ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៣–៩ ខែ​ កុម្ភៈ ។ នីហ្វៃ​ទី ២ ១–៥ ៖ « ពួកយើង​បាន​រស់​នៅ​តាម​របៀបនៃ​សុភមង្គល »


« ថ្ងៃ​ទី ៣–៩ ខែ​ កុម្ភៈ ។ នីហ្វៃ​ទី ២ ១–៥ ៖ ​‹ ពួកយើង​បាន​រស់​នៅ​តាម​របៀប​នៃ​សុភមង្គល › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​២០២០ )

« ថ្ងៃ​ទី ៣–៩ ខែ​ កុម្ភៈ ។ នីហ្វៃ​ទី ២ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អ័ដាម និង នាង​អេវ៉ា​កំពុង​ចាក​ចេញ​ពី​សួនច្បារ​អេដែន

អ័ដាម និង នាងអេវ៉ា ដោយ​ដាកឡាស ហ្វ្រាយើរ

ថ្ងៃ​ទី ៣–៩ ខែ ​កុម្ភៈ

នីហ្វៃ​ទី ២ ១–៥

« ពួកយើង​បាន​រស់​នៅ​តាម​របៀបនៃ​សុភមង្គល »

សូម​ចាប់ផ្ដើម​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​របស់​អ្នក​ដោយ​អាននីហ្វៃ​ទី ២ ១–៥ ហើយ​កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក ។ នៅក្នុង​ជំពូក​ទាំង​នេះ​មាន​នូវ​គោលការណ៍​យ៉ាង​ច្រើន​ដែល​អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ពិភាក្សា​តែ​ម្ដង​នៅ​ក្នុង​ថ្នាក់​ឡើយ ដូច្នេះ​សូម​ធ្វើ​តាម​ព្រះវិញ្ញាណ​នៅ​ក្នុង​ការ​រៀបចំ​ខ្លួន​របស់​អ្នក ហើយ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​យល់ដឹង​ដែល​សិស្ស​បាន​ចែកចាយ ដើម្បី​ជួយ​អ្នក​ឲ្យ​កំណត់​ថា តើ​គោលការណ៍​មួយ​ណា​ដែល​ត្រូវ​ផ្ដោត​លើ និង​របៀប​ដឹកនាំ​ការ​សន្ទនា​នោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វា​ទំនង​ជា​សិស្ស​របស់​អ្នក​បាន​គូស​ចំណាំ ឬ​បាន​ធ្វើ​ការ​កត់ចំណាំ​យ៉ាង​ហោ​ច​ណាស់​ខគម្ពីរ​មួយ​នៅ​ក្នុង​នីហ្វៃ​ទី ២ ១–៥ ។ ដើម្បី​ចាប់ផ្ដើម​ថ្នាក់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ខគម្ពីរ​ដែល​មាន​ន័យ​ចំពោះ​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​គោលការណ៍​​ខាង​គោលលទ្ធិ​មួយ​ដែល​ពួកគេ​រៀន​មក​ពី​ខគម្ពីរ​ដែល​បាន​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

នីហ្វៃ​ទី ២ ២:១១–៣០

យើង​មាន​សិទ្ធិ​សេរីភាព​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​​ឯង ។

  • ជាញឹក​ញាប់ មនុស្ស​ប្រើ​សិទ្ធិ​ជ្រើស​រើស​របស់​ខ្លួន​ដើម្បី​បង្ក​ឲ្យ​មាន​ការ​រង​ទុក្ខ​ដ៏​ច្រើន​ដល់​មនុស្ស​ដទៃ​ទៀត ។ ដូច្នេះ​ហេតុអ្វី​សិទ្ធិ​ជ្រើស​រើស​មាន​សារៈសំខាន់​ចំពោះ​ព្រះវរបិតា​សួគ៌ ? ប្រហែល​ជា​អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅ​លើ​ក្ដារ​ខៀន ហើយ​សិស្ស​អាច​ស្រាវ​ជ្រាវ​រក​ចម្លើយ​នៅ​ក្នុង នីហ្វៃ​ទី ២ ២:១១–៣០ ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារ​ខៀន ។ តើ​មារ​សត្រូវ​ព្យាយាមធ្វើ​ឲ្យ​សិទ្ធិ​ជ្រើស​រើស​របស់​យើង​ចុះ​ខ្សោយ​តាម​របៀប​ណា ? តើ​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​ « រើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច »​ តាម​របៀប​ណា ? ( នីហ្វៃ​ទី​ ២ ២:២៧ ) ។ សូម​ពិចារណា​ច្រៀង​រួម​គ្នា​នូវ​ទំនុក​តម្កើង​អំពី​សិទ្ធិ​ជ្រើស​រើស ដូចជា « ចូរ​ដឹង​ថាគ្រប់​គ្នា​មាន​សេរី » ( ទំនុកតម្កើង ល.រ. ១៤៩ ) ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​បន្ថែម​ការ​យល់ដឹង​បន្ថែម​ទៀត ដែល​ពួកគេ​ទទួល​បាន​មក​ពី​ទំនុក​តម្កើង​នេះ​ទៅ​ក្នុង​បញ្ជី​របស់​ពួកគេ ។

  • គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​​ម្នាក់ៗ និង​ក្រុមគ្រួសារ បង្ហាញ​នូវ​លក្ខខណ្ឌ​ដ៏​ចាំ​បាច់​ចំនួន​បួន​ដែល​ធ្វើ​ឲ្យ​សិទ្ធិ​ជ្រើស​រើស​អាច​កើត​មាន ។ នេះ​គឺជា​វិធី​មួយ​ដែល​អ្នក​អាច​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​បន្ថែម​ទៅ​លើ​អ្វី​ដែល​សិស្ស​អាច​នឹង​រៀន​នៅ​ឯ​គេហដ្ឋាន ៖ សូម​សរសេរ​លក្ខខណ្ឌ​ទាំង​បួន​នៅ​លើ​ក្ដារ​ខៀន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​មក​ពី នីហ្វៃ​ទី ២ ២ ដែល​បង្រៀន​អំពី​ហេតុផល​ដែល​លក្ខខណ្ឌ​ទាំង​នេះ​ចាំបាច់​ដើម្បី​ឈាន​ទៅ​ដល់​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង ។

នីហ្វៃ​ទី ២ ២:១៥–២៩

ការ​ធ្លាក់ និងដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផ្នែក​ដ៏ចាំបាច់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

  • មាន​គ្រិស្ត​សាសនិក​ជាច្រើន​ជឿ​ថា ការ​ធ្លាក់​គឺជា​មហន្តរាយ​មួយ និង​ថា​នាង​អេវ៉ា​បាន​ធ្វើ​កំហុស​មួយ​យ៉ាង​ធ្ងន់​ធ្ងរ ។ ខគម្ពីរ​នៅ​ក្នុងនីហ្វៃ​ទី ២ ២​​ទាំង​នេះ​​បញ្ជាក់​នូវ​សេចក្ដី​ពិត​អំពី​ការ​ធ្លាក់​របស់​អ័ដាម និង​នាង​អេវ៉ា ហើយ​វា​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​ប្រោស​លោះ​យើង​ពី​ការ​ធ្លាក់​នោះ ។ វិធី​មួយ​ដើម្បី​ពិភាក្សា​គំនិត​ទាំង​នេះ​គឺ​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ នីហ្វៃ​ទី ២ ២:១៥–២៥ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្ដី​ពិត​ដែល​ពួកគេ​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សួន​ច្បារ​អេដែន ។ តើ​ការ​យល់ដឹង​ផ្សេង​ទៀត​អ្វី​ទៅ ​ដែល​ពួកគេ​រក​ឃើញ​នៅ​ក្នុង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ដាល្លិន អេក អូក នៅ​ក្នុង​ « ធនធាន​បន្ថែម​ទាំងឡាយ » ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រោស​លោះ​យើង​ពី​ការ​ធ្លាក់​តាម​របៀប​ណា ? ( សូ​មមើល នីហ្វៃ​ទី ២ ២:៦–៨, ២៦–២៩ ) ។

  • បន្ទាប់​ពី​ធ្វើ​សកម្មភាព​មួយ​ដូច​មុន​រួចហើយ អ្នក​អាច​ដាក់​បង្ហាញ​សំណួរ​មួយ​ចំនួន​ដូចជា​សំណួរ​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការ​យល់​ដឹង​របស់​ពួកគេ ៖

    • តើ​ការ​បង្រៀន​របស់​លីហៃ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​កែតម្រូវ​ការ​យល់​ខុស​រួម​មួយ​ចំនួន​អំពី​ការ​ធ្លាក់​តាម​របៀប​ណា ?

