« ថ្ងៃទី ២៥–៣១ ខែ កក្កដា ។ នាងអេសធើរ ៖ ‹ ព្រះនាង បានតាំងឡើង … សម្រាប់ពេលនេះឯង › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥–៣១ ខែ កក្កដា ។ នាងអេសធើរ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៥–៣១ ខែ កក្កដា
នាងអេសធើរ
« ព្រះនាង បានតាំងឡើង … សម្រាប់ពេលនេះឯង »
ព្រះគម្ពីរ ទាំងឡាយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចជួយកុមារឲ្យ មើលឃើញពីឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះនៅក្នុងរឿងរបស់នាងអេសធើរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមហុចបន្តគ្នានូវរូបភាពរបស់នាងអេសធើរដល់ កុមារ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ នៅពេលកុមារកាន់ រូបភាពនោះ សូមអញ្ជើញឲ្យ ពួកគេចែកចាយនូវអ្វីដែល ពួកគេដឹង អំពីរឿង របស់នាង អេសធើរ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចបម្រើដល់ក្រុម គ្រួសាររបស់ខ្ញុំ ។
នៅពេលដែលឪពុកម្តាយរបស់ នាងអេសធើរបានស្លាប់ បងប្អូនជីដូនមួយរបស់ នាងឈ្មោះ ម៉ាដេកាយ បានមើលថែរក្សា នាង ។ បងប្អូនអាចប្រើបទពិសោធន៍របស់ ពួកគេធ្វើជាឱកាសមួយដើម្បីនិយាយ អំពីការបម្រើសមាជិក គ្រួសាររបស់ យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
នៅលើក្តារខៀន សូមគូររូបដែល តំណាង ឲ្យនាង អេសធើរ ឪពុកម្តាយរបស់នាង និងបងប្អូនជីដូនមួយរបស់ នាងឈ្មោះ ម៉ាដេកាយ ។ សូមពន្យល់ថា ឪពុកម្តាយរបស់នាងអេសធើរបានស្លាប់ ហេតុ ដូច្នោះ ហើយ នាងអេសធើរត្រូវការនរណាម្នាក់មើលថែរក្សា នាង ។ សូមអាន អេសធើរ ២:៧ ទៅកាន់កុមារ ហើយសូមឲ្យកុមារស្តាប់រកអ្វីដែល ម៉ាដេកាយ បានធ្វើ ។ សូមជួយកុមារឲ្យគិតអំពីតម្រូវការដែលសមាជិកគ្រួសាររបស់ ពួកគេអាចមាន ដែលកុមារអាចជួយ បាន ។
-
សូមអញ្ជើញកុមារមួយ ចំនួនឲ្យសម្ដែងធ្វើអ្វី មួយដែលសប្បុរស ដែលពួកគេអាចធ្វើបាន ដើម្បីបម្រើនរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់ ពួកគេ ហើយសុំឲ្យកុមារដទៃទៀតទាយថា ពួកគេកំពុង ធ្វើអ្វី ។ សូមអញ្ជើញពួកគេឲ្យនិយាយអំពីអ្វីមួយដែលពួកគេធ្វើ ដើម្បីផ្ដល់ពរដល់ក្រុមគ្រួសាររបស់ ពួកគេ ហើយសូមប្រាប់ អំពីអ្វី ដែលបងប្អូនធ្វើ ផងដែរ ។
-
សូមច្រៀងចម្រៀងមួយបទពី ការជួយគ្រួសាររបស់យើង ដូចជាបទ « ពេលយើងជួយ » ( សៀវភៅចម្រៀងកុមារទំព័រ ១០៨ ) ។ សូមចែកចាយទីបន្ទាល់របស់បងប្អូន ថា ការជួយដល់ក្រុមគ្រួសាររបស់ យើង ធ្វើឲ្យ យើងសប្បាយ រីករាយ ។
ខ្ញុំអាចមានភាពក្លាហាន ។
កុមារដែលបងប្អូនបង្រៀននឹងប្រឈមមុខនឹងស្ថានភាពនានា នៅពេលពួកគេត្រូវការជំនួយពីព្រះអម្ចាស់ដើម្បីមាន ភាពក្លាហាន ។ តើបងប្អូននឹងជួយកុមារឲ្យរៀនពីគំរូនៃភាពក្លាហានរបស់នាងអេសធើរយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
