ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ « ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »


« ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

ព្រះ​យេស៊ូវ​កំពុង​យាងជាមួយ​សត្វ​ចៀម

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​ខ្ញុំ ដោយ យង់សុង គិម havenlight.com

ថ្ងៃទី ៨–១៤ ខែ សីហា

ទំនុកដំកើង ១–២; ; ១៩–៣៣; ៤០៤៦

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »

គម្រោង​មេរៀន​នេះ​​បង្ហាញពី​បទ​គម្ពីរ​ដ៏​ពិរោះ​មួយ​ចំនួន​នៅក្នុង ទំនុកដំកើង ដែលនឹង​ផ្ដល់​ពរជ័យ​ដល់​កុមារ ប៉ុន្តែ​សូមកុំ​មាន​អារម្មណ៍​ថា​វាមាន​ដែន​កំណត់​អី ។ ចូរ​ធ្វើតាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅ​ពីរបី​ថ្ងៃ​មុន សូម​អញ្ជើញ​កុមារ​ពីរបី​នាក់​ឲ្យ​នាំ​យក​គំនូរ​មក​ថ្នាក់រៀន ដែល​តំណាង​ឲ្យអ្វី​ដែល​ពួកគេ និង​គ្រួសារ​របស់​ពួកគេ​បានអាន​នៅក្នុង ទំនុកដំកើង នៅ​សប្តាហ៍នេះ ដូចជា អ្នកគង្វាល ( សូមមើល ទំនុកដំកើង ២៣:១ ) ពែង​មួយ​( សូមមើល ទំនុកដំកើង ២៣:៥ ) ឬ​រូប​បេះដូង​មួយ ( សូមមើល ទំនុកដំកើង ២៤:៤ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​គំនូរ​របស់​ពួកគេ និង​ខមួយ​មកពី ​ទំនុកដំកើង ដែល​រៀបរាប់​អំពី​របស់​ទាំងនោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ទំនុកដំកើង ១៩:១; ៣៣:៥

« ផ្ទៃ​មេឃ​សម្ដែង​ពី​សិរីល្អ​នៃ​ព្រះ » ។

ទំនុកដំកើង ១៩ និង៣៣ បង្រៀន​យើងថា យើងអាច​រកឃើញ​ភស្ដុតាង​នៃ​សិរី​រុងរឿង និង​សេចក្តីល្អ​របស់​ព្រះ​ដែល​នៅ​ជុំវិញ​យើង នៅក្នុង​ការបង្កបង្កើត​ដ៏​ស្រស់ស្អាត​របស់ទ្រង់ ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​មើលឃើញ​ព្រះហស្ត​របស់ព្រះ នៅក្នុង​ពិភពលោក​ជុំវិញ​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវ​រូបភាព​ដ៏ស្រស់​ស្អាត​មួយ​ចំនួន​ដែលព្រះ​បានបង្កើត ឬ​មើល​ចេញ​ទៅក្រៅ​បង្អួច​រួមគ្នា​ដើម្បី​រក​មើល​របស់​ទាំងនេះ ។ សូមសួរ​កុមារ​នូវអ្វី​ដែល​ពួកគេ​ចូលចិត្ត​អំពី​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌ ។ សូម​អាន ទំនុកដំកើង ១៩:១៣៣:៥ហើយ​សួរ​កុមារ​ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ព្រះវរបិតាសួគ៌ នៅពេល​ពួកគេ​ឃើញ​ការបង្កបង្កើត​របស់​ទ្រង់ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការបង្កបង្កើត​របស់ទ្រង់ ដូច​ជា « លោកិយ​គួរ​ឲ្យ​ស្រឡាញ់ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ១២៣ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដែលព្រះ​បាន​បង្កើត ( ដូចជា​អ្វីមួយ​ដែល​បាន​រៀបរាប់​នៅក្នុង​បទចម្រៀង ) ហើយ​គូរ​រូបភាព​របស់វា ដើម្បី​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

