ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ ​« គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម​បាន​សរសើរ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ ​‹ គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម​បាន​សរសើរ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

ព្រះគ្រីស្ទ​គ្រង​ព្រះពស្ត​ក្រហម​ដែលព័ទ្ធជុំ​វិញ​ដោយ​មនុស្ស​កំពុង​លុត​ជង្គង់​ចុះ

គ្រប់​ជង្គង់​នឹង​លុតចុះ ដោយ ជេ ខឺត រីឆាត

ថ្ងៃទី ២២–២៨ ខែ សីហា

ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០

« គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម​បាន​សរសើរ​ដល់​ព្រះយេហូវ៉ា »

ប្រសិនបើ​អ្នក​ត្រូវការ​គំនិត​បន្ថែម នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​មើល « ធនធាន​បន្ថែម​សម្រាប់​បង្រៀន​កុមារ » និង « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅ​ខាង​ដើម​នៃ​ធនធាន​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​អញ្ជើញ​ឲ្យ​កុមារ​ចែកចាយ​នូវអ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​រូបភាព​នោះ ។ សូម​ជួយ​ពួកគេ​មើល​ឃើញ​ពី​ទំនាក់ទំនង​រវាង​រូបភាព​ទាំងនេះ និង​អ្វីដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​គម្ពីរ ទំនុកដំកើង ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ទំនុកដំកើង ១១៩:១០៥

ព្រះបន្ទូល​របស់​ព្រះ គឺ​ដូចជា​ពន្លឺ ។

កុមារ​ដែល​បងប្អូន​បង្រៀន កំពុង​តែ​ដើរ​នៅលើ​ផ្លូវ​ត្រឡប់​ទៅឯ​ព្រះវរបិតាសួគ៌​វិញ ។ ព្រះ​បន្ទូល​របស់ព្រះ អាចជួយ​ពួកគេ​នៅ​លើផ្លូវ​នោះ​ឥឡូវនេះ និង​ពេញមួយ​ជីវិត​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៃ​អ្វី​ដែល​បាន​រៀបរាប់​នៅក្នុង ទំនុកដំកើង ១១៩:១០៥ហើយ​អញ្ជើញ​កុមារ​ឲ្យ​ដាក់​រូបភាព​នោះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ កាល​ដែល​បងប្អូន​អាន​ខគម្ពីរ​នេះ ។ សូម​ឲ្យ​កុមារ​ថាតាម​ឃ្លា​ទាំងនោះ​ជាមួយ​បងប្អូន នៅពេល​ដែល​បងប្អូន​ចង្អុល​ទៅ​រូបភាព​ទាំងនោះ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​ពី​អារម្មណ៏​របស់​ពួកគេ​នៅពេលស្ថិត​នៅក្នុង​ទីងងឹត ។ តើ​មាន​រឿង​អ្វីខ្លះ ដែល​ពិបាក​ធ្វើ​នៅក្នុង​ទី​ងងឹត ? បងប្អូន​ក៏​អាច​អញ្ជើញ​កុមារ​ឲ្យ​ព្យាយាម​ធ្វើអ្វីមួយ​ដោយ​បិទភ្នែក ដូចជា​ការគូរ​រូបភាព ។ ហេតុអ្វី​ការណ៍​ទាំងនេះ​ងាយ​ស្រួល​ធ្វើ​នៅ​ពេល​មាន​ពន្លឺ ? សូម​ជួយកុមារ​ឲ្យ​យល់​ពីរបៀប​ដែល​ព្រះបន្ទូល​របស់ព្រះ ដូចដែល​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ និង​ពាក្យ​របស់​ព្យាការី​ដែល​កំពុង​រស់នៅ បំភ្លឺផ្លូវ​របស់​យើង​ឲ្យ​ត្រឡប់​ទៅឯ​ព្រះវរបិតាសួគ៌​វិញ ។

