ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៩ ខែ មេសា-ថ្ងៃទី ៥ ខែ ឧសភា យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ›


« ថ្ងៃទី ២៩ ខែ មេសា-ថ្ងៃទី ៥ ខែ ឧសភា យ៉ូហាន ៧-១០ ៖ ‹ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៩ ខែ មេសា-ថ្ងៃទី ៥ ខែ ឧសភា យ៉ូហាន ៧-១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

ព្រះគ្រីស្ទ និង​ស្ត្រី​ដែល​បាន​ចោទ​ប្រកាន់ថា បាន​ប្រព្រឹត្ត​សាហាយ​ស្មន់

អ្នក​ណា​ដែល​គ្មាន​បាប​សោះ ដោយ លីស លេម៉ុន ស្វិនដល

ថ្ងៃទី ២៩ ខែ មេសា-ថ្ងៃទី ៥ ខែ ឧសភា

យ៉ូហាន ៧-១០

« ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ »

អ្នក និង​សិស្ស​របស់​អ្នក​នឹង​ទទួល​បាន​ការ​យល់ដឹង​ខណៈ​ពេល​អាន យ៉ូហាន ៧-១០ ក្នុង​សប្ដាហ៍​នេះ ។ សូម​ចងចាំ​ថា គំនិត​យោបល់​ទាំងឡាយ​នៅក្នុង​គម្រោង​នេះ គួរតែ​បំពេញ​បន្ថែម ជាជាង​ជំនួស​ឲ្យ​ការ​បំផុសគំនិត​ដែល​អ្នក​ទទួល​បាន តាមរយៈ​ការ​សិក្សា​បទគម្ពីរ ។

កត់ត្រា​ចំណាប់​អារម្មណ៍

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​មាន​ការ​ចែកចាយ

សូម​រំឭក​ដល់​សិស្ស​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ផ្ដោត​ទៅលើ​ការ​រៀន​ដំណឹងល្អ ។ តើ​មាន​វគ្គ​បទគម្ពីរ​អ្វីខ្លះ​មកពី យ៉ូហាន ៧-១០ ដែល​សិស្ស​បាន​ពិភាក្សា​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ​អំឡុង​សប្ដាហ៍​នោះ ? តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​ប្រយោជន៍បំផុត​ដល់​ពួកគេ ?

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

យ៉ូហាន ៧-១០

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

  • នៅក្នុង យ៉ូហាន ៧-១០ ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ការ​ប្រកាស​ជាច្រើន ដែល​អាច​ជួយ​សិស្ស​ឲ្យយល់​បាន​កាន់​តែ​ល្អ​អំពី​បេសកកម្ម​របស់​ទ្រង់ ហើយ​ខិត​ទៅកាន់​តែ​ជិត​នឹង​ទ្រង់ ។ សូម​ពិចារណា​ធ្វើ​ការ​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម ហើយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បង្រៀន​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអង្គសង្គ្រោះ ។ តើ​ព្រះគ្រីស្ទ​បំពេញ​តួនាទី​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

ព្រះយេស៊ូវគ្រីស្ទ

ពន្លឺ​នៃ​លោកិយ ដោយ ហូវ៉ឺដ លីយ៉ន

យ៉ូហាន ៧:១៤-១៧

នៅ​ពេល​យើង​រស់នៅ​តាមការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​បាន​ដឹង​ថា​ការ​បង្រៀន​ទាំងនេះ​ពិត ។

  • សិស្ស​អាច​នឹង​យល់​បាន​កាន់​តែ​ល្អ​ប្រសើរ​អំពី​របៀប​រស់នៅ​តាម​បទបញ្ញត្តិ​មួយ ជួយ​ស្ថាបនា​ទីបន្ទាល់​មួយ​យ៉ាង​ដូចម្ដេច បើ​ពួកគេ​ប្រៀបធៀប​លំនាំ​នេះ​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​រៀនសូត្រ​ជំនាញ​មួយ​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្គាល់​របៀប​បោះ​វត្ថុ​ឡើង​ទៅលើ​ហើយ​ចាប់ ឬ​លេង​ឧបករណ៍​តន្ត្រី​ដើម្បី​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​អភិវឌ្ឍ​ជំនាញ​ទាំង​នេះ ។ តើ​ការ​ហាត់​រៀន​ដោយ​ផ្ទាល់​ខ្លួន​ពួកគេ បង្រៀន​ពួកគេ​លើសពី​ការ​គ្រាន់​តែ​មើល​នរណា​ម្នាក់​ប្រើ​ជំនាញ​នោះ​យ៉ាង​ដូចម្ដេច ? សូម​ពិភាក្សាក្នុង​ថ្នាក់​អំពី​ការ​ខិតខំ​រួម​ផ្សំ​នឹង​ការ​រៀន​ជំនាញ​មួយ គឺ​ប្រៀបបាន​ទៅ​នឹង​លំនាំ​ខាង​វិញ្ញាណ​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​ពិពណ៌នា​នៅក្នុង យ៉ូហាន ៧:១៤-១៧។ តើ​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​សិស្ស​អាច​ចែកចាយ​អំពី​ការ​ធ្វើ​តាម​លំនាំ​នេះ​ដើម្បីទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នោះ ?

