគ៍ និងព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ? ហេតុអ្វីយើងអបអរសាទរនៅពេលព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិស ? សូមផ្ដល់ពេលឲ្យកុមារដើម្បីសរសេរអំពីអារម្មណ៏របស់ពួកគេចំពោះព្រះវិហារបរិសុទ្ធ និងលើកទឹកចិត្តពួកគេ ដើម្បីចែកចាយនូវអ្វីដែលពួកគេបានសរសេរជាមួយក្រុមគ្រួសាររបស់ពួកគេ ។
ព្រះអម្ចាស់នឹងពង្រឹងខ្ញុំឲ្យធ្វើ « ការមួយយ៉ាងធំ » ។
ព្រះអម្ចាស់មានកិច្ចការដ៏សំខាន់សម្រាប់កុមារដែលបងប្អូនបង្រៀន ។ តើពួកគេអាចរៀនអ្វីខ្លះមកពីនេហេមា អំពីការតស៊ូព្យាយាមនៅក្នុងកិច្ចការនោះសូម្បីតែនៅពេលពួកគេប្រឈមមុខនឹងការប្រឆាំង ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមរំឭកឡើងវិញជាមួយកុមារ នូវរឿងអំពីនេហេមាកំពុងជួសជុលកំផែងជុំវិញក្រុងយេរូសាឡិម រួមទាំងការប្រឆាំងដែលគាត់បានប្រឈមមុខផងដែរ ។ សូមអានជាមួយគ្នា នេហេមា ២:១៩ហើយសូមសួរកុមារឲ្យចែកចាយនូវស្ថានភាពទាំងឡាយ ដែលនរណាម្នាក់អាចនឹងសើចចំអកដាក់យើងចំពោះការធ្វើអ្វីដែលត្រឹមត្រូវ ។ យោងទៅតាម នេហេមា ២:២០តើនេហេមាបានឆ្លើយតបយ៉ាងដូចម្តេច ? តើយើងអាចឆ្លើយតបយ៉ាងដូចម្តេច នៅពេលមានមនុស្សសើចចំអកឲ្យយើង ឬរិះគន់យើងចំពោះការធ្វើអ្វីដែលត្រឹមត្រូវ ?
-
សូមអានជាមួយគ្នា នេហេមា ៦:១–៩ ។ តើសត្រូវរបស់នេហេមាបានព្យាយាម យ៉ាងណា ដើម្បីឲ្យគាត់ឈប់ធ្វើការនៅលើកំផែង ហើយថាតើគាត់បានឆ្លើយតបទៅវិញយ៉ាងដូចម្តេច ? តើព្រះចង់ឲ្យយើងធ្វើអ្វី ? ( សូមមើល ឧទាហរណ៍ ម៉ូសាយ ១៨:៨–១០ ) ។ តើយើងអាចធ្វើតាមគំរូរបស់នេហេមានៅក្នុង ខទី ៩ នៅពេលដែលពិបាកធ្វើអ្វីដែលព្រះបានស្នើសុំឲ្យយើងធ្វើយ៉ាងដូចម្តេច ?
ខ្ញុំមានពរ ពេលខ្ញុំសិក្សាព្រះគម្ពីរ ។
ប្រជាជននៅក្នុងក្រុងយេរូសាឡិមមិនបានឮព្រះបន្ទូលរបស់ព្រះជាយូរមកហើយ មុនពេលអែសរ៉ាអានវាទៅកាន់ប្រជាជននេះ ។ រឿងរបស់អែសរ៉ារំឭកយើងថា ព្រះគម្ពីរគួរមានសារៈសំខាន់យ៉ាងណាចំពោះយើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យស្វែងរកនៅក្នុង នេហេមា ៨:១–១២ នូវពាក្យ ឬឃ្លាទាំងឡាយដែលបង្ហាញអំពីរបៀបដែលប្រជាជនបានមានអារម្មណ៏យ៉ាងណា នៅក្នុងការស្តាប់ព្រះបន្ទូលនៃព្រះ ។ សុំឲ្យកុមារចែកចាយនូវអារម្មណ៏របស់ពួកគេ នៅពេលពួកគេអានព្រះគម្ពីរ ហើយចែកចាយអារម្មណ៍របស់បងប្អូនផងដែរ ។
-
សូមអញ្ជើញឲ្យកុមារម្នាក់អាន នេហេមា ៨:៨និងសួរកុមារនូវអ្វីដែលជួយពួកគេឲ្យយល់ពីព្រះគម្ពីរ ។ សូមបង្ហាញពួកគេអំពីរបៀបប្រើឧបករណ៍ជំនួយក្នុងការសិក្សាព្រះគម្ពីរ ដូចជា សេចក្តីណែនាំដល់គម្ពីរទាំងឡាយ និង Gospel Topics ( ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះចេញមកពីព្រះគម្ពីរ ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យជ្រើសរើសនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ដែលពួកគេចង់ចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ ។