គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០-២២ ៖ « ការកើន​ឡើង​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ »


« ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០-២២ ៖ ‹ ការកើន​ឡើង​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០-២២ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ផ្ទះ​របស់​ពេត្រុស វិតមើរ

ផ្ទះ​របស់​ពេត្រុស វិតមើរ ដោយ អេអាយ រ៉ោន

ថ្ងៃទី ១–៧ ខែ មីនា

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០-២២

« ការកើន​ឡើង​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ »

សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០-២២ ។ ចំណាប់​អារម្មណ៍​ទាំង​នេះមួយ​ចំនួន​អាច​ដឹកនាំ​ទៅ​រក​គំនិត​ដែល​នឹង​ជួយ​អ្នក​ នៅពេល​អ្នក​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

អំឡុង​ពេល​នៃ​​ការ​សិក្សា​នៅ​ឯ​គេហដ្ឋាន​រ​បស់​ពួកគេ សិស្ស​អាចទទួល​បាន​ការ​យល់ដឹង​អំពី​ពរជ័យ​នៃ​ការ​មាន​សាសនាចក្រ​ពិត​នៅ​លើ​ផែនដី ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​វគ្គ​បទគម្ពីរ​មួយ​មក​ពី​កណ្ឌ​ទាំង​នេះ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ហេតុផល​ដែល​ពួកគេមាន​អំណរ​គុណ​ចំពោះ​សាសនាចក្រ​ដែល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០-២១

សាសនាចក្រ​នៃ​​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារឡើងវិញ ។

  • សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​សិក្សាពី​ភាព​ស្រដៀង​គ្នា​រវាង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​សាសនាចក្រ​ដែល​ព្រះគ្រីស្ទ​បាន​ស្ថាបនា​កាល​ពី​បុរាណ ។ អ្នក​អាច​គូរ​តារាង​មួយ​នៅ​លើ​ក្ដារ​ខៀន​ដោយ​មាន​ជួរ​ឈរ​បួន ដោយ​មាន​ដាក់​ចំណង​ជើង​ថា គោលលទ្ធិ, ពិធី​បរិសុទ្ធ, សិទ្ធិ​អំណាច​បព្វជិតភាព និងពួកព្យាការី ។ អ្នក​អាច​ផ្ដល់​សេចក្ដី​យោង​ដូច​តទៅ​នេះ​អំពី​សាសនាចក្រ​របស់​ព្រះគ្រីស្ទ កាល​ពី​បុរាណ ៖ ម៉ាថាយ ១៦:១៥-១៩, យ៉ូហាន ៧:១៦-១៧, អេភេសូរ ២:១៩-២២, នីហ្វៃទី ៣ ១១:២៣-២៦, មរ៉ូណៃ ៤-៥ ។ សិស្ស​អាច​ស្គាល់​អ្វី​ដែល​បទគម្ពីរ​នីមួយៗ​បង្រៀន​អំពី​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ហើយ​សរសេរ​សេចក្ដី​យោង​ទាំង​នោះ​នៅ​ក្នុង​ជួរ​ឈរ​សមរម្យ​នៅ​លើ​ក្ដារ​ខៀន ។ ( សេចក្ដី​យោង​មួយ​ចំនួន​អាច​អនុវត្ត​ចំពោះ​ជួរ​ឈរ​លើស​ពី​មួយ ) ។ ពួកគេ​អាច​ធ្វើ​ដូចគ្នា​សម្រាប់​សេចក្ដី​យោង​ដូច​តទៅ​នេះ​អំពី​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​រ​បស់​ព្រះយេស៊ូវគ្រីស្ទ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧-២៥, ៦០, ៧២-៧៩, ២១:១-២ ។ តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ការ​ស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ចេញ​ពី​ការ​ប្រៀប​ធៀប​នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៧៥-៧៩, ២២