ទំនុកដំកើង ១៣៩:១–៣, ២៣

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់ និង​ស្រឡាញ់​ខ្ញុំ ។

នៅ​ពេញមួយ​ជីវិត​របស់​យើង យើង​ត្រូវ​រំឭកថា ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្គាល់​យើង​ម្នាក់ៗ​ដោយផ្ទាល់ ។ ទំនុកដំកើង ១៣៩ អាចជួយ​បងប្អូន​បង្រៀន​កុមារថា ពួកទ្រង់​ស្គាល់ និង​ស្រឡាញ់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ធ្វើ​បញ្ជី​ខ្លី​ៗ​នៃ​អ្វី​ដែល​បងប្អូន​ដឹង​អំពី​កុមារ​ម្នាក់ៗ ។ ពេល​បងប្អូន​អាន​បញ្ជី​ទាំងនោះ​ម្ដង​មួយៗ សូម​សួរ​ដល់​កុមារ​ឲ្យ​ទាយ​ថា បងប្អូន​កំពុង​ពិពណ៌នា​អំពី​នរណា ។ សូម​អាន ទំនុកដំកើង ១៣៩:១–៣ហើយ​ជួយ​កុមារ​យល់​ពាក្យ​ទាំងឡាយ​ដែល​ពួកគេ​ប្រហែល​ជា​អត់​ដឹង ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្គាល់​ពួកគេ​ច្បាស់—ពួកទ្រង់​ស្គាល់​ឈ្មោះ​របស់​ពួកគេ អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​រីករាយ និង​សោកសៅ និង​អ្វី​ដែល​ពួកគេ​ពូកែ​ធ្វើ ។

  • សូម​អាន ទំនុកដំកើង ១៣៩:២៣ហើយ​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ដៃ​នៅលើ​បេះដូង​របស់​ពួកគេ នៅពេល​ដែល​បងប្អូន​និយាយ​ថា « ចិត្ត » ហើយ​ប៉ះក្បាល​របស់​ពួកគេ នៅពេល​បងប្អូន​និយាយថា « គំនិត » ។ សូម​ចែកចាយ​អំពីគ្រា​មួយ​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះបាន​ដឹង​អំពីចិត្ត និង​គំនិត​របស់​បងប្អូន ។

ទំនុកដំកើង ១៤៦:១, ៥–៩

ខ្ញុំ​អាច​សរសើរ​តម្កើង​ព្រះអម្ចាស់ ។

ការ​សរសើរ​តម្កើង​ព្រះអម្ចាស់​មាន​ន័យ​ថា ការបង្ហាញ​ការដឹងគុណ និង​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​ថា យើង​អាច​សរសើរ​តម្កើង​ទ្រង់ នៅពេល​យើង​ធ្វើអ្វី​ៗ ដូចជា​ច្រៀង អធិស្ឋាន និង​គោរព​តាម​ការបង្រៀន​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​នានា កាល​នរណា​ម្នាក់​បាន​សរសើរ​ពួកគេ ឬ​បានប្រាប់​ពួកគេ​ថា ពួកគេ​ធ្វើបាន​ល្អណាស់ ។ សូម​ចែកចាយ​អ្វី​ដែល​ល្អៗ​មកពី ទំនុកដំកើង ១៤៦:៦–៩ ដែល​ព្រះអម្ចាស់​បានធ្វើ ហើយ​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​កិច្ចការ​ផ្សេងទៀត​ដែល​ទ្រង់​ធ្វើ​សម្រាប់​យើង ។ សូម​ជួយ​ពួកគេ​គិត​អំពី​វិធី​ទាំងឡាយ​ណា ដែល​ពួកគេ​អាច​សរសើរ​ដល់​ទ្រង់​ចំពោះ​កិច្ចការ​ទាំងនោះ ។

  • សូម​ច្រៀង​ជាមួយគ្នា​នូវ​ចម្រៀង​មួយ​បទ​អំពី​ការសរសើរ ដូចជា​បទ « Beauty Everywhereសៀវភៅ​ចម្រៀង​កុមារទំព័រ ២៣២ ) ។ សូម​ពន្យល់ថា សម្រាប់សាសន៍​អ៊ីស្រាអែល តាំងពី​យូរយារ​មកហើយ ទំនុកដំកើង គឺដូចជាចម្រៀង​ដែល​យើង​ច្រៀង​សព្វថ្ងៃ ដើម្បី​ថ្វាយបង្គំ និង​សរសើរ​តម្កើង​ដល់​ព្រះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ទំនុកដំកើង ១០២:១–២;១០៣

ព្រះអម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​ការលួងលោម និង​សេចក្ដី​សង្ឃឹម ។

