ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៥–២១ ខែ សីហា ។ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ « ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ »


« ថ្ងៃទី ១៥–២១ ខែ សីហា ។ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ ‹ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៥–២១ ខែ សីហា ។ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះយេស៊ូវ​កាន់​ចង្កៀង

ការសង្រ្គោះ​ចៀម​ដែល​បាត់ ដោយ ម៉ៃឃល ធី ម៉ម

ថ្ងៃទី ១៥–២១ ខែ សីហា

ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦

« ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ »

គម្រោង​មេរៀន​នេះ​បញ្ជាក់​ប្រធានបទ​ខាងគោលលទ្ធិ​ដែល​បាន​ថ្លែង​នៅក្នុង​ទំនុកដំកើង​ទាំងនេះ ។ កាល​ដែល​បងប្អូន​សិក្សា ពាក្យ រូបភាព ឬ​គំនិត​ជាក់លាក់​នានា​អាច​លេចធ្លោ​ចំពោះ​បងប្អូន ។ តើ​បងប្អូន​គិត​ថា ព្រះអម្ចាស់​កំពុង​ព្យាយាម​បង្រៀន​បងប្អូន​អំពី​អ្វីខ្លះ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អ្នក​និពន្ធ​ទំនុកដំកើង​បានចែកចាយ​អារម្មណ៍​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ​នៅក្នុង​កំណាព្យ​របស់​ពួកគាត់ ។ ពួកគាត់​បាន​សរសេរ​អារម្មណ៍​បាក់​ទឹកចិត្ត ខ្លាច និង​វិប្បដិសារី ។ នៅពេលខ្លះ ពួកគាត់​ហាក់​ដូចជា​មានអារម្មណ៍​ត្រូវបាន​ព្រះ​បោះបង់ចោល ហើយ​ទំនុកដំកើង​មួយចំនួន​បង្ហាញ​នូវ​អារម្មណ៍​ខកចិត្ត និង​អស់សង្ឃឹម ។ ប្រសិនបើ​បងប្អូន​ធ្លាប់​មានអារម្មណ៍​បែបនេះ ការ​អាន​ទំនុកដំកើង​អាច​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា​មិនមែន​បងប្អូន​តែ​ម្នាក់ឯង​ទេ​ដែល​មានអារម្មណ៍​បែបនេះ ។ ប៉ុន្តែ​បងប្អូនក៏​នឹង​រកឃើញ​ទំនុកដំកើង​ដែល​លើកទឹកចិត្ត​បងប្អូន​ផងដែរ នៅពេល​បងប្អូន​មានអារម្មណ៍​បែបនោះ ពីព្រោះ​អ្នកនិពន្ធ​ទំនុកដំកើង​ក៏​មានសរសើរ​ដល់​ព្រះអម្ចាស់​ពី​សេចក្តី​ល្អ​របស់ទ្រង់ ស្ងប់ស្ងែង​ដល់​ព្រះចេស្តាទ្រង់ និង​រីករាយ​នៅក្នុង​សេចក្តី​មេត្តា​ករុណា​របស់ទ្រង់​ផងដែរ ។ ពួកគាត់​បានដឹងថា ពិភពលោក​ត្រូវបាន​ផ្ទុកដោយ​អំពើ​អាក្រក់ និង​អំពើបាប ប៉ុន្តែ​ថា​ព្រះអម្ចាស់​គឺ « ល្អ ទ្រង់​បម្រុង​តែ​នឹង​អត់​ទោស » ( ទំនុកដំកើង ៨៦:៥ ) ។ ពួកគាត់​បានយល់ថា ការមានជំនឿ​លើ​ព្រះអម្ចាស់​ពុំមែន​មានន័យថា បងប្អូន​នឹង​មិនជួបរឿង​ស្មុគស្មាញ​ថប់បារម្ភ អំពើបាប ឬ​ភ័យខ្លាច​នោះទេ ។ វា​មានន័យថា​បងប្អូនដឹងថាតើ​ត្រូវ​ទៅរក​នរណា ពេល​បងប្អូន​ជួបរឿង​បែបនោះ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ទំនុកដំកើង ៤៩; ៦២:៥–១២

សេចក្តី​ប្រោសលោះ មកតែ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

ទំនុកដំកើង ៤៩ មាន​សារ​មួយ​សម្រាប់ « ទាំង​ធំ​ទាំង​តូច ទាំង​មាន​ទាំង​ក្រ​គ្រប់​គ្នា » ( ខទី ២ ) ។ តើ​បងប្អូន​នឹង​និយាយ​ថា​សារ​នេះ​ជាអ្វី ? តើ​បងប្អូន​មានអារម្មណ៍​ថា ទំនុកដំកើង ៦២:៥–១២ បន្ថែម​អ្វីខ្លះ​ដល់​សារ​នោះ ?