ទំនុកដំកើង ២៣

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ » ។

ប្រសិនបើ​កុមារ​អាចរៀន​តាំងពី​ក្មេង​ថា ព្រះអម្ចាស់​ជា​អ្នកគង្វាល​របស់​ពួកគេ នោះ​ពួកគេ​នឹង​ងាយ​ដើរតាម​ទ្រង់ « ទៅ​តាម​ផ្លូវ​សុចរិត » ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ផ្តល់​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​ទំព័រ​សកម្មភាព​នៃ​សប្តាហ៍​នេះ ឬ​ផ្តល់ឲ្យ​ពួកគេ​ម្នាក់ៗ​នូវ​រូបភាព​អំពី​ទំព័រ​សកម្មភាព ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ស្តាប់ ពេល​បងប្អូន​អាន ទំនុកដំកើង ២៣ ។ សុំ​ឲ្យ​ពួកគេ​ចង្អុល ឬ​លើក​រូបភាព​មួយ​ឡើង នៅពេល​ពួកគេ​ឮវា​បាន​រៀបរាប់​នៅក្នុង​ទំនុកដំកើង ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះយេស៊ូវ​ការពារ​យើង ដូចជា​អ្នកគង្វាល​ការពារ​ចៀម​របស់​គាត់​ដែរ ។

  • សូម​ប្រាប់​ដល់​កុមារ​អំពី​របៀប​ដែល​បងប្អូន​ដឹង​ថា ព្រះអង្គសង្គ្រោះ​ស្រឡាញ់​បងប្អូន ។​ សូម​អញ្ជើញ​ឲ្យ​កុមារ​ក្រោកឈរ​ម្តងម្នាក់ៗ និង​ចែកចាយ​នូវ​របៀប​ដែល​ពួកគេ​ដឹងថា​ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ ។ សូម​ច្រៀង​ជាមួយគ្នា​នូវ​ចម្រៀង​មួយ​បទ​ដែលអាច​ផ្តល់​ជាគំនិត​ដល់​ពួកគេ ដូចជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។

ទំនុកដំកើង ៣០:៥

ព្រះយេស៊ូវ​គ្រីស្ទ​អាច​បង្វែរ​ភាព​ទុក្ខព្រួយ​ទៅជា​សេចក្តីអំណរ ។

សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹងជួយ​កុមារ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ អំពី​អំណរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានផ្តល់​ដល់​យើង​នៅពេល​យើង​សោកសៅ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើសម្តែង​ជាយំ​នៅពេល​បងប្អូន​អាន ទំនុកដំកើង ៣០:៥« ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន » ។ បន្ទាប់មក​សុំ​ឲ្យ​ពួកគេ​រីករាយ នៅពេល​បងប្អូន​អាន « តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ » ។ សូម​អាន​ឃ្លា​នេះ​ពីរបីដង ហើយ​ថ្លែងទីបន្ទាល់​ដល់​កុមារថា ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ ភាព​ទុក្ខព្រួយ​ដែល​យើងមាន​នៅក្នុង​ជីវិតនេះ​អាចត្រូវ​បាន​ជំនួស​ដោយ​សេចក្តីអំណរ ។

  • សូម​បង្ហាញ​រូបភាព​របស់​ព្រះអង្គសង្រ្គោះ ហើយ​ប្រាប់​ក្មេងៗ​អំពី​រឿងខ្លះៗ​ដែលទ្រង់​បានធ្វើ​សម្រាប់​បងប្អូន ដែលនាំឲ្យ​បងប្អូន​មានអំណរ ។ សូម​ដាក់វេន​ឲ្យ​កុមារម្នាក់ៗ​​កាន់​រូបភាព ហើយ​ចែកចាយ​នូវអ្វី​ដែល​ព្រះយេស៊ូវ​បានធ្វើ​ដែលនាំ​ឲ្យ​ពួកគេ​មាន​អំណរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ទំនុកដំកើង ២៣; ២៧–២៨; ៣២៤៦

