« ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី១ ១៧–១៩ ‹ បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី១ ១៧–១៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា
ពង្សាវតារក្សត្រ ទី១ ១៧–១៩
« បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ »
កុមារភាគច្រើនចូលចិត្តស្តាប់រឿង ។ សូមជួយកុមារ ឲ្យរកឃើញការពិតនៅក្នុងរឿងដែលមាននៅក្នុង ពង្សាវតារក្សត្រ ទី១ ១៧–១៩ ដែលនឹងពង្រឹងជំនឿរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពដល់កុមារនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សុំឲ្យពួកគេចែកចាយនូវអ្វីដែល ពួកគេដឹងអំពីរឿងរ៉ាវដែល បានពិពណ៌នានៅក្នុងរូបភាព នោះ ។ តើយើងរៀនអ្វីខ្លះមកពី រឿង ទាំងនេះ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះអម្ចាស់ប្រទានពរដល់មនុស្ស ទាំងឡាយដែលមានជំនឿ ។
ពង្សាវតារក្សត្រ ទី១ ១៧ សូមកត់ត្រានូវឧទាហរណ៍មួយចំនួននៃជំនឿដ៏អស្ចារ្យ ។ ជាលទ្ធផលនៃការមានជំនឿដ៏អស្ចារ្យ អេលីយ៉ាត្រូវបានចិញ្ចឹមដោយសត្វក្អែកនៅក្នុងអំឡុងគ្រាអំណត់ ស្ដ្រីមេម៉ាយម្នាក់ និងកូនប្រុសរបស់នាងមានអាហារបរិបូណ៌ ហើយអេលីយ៉ាបានប្រោសកូនប្រុសរបស់ស្ដ្រីមេម៉ាយនោះឲ្យរស់ឡើងវិញ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាព ឬវត្ថុណាដែលទាក់ទងទៅនឹងសាច់រឿងនៅក្នុង ពង្សាវតារក្សត្រ ទី១ ១៧ដូចជាបក្សី នំបុ័ង ឬក៏ក្មេងប្រុសម្នាក់ ។ សូមប្រាប់រឿងទាំងនេះទៅកាន់កុមារ ( « អេលីយ៉ាគឺជាព្យាការី » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ អាចជួយបាន ) ហើយអញ្ជើញពួកគេឲ្យស្វែងរករូបភាព ឬវត្ថុដែលទាក់ទងជាមួយនឹងរឿងនីមួយៗនោះ ។ សូមសង្កត់ធ្ងន់ថា អេលីយ៉ា និងស្ត្រីមេម៉ាយមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានពរជ័យជាច្រើន ។
-
សូមជួយកុមារឲ្យគិតអំពីវិធីដែលពួកគេអាចបង្ហាញថា ពួកគេមានជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលមានន័យថា ពួកគេជឿលើពួកទ្រង់ ហើយទុកចិត្តលើទ្រង់ទាំងពីរអង្គ ។ សូមច្រៀងជាមួយពួកគេនូវចម្រៀងអំពីសេចក្តីជំនឿដូចជា « ខ្ញុំដឹងព្រះបិតារស់ » ( ទំនុកតម្កើងលេខ ១៨៩ ) ។
ខ្ញុំអាចជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
អេលីយ៉ាបានដាស់តឿនប្រជាជនអ៊ីស្រាអែល ឲ្យធ្វើការសម្រេចចិត្តដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សូមជួយកុមារឲ្យឃើញថា ពួកគេអាចធ្វើការជ្រើសរើសដូចគ្នា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ទៅដល់កុមារថា មនុស្សនៅក្នុងសម័យអេលីយ៉ាមិនប្រាកដថា ពួកគេចង់ដើរតាមព្រះអម្ចាស់នោះទេ ។ សូមចែកចាយរឿងអំពីរបៀបដែលអេលីយ៉ាបាន អញ្ជើញពួកគេឲ្យជ្រើសរើសដើរតាមព្រះអម្ចាស់ ដែលអាចរកឃើញនៅក្នុង ពង្សាវតារក្សត្រ ទី១ ១៨:១៧–៣៩ ( « អេលីយ៉ា និងពួកសង្ឃនៃព្រះបាល » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមប្រាប់កុមារអំពីមូលហេតុដែលបងប្អូនជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយសួរពួកគេថា ហេតុអ្វីពួកគេជ្រើសរើសធ្វើតាមទ្រង់ ។
-
សូមអានដល់កុមារនូវអ្វីដែលអេលីយ៉ាបាន និយាយទៅកាន់ប្រជាជន ៖ « បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ » ( ពង្សាវតារក្សត្រ ទី១ ១៨:២១ ) ។ តើការដើរតាមព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងដូចម្តេច ? សូមជួយកុមារឲ្យគិតអំពីរឿងជាក់លាក់ដែលពួកគេនឹងធ្វើ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញពួកគេឲ្យគូររូបខ្លួនឯងធ្វើកិច្ចការអស់ទាំងនោះ ។
ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់ខ្ញុំដោយសំឡេងតូចរហៀង ។
ដោយមានការណែនាំខ្លះៗ កុមារអាចស្គាល់នូវឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចជួយពួកគេបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបឲ្យកុមារនូវរឿងរ៉ាវដែលមាននៅក្នុង ពង្សាវតារក្សត្រ ទី១ ១៩:៩–១២ហើយអាន ខទី ១១–១២ ។ សូមអញ្ជើញពួកគេឲ្យធ្វើសកម្មភាពដែលតំណាងឲ្យខ្យល់ខ្លាំង ការរញ្ជួយដី និងអគ្គិភ័យ ។ បន្ទាប់មកអញ្ជើញពួកគេអង្គុយឲ្យស្ងៀម នៅពេលបងប្អូនអានចុងបញ្ចប់នៃ ខទី ១២ ដោយសំឡេងខ្សឹបៗ ៖« ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ » ។ សុំឲ្យពួកគេព្យាយាមនិយាយដោយសំឡេងតិចៗ ។ សូមប្រាប់ពួកគេអំពីពេលដែលបងប្អូនមានបទពិសោធន៍នៃការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមជួយកុមារឲ្យស្គាល់នៅពេលពួកគេបានមានអារម្មណ៏មកពីព្រះវិញ្ញាណបរិសុទ្ធ ។ ឧទាហរណ៍ លេង ឬច្រៀងចម្រៀងដោយគារវភាពអំពីព្រះយេស៊ូវ ហើយសូមសួរពួកគេថា តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេគិតអំពីទ្រង់ ។ សូមសួរពួកគេថា តើពួកគេមានអារម្មណ៍យ៉ាងណា នៅក្នុងអំឡុងពេលសកម្មភាពដែលមានគាវរភាពផ្សេងៗ ដូចជាការអធិស្ឋានជាមួយគ្រួសារ ឬទទួលទានសាក្រាម៉ង់ ។ សូមពន្យល់ថាអារម្មណ៍ទាំងអស់នេះ មកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមប្រាប់កុមារពីរបៀបដែលអំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ជីវិតរបស់បងប្អូន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
នៅពេលព្រះអម្ចាស់សុំឲ្យខ្ញុំលះបង់ ខ្ញុំអាចគោរពតាមដោយសេចក្ដីជំនឿ ។
ស្ត្រីមេម៉ាយនៅភូមិសារិបតា បានទុកចិត្តលើព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ បើទោះបីជានាងត្រូវបានស្នើសុំឲ្យលះបង់យ៉ាងធំក៏ដោយ ។ រឿងនេះអាចជួយដល់កុមារ នៅពេលដែលព្រះអម្ចាស់សុំឲ្យពួកគេធ្វើការលះបង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានទៅកាន់កុមារ ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦ ។ សូមអញ្ជើញពួកគេឲ្យសម្ដែងរឿងនៅពេលបងប្អូនអានវាជាលើកទីពីរ ។ សូមឈប់បន្តិចនៅចំណុចផ្សេងៗ ហើយសួរពួកគេថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេជាអេលីយ៉ា ឬជាស្ត្រីមេម៉ាយនោះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេរៀនមកពីរឿងនេះ ។
-
សូមអញ្ជើញកុមារម្នាក់ឲ្យគូរនៅលើក្ដារខៀន អំពីអ្វីដែលព្រះអម្ចាស់បានសុំស្ត្រីមេម៉ាយដើម្បីឲ្យទៅអេលីយ៉ា ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១២–១៣ ) ។ សូមអញ្ជើញកុមារម្នាក់ទៀតឲ្យគូរអ្វីដែលស្ត្រីមេម៉ាយបានទទួលជាថ្នូរវិញ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១៥–១៦ ) ។ តើមានអ្វីខ្លះដែលព្រះអម្ចាស់សុំឲ្យយើងធ្វើការលះបង់ ? សូមអញ្ជើញកុមារឲ្យចែកចាយពីរបៀបដែលពួកគេបានទទួលពរពីការលះបង់ ។
ខ្ញុំអាចជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សាសន៍អ៊ីស្រាអែលមានភាពរេរាក្នុងការដើរតាមព្រះអម្ចាស់ ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចជម្រុញកុមារឲ្យប្តេជ្ញាចិត្តនៅក្នុងភាពជាសិស្សរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់តាំងឲ្យកុមារម្នាក់ៗអានខជាច្រើនមកពី ពង្សាវតារក្សត្រ ទី១ ១៨:១៧–៣៩ ហើយគូររូបភាពនៃអ្វីដែលខគម្ពីររបស់គាត់បានពិពណ៌នានោះ ។ សូមជួយកុមារឲ្យយល់ខគម្ពីរទាំងឡាយ ប្រសិនបើចាំបាច់ ។ បន្ទាប់មក ឲ្យពួកគេប្រើរូបភាពរបស់ពួកគេ ដើម្បីប្រាប់រឿងនោះ ។ តើរឿងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ?
