ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ « គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ ‹ គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះគ្រីស្ទ​គ្រង​ព្រះពស្ត​ក្រហម​ដែលព័ទ្ធជុំ​វិញ​ដោយ​មនុស្ស​កំពុង​លុត​ជង្គង់​ចុះ

គ្រប់​ជង្គង់​នឹង​លុតចុះ ដោយ ជេ ខឺត រីឆាត

ថ្ងៃទី ២២–២៨ ខែ សីហា

ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០

« គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា »

ទំនុកដំកើង ១១៩:១០៥ បង្រៀនថា​ព្រះបន្ទូល​នៃ​ព្រះ​គឺជា « ជា​ពន្លឺ​បំភ្លឺ​ផ្លូវ [ របស់អ្នក ] ផង » ។ កាល​ដែល​បងប្អូនអាន​ទំនុកដំកើង សូមកត់ត្រា​ឃ្លា និង​គំនិត​ដែល​បំផុសបងប្អូន ហើយ​ជួយ​បំភ្លឺ​ផ្លូវ​របស់​បងប្អូន​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​វិញ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ឈ្មោះ​ជាទំនៀមទម្លាប់​របស់​សាសន៍​យូដា​សម្រាប់​គម្ពីរ​ទំនុកដំកើង​គឺជា​ពាក្យ​ហេព្រើរ​ដែល​មានន័យថា « សរសើរ » ។ ពាក្យថា Tehillim ក៏​ទាក់ទង​នឹង​ពាក្យ​ឧទាន « ហាលីលូយ៉ា » ( មានន័យថា « សរសើរ​ដល់​ព្រះយេហូវ៉ា » ឬ សរសើរ​ដល់​ព្រះអម្ចាស់ » ដែរ ) ។ ប្រសិនបើ​បងប្អូន​ត្រូវ​រើស​ពាក្យ​មួយ​ដើម្បី​សង្ខេប​ពី​សារ​សំខាន់ៗ​នៃ​ទំនុកដំកើង នោះ​ពាក្យ « សរសើរ » អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ ។ ទំនុកដំកើង​មួយចំនួន​មាន​នូវ​ការ​អញ្ជើញ​ដោយផ្ទាល់​ឲ្យ « សរសើរ​ដល់​ព្រះយេហូវ៉ា » ( ជា​ពិសេស សូមមើល ទំនុកដំកើង ១៤៦–៥០ ) ហើយ​ទាំងអស់​នេះ​អាច​បំផុស​អារម្មណ៍​របស់​បងប្អូន​​ពីការ​ថ្វាយបង្គំ និង​ការសរសើរ ។ ទំនុកដំកើង​អញ្ជើញ​យើង​ឲ្យ​សញ្ជឹងគិត​ពី​ព្រះចេស្តា​របស់​ព្រះអម្ចាស់ ពី​សេចក្តីមេត្តា​ករុណា​របស់ទ្រង់ និង​ពី​រឿង​ដ៏អស្ចារ្យ​ទាំងឡាយ​ដែល​ទ្រង់​បាន​ធ្វើ ។ យើង​មិនអាច​តបស្នងសង​ព្រះគុណ​ទ្រង់​សម្រាប់​អ្វីៗ​ទាំងអស់​នេះ​បានឡើយ ប៉ុន្តែ​យើង​អាច​សរសើរ​ទ្រង់​អំពី​អ្វីៗ​ទាំងអស់​នេះ​បាន ។ ការសរសើរ​នោះ​អាច​ធ្វើឡើង​ក្នុង​ទម្រង់​ខុសៗគ្នា​សម្រាប់​មនុស្ស​ខុសៗគ្នា—វាអាច​ទាក់ទង​នឹង​ការច្រៀង ការអធិស្ឋាន ឬ ការថ្លែង​ទីបន្ទាល់ ។ ជាញឹកញាប់ វា​នាំ​ឲ្យ​មាន​ការតាំងចិត្ត​កាន់តែខ្លាំង​ចំពោះ​ព្រះអម្ចាស់ និង​ដើម្បី​ធ្វើតាម​ការបង្រៀន​របស់ទ្រង់ ។ អ្វីដ៏ដោយ​ដែល « សរសើរ​ដល់​ព្រះយេហូវ៉ា » មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​បងប្អូន បងប្អូន​អាច​រកឃើញ​ការបំផុសគំនិត​ឲ្យ​ធ្វើ​វា​បន្ថែមទៀត កាល​បងប្អូន​អាន និង​សញ្ជឹងគិត​ពី​ទំនុកដំកើង ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ទំនុកដំកើង ១០២–៣១១៦