ព្រះ​ជ្រាប​ពី​ការសាកល្បង និង​ទុក្ខព្រួយ​របស់​យើង ហើយ​ទ្រង់​សព្វ​ព្រះទ័យ​លួងលោម និង​លើកទឹកចិត្ត​ដល់​យើង ។ សូម​ជួយ​កុមារ​ស្ថាបនា​ជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់ ដើម្បី​ពួកគេ​នឹងងាក​មករក​ទ្រង់​នៅពេល​ពួកគេ​ត្រូវការ​ទ្រង់ ។

ព្រះយេស៊ូវ​ប្រោស​ឲ្យ​ជា

 ការប្រោស​ឲ្យ​ជា ​ដោយ ជេ ខឺត រីឆាត

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​អាន ទំនុកដំកើង ១០២:១–២ ។ តើ​ព្រះអម្ចាស់​អាច​ជួយ​យើង​នៅក្នុង​គ្រាលំបាក​បាន​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​សុំ​ជំនួយពី​ទ្រង់​ដោយ​របៀប​ណា ? សូម​ចែកចាយ​បទពិសោធន៍ ដែល​បងប្អូន​មាន​អារម្មណ៏ថា ព្រះបាន​ឮ​ការអធិស្ឋាន​របស់​បងប្អូន នៅពេល ដែល​បងប្អូន​មានបញ្ហា ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​ពាក្យ​នៃ​ការលួងលោម និង​សេចក្តី​សង្ឃឹម​នៅក្នុង ទំនុកដំកើង ១០៣ ។ តើ​ពាក្យ​អស់ទាំងនេះ​អាច​ជួយ​មនុស្ស​នៅពេល​ប្រឈមមុខ​នឹង​បញ្ហា​យ៉ាង​ដូចម្ដេច ? សូម​លើកទឹកចិត្ត​កុមារ​ឲ្យ​សរសេរនូវ​ឃ្លា​ទាំងឡាយ ដែល​ពួកគេ​យល់ថា វា​មាន​អត្ថន័យ​ដើម្បី​ជួយ​រំឭក​ដល់​ពួកគេ​ថា ព្រះអម្ចាស់​អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​មាន​ទុក្ខ​លំបាក ។

ទំនុកដំកើង ១១៩:១០៥

ព្រះ​បន្ទូល​របស់​ព្រះ​ជួយខ្ញុំ​ឲ្យដើរ​តាម​ផ្លូវ​របស់​ទ្រង់ ។

ទោះបីជា​លោកិយ​នេះ​មើលទៅ​ហាក់​ដូចជា​ងងឹត​ពេលខ្លះ​ក៏ដោយ តែ​ព្រះបន្ទូល​របស់​ព្រះ​អាច​ជួយ​បំភ្លឺផ្លូវ​របស់​យើង ហើយ​ជួយ​យើង​អោយ​ត្រឡប់​មករក​ទ្រង់វិញ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូរ​នៅលើ​ក្ដារខៀន​នូវ​រូបភាព​នៃ​ពន្លឺមួយ ( ដូចជា​ចង្កៀង ) និង​រូបភាព​នៃ​ព្រះ​គម្ពីរ​ទាំងឡាយ ។ សូម​អញ្ជើញ​ឲ្យ​កុមារ​អាន ទំនុកដំកើង ១១៩:១០៥ ។ តើ​ពន្លឺ​អាច​ជួយ​ដល់​យើង​យ៉ាង​ដូចម្ដេច ? តើ​ព្រះបន្ទូល​របស់​ព្រះ​អាចជួយ​យើង​យ៉ាង​ដូចម្ដេច ? សុំ​ឲ្យ​កុមារ​សរសេរ​នូវ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន​ក្បែរ​រូបភាព​ទាំងនោះ ។ តើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាពន្លឺ​យ៉ាង​ដូចម្តេច ? តើ​វា​អាចជួយ​យើង​ឲ្យ​នៅលើ​ផ្លូវ​ដែល​នាំត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្តេច ?