    • តើ​ការ​ធ្លាក់​គឺជា​ពរជ័យ​មួយ​តាម​រ​បៀប​ណា ?

    • តើ​ការ​យល់ដឹង​ដ៏​ត្រឹមត្រូវ​អំពី​ការ​ធ្លាក់​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ប្រសើរ​​ថា យើ​ង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​តាម​របៀប​ណា ?

    • តើ​អ្វី​ទៅ​ជា​ហេតុផល​មួយ ​ដែល​អ្នកមាន​អំណរ​គុណ​ចំពោះ​ការ​ជ្រើសរើស​របស់​អ័ដាម និង​នាង​អេវ៉ា​នៅ​ក្នុង​សួន​ច្បារ​អេដែន​ ?

    • តើ​ការ​ជ្រើស​រើស​រ​បស់​អ្នក​មក​កាន់​ផែនដី​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ជ្រើស​រើស​របស់​អ័ដាម ​និង​នាង​អេវ៉ា​ដើម្បី​បរិភោគ​ផ្លែ​ឈើ​នៃ​ដើម​​ដឹងខុសត្រូវ​​តាម​របៀប​ណា ?

    • តើ​គោលបំណង​នៃ​ជីវិត​នេះ​គឺ​ជា​អ្វី ? ហេតុអ្វី​ការ​ធ្លាក់​ចាំបាច់​ចំពោះ​ការ​សម្រេច​​បាន​គោល​បំណង​នេះ ?

នីហ្វៃ​ទី ២ ៤:១៥–៣៥

យើង​អាច​ងាក​ទៅ​រក​ព្រះ​នៅ​ក្នុង​ភាព​ទន់​ខ្សោយ​របស់​យើង ។

  • ការ​សរសេរ​របស់​នីហ្វៃ​នៅ​ក្នុង នីហ្វៃទី ២ ៤:១៥–៣៥ អាច​នាំ​យក​សេចក្ដី​សង្ឃឹម និង​ការ​លួង​លោម​ចិត្ត​ដល់​យើង នៅ​ពេល​យើង​ទទួល​ការ​ថប់​បារម្ភ​ដោយ​សារ​ភាព​ស្មុគស្មាញ និង​ភាព​ទន់​ខ្សោយ​របស់​យើង ។ ប្រហែល​ជា​សិស្ស​អាច​មើល​ខគម្ពីរ​ទាំង​នេះ​ឡើង​វិញ​ជា​គូ ហើយ​ស្វែង​រក​សារ​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​លួង​លោម​ចិត្ត​មនុស្ស​ម្នាក់​ដែល​មាន​បន្ទុក​ដោយសារ​តែ​ការ​រងទុក្ខ​របស់​គាត់ ។ បន្ទាប់​មក គូ​នីមួយៗ​អាច​ចែកចាយ​សារ​ទាំង​នេះ​ជាមួយ​នឹង​សិស្ស​ផ្សេង​ទៀត ។ ប្រហែល​ជា​សិស្ស​ម្នាក់​នៅ​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​មួ​យ ដែល​គាត់​បាន​ស្វែង​រក​ការ​លួង​លោម​ចិត្ត​តាមរយៈ​ការ​ងាក​ទៅ​រក​ព្រះ ដូចដែល​នីហ្វៃ​បាន​ធ្វើ ។

  • វិធី​មួយ​ទៀត​ដើម្បី​ពិនិត្យ​មើល នីហ្វៃ​ទី ២ ៤ ឡើង​វិញ​អាច​ជា​ការ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ទុក​ជាមុន ឲ្យ​រៀបចំ​ខ្លួន​ចែកចាយ​ខគម្ពីរ និង​ឃ្លា​មក​ពី​ជំពូក​នេះ​ដែល​មាន​ន័យ​ចំពោះ​ពួកគេ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​ធ្វើ នៅ​ពេល​ពួកគេ​មាន​ការ​ថប់​បារម្ភ​ដោយសារ​តែ​ភាព​ទន់ខ្សោយ​របស់​ពួកគេ ។ ទំនុក​តម្កើង​មួយ​អំពី​ការ​លួង​លោម​ចិត្ត និង​សេចក្ដីសង្ឃឹម ដូចជា ​« ខ្ញុំ​រក​ក្តី​សុខ​ឯ​ណា ? » ( ទំនុក​តម្កើងល.រ. ៦៩ )​ ក៏​អាច​បន្ថែម​ដល់​​ការ​ពិភាក្សា​នេះ​ផង​ដែរ ។ ឧទាហរណ៍ សិស្ស​អា​ចចែកចាយ​របៀប​ដែល​ទំនុក​តម្កើង​នេះ​ផ្ដល់​ការ​គាំទ្រ​ដល់​គំរូ​របស់នីហ្វៃ​អំពី​ការ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់​នៅ​គ្រា​បាក់​ទឹក​ចិត្ត ។