ពិធីបរិសុទ្ធដ៏ពិសិដ្ឋ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ទុក​ពេល​ឲ្យ​សិស្ស​សិក្សា​នូវ​គុណសម្បត្តិ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក​ដែល​បាន​រៀប​រាប់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ​២០:៣៧ ហើយ​សុំ​ឲ្យ​ពួកគេ​ពិចារណា​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​គុណ​សម្បត្តិ​ទាំង​នេះ​ជួយ​យើង​រៀបចំ​ខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​តាម​របៀបណា ? តើការយក​ព្រះនាម​របស់ព្រះគ្រីស្ទ​​មក​ដាក់​លើ​ខ្លួន​យើង​មាន​ន័យ​ដូចម្ដេច ? ( សូមមើល ម៉ាថាយ ៥:៥-១២ ) ។ តើ​អ្វី​ទៅ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ថែរក្សា​ការ « ​ប្ដេជ្ញា​ថា​នឹង​បម្រើ​[ព្រះយេស៊ូវ​គ្រីស្ទ]​ដល់​ចុង​បំផុត » ?

  • តើ កណ្ឌ​ទី ២២ បង្រៀន​អ្វីខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក ? សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​បាន​ជ្រមុជទឹក​ចូល​ក្នុង​ព្រះវិហារ​មួយ​ផ្សេង​ទៀត ។ ពួកគេ​អាច​អានកណ្ឌ​នេះដើម្បី​ស្វែង​រក​ការ​ប្រឹក្សា​ដើម្បី​ជួយ​មិត្ត​របស់​ពួកគេ​ឲ្យ​យល់​ពី​ហេតុផល​ដែល​ពិធី​បុណ្យ​ជ្រមុជទឹក​ចូល​ទៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​គឺជា​រឿង​ដ៏​ចាំបាច់ ។ សិស្ស​អាច​សម្ដែង​ដំណើរ​រឿង​រួម​គ្នា ឬ​ជា​គូ ។

  • សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៥-៧៩ រួម​គ្នា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ តើ​ពាក្យ ឬ​ឃ្លា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ចំណាប់​អារម្មណ៍ នៅពេល​យើង​អាន​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​តាម​របៀប​នេះ ? តើ​ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ?

    ឌីកុន​កំពុង​ចែក​សាក្រាម៉ង់

    ពិធី​សាក្រាម៉ង់​គឺជា​ពិធី​បរិសុទ្ធពិសិដ្ឋ​មួយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៦០

ការ​​បម្រើ​បព្វជិតភាព​ផ្ដល់​ពរជ័យ​ដល់​សមាជិក​សាសនាចក្រ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ។

  • ការ​រៀបរាប់​អំពី​កាតព្វកិច្ច​បព្វជិតភាព​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨-៦០ អាច​ជួយ​សិស្ស​រ​បស់​អ្នក​ឲ្យ​ពង្រីក​ការ​យល់ដឹង​របស់​ពួកគេ​អំពី​ការ​បម្រើ​បព្វជិតភាព ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា មិត្ត ឬ​សមាជិក​គ្រួសារ​ម្នាក់​ដែល​ទើប​ជ្រមុជទឹកគឺ​ជិត​ត្រូវ​បាន​តែងតាំង​តំណែង​មួយ​ក្នុង​បព្វជិតភាព ។ តើ​ពួកគេ​នឹង​ប្រើ​ខគម្ពីរ​ទាំង​នេះ​ដើម្បី​ជួយ​គាត់​ឲ្យ​យល់​កាតព្វកិច្ច​របស់​គាត់​តាម​របៀបណា ? តើ​ពួកគេ​នឹង​ចែកចាយ​គំរូ​អ្វីខ្លះ​ដើម្បី​ជួយ​គាត់​យល់​ពី​របៀប​បំពេញ​កាតព្វកិច្ច​ទាំងនោះ​អាច​ជួយ​គាត់​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ? ប្រហែល​ជា​ពួកគេ​អាច​សម្ដែង​ការ​សន្ទនា​នេះ ។

    លើស​ពី​នេះ​ទៀត តើ​ពួកគេ​អាច​ប្រើ​ខគម្ពីរ​ទាំង​នេះ​ដើម្បី​ជួយ​បងស្រី​ដែល​ទើប​ជ្រមុជ​ទឹក​ហើយ ​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែលគាត់អាច​ចូល​រួមនៅ​ក្នុង​កិច្ចការ​ដែល​បាន​រៀបរាប់​នៅ​ទីនេះ​ដោយ​របៀប​ណា ? ( សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៤–៧