តើកុមារដែលបងប្អូនបង្រៀន ស្គាល់អត្ថន័យនៃភាពក្លាហានដែរឬទេ ? សូមចែកចាយនិយមន័យសាមញ្ញ ដូចជា « ភាពក្លាហានមានន័យថាធ្វើអ្វីដែលត្រឹមត្រូវ ទោះបីនៅពេលបងប្អូនខ្លាច ក៏ដោយ » ។ សូមចែកចាយរឿងរបស់នាង អេសធើរ ( សូមមើល « ព្រះនាង អេសធើរ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ហើយជួយកុមារឲ្យឃើញពីរបៀបដែលនាងអេសធើរបានមានភាពក្លាហាន ។ សូមឲ្យកុមារប្រើរូបនៅលើទំព័រសកម្មភាពសប្តាហ៍នេះ ដើម្បីនិទានរឿងនេះឡើងវិញ ។
-
សូមបង្ហាញរូបភាពនាងអេសធើរ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) ។ សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីភាពក្លាហាន ដូចជាបទ « ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៥ ) ។ សូមចង្អុលបង្ហាញពាក្យ និងឃ្លានៅក្នុងចម្រៀងដែលពិពណ៌នាអំពីនាងអេសធើរ ហើយថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអាចជួយកុមារឲ្យមានភាពក្លាហានបាន ។
-
សូមប្រាប់កុមារអំពីពេលមួយដែលព្រះយេស៊ូវគ្រីស្ទបានមានភាពក្លាហាន ជាឧទាហរណ៏ នៅពេលដែលទ្រង់ត្រូវបានរងទុក្ខជំនួសឲ្យអំពើបាបរបស់យើងនៅក្នុងសួនច្បារ គែតសេម៉ានី និងនៅលើឈើឆ្កាងផងដែរ ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; ២៧:៣៣–៣៥ ) ។ សូមឲ្យកុមារចែកចាយអំពីគ្រាដែលពួកគេបានមានភាពក្លាហាន ( សូមទាក់ទងជាមួយគ្រួសាររបស់ពួកគេជាមុន ដើម្បីសុំឧទាហរណ៏ខ្លះៗពីពួកគាត់ ) ។ តើអ្វីបានជួយឲ្យពួកគេមានភាពក្លាហាន ? សូមប្រាប់កុមារអំពីរបៀបដែលព្រះអម្ចាស់បានជួយដល់បងប្អូនឲ្យមានភាពក្លាហាន នៅពេលដែលបងប្អូនបានមានភាពភ័យខ្លាច ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
យើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។
នៅពេលដែលនាងអេសធើរបានភ័យខ្លាច ម៉ាដេកាយបានលើកទឹកចិត្ដនាងដោយបង្រៀននាងថា ប្រហែលជាព្រះអម្ចាស់បានតែងតាំងនាងជាមហាក្សត្រី « សម្រាប់ពេលនេះឯងទេដឹង » ( នាងអេសធើរ ៤:១៤ ) ។ សូមពិចារណាអំពីរបៀបដែលព្រះអម្ចាស់កំពុងរៀបចំកុមារដែលបងប្អូនបង្រៀន សម្រាប់ឲ្យពួកគេមានឱកាសផ្ដល់ពរដល់អ្នកដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញនរណាម្នាក់លេងបទចម្រៀងសម្រាប់កុមារនៅលើឧបករណ៍តន្រ្តី ឬបង្ហាញរូបភាពនរណាម្នាក់កំពុងលេងឧបករណ៍តន្រ្តី ។ សូមនិយាយថា តើវាមានន័យយ៉ាងដូចម្តេច ក្នុងការធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។ សូមពិនិត្យមើលរឿងរបស់នាងអេសធើរជាមួយកុមារ ( សូមមើល « ព្រះនាង អេសធើរ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ហើយអញ្ជើញពួកគេឲ្យនិយាយអំពីរបៀបដែលនាងអេសធើរជាឧបករណ៍សម្រាប់ព្រះអម្ចាស់ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ ។ តើយើងអាចជាឧបករណ៍សម្រាប់ព្រះអម្ចាស់បានដោយរបៀបណា ?