ការអាន​ទំនុកដំកើង​ទាំងនេះ​អាច​ជំរុញ​បងប្អូន​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​មនុស្ស​មួយចំនួន​បាន​ទុកចិត្ត​លើអ្វី​មួយ​ក្រៅ​ពី​ព្រះ​សម្រាប់​ការប្រោសលោះ ( សូមមើល ទំនុកដំកើង ៤៩:៦–៧ ) ។ តើ​ជីវិត​របស់​បងប្អូន​ទទួល​ឥទ្ធិពល​តាមរយៈ​ទីបន្ទាល់​របស់​បងប្អូន​ដែល​ថា « ព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង [ របស់​បងប្អូន ] ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ » យ៉ាងដូចម្តេច ? ( ខទី ១៥ ) ។

សូមមើល​ផងដែរ សុភាសិត ២៨:៦; អាលម៉ា ៣៤:៨–១៧ ។

ទំនុកដំកើង ៥១; ៨៥–៨៦

ដោយសារ​តែ​សេចក្តីមេត្តាកុរណា​របស់​ព្រះអង្គ​សង្រ្គោះ ខ្ញុំ​អាច​ត្រូវបាន​អត់ទោស​ពី​អំពើបាប​របស់​ខ្ញុំ ។

ការទូលអង្វរ​សូម​សេចក្តី​មេត្តា​ករុណា​នៅក្នុង ទំនុកដំកើង ៥១ គឺ​ត្រូវបាន​សន្មត​ថា​ជាស្តេច​ដាវីឌ ដែល​ទ្រង់​មាន​ពិរុទ្ធពីបទ​កំផិត និង​ឃាតកម្ម ( សូមមើល សាំយូអែល ទី២ ១១ ) ។ ទោះបី​ជា​នៅពេល​អំពើបាប​របស់​យើង​មិនសូវ​ធ្ងន់ធ្ងរ​ក្តី ក៏​យើង​អាច​ទាក់ទង​នឹង​តម្រូវការ​នៃ​សេចក្តីមេត្តា​កុរណា​ដែល​បាន​បង្ហាញ​នៅក្នុង​ទំនុកដំកើង​នេះ​ដែរ ។ យើង​ក៏អាច​រៀន​អ្វីមួយ​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត​ផងដែរ ។ ឧទាហរណ៍ តើ​ពាក្យ ឬ ឃ្លា​ណា​នៅក្នុង ទំនុកដំកើង ៥១ ដែល​បង្រៀន​បងប្អូន​អំពី​បុគ្គលិក​លក្ខណៈ​ដែល​យើង​ត្រូវការ​ដើម្បី​ប្រែចិត្ត​នោះ ? តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ប្រសិទ្ធភាព​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​ដែល​អាច​មាន​នៅក្នុង​ជីវិត​របស់​បងប្អូន ?

បងប្អូន​អាច​សួរសំណួរ​ដូចគ្នា នៅពេល​បងប្អូនអាន ទំនុកដំកើត ៨៥–៨៦ ។ បងប្អូន​ក៏អាច​ស្វែងរក​ឃ្លា​ដែល​ពិពណ៌នា​ពី​ព្រះអម្ចាស់​ផងដែរ ។ តើ​ឃ្លា​ទាំងនេះ​ពង្រឹង​ទីបន្ទាល់​របស់បងប្អូន​ថា​ទ្រង់​នឹង​អភ័យ​ទោស​ដល់​បងប្អូន​យ៉ាងដូចម្តេច ? ( សូមមើល ឧទាហរណ៍ ទំនុកដំកើង ៨៦:៥, ១៣, ១៥ ) ។

សូមមើល​ផងដែរ អាលម៉ា ៣៦ ។; Russell M. Nelson, “We Can Do Better and Be Better,” លីអាហូណា ឧសភា ឆ្នាំ ២០១៩ទំព័រ ៦៧–៦៩; Carole M. Stephens, “The Master Healer,” លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩–១២ ) ។