  • សូម​បំបែក​កុមារ​ជាគូរ ហើយ​ឲ្យ​វគ្គ​បទ​គម្ពីរ​មួយ​ដល់​គូរ​នីមួយៗ ដូច​តទៅ​នេះ ៖ ទំនុកដំកើង ១១៩:៤៧–៤៨ទំនុកដំកើង ១១៩:១០៥; នីហ្វៃទី១ ១១:២៥; នីហ្វៃទី២ ៣១:២០ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គ​បទគម្ពីរ ហើយ​រកមើល​អ្វីដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់យើង ដើម្បីជួយ​យើង​ឲ្យ​ស្ថិត​នៅលើ​ផ្លូវ​ត្រឡប់​ទៅរក​ទ្រង់វិញ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ពិចារណា និង​ចែកចាយ​នូវអ្វី​ដែលពួកគេ​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ ដោយសារ​តែអ្វី​ដែល​ពួកគេ​បាន​រៀននៅ​ថ្ងៃនេះ ។

  • សូម​ច្រៀង​ចម្រៀង​ជាមួយគ្នា​មួយ​បទ​អំពី​ការដើរតាម​ផ្លូវរបស់​ព្រះ​ដូច​ជា​បទ « I Will Walk with Jesus » នៅ​គេហទំព័រ ( ChurchofJesusChrist.org ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ ចេញពី​ចម្រៀង​នេះ​អំពី​របៀប​ដើរ​នៅលើ​ផ្លូវត្រូវ ?

ទំនុកដំកើង ១៣៩:២៣–២៤

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​​ខ្ញុំ​ឲ្យ​ដឹង​ពីរបៀប ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។

ទំនុកដំកើង ១៣៩ បង្រៀន​ថា ព្រះជ្រាបដឹង​អ្វីៗ​ទាំងអស់​អំពី​យើង រួមទាំង​ចំនុច​ខ្លាំង និង​ចំនុច​ខ្សោយ​របស់​យើង ។ ប្រសិន​បើ​យើង​ងាក​មករក​ទ្រង់ នោះ​ទ្រង់​អាច​បង្រៀន​យើង​នូវអ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ពាក្យ​នៃ ទំនុកដំកើង ១៣៩:២៣–២៤ នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​គូស​ពីក្រោម​ពាក្យ​ដែល​រៀបរាប់​អំពី​អ្វីៗ​ដែល​ព្រះ​អាច​ធ្វើ​សម្រាប់​យើង ។ ហេតុអ្វី​យើង​ចង់​ឲ្យ​ព្រះ​ធ្វើ​រឿង​ទាំងនេះ ? តើ​យើង​អាច​យាង​​ទ្រង់​ឲ្យ « នាំ [ យើង ] តាម​ផ្លូវ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ដោយ​របៀប​ណា ?

  • សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ « ពិនិត្យ​មើល » ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​នូវ​វិធី​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៅក្នុង​ផ្នែក​ទាំងបួន​នៃ​ការផ្តោត​ទៅលើ នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ—ខាងវិញ្ញាណ សង្គម រាងកាយ និង​បញ្ញា ។ សូម​រំឭក​ពួកគេ​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​របៀប​ដែល​ពួកគេ​អាច​កែលម្អ​នៅក្នុង​ផ្នែក​នីមួយៗ​នេះ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​ពីទ្រ​​​ង់ ។

  • សូម​ច្រៀង​ចម្រៀង​អំពីរបៀប​ដែល​ព្រះវរបិតាសួគ៌​អាច​ជួយយើង​កែ​លម្អ ដូចជា​បទ « បិតា​សូម​ជួយ​កូន » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៥២ ) ។ សូម​ចែកចាយ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានជួយ​បងប្អូន​កែលម្អ ។

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

យូរៗម្ដង បងប្អូន​អាច​អញ្ជើញ​កុមារម្នាក់ និង​សមាជិក​គ្រួសារម្នាក់​របស់​គាត់​មក​ចែកចាយ​ជាមួយ​ថ្នាក់​នូវអ្វី​ដែល​ពួកគេ​កំពុងធ្វើ​ដើម្បី​រៀន​ដំណឹងល្អ​នៅផ្ទះ ។ សូម​លើក​ទឹកចិត្តឲ្យ​កុមារ​ដទៃ​ទៀត​ឲ្យ​ចែក​ចាយ​នូវ​គំនិត​ទាំងនេះ ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង​

ប្រើ​តន្ត្រី ។ ចម្រៀង​ថ្នាក់​អង្គការ​បឋមសិក្សា និង​ទំនុក​តម្កើង​អាច​ជួយ​កុមារ​ទាំងអស់​ឲ្យ​យល់ និង​ចងចាំ​នៅ​ក្នុង​ចិត្ត​នូវ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ ការច្រៀង​ក៏​អាច​ជួយ​ឲ្យ​កុមារ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការរៀនសូត្រ​ផងដែរ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ២២ ) ។