ព្រះអម្ចាស់​ផ្ដល់ឲ្យ​ខ្ញុំនូវ​សន្តិភាព កម្លាំង និង​ការណែនាំ ។

ទំនុកដំកើង ជាច្រើន​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។ អ្នក​អាចប្រើ ទំនុកដំកើង ដើម្បី​ជួយកុមារ​ឲ្យ​រៀន​ទុកចិត្ត​ទៅលើ​ទ្រង់ ហើយ​ងាកមក​រកទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​នៅលើ​ក្តារខៀន ព្រះអម្ចាស់​គឺជា  ។ សូម​ឲ្យ​កុមារ​ជ្រើសរើស​ខគម្ពីរ​មួយ ឬ​ច្រើន​ពីខាងក្រោមនេះ​ដើម្បី​អាន ៖ ទំនុកដំកើង ២៣:១;​ ២៧:១; ២៨:១; ២៨:៧; ៣២:៧; ៤៦:១ ។ សុំ​ឲ្យ​ពួកគេ​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ដោយ​ប្រើអ្វី​ដែល​ពួកគេ​រៀន​មកពី​ព្រះគម្ពីរ​របស់ពួកគេ ។ សូម​ជួយ​កុមារ​ពិភាក្សា​ថាតើ​និមិត្តសញ្ញា​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ។

  • សូម​បង្ហាញ​កុមារ​នូវ​រូបភាព​របស់​សត្វចៀម ។ សុំ​ឲ្យ​ពួកគេ​រកឈ្មោះ​វត្ថុ​មួយចំនួន​ដែល​សត្វ​ចៀម​ត្រូវការ ដើម្បីឲ្យ​មាន​សុវត្ថិភាព និង​មាន​សុខភាពល្អ និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​រកមើល​នៅក្នុង ទំនុកដំកើង ២៣:១–៤ សម្រាប់​គំនិត​យោបល់ ។ សូម​បង្ហាញ​រូបភាព​របស់​កុមារ​ម្នាក់ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​សុវត្ថិភាព និង​រឹងមាំ​ខាង​ព្រលឹង​វិញ្ញាណ ? សូម​អាន​ទាំងអស់គ្នា ទំនុកដំកើង ២៣ហើយ​សួរ​កុមារថា​តើអ្វី​ដែល​អ្នកគង្វាល​ធ្វើ​នៅក្នុង​ទំនុកដំកើងនេះ អាច​ប្រៀបធៀប​ទៅនឹងអ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​សម្រាប់​យើង​យ៉ាង​ដូចម្តេច ។

ព្រះវិហារ​បរិសុទ្ធ ខនសិបសិន ឈីលី

យើង​ត្រូវតែ​ស្អាតស្អំ​ខាងវិញ្ញាណ និង​បរិសុទ្ធ ដើម្បី​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ។

ទំនុកដំកើង ២៤:៣–៤

ដើម្បីចូល​ទៅក្នុង​ព្រះវិហារបរិសុទ្ធ​យើងត្រូវ​មាន « ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ។ »

នៅពេល​ដែល​កុមារ​ទន្ទឹង​រង់ចាំ​ការចូល​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃណា​មួយ សូមជួយ​ពួកគេ​ឲ្យ​យល់ថា ពួកគេ​អាច​រៀបចំ​ខ្លួន​បាន​ដោយ​មានភាព​ស្អាតស្អំ​ខាងវិញ្ញាណ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ។ សូម​អញ្ជើញ​ពួគគេ​ឲ្យអាន ទំនុកដំកើង ២៤:៣ និង​រក​ពាក្យ​ដែល​រំឭក​ពួកគេ​អំពី​ព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក សូម​អាន​ជាមួយគ្នា ខទី ៤ ដើម្បី​ដឹងថា​អ្នកណា​អាច​ចូល​ព្រះវិហារ​បរិសុទ្ធ បាន ( ពន្យល់​ន័យ​ពាក្យ​ណា​ដែល​មិនច្បាស់ ) ។ តើ​ដៃ​របស់​យើង​កខ្វក់​ដោយ​របៀបណា ? តើ​ដៃ និង​ដួងចិត្ត​របស់​យើង​កខ្វក់​ខាងវិញ្ញាណ​ដោយ​របៀបណា ? តើ​យើង​សម្អាត​ដៃ​កខ្វក់​របស់​យើង​ដោយ​របៀបណា ? តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​សម្អាត​ដៃ និង​ដួងចិត្ត​ខាងវិញ្ញាណ​របស់​យើង​ដោយ​របៀបណា ? ( ប្រសិន​បើ​វាមាន​ប្រយោជន៍​សូមពន្យល់​ថា « ដៃ » នៅក្នុង​ខនេះ​អាច​តំណាងឲ្យ​សកម្មភាព​របស់​យើង ហើយ « ចិត្ត » អាច​តំណាង​ឲ្យ​សេចក្តី​ប៉ងប្រាថ្នា​របស់​យើង ) ។