ទំនុកដំកើង ៥១:១៣–១៥; ៦៦:១៦–១៧; ៧១:១៥–២៤

ទីបន្ទាល់​របស់ខ្ញុំ​ពី​ព្រះ​យេស៊ូវ គ្រីស្ទ អាច​ជួយ​អ្នកដទៃ​ឲ្យមក​រកទ្រង់ ។

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ គ្រីស្ទ និង​ព្រះចេស្តា​ដ៏ធួន​របស់ទ្រង់ ។ បន្ទាប់មក កាលដែល​បងប្អូន​សិក្សា ទំនុកដំកើង ៥១:១៣–១៥; ៦៦:១៦–១៧; ៧១:១៥–២៤ សូមគិត​ពី​របៀប​ដែល​អាច​អញ្ជើញ​អ្នកដទៃ​ឲ្យ « មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់ » ( ទំនុកដំកើង ៦៦:៥ ) ។ តើ « និទាន​ពី​សេចក្តី​សុចរិត​របស់​ទ្រង់ ជា​ដរាប​រាល់​ថ្ងៃ » មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( ទំនុកដំកើង ៧១:២៤ ) ។ តើ​បងប្អូន​នឹង​ប្រាប់​អ្នកដទៃ « ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង [ របស់​បងប្អូន ] យ៉ាងដូចម្តេច ? ( ទំនុកដំកើង ៦៦:១៦ ) ។

សូមមើល​ផងដែរ ម៉ូសាយ ២៨:១–៤; អាលម៉ា ២៦ ។

យុវជន​ពីរនាក់​កំពុង​និយាយគ្នា

យើង​អាច​ចែកចាយ​ជាមួយ​អ្នកដទៃ​នូវ​ទីបន្ទាល់​របស់​យើង​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យើង ។

ទំនុកដំកើង ៦៣; ៦៩; ៧៧–៧៨

ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​នៅពេល​ខ្ញុំ​មាន​អាសន្ន ។

ទំនុកដំកើង​ជាច្រើន​ពិពណ៌នា​ជា​ភាសា​ដ៏ គ្រលួច តើ​ការមាន​អារម្មណ៍​នៅឆ្ងាយ​ពី​ព្រះ ហើយ​ត្រូវការ​ជំនួយ​ពីទ្រង់​យ៉ាងខ្លាំងបំផុត នោះ​មានអត្ថន័យ​យ៉ាងណា ។ បងប្អូន​អាច​ពិចារណា​ពីការ​រកមើល​ការពិពណ៌នា​បែបនេះ​នៅក្នុង ទំនុកដំកើង ៦៣:១, ៨; ៦៩:១–៨, ១៨–២១; ៧៧:១–៩ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង ទំនុកដំកើង ៦៣; ៦៩; ៧៧–៧៨ ដែល​ផ្តល់​ការធានា​ដល់​អ្នក​និពន្ធ​ទំនុកដំកើង ?

នៅពេល​បងប្អូន​ថប់​អារម្មណ៍ តើ​វា​ជួយ​បងប្អូន​ឲ្យ « រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា » និង « ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម » យ៉ាងដូចម្តេច ? ( ទំនុកដំកើង ៧៧:១១ ) ។ ការអស្ចារ្យ​ទាំងនេះ មួយចំនួន​ត្រូវបាន​ពិពណ៌នា​នៅក្នុង ទំនុកដំកើង ៧៨ ។ នៅពេល​បងប្អូន​អាន​អំពី​វា សូម​ពិចារណា​នូវ​អ្វី​ដែល​ជួយ​បងប្អូន « បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ [ របស់​បងប្អូន ] » ( ខទី ៧ ) ។ តើ​បទពិសោធន៍​អ្វីខ្លះ​ចេញពី​ពង្សប្រវត្តិ​របស់បងប្អូន​ដែល​បំផុស​ដល់​បងប្អូន ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ទំនុកដំកើង ៥១:១៧ ។សូមពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​ក្រុមគ្រួសារ​របស់បងប្អូន​នូវ​អត្ថន័យ​នៃ​ការមាន​ដួងចិត្ត​សង្រេង ។ ឧទាហរណ៍ សមាជិក​គ្រួសារ​អាច​ប្តូរវាន​គ្នា​បំបែក​អ្វីមួយ​ដែល​មាន​សំបក​រឹង ដូចជា ស៊ុត ឬ​គ្រាប់​ធញ្ញជាតិ ។ តើ​នៅពេលខ្លះ​ដួងចិត្ត​របស់យើង​ដូចជា​សំបក​ទាំងនោះ​យ៉ាងដូចម្តេច ? តើ​យើង​អាច​បើក​ដួងចិត្ត​របស់​យើង​ទទួល​យក​ព្រះអម្ចាស់​យ៉ាងដូចម្តេច ? ការអាន ទំនុកដំកើង ៥១ ជាមួយគ្នា​អាច​ផ្តល់​ឲ្យ​នូវគំនិត​មួយចំនួន ។