ព្រះអម្ចាស់​អាច​លួងលោម​ខ្ញុំ​ពេលខ្ញុំ​រងទុក្ខ ។

សូម​កត់សម្គាល់​របៀប​ដែល ទំនុកដំកើង ១០២:១–១១ ពិពណ៌នា​ពី​អារម្មណ៍​នៃ​ការថប់បារម្ភ និង​ភាពឯកោ​ដែល​ជាញឹកញាប់​កើតឡើង​អំឡុងពេល​មាន​ទុក្ខព្រួយ ។ ប្រហែលជា​បងប្អូន​ធ្លាប់​ដកពិសោធន៍​នូវ​អារម្មណ៍​បែបនោះ ហើយ​ការពិពណ៌នា​ទាំងនេះ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​បទសោធន៍​របស់​បងប្អូន​កាន់តែ​ប្រសើរ ។ ឬ​ខគម្ពីរ​ទាំងនេះ អាច​ជួយ​បងប្អូន​យល់​ពី​អារម្មណ៍​របស់​អ្នកដទៃ​ដែល​កំពុង​រងទុក្ខ ។

នៅពេល​បងប្អូនអាន ទំនុកដំកើង ១០២:១២–២៨; ១០៣១១៦ សូម​ស្វែងរក​ឃ្លា​ដែល​ផ្តល​ទំនុកចិត្ត​ដល់​បងប្អូន​ដែល​បងប្អូន​អាច « អំពាវនាវ​ដល់​ព្រះនាម​ព្រះយេហូវ៉ា » ក្នុង​ការសាកល្បង​របស់​បងប្អូន ( ទំនុកដំកើង ១១៦:១៣ ) ។ បងប្អូន​អាច​ចង់​ធ្វើ​ការគូសចំណាំ ទន្ទេញ ឬ​ចែកចាយ​ជាមួយ​អ្នកដទៃ​នូវ​ឃ្លា​ដែល​ផ្តល់​សេចក្តីសង្ឃឹម​លើ​ទ្រង់ ។

សូមមើល​ផងដែរ អេសាយ ២៥:៨; កូរិនថូស ទី២ ១:៣–៧; ហេព្រើរ ២:១៧–១៨; អាលម៉ា ៧:១១–១៣ ។ 

ព្រះយេស៊ូវ​ប្រោស​ឲ្យ​ជា

ការប្រោស​ឲ្យ​ជា ដោយ ជេ ខឺត រីឆាដ

ទំនុកដំកើង ១១០១១៨

ទំនុកដំកើង​អាច​ចង្អុលបង្ហាញ​ខ្ញុំ​ទៅ​ព្រះ​អង្គសង្រ្គោះ ។

ទំនុកដំកើង​មាន​សារ​ដែល​បង្ហាញ​ពី​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ៖

តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន​បងប្អូន​អំពី ព្រះយេស៊ូវ គ្រីស្ទ ? តើ​ការដឹង​ពី​សេចក្ដីពិត​ទាំងនេះ​នឹង​ផ្ដល់​ពរជ័យ​ដល់​បងប្អូន​យ៉ាង​ដូចម្ដេច ?

នៅពេល​បងប្អូន​អាន​ទំនុកដំកើង​នៅសប្តាហ៍​នេះ សូម​បន្ត​ធ្វើ​ការកត់សម្គាល់​នូវ​វគ្គ​បទគម្ពីរ​ផ្សេងៗទៀត​ដែល​បង្រៀន​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​ក៏​អាច​អាន ឬ​ស្តាប់​ទំនុកតម្កើង​ដែល​បងប្អូន​ចូលចិត្ត​មួយចំនួន​ដែល​ជួយ​ឲ្យ​បងប្អូន​គិតអំពី​ទ្រង់ ។

ទំនុកដំកើង ១១៩

ព្រះបន្ទូល​របស់ព្រះ​នឹង​រក្សា​ខ្ញុំ​នៅលើ​មាគ៌ា​របស់ទ្រង់ ។

ទំនុកដំកើងនេះ​មាន​ឃ្លាជាច្រើន​ដែល​ប្រៀបធៀប​ជីវិត​របស់​យើង​ទៅនឹង​ការធ្វើដំណើរ​ត្រឡប់ទៅ​ព្រះវរបិតា​សួគ៌​វិញ ។ នៅពេល​បងប្អូនអាន សូមរកមើល​ពាក្យ​ដូចជា ដើរ, ផ្លូវច្រក, ផ្លូវ, ជើង និង វង្វេង ។ សូម​សញ្ជឹង​ពី​ដំណើរ​នៃ​ជីវិត​របស់​បងប្អូន​ផ្ទាល់—កន្លែង​ដែល​បងប្អូន​បានទៅ កន្លែង​ដែល​បងប្អូន​កំពុងនៅ និង​ទិសដៅ​ដែល​បងប្អូន​ឆ្ពោះទៅ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះមក​ពី​ទំនុកដំកើង​នេះ​អំពី​ការ​ធ្វើដំណើរ​របស់​បងប្អូន​ត្រឡប់ទៅ​ផ្ទះវិញ ? ផ្អែកលើ​ទំនុកដំកើងនេះ តើ​ព្រះ​បានប្រទាន​អ្វីខ្លះ​ដើម្បី​ជួយ​បងប្អូន​នៅលើ​ផ្លូវ​ដែល​ត្រឹមត្រូវ ?