នីហ្វៃ​ទី ២ ៥

សុភមង្គល​​កើត​មាន​ ពេល​យើង​​រស់​នៅ​តាម​ដំណឹងល្អ ។

  • ថ្វី​បើ​នីហ្វៃ និង​ប្រជាជន​របស់​លោក​បាន​ជួប​ឧបសគ្គ​ក្ដី ក៏​ពួកគេ​អាច​បង្កើត​សង្គម​មួយ​ដោយ​ផ្អែក​លើ​គោលការណ៍​​នានា ដែល​ដឹកនាំ​ទៅ​រក​សុភមង្គល ។ តើ​សិស្ស​បាន​រក​ឃើញ​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី នីហ្វៃ​ទី ២ ៥ ដែល​រួម​ចំណែក​ដល់​សុភមង្គល​ ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ដក​ពិសោធន៍ ? អ្នក​អាច​ផ្ដល់​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវ​ជ្រាវ នីហ្វៃទី ២ ៥ រក​មើល​គោលការណ៍​ដែល​ដឹកនាំ​ទៅ​រក​សុភមង្គល ហើយ​កត់​ត្រា​វា​ទុក ។ តើ​វិធី​ដែល​លោកិយ​នេះ​ស្វែង​រក​សុភមង្គល​ខុស​ពី​អ្វី​ដែល​យើង​រក​ឃើញ​នៅ​ក្នុង ​នីហ្វៃទី ២ ៥ យ៉ាង​ដូចម្ដេច ? តើ​សិស្ស​អាច​ដាក់​គោលដៅ​អ្វីខ្លះ​ដើម្បី​អនុវត្ត​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំង​នេះ ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ប្រាប់​សិស្ស​ថា នីហ្វៃ​ទី ២ ៦–១០មាន​ការ​បង្រៀន​មួយ​ដ៏​ល្អ​បំផុត​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​គ្រប់​បទគម្ពីរ ។ អ្នក​ក៏​អាច​ចែកចាយ​ខគម្ពីរ​មួយ​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ជំពូក​ទាំង​នេះ ដែល​វា​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រំភើប​ចង់​អាន​វា​ផងដែរ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​ធ្លាក់​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​រ​បស់​ព្រះ ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖

« នៅពេល​អ័ដាម និង​នាង​អេវ៉ា​បាន​ទទួល​បទបញ្ញត្តិ​ទីមួយ ពួកគេគឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ​ដែល​កំពុង​ផ្លាស់​ប្ដូរ លែង​ជា​ពិភព​វិញ្ញាណ​ទៀត​ហើយ ប៉ុន្តែ​មាន​រូបកាយ​ដែល​ពុំ​ទាន់​ទទួល​រង​នូវ​សេចក្ដី​ស្លាប់​ ហើយ​ពុំ​អាច​មាន​លទ្ធភាព​ធ្វើ​ការ​បង្ក​បង្កើត​បាន​ឡើយ ។ ពួកគេ​ពុំ​អាច​បំពេញ​បទបញ្ញត្តិ​ទី​មួយ​របស់​ព្រះ​​ដោយ​​គ្មាន​ការ​រំលងនូវ​របាំង​ការពារ​រវាង​ភាព​ក្សេមក្សាន្ត​នៃ​សួន​ច្បារ​អេដែន និង​ការ​សាកល្បង​ដ៏​គួរ​ឲ្យ​ខ្លាច ព្រមទាំង​ឱកាស​ដ៏​អស្ចារ្យ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​បាន​ឡើយ ។ …

« …ព្យាការី​លីហៃ​បាន​ពន្យល់​ថា ‹ បើ​សិន​ជា​លោក​អ័ដាម​ពុំ​បាន​រំលង​ច្បាប់​ទេ លោក​ក៏​ពុំ​បាន​ធ្លាក់​ខ្លួន​ដែរ › ( នីហ្វៃ​ទី ២ ២:២២ ) ប៉ុន្តែ​នឹង​បន្ត​នៅ​ក្នុង​ស្ថានភាព​ដែល​លោក​ត្រូវ​បាន​បង្កើត​មក ។