  • សូម​រំឭក​ជាមួយ​កុមារ នូវ​តម្រូវការ​ដើម្បី​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល រ័សុល អិម ណិលសុន « Closing Remarks » លីអាហូណា​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២០–១២២ ឬ​អញ្ជើញ​សមាជិក​នៃគណៈប៊ីស្សព ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​ទាំងនេះ​ជាមួយ​នឹងថ្នាក់ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​រឿងមួយ ដែល​បំផុសគំនិត​ពួកគេ​ឲ្យធ្វើ ដើម្បី​ត្រៀមខ្លួន​ឲ្យមាន​ភាព​ស័ក្តិសម​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ទំនុកដំកើង ៤៦:១០

« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ » ។

ទោះបី​មាន​ភាពមមាញឹក​នៅជុំវិញ​ខ្លួន​យើង សូម​ឆ្លៀតពេល​ដោយ​មាន​គារវភាព និង​បង្អង់​សិន អាចជួយ​យើង​ស្ថាបនា​ទីបន្ទាល់​របស់​យើង ថា​ព្រះមាន​ព្រះជន្ម​នៅរស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ចងចាំ​បន្ទាត់​ដំបូង​មកពី ទំនុកដំកើង ៤៦:១០« ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ ។ » សូម​និយាយ​ជាមួយ​ពួកគេ​អំពី​អត្ថន័យ​នៃពាក្យ « ចូរ​បង្អង់សិន » ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ។ សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​បទពិសោធន៍​មួយ ដែល​ការ « បង្អង់​សិន »​ បានពង្រឹង​ដល់ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះវរបិតាសួគ៌ ។ សូម​ឲ្យ​កុមារ​ចែកចាយ​រាល់​បទពិសោធន៍​ដែល​ពួកគេ​បានមាន ។ តើ​ហេតុអ្វី​ការបង្អង់​សិន​ជាវិធី​សំខាន់ ដើម្បី​ដឹងថា​ព្រះមាន​ព្រះជន្ម​នៅរស់ ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​រំឭក​ឡើងវិញ​ជាមួយ​បងប្អូន​នូវអ្វី​ដែល​ពួកគេ​ធ្វើ​ក្នុង​ថ្ងៃ​ធម្មតា ។ សូម​ជួយ​ពួកគេ​ឲ្យ​គិតអំពី​គ្រានានា ក្នុង​ថ្ងៃ​ដែល​ពួកគេ​អាច​ព្យាយាម « បង្អង់​សិន » ហើយ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កំណត់​គោលដៅ ដើម្បី​ប្រើ​ពេលវេលា​បែប​នេះ​ក្នុង​សប្តាហ៍​ខាង​មុខ​នេះ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​រាយ​បញ្ជី​នូវ​រឿង​មួយ​ចំនួន​ដែលយើង​អាច​ធ្វើ​បាន ដើម្បី​ដឹង​ដោយ​ខ្លួនឯង​ថា​ព្រះវរបិតាសួគ៌​ពិត ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ចេញពី​បញ្ជី​ដែល​ពួកគេ​ចង់​ធ្វើ ។

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​ខមួយ​ដែល​ពួកគេ​ចូលចិត្ត​ចេញ​មក​ពី ទំនុកដំកើង ដែល​ពួកគេ​បាន​និយាយ​អំពី​នៅ​ថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរនោះ​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ណាម្នាក់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ផ្ដោត​ទៅ​លើ​សេចក្ដី​ត្រូវការ​របស់​កុមារ ។ នៅ​ក្នុងនាម​ជា​គ្រូបង្រៀន ​បងប្អូន​ស្ថិត​នៅក្នុង​តួនាទី​ដ៏​ពិសេស​មួយ ដើម្បី​យល់​ពី​តម្រូវការ​របស់​មនុស្ស​ដែល​បងប្អូន​បង្រៀន ។ បទពិសោធន៍​របស់​បងប្អូន ការស្គាល់​កុមារ​របស់​បងប្អូន​ច្បាស់ និង​ការណែនាំ​ពី​ព្រះវិញ្ញាណ នឹង​ជួយ​បងប្អូន​ឲ្យ​ដឹងថា តើ​សកម្មភាព​រៀន​ណាខ្លះ​ដែល​អាច​ស្ថាបនា​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។