បងប្អូន​ប្រហែល​ជា​ចាប់អារម្មណ៍​ដើម្បី​ដឹងថា នៅក្នុង​គម្ពីរ​ហេព្រើរ​ច្បាប់ដើម ខគម្ពីរ​ចំនួន​ប្រាំបី​ដំបូង​នៅក្នុង ទំនុកដំកើង ១១៩ ចាប់ផ្តើម​ជាមួយ​នឹង​តួ​អក្សរ​ដំបូងគេ​នៅក្នុង​អក្ខរក្រម​នៃ​ភាសាហេព្រើរ ។ ខគម្ពីរ​ចំនួន​ប្រាំបី​បន្ទាប់ទៀត​ចាប់ផ្តើម​ជាមួយ​នឹង​តួអក្សរ​បន្ទាប់ និង​បន្តបន្ទាប់​រហូត​ដល់​បញ្ចប់​អក្ខរក្រម​នេះ ។

សូមមើល​ផងដែរ អេសាយ ៤២:១៦; នីហ្វៃទី២ ៣១:១៧–២១; អាលម៉ា ៧:១៩–២០ ។

ទំនុកដំកើង ១៣៤–៣៦

ព្រះអម្ចាស់​មាន​ព្រះចេស្តា​ជាង​រូបសំណាក​ណា​ទាំង​អស់ ។

សូម​កត់​សម្គាល់​មូលហេតុ​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង ទំនុកដំកើង ១៣៥:១៥–១៨ អំពី​មូលហេតុ​ដែល​វា​ជា​ការ​ឆ្កួតលីលា​ដើម្បី​ទុកចិត្ត​នៅលើ​ព្រះក្លែងក្លាយ ។ តើ​បងប្អូន​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ទុកចិត្ត​ទៅលើ​អ្វី ដែល​ស្រដៀង​ទៅនឹង​រូបសំណាក​ដែល​បានពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

បងប្អូន​អាច​ធ្វើបញ្ជី​មួយ​នៃ​រឿង​ដ៏មាន​អានុភាព​ទាំងឡាយ​ដែល​ព្រះអម្ចាស់​អាចធ្វើ ដូចដែល​បានពិពណ៌នា​នៅក្នុង ទំនុកដំកើង ១៣៤–៣៦ ។ តើ​រឿង​ដ៏​មាន​អានុភាព​អ្វីខ្លះ​ដែល​ទ្រង់​បានធ្វើ​សម្រាប់​បងប្អូន ?

ទំនុកដំកើង ១៤៦–៥០

« សរសើរ​ដល់​ព្រះយេហូវ៉ា »

កាល​ដែល​បងប្អូន​អាន​ទំនុកដំកកើង​ចុងក្រោយ​នៃ​ការសរសើរ​នេះ សូមគិត​អំពី​មូលហេតុ​ដែល​បងប្អូន​បាន​សរសើរ​ដល់​ព្រះអម្ចាស់ ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​សរសើរ​ដល់ទ្រង់ ? តើ​មានវិធី​អ្វីខ្លះ​ដែល​បងប្អូន​អាច​សរសើរ​ដល់ទ្រង់ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ទំនុកដំកើង ១១៩:១០៥ ។ប្រហែលជា​ក្រុមគ្រួសារ​របស់​បងប្អូន​អាច​បង្កើត​ផ្លូវ​មួយ ហើយ​ដើរ​នៅលើ​ផ្លូវងងឹត ដោយប្រើ​ពន្លឺ​ដើម្បី​បំភ្លឺ​ផ្លូវ​នៅខាងមុខ ។ កាល​ដែល​បងប្អូន​ដើរ បងប្អូន​អាច​សួរ​សំណួរ​ដូចជា « តើ​ក្នុងជីវិតនេះ អ្វីទៅ​ដែល​ដូចជា​សេចក្តី​ងងឹត​នេះ ? » ឬ « តើ​ព្រះបន្ទូល​របស់ព្រះ ដូចជា​ពន្លឺ​នេះ យ៉ាងដូចម្តេច ? » សូម​ច្រៀង​ចម្រៀង​ដែល​ទាក់ទង​នឹង​ពន្លឺ​របស់​ព្រះ​ដូចជា​បទ « ប្រាប់​ខ្ញុំ​ឲ្យ​ដើរ​ក្នុងពន្លឺ » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៧០ ) អាច​ជួយ​បងប្អូន​ឲ្យ​ពង្រឹង​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង ទំនុកដំកើង ១១៩:១០៥ ។