ទំនុកដំកើង ៦១:២–៣ ។សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការគូរ​គំនូរ​នៃ​និមិត្តសញ្ញា​ទាំងឡាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ និង​ពិភាក្សា​ពី​របៀប​ដែល​ព្រះយេស៊ូវ គ្រីស្ទ គឺដូចជា « ថ្ម » ខ្ពស់, « ទីជ្រក​ឲ្យ [ យើង ] » និង « ប៉មយ៉ាងមាំ » ។

ទំនុកដំកើង ៧១:១៧; ៧៨:៥–៧ ។តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​បងប្អូន « បង្រៀន​ឲ្យ​ពួក​កូន​ចៅ [ របស់​បងប្អូន ] បាន​ដឹង​ត​រៀង​ទៅ » អ្វីខ្លះ ? ( ទំនុកដំកើង ៧៨:៥ ) ។ ប្រហែល​ជា​សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ចែកចាយ​គំរូ​នៃ « ការអស្ចារ្យ » របស់​ព្រះអម្ចាស់ ដូចជា ដំណើររឿង​ក្នុង​ព្រះគម្ពីរ បទពិសោធន៍ ឬ ទីបន្ទាល់​ផ្ទាល់ខ្លួន ដែល​ជួយ​ពួកគេ « បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ » ( ទំនុកដំកើង ៧១:១៧; ៧៨:៧ ) ។

ទំនុកដំកើង ៧២ ។ទំនុកដំកើង ៧២ ត្រូវបាន​សរសេរ​ដោយ ដាវីឌ អំពី​បុត្រា​របស់ទ្រង់ ព្រះនាម​ថា សាឡូម៉ូន ប៉ុន្តែ​ភាគច្រើន​ក៏​អាច​អនុវត្ត​ចំពោះ​ព្រះយេស៊ូវ គ្រីស្ទ ផងដែរ ។ កាល​ក្រុមគ្រួសារ​របស់​បងប្អូន​អាន​ទំនុកដំកើង​នេះ ពួកគេ​អាច​លើក​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះឡើង នៅពេល​ពួកគេ​រកឃើញ​ខគម្ពីរ​ដែល​រំឭក​ពួកគេ​ពី​ព្រះយេស៊ូវ គ្រីស្ទ ។ តើ​យើង​អាច​ជួយបំពេញ​បំណងប្រាថ្នា​ដែលថា « សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរីល្អ​នៃ​ទ្រង់ » បាន​យ៉ាង​ដូច​ម្ដេច ? ( ទំនុកដំកើង ៧២:១៩; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៥:២ ) ។

ទំនុកដំកើង ៨៥:១១ ។ខគម្ពីរ​នេះ​អាច​បំផុស​ឲ្យ​មាន​ការពិភាក្សា​អំពី​ព្រឹត្តិការណ៍​នៃ​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ—របៀប​ដែល​ព្រះគម្ពីរ​មរមន​គឺ​ជាការ​ពិត​ដែល « [ កើត ] ចេញ​ពី​ផែនដី » និង​របៀប​ដែល​សារទូត​សួគ៌ា​យាង « ចុះ​ពី​ស្ថានសួគ៌ » ( សូមមើល​ផងដែរ ម៉ូសេ ៧:៦២ ) ។ វីដេអូ “Preparation of Joseph Smith: Tutored by Heaven” (ChurchofJesusChrist.org) depicts some of these events ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំ​ត្រូវការ​ទ្រង់ជានិច្ច » ទំនុក​តម្កើង ល.រ ៤៧ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងទៀត ។ « សូម​រកមើល​របៀប​ដែល​អ្នកអាច​បន្ថែម​នូវ​ភាព​ផ្សេងៗ​ទៅ​ក្នុង​កិច្ចខិតខំ​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​អ្នក ។ ការ​ធ្វើ​ដូច្នេះ​នឹង​បន្ថែម​នូវ​ភាព​ពោរពេញ និង​ភាព​ស្រស់ស្អាត​ចំពោះ​បទពិសោធន៍ ។ … ចូរ​ពិចារណា​អំពី​ការ​ប្រើ​តន្ត្រី រឿង រូបភាព និងសិល្បៈ​ទម្រង់​ផ្សេងៗទៀត​ដែលអាច​អញ្ជើញ​ព្រះវិញ្ញាណ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។

បុរស​ម្នាក់​កំពុង​លុតជង្គង់​ចុះ​ចំពោះ​ព្រះ​យេស៊ូវ

ចូរ​កុំសង្ស័យ​ឡើយ ថូម៉ាស អើយ ដោយ ជេ ខឺត រីឆាត