-
បន្ទាប់ពីពិនិត្យមើលរឿងរ៉ាវរបស់នាងអេសធើររួចហើយ សូមភ្ជាប់កាតជាមួយឈ្មោះតួអង្គមួយ មកពីរឿងនោះ ទៅលើខ្នងរបស់កុមារម្នាក់ៗ ។ សូមអញ្ជើញកុមារឲ្យព្យាយាមស្វែងយល់ថា តើនរណានៅលើខ្នងរបស់ពួកគេ ដោយសួរសំណួរទៅកាន់កុមារដទៃទៀត ថា « តើមនុស្សនេះសុចរិតឬទេ ? » ឬ « តើមនុស្សនេះជាស្ត្រីមែនទេ ? » បន្ទាប់មក សូមពិភាក្សាអំពីរបៀបដែល ម៉ាដេកាយ និងនាងអេសធើរ ជាឧបករណ៍សម្រាប់ព្រះអម្ចាស់ ដើម្បីជួយសង្គ្រោះសាសន៏យូដា ។
ព្រះវរបិតាសួគ៌ជួយខ្ញុំឲ្យមានភាពក្លាហាននៅពេលខ្ញុំភ័យខ្លាច ។
តើនៅពេលណាដែលបងប្អូនបានឃើញកុមារដែលបងប្អូនបង្រៀនមានភាពក្លាហាន ? តើបទពិសោធន៍អ្វីខ្លះដែលបងប្អូនអាចចែកចាយ នៅពេលបងប្អូនត្រូវការជំនួយពីព្រះអម្ចាស់ដើម្បីមានភាពក្លាហាន ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្តារខៀន ម៉ាដេកាយបានបង្ហាញភាពក្លាហានដោយ … និង នាងអេសធើរបានបង្ហាញភាពក្លាហានដោយ … សូមអញ្ជើញកុមារខ្លះឲ្យអាន នាងអេសធើរ ៣:១–១១ និងកុមារខ្លះទៀតឲ្យអាន នាងអេសធើរ ៤:១០–១៧ ។ សូមឲ្យពួកគេប្រើនូវឃ្លាដែលពួកគេបានអាន ដើម្បីបំពេញប្រយោគ ដែលមាននៅលើក្តារខៀន ។ បន្ទាប់មក សូមសរសេរ ខ្ញុំនឹងបង្ហាញភាពក្លាហានដោយ … ហើយអញ្ជើញកុមារឲ្យធ្វើបញ្ជីនូវអ្វីដែលព្រះវរបិតាសួគ៍ សព្វព្រះទ័យឲ្យពួកគេធ្វើ ដែលតម្រូវឲ្យមានភាពក្លាហាន ។ តើយើងអាចធ្វើដូចជា ម៉ាដេកាយ និងនាងអេសធើរបានយ៉ាងដូចម្តេច ?
-
សូមអញ្ជើញកុមារឲ្យគិតអំពីស្ថានភាពដែលពួកគេប្រឈមមុខ ដែលពិបាកនៅក្នុងការធ្វើអ្វីដែលត្រឹមត្រូវ ។ សូមសរសេរនៅលើក្តារខៀននូវពាក្យដ៏ក្លាហានរបស់នាងអេសធើរ « ខ្ញុំនឹងចូលទៅគាល់ស្តេច … ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » ( នាងអេសធើរ ៤:១៦ ) ។ សូមជួយកុមារឲ្យអនុវត្តពាក្យរបស់នាងអេសធើរមកលើខ្លួនរបស់ពួកគេ ដោយជំនួសពាក្យ « ចូលទៅគាល់ស្តេច » ជាមួយនឹងពាក្យនៃជម្រើសដ៏សុចរិតប៉ុន្តែពិបាកដែលពួកគេអាចត្រូវធ្វើ ។ បន្ទាប់មក អញ្ជើញពួកគេឲ្យជំនួសពាក្យ « ស្លាប់ » ជាមួយនឹងអ្វីដែលមិនល្អ ដែលអាចកើតឡើងពីការធ្វើអ្វីដែលត្រឹមត្រូវ ។ ហេតុអ្វីវាល្អប្រសើរក្នុងការធ្វើអ្វីដែលត្រឹមត្រូវ ទោះបីមានផលវិបាកខ្លាំងយ៉ាងណាក៏ដោយ ?