ទំនុកដំកើង ១២៧–២៨ ។តើ​វាមាន​អត្ថន័យ​ដូចម្តេច​សម្រាប់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង « សង់​ផ្ទះ [ របស់​យើង ] » ? ( ទំនុកតម្កើង ១២៧:១ ) ។ តើ​យើង​អាច​ដាក់ទ្រង់​នៅក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​បង្កើត​ផ្ទះ​នៃ​សេចក្តី​សុចរិត​បានកាន់តែ​ប្រសើរ​យ៉ាងដូចម្តេច ? ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់​បងប្អូន​ឆ្លើយសំណួរនេះ បងប្អូន​អាច​គូរ​រូបផ្ទះ​មួយ​នៅលើ​ក្រដាស​មួយសន្លឹក ហើយ​កាត់​វា​ចេញ​ជា​រូបផ្គុំតូចៗ ។ នៅខ្នង​ក្រដាស​មួយសន្លឹកៗ សមាជិក​គ្រួសារ​អាច​សរសេរ ឬ​គូរ​ពី​វិធី​ទាំងឡាយ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ជាផ្នែក​មួយ​នៅ​ផ្ទះ​របស់​បងប្អូន ។ បន្ទាប់មក​បងប្អូនអាច​ដាក់​រូបផ្គុំ​នោះ​ជាមួយគ្នា ។ តើ​មានអ្វី​ខ្លះ​ទៀត​ដែល​យើង​រកឃើញ​នៅក្នុង​ទំនុកដំកើង​ទាំងនេះ​ដែល​បំផុស​យើង​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​របស់​ព្រះអម្ចាស់ ?

ទំនុកដំកើង ១៣៩ ។បន្ទាប់ពី​អាន ខទី ១–៤ សមាជិក​គ្រួសារ​អាច​និយាយ​អំពី​របៀប​ដែល​ពួកគេ​ចាប់ផ្តើម​ដឹងថា​ព្រះ​ស្គាល់​ពួកគេ​ដោយផ្ទាល់ ( សូមមើល​ផងដែរ ខទី ១៤–១៥, ២៣–២៤ ) ។

ទំនុកដំកើង ១៤៦–៥០ ។បងប្អូន​អាច​អញ្ជើញ​ក្រុមគ្រួសារ​របស់​បងប្អូន​ឲ្យ​អាន​ពីរបី​ខគម្ពីរ​នៃ ទំនុកដំកើង ១៤៦–៥០ ឲ្យ​ឮៗ ដោយព្យាយាម​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​និពន្ធ ។ តើ​យើង​អាច​បង្ហាញ​ការសរសើរ​របស់​យើង​ចំពោះ​ព្រះអម្ចាស់​យ៉ាងដូចម្តេច ? សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការសរសេរ​ទំនុកដំកើង​នៃ​ការសរសើរ​របស់ពួកគេ​ផ្ទាល់ ហើយ​ចែកចាយ​វា​ជាមួយគ្នា​ទៅវិញទៅមក ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ប្រាប់​ខ្ញុំ​ឲ្យ​ដើរ​ក្នុងពន្លឺ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧០ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​ម៉ាស៊ីន​ថត​សំឡេង ។ កាល​ដែល​បង្រៀន​ក្រុមគ្រួសារ​របស់​បងប្អូន សូម​ពិចារណា​ការស្តាប់​កំណែ​ព្រះគម្ពីរ​ជា​សំឡេង ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​កម្មវិធី​បណ្ណាល័យ​ព្រះគម្ពីរ ។ ការស្តាប់​ទំនុកដំកើង​អាច​ជួយ​បងប្អូន​ឲ្យ​មាន​អានុភាព​ខ្លាំងណាស់ ពីព្រោះ​វា​ត្រូវបាន​សរសេរ​ឡើង​ក្នុង​គោលបំណង​ឲ្យអាន​ឮៗ ។

ផ្លូវ​នៅក្នុង​ព្រៃ

« សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្តី​បង្គាប់​របស់​ទ្រង់ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​រីករាយ​ក្នុង​ផ្លូវ​នោះ » ( ទំនុកដំកើង ១១៩:៣៥ ) ។