  • តើ​អ្នក​អាច​បង្ហាញ​អំពីសេចក្ដី​ពិត​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ក្នុង យ៉ូហាន ៧:១៤-១៧ យ៉ាង​ដូចម្ដេច ? យោបល់​មួយ​គឺ​ថា សុំ​ឲ្យ​សិស្ស​របស់​អ្នក​ចែកចាយ​អំពី​បទពិសោធន៍​នានា​ដែល​ពួកគេ​ទទួល​បាន​ទីបន្ទាល់មួយ​អំពី​សេចក្ដីពិត​ដំណឹងល្អ តាមរយៈ​ការ​រស់នៅ​តាម​ដំណឹងល្អ​នោះ ។ ដំណើរ​រឿង​ដែល​បាន​រៀបរាប់​ដោយស៊ីស្ទើរ បូនី អិល. អូស្ការ​សុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​ជា​ឧទាហរណ៍​មួយ​ល្អ​ផងដែរ ។ សូម​ផ្តល់ពេល​ដល់​សិស្ស​ឲ្យគិត​អំពី​គោលការណ៍​ដំណឹងល្អ​មួយ ដែល​ពួគគេ​ចង់​ទទួល​បាន​ទីបន្ទាល់​កាន់តែ​រឹងមាំ​អំពីវា បន្ទាប់​មក​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់​ដើម្បី​រស់នៅ​តាម​គោលការណ៍​នោះ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។

យ៉ូហាន ៨:១៨-១៩; ២៦-២៩

នៅ​ពេល​យើង​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងនឹង​ស្គាល់​ព្រះវរបិតា ។

  • អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​សង្កេត​ឃើញ​ថា ៖ « មនុស្ស​មួយ​ចំនួន​នៅក្នុង​ពិភព​លោក​បច្ចុប្បន្ន​នេះ រងទុក្ខ​មកពី​ការ​យល់ខុស​អំពី [ ព្រះ​ជា​ព្រះវរបិតា ] ។… មនុស្ស​សម័យ​ទំនើប​ជា​ច្រើន​និយាយ​ថា ពួកគេ​អាច​មានអារម្មណ៍​សុខស្រួល​នៅ​ក្នុង​ព្រះ​ពាហុ​របស់​ព្រះយេស៊ូវ ប៉ុន្តែ​ពួកគេ​មិនងាយ​សញ្ជឹង​គិត​អំពីការ​រក​ព្រះ​ដោយ​មុតមាំ​នោះ​ទេ » ( « The Grandeur of God,» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧១ ) ។ តើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង យ៉ូហាន ៨:១៨-១៩; ២៦-២៩ បង្រៀន​អ្វីខ្លះ​អំពី​ទំនាក់ទំនង​ទ្រង់ និង​ព្រះបិតា​របស់​ទ្រង់ ? បន្ទាប់​ពី​ការ​អាន និង​ការ​ពិភាក្សា​អំពី​ខ​គម្ពីរ​ទាំងនេះ នោះ​សិស្ស​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​រឿង​មួយចំនួន​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ បាន​មានបន្ទូល ឬ​បាន​បង្រៀន ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពីព្រះ​ជា​ព្រះវរបិតា​ចេញ​មកពី​រឿង​ទាំងនេះ ?

យ៉ូហាន ៨:១-១១

សេចក្តីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ​មាន​សម្រាប់​មនុស្ស​គ្រប់​រូបដែល​ប្រែចិត្ត ។

  • ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​មាន​ទោស ដោយ​សារ​តែ​អំពើបាប​របស់​ពួកគេ នោះ​រឿង​អំពី​ព្រះអង្គសង្គ្រោះ​ប្រទាន​សេចក្ដីមេត្តាករុណា និង​ការ​ប្រែចិត្ត​ដល់​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើសហាយស្មន់ អាច​ជា​ប្រភព​នៃ​ការ​លើក​ទឹកចិត្ត​មួយ ។ ឬ​បើ​សិស្ស​មានអារម្មណ៍​ត្រូវ​បាន​ល្បួង​ឲ្យ​ថ្កោលទោស​អ្នកដទៃ​ដោយសារ​តែ​អំពើបាប​របស់​ពួកគេ នោះ​រឿង​នេះ​អាច​ធ្វើ​ជា​ការ​ព្រមាន ។ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន យ៉ូហាន ៨:១-១១ រួច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដូច​ខាង​ក្រោយ ៖ តើ​រឿង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ? តើ​ការ​ទទួល​បាន​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ពេល​យើង​មានបាប អាច​ជួយ​យើង​នៅ​ពេល​យើង​មានអារម្មណ៍​ត្រូវ​បានល្បួង​ឲ្យ​វិនិច្ឆ័យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? ( សូម​មើល អាលម៉ា ២៩:៩–១០) ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « Go and Sin No More » ផងដែរ (LDS.org) ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​នូវ​បទពិសោធន៍ផ្ទាល់​ខ្លួន​នៅក្នុង យ៉ូហាន ៨:១-១១ សូម​ពិចារណា​ធ្វើ​ការ​បំបែក​ថ្នាក់​ជា​បី​ក្រុម—មួយ​ក្រុម​ផ្ដោត​ទៅលើ​ពាក្យសម្ដី និង​ទង្វើ​របស់​ពួក​ផារិស៊ី ឯមួយ​ក្រុម​ទៀតផ្ដោត​ទៅលើ​ព្រះបន្ទូល និង​ទង្វើ​របស់​ព្រះអង្គសង្គ្រោះ ហើយ​មួយ​ក្រុម​ទៀត​នោះ ផ្ដោត​ទៅលើ​ពាក្យសម្ដី និង​ទង្វើ​របស់​ស្ត្រី​នោះ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ធ្វើ​បញ្ជី​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ដែល​ពួកគេ​បាន​រៀន​មក​ពី ការ​អាន​ចំណែក​នីមួយៗ​នៃ​ដំណើរ​រឿង​នោះ ។

  • ពេល​ខ្លះ យើង​ពុំបាន​ដឹង​ខ្លួន​ថា​យើង​វិនិច្ឆ័យ​អ្នកដទៃទេ ។ នេះ​គឺ​ជា​សកម្មភាព​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យយកឈ្នះ​លើ​ទំនោរ​នេះ ៖ ចូរ​សុំ​ឲ្យ​សិស្ស​ទាំងអស់​ជួយ​អ្នក​បង្កើត​បញ្ជី​អំពី​របៀប​ដែល​យើង​វិនិច្ឆ័យ​អ្នកដទៃ ( ទៅលើអាការៈខាងក្រៅ​របស់ពួកគេ ឥរិយាបថ​របស់ពួកគេ ជីវប្រវត្តិ​របស់​ពួកគេ ជាដើម ) ។ សូម​ឲ្យ​ក្រដាស​ទៅ​សិស្ស ដែល​កាត់​ជា​រាង​នៃ​ដុំ​ថ្ម​មួយ​ដុំ ហើយ​សុំ​ឲ្យ​ពួកគេ​ជ្រើសរើស​របៀប​នៃ​ការ​វិនិច្ឆ័យ​អ្នកដទៃ ដែល​ពួកគេ​មានអារម្មណ៍​ថា​ខុសឆ្គង ហើយ​សរសេរ​វា​នៅ​លើ​ក្រដាស​រូប​ដុំ​ថ្ម​នោះ ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញ​មកពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ពួក​ផារិស៊ី​នៅ​ក្នុង យ៉ូហាន ៨:១-១១? សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើខ្នង​ក្រដាស​ដុំ​ថ្ម​របស់ពួកគេ​នូវ​អ្វី​មួយ​ដែល​នឹង​រំឭក​ពួកគេ​កុំ​ឲ្យ​វិនិច្ឆ័យ ( ប្រហែលជា​ឃ្លា​មួយ​មក​ពី យ៉ូហាន ៨ ) ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ចូរ​សុំ​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ ពេល​ពួកគេ​បាត់​បង់​អ្វី​មួយ​ដែលមាន​តម្លៃ​ចំពោះ​ពួកគេ ។ នៅ​ក្នុង​បទគម្ពីរ​សម្រាប់​មេរៀន​សប្ដាហ៍​ក្រោយ ពួកគេ​នឹង​រៀន​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​អ្នកទាំងឡាយ​ដែល​បាន​វង្វេង ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យ៉ូហាន ៧-១០

ការ​រស់នៅ​តាម​គោលការណ៍​មួយ ជួយ​យើង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពីគោលការណ៍​នោះ ។