យើង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ នៅពេល​យើង​ទទួល​បន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

  • គោលលទ្ធិ និង សេចក្តី​សញ្ញា ២១ មាន​សេចក្ដី​ថ្លែងការណ៍​ដ៏​មាន​អនុភាព​អំពី​ការ​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា ហើយ​ពិភាក្សា​ពី​សេចក្ដី​ថ្លែង​ការណ៍​ទាំង​នេះ សុំ​ឲ្យ​ពួកគេ​ស្រាវ​ជ្រាវ ខទី ៤-៧ រក​ឃ្លា​មួយ​ដែល​ពួកគេ​ចង់​យល់ដឹង​កាន់​តែ​ប្រសើរ ហើយ​សរសេរ​ឃ្លា​នោះ​នៅ​លើ​ក្ដារ​ខៀន ។ សូម​ជ្រើស​រើស​ឃ្លា​មួយ​ចំនួន ហើយ​ពិភាក្សា​ជាមួយ​សិស្ស​អំពី​អត្ថន័យ​របស់​វា ។ តើ​ឃ្លា​ទាំង​នេះ​​បង្រៀនយើង​អ្វីខ្លះ​អំពីការ​ធ្វើ​តាម​ព្យាការី​របស់​​ព្រះអម្ចាស់ ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​គ្រប់​គ្នា​ធ្វើ​ការ​ជាមួយ​នឹង​អំណាច​បព្វជិតភាព ។

« បុរស​ត្រូវបាន​តែងតាំង​ឲ្យ​កាន់​តំណែង​ក្នុង​បព្វជិតភាព ហើយ​ទាំង​បុរស​ទាំង​ស្ត្រី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដក​ពិសោធន៍​នូវ​​អំណាច និង ពរជ័យ​នៃ​បព្វជិតភាព​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ ។ …

« … [ស្ត្រី]បង្រៀន ហើយ​អធិស្ឋាន​នៅ​ក្នុង​ក្រុម​ជំនុំ បំពេញ​តួនាទី​ជាច្រើន​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​បម្រើ ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​បព្វជិតភាព​នៅ​កម្រិត​មូលដ្ឋាន និង​កម្រិត​ទូទៅ ហើយ​បម្រើ​បេសកកម្ម​ជាផ្លូវការ​នៅ​ជុំវិញ​ពិភពលោក ។ នៅ​ក្នុង​វិធី​ទាំង​នេះ និង​វិធី​ផ្សេង​ទៀត ស្ត្រី​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព ទោះ​ជា​ពួកគេ​ពុំ​ត្រូវ​បាន​តែង​តាំង​ដល់​តំណែង​មួយ​ក្នុង​បព្វជិតភាព​ក្ដី ។…

« … នៅ​ក្នុងការ​ហៅខាង​សាសនា ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ ទំនាក់ទំនង​គ្រួសារ និង​ការងារ​បម្រើ​ដោយ​ស្ងប់ស្ងាត់​ជា​បុគ្គល ស្ត្រី​ និង​បុរស​ពួក​បរិសុទ្ធថ្ងៃ​ចុង​ក្រោយឆ្ពោះ​ទៅមុខ​ជាមួយ​នឹង​អំណាច និង​សិទ្ធិ​អំណាច​បព្វជិតភាព ។ ឯករាជ្យ​ភាព​នេះ​របស់​បុរស និង​ស្ត្រី​នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​របស់​ព្រះ​តាមរយៈ​ព្រះចេស្ដា​របស់​ទ្រង់​គឺ​ជា​ស្នូល​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ( Gospel Topics « Joseph Smith’s Teachings about Priesthood, Temple, Women » topics.ChurchofJesusChrist.org ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

យើងរៀន​ជាមួយគ្នា ។ ក្នុងនាម​ជា​គ្រូបង្រៀន ​អ្នក​កំពុងរៀន​ជាមួយ​សិស្ស​របស់​អ្នក ។ សូម​បង្ហាញ​ពីឆន្ទៈ​របស់​អ្នក​ក្នុង​ការចង់​រៀន​សូត្រ​ពី​ពួកគេ​តាមរយៈ​ការ​ស្ដាប់​គំនិត​យោបល់​រ​បស់​ពួកគេ ។