-
សុំឲ្យកុមារនិយាយអំពីពេលដែលពួកគេត្រូវសម្រេចចិត្តរវាងរឿងពីរផ្សេងគ្នា ។ តើអ្វីបានជួយពួកគេសម្រេចចិត្ត ? សូមជួយពួកគេគិតពីស្ថានភាពនៅពេលដែលពួកគេត្រូវការសម្រេចចិត្តថា តើត្រូវធ្វើ ឬមិនត្រូវធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ តើសេចក្តីពិតអ្វីខ្លះចេញពីរឿងនៅក្នុង ពង្សាវតារក្សត្រ ទី១ ១៨:១៧–៣៩ ដែលអាចជួយពួកគេក្នុងការសម្រេចចិត្ត ?
ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់ខ្ញុំដោយសំឡេងតូចរហៀង ។
ពិភពលោកនេះគឺពោរពេញទៅដោយសំឡេងរំខាន ដែលធ្វើឲ្យពិបាកនៅក្នុងការស្តាប់ឮសំឡេង តូចរហៀងនៃព្រះវិញ្ញាណ ។ តើបងប្អូននឹងជួយកុមារឲ្យស្តាប់ឮយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សុំឲ្យកុមារស្តាប់ដោយប្រុងប្រយ័ត្ន នៅពេលបងប្អូនអាន ពង្សាវតារក្សត្រ ទី១ ១៩:១១–១២ ទៅកាន់ពួកគេដោយស្ងាត់ស្ងៀម ។ សូមអញ្ជើញពួកគេឲ្យស្រាវជ្រាវ ពង្សាវតារក្សត្រ ទី១ ១៩ ដើម្បីរកខដែលបងប្អូនអាន និងរៀនពីអ្វីដែលអេលីយ៉ាកំពុងធ្វើ ។ សូមនិយាយអំពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីស្តាប់ឮនូវអ្វីដែលបងប្អូនកំពុងនិយាយ ហើយជួយពួកគេប្រៀបធៀបរឿងនេះ ទៅនឹងអ្វីដែលយើងត្រូវធ្វើ ដើម្បីស្តាប់ឮ « សំឡេងតូចរហៀង » នៃព្រះវិញ្ញាណ ។ សូមឲ្យកុមារផ្លាស់ប្តូរវេនគ្នាអានខផ្សេងទៀតដោយស្ងាត់ស្ងៀមមកពី ពង្សាវតារក្សត្រ ទី១ ១៩ ខណៈពេលដែលកុមារដទៃទៀតរកមើលខទាំងនោះនៅក្នុងព្រះគម្ពីរ ។
-
សូមចែកចាយជាមួយកុមារនូវបទគម្ពីរបន្ថែមមួយចំនួន ដែលពិពណ៌នាអំពីរបៀបដែលព្រះវិញ្ញាណទំនាក់ទំនងជាមួយនឹងយើង ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « បំផុសគំនិត, ការបំផុសគំនិត »គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សុំឲ្យកុមារនិយាយអំពីពេលដែលពួកគេបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដឹកនាំពួកគេ ឬថ្លែងទីបន្ទាល់ទៅកាន់ពួកគេ ។ តើពួកគេបានធ្វើអ្វី ? តើអ្វីអាចបង្វែរអារម្មណ៍យើងពីការស្គាល់ព្រះវិញ្ញាណ ? សូមអានជាមួយគ្នា មរ៉ូណៃ ៤:៣ហើយលើកទឹកចិត្តឲ្យកុមារជ្រើសរើសអ្វីមួយ ដែលពួកគេនឹងធ្វើ ដើម្បីពួកគេអាច « បានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងពួកគេជាដរាប » ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យគិតអំពីអ្វីដែលពួកគេអាចចង់ធ្វើ ពីព្រោះអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ថ្ងៃនេះ ។ ឧទាហរណ៍ ពួកគេអាចកំណត់គោលដៅខាងវិញ្ញាណ បញ្ញា រាងកាយ ឬខាងសង្គម ដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។