-
សូមបង្ហាញវីដេអូ « » គេហទំព័រ ( ChurchofJesusChrist.org ) ហើយសូមអញ្ជើញកុមារឲ្យសម្រេចចិត្តលើ « ភាពត្រឹមត្រូវតែពិបាក » នៅក្នុងជីវិតរបស់ពួកគេ ដែលពួកគេនឹងត្រូវជ្រើសរើស ។ សូមពិភាក្សាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ គឺជាគំរូនៃគោលការណ៍នេះ ។
ការតមអាហារអាចជួយខ្ញុំ និងអាចផ្ដល់ពរដល់អ្នកដទៃ ។
នៅក្នុងអំឡុងពេលដែលចាំបាច់ នាងអេសធើរ និងសាសន៍យូដាបានតមអាហារ ។ តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យយល់ពីសារៈសំខាន់អំពីពរជ័យខាងវិញ្ញាណនៃការតមអាហារយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីមួយដែលពួកគេអាចធ្វើការតមអាហារបាន ( បើចាំបាច់ពួកគេអាចមើល « ការតមអាហារ និងដង្វាយតមអាហារ » នៅក្នុង ពិតចំពោះសេចក្តីជំនឿទំព័រ ១៦–១៧ ) ។ បន្ទាប់មក សូមឲ្យពួកគេអាន នាងអេសធើរ ៤:១–៣, ១០–១៧ ដើម្បីរកមើលអំពី ហេតុអ្វីពួកសាសន៏យូដា និងនាងអេសធើរបានធ្វើការតមអាហារ ។ សូមលើកទឹកចិត្តកុមារឲ្យគិតពីហេតុផលមួយ ដែលពួកគេប្រហែលជាត្រូវការជំនួយពិសេសពីព្រះអម្ចាស់ ហើយសូមណែនាំពួកគេឲ្យយកហេតុផលនោះ ជាផ្នែកមួយនៃការតមអាហាររបស់ពួកគេ នៅក្នុងអំឡុងពេលថ្ងៃអាទិត្យតមអាហារលើកក្រោយ ។
-
សូមអញ្ជើញកុមារឲ្យធ្វើជាកំពុងពន្យល់មិត្តភក្តិពីមូលហេតុដែលពួកគេតមអាហារ ។ តើពួកគេនឹងនិយាយយ៉ាងដូចម្តេច ? សូមចង្អុលបង្ហាញដល់ពួកគេទៅសេចក្តីណែនាំដល់គម្ពីរទាំងឡាយ « តម, តមអាហារ » គេហទំព័រ ( scriptures.ChurchofJesusChrist.org ) ប្រសិនបើពួកគេត្រូវការជំនួយ ។ សូមចែកចាយបទពិសោធន៍ នៅពេលបងប្អូនបានតមអាហារដើម្បីទទួលជំនួយពីព្រះអម្ចាស់ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ដែលពួកគេមានជាមួយនឹងការតមអាហារ ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមច្រៀងចម្រៀងមួយបទទាំងអស់គ្នា អំពីគោលការណ៏ដែលបានរៀននៅក្នងថ្នាក់ថ្ងៃនេះ ( សូមមើលលិបិក្រមប្រធានបទ នៅក្នុង សៀវភៅចម្រៀងកុមារ សម្រាប់គំនិតផ្សេងៗ ) ។ សូមអញ្ជើញកុមារឲ្យច្រៀងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។