« …​លីហៃ​បានធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ ​ការ​ធ្លាក់ត្រូវ​បាន​រៀបចំ​ឡើង ដោយសារ ​‹ ​អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់​ › ( នីហ្វៃ​ទី ២ ២:២៤ ) ។

« នាងអេវ៉ា​គឺជា​មនុស្ស​ដំបូង​ដែល​បាន​រំលងលើ​ការ​កំណត់​នៅ​ក្នុង​សួន​អេដែន ដើម្បី​​ចាប់​ផ្ដើម​លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់ ។ ទង្វើ​របស់​នាង ទោះ​វា​ជា​អ្វី​ក៏​ដោយ គឺពិត​ជា​ការ​រំលង​មួយ​ ប៉ុន្តែ​វា​ជា​កត្តា​ចាំបាច់​រុងរឿង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ ដើម្បី​បើក​ទ្វារ​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ អ័ដាម​បាន​បង្ហាញ​ប្រាជ្ញា​របស់​លោក​ដោយការ​ធ្វើ​រឿង​ដូចគ្នា​នេះ ។ ហេតុដូច្នេះ​ហើយ នាងអេវ៉ា និង ‹ ​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក › ( នីហ្វៃ​ទី ​២ ២:២៥ ) ។

« ពួកគ្រិស្តសាសនិក​មួយ​ចំនួន​ថ្កោល​ទោស​ដល់​អេវ៉ា​ ចំពោះ​​ទង្វើ​របស់​នាង ដោយ​សន្មត​​ថា នាង​ និង​ពួក​កូន​ស្រី​របស់​នាងមាន​គុណវិបត្តិ​ដោយសារ​តែ​ទង្វើ​នេះ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពុំ​គិត​ដូច្នោះ​ឡើយ ! ដោយ​បាន​ប្រាប់​តាមរយៈ​វិវរណៈ យើង​សាទរ​ដល់​ទង្វើ​របស់​នាង​អេវ៉ា ហើយ​គោរពដល់​ប្រាជ្ញា​ និង​ភាពក្លា​ហាន​របស់​នាង​នៅ​ក្នុង​រឿង​ដ៏​អស្ចារ្យ​ដែល​ហៅ​ថា ការ​ធ្លាក់ ។ …

« វិវរណៈ​សម័យ​ទំនើប​បង្ហាញ​ថា ឪពុក​ម្ដាយ​ទី​មួយ​របស់​យើងបាន​យល់​ដឹង​អំពី​ភាព​ចាំបាច់​នៃ​ការ​ធ្លាក់​នោះ ។ អ័ដាម​បាន​ប្រកាស​ថា ‹ សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដ្បិត​ព្រោះ​តែ​ការ​រំលង​របស់​ខ្ញុំ នោះ​ភ្នែក​ខ្ញុំ​បាន​ភ្លឺ​ឡើង ហើយ​នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​នឹង​មាន​សេចក្ដី​អំណរ ហើយ​នៅ​ក្នុង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​ឃើញ​ព្រះ​ទៀត › ​( ម៉ូសេ ៥:១០ ) »​( « The Great Plan of Happiness »​Ensignខែ​ វិច្ឆិកា ឆ្នាំ ​១៩៩៣ ទំព័រ ៧២–៧៣ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ឈោង​ទៅជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ពុំ​បាន​ចូលរួម ។ ការ​បង្រៀន​គឺ​លើស​ពី​ការ​ដឹកនាំ​ការ​ពិភាក្សា​មួយ​នៅ​ថ្ងៃ​អាទិត្យ​ទៅ​ទៀត វា​ទាក់​ទង​នឹង​ការងារ​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត​ជាមួយ​នឹង​ដំណឹង​ល្អ ។ ប្រហែល​ជា​អ្នក​អាច​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពុំ​បាន​ចូល​រួម ហើយ​ធ្វើ​ការ​អញ្ជើញ​ជាក់​លាក់​មួយ​ដល់​គាត់​ឲ្យ​​ចូល​រួម​នៅ​ក្នុង​មេរៀន​លើក​ក្រោយ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះទំព័រ ៨–៩ ) ។