ស៊ិស្ទើរ បូនី អិល អូស្ការ​សុន បាន​មាន​ប្រសាសន៍​ថា ៖

« ព្រះយេស៊ូវ​បាន​បង្រៀន​ថា « បើ​អ្នក​ណា​ចង់ធ្វើ​តាម​ព្រះហឫទ័យទ្រង់ នោះ​នឹង​បាន​ដឹង​សេចក្ដីបង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាងខ្លួន​ខ្ញុំ » [យ៉ូហាន ៧:១៧] ។ ពេល​ខ្លះ​យើង​ព្យាយាម​ធ្វើ​វា​បញ្ច្រាស​វិញ ។ ឧទាហរណ៍ យើង​អាច​នឹង​ទទួល​យក​ដំណោះស្រាយ​នេះ ៖ ខ្ញុំ​នឹង​សប្បាយ​ដើម្បី​រស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ប៉ុន្តែ​ដំបូង​ខ្ញុំ​ចាំបាច់​ត្រូវ​ដឹង​ថា​វា​ពិត​សិន ។ យើង​ប្រហែល​ជា​នឹង​អធិស្ឋាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​សង្ឃឹម​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​យើង​ឲ្យ​មាន​ទីបន្ទាល់​នោះ មុន​ពេល​យើង​បាន​សរសេរ​នៅ​លើ​ក្រដាស​ដង្វាយ ។ វា​ពុំ​គ្រាន់តែកើត​ឡើង​តាម​វិធី​នោះ​ទេ ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​អនុវត្ត​សេចក្ដី​ជំនឿ ។ យើង​ត្រូវ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ពេញ​លេញ និង​ដោយ​ស្មោះ​ឲ្យ​ខ្ជាប់ខ្ជួន ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ …

« ខ្ញុំ​ចង់​ចែក​គំរូ​មួយ​អំពី របៀប​ដែល​ការ​រស់នៅ​តាម​គោលការណ៍​ជួយ​យើង​ឲ្យ​បាន​ផ្លាស់​ប្រែចិត្ត​ជឿ​ចំពោះ​គោលការណ៍​នោះ ។… ឪពុក​ម្ដាយ និង​គ្រូ​នៅ​ឯ​ព្រះវិហារ​របស់​ខ្ញុំ បាន​ស្ងើច​សរសើរ​ចំពោះ​ខ្ញុំ​អំពី​គុណ​តម្លៃ​ដែល​ខ្ញុំ​គោរព​ដល់​រូបកាយ​ខ្ញុំ ហើយ​រក្សា​គំនិត​ជ្រះស្អាត ហើយ​លើស​ពី​នោះ ខ្ញុំ​រៀន​ទុកចិត្ត​ទៅ​លើ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចៀសវាង​ពី​ស្ថានភាព​ដែល​ខ្ញុំ​បានដឹង​ថា នឹង​មាន​គ្រឿង​ស្រវឹង ហើយ​នៅ​ឲ្យឆ្ងាយ​ពី​ថ្នាំ​ជក់ និង​គ្រឿង​ញៀន ។ ជា​ញឹកញាប់ វា​មានន័យ​ថា ខ្ញុំ​ពុំ​ចូលរួម​ក្នុង​ការជប់​លៀង​នោះ ហើយ​ខ្ញុំ​កម្រ​ទៅ​ដើរ​លេង​ជាគូរ​ណាស់ ។ ការ​ប្រើ​គ្រឿង​ញៀន បាន​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង ហើយ​គ្រោះ​ថ្នាក់​ពុំ​បាន​ឃើញ​ច្បាស់​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ទេ ។ ក្រោយមក​មិត្ត​ខ្ញុំ​ជាច្រើន បាន​រងទុក្ខ​នឹង​ការ​បំផ្លាញ​ជា​អចិន្ត្រៃយ​មក​ពី​គ្រឿង​ញៀន ឬ​ជាប់​អន្ទាក់​ក្នុងការ​ញៀន​ធ្ងន់ធ្ងរ ។ ខ្ញុំ​អរគុណ​ដែល​ទទួល​ការ​បង្រៀន​ឲ្យ​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ក្នុង​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​ទីបន្ទាល់​រឹងមាំ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​នេះ នៅ​ពេល​ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​រស់នៅ​តាម​វា ។ អារម្មណ៍​ល្អ​ដែល​កើត​មាន​ពី​ការ​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​ពិត គឺ​ជា​វិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បញ្ជាក់​ថា គោលការណ៍​ពិត » (« Be Ye Converted» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រស់នៅ​សក្ដិសម​នឹង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​រស់នៅ​តាម​ដំណឹងល្អ អ្នក​មាន​ភាព​សក្ដិសម​ជា​ដៃគូ​របស់​ព្រះវិញ្ញាណ ដែល​ទ្រង់​ជា​គ្រូបង្រៀន​ដ៏​ល្អ​បំផុត ។ នៅពេល​អ្នក​ស្វែងរក​ការ​ណែនាំ​របស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ប្រទាន​គំនិត និង​ចំណាប់អារម្មណ៍​ដល់​អ្នក​ថា​ត្រូវ​បំពេញ​តម្រូវការ​របស់​អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន​ដោយ​របៀប​ណា ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៥ ) ។