ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០-២៦ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២: ‹ មើល ស្តេច​ឯង​ទ្រង់​យាង​មក ›


« ថ្ងៃទី ២០-២៦ ខែ ឧសភា ម៉ាថាយ ២១-២៣; ម៉ាកុស ១១; លូកា ១៩ ៖ ‹ មើល ស្តេច​ឯង​ទ្រង់​យាង​មក ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលាថ្ងៃអាទិត្យ ៖ ព្រះ​គម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២០-២៦ ខែ ឧសភា ម៉ាថាយ ២១-២៣,​ម៉ាកុស ១១, លូកា ១៩-២០, យ៉ូហាន ១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

បុរស​នៅលើ​ដើម​ឈើ នៅពេល​ព្រះយេស៊ូវ​បាន​យាង​មក​ដល់

សាខេ​នៅ​លើ​ដើម​ឧទុម្ពរ ដោយ ជេមស៍ ធីសត

ថ្ងៃទី ២០-២៦ ខែ ឧសភា

ម៉ាថាយ ២១–២៣, ម៉ាកុស ១១, លូកា ១៩–២០, យ៉ូហាន ១២

« មើល ស្តេច​ឯង​ទ្រង់​យាង​មក »

នៅពេល​អ្នក​អាន ម៉ាថាយ ២១–២៣, ម៉ាកុស ១១, លូកា ១៩–២០ និង យ៉ូហាន ១២ ចូរ​គិត​អំពី​សំណួរ​ដែល​អ្នក​អាច​សួរ ដែល​នឹង​ជួយ​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក ។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បំផុសគំនិត​អ្នក​ឲ្យ​ដឹង​ថា​សំណួរ​មួយ​ណា និង​គោលការណ៍​មួយណា នឹង​បំពេញ​តម្រូវការ​ទាំងនោះ​បាន​ល្អ​បំផុត រួមទាំង​អ្វី​ដែល​បាន​ថ្លែង​នៅក្នុង​គម្រោង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​មាន​ការ​ចែកចាយ

អំឡុង​សប្ដាហ៍​ពីមុន​ថ្នាក់រៀន សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ដើម្បី​រៀបចំ​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ពួកគេ​មាន​ពេល​សិក្សា​ជំពូក​ដែល​បាន​ចាត់​ឲ្យ​សម្រាប់​សប្ដាហ៍​នេះ ។ តើ​មាន​ពរជ័យ​អ្វីខ្លះ​កើត​ឡើង​ចំពោះ​ពួកគេ នៅពេល​ពួកគេ​សិក្សា​បទគម្ពីរ​អំឡុង​សប្ដាហ៍​នោះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

លូកា ១៩:១–១០

ព្រះអង្គសង្គ្រោះ​ស្គាល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់

  • សិស្ស​របស់​អ្នក​ទំនង​ជា​មាន​អារម្មណ៍​ថា ឬ​ភ្លេច​ម្ដង​ម្កាល​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ដំណើរ​រឿង​របស់​សាខេ​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួកគេ ហើយ​ខ្វល់​ព្រះទ័យ​អំពី​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ប្រៀប​ប្រដូច​ដំណើរ​រឿង​នេះ​ទៅ​នឹង​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា​ខ្លួន​គេ​ជា​សាខេ ។ តើ​អ្នក​គិត​ថា គាត់​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​មកពី​បទពិសោធន៍​របស់​គាត់ ? យើង​អាច​រៀន​មក​ពី​ការខិតខំ​របស់​សាខេ​អំពី​ការ​ស្វែងរក​ព្រះអង្គសង្គ្រោះ ?

  • វា​អាច​នឹង​ជា​ជំនួយ​ផងដែរ​ដើម្បី​សុំ​ឲ្យ​សិស្ស​គិត​អំពី​ឧទាហរណ៍​ផ្សេងៗ​ទៀត​នៅក្នុង​បទគម្ពីរ​ដែល​ព្រះអម្ចាស់​បាន​ហៅ​មនុស្ស​តាម​ឈ្មោះ​ពួកគេ ។ ( ឧទាហរណ៍​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា​ដែល​បាន​បញ្ជាក់​ដល់​ពួកគេ​ថា ព្រះអម្ចាស់​ស្គាល់​ពួកគេ​ម្នាក់ៗ​ដោយ​ផ្ទាល់​ផងដែរ ។

ម៉ាថាយ ២១:១–១១, ម៉ាកុស ១១:១–១១, លូកា ១៩:២៩–៤៤, យ៉ូហាន ១២:១២–១៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ស្ដេច​របស់​យើង ។

  • សកម្មភាព​សាមញ្ញ​មួយ​អាច​ណែនាំ​ពី​ការ​ពិភាក្សា​អំពី​ការ​យាង​ចូល​ទៅ កាន់​ទី​ក្រុង​យេរូសាឡិម​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ជោគជ័យ ៖ សិស្ស​មួយ​ចំនួន​អាច​គូររូប​នៅ​លើ​ក្ដារខៀន​នូវ​អ្វីៗ​ដែល​ជាប់​ទាក់ទង​នឹង​ស្ដេច​មួយ​អង្គ ដូចជា​ម្កុដ ឬ​ភួងបន្លា រួច​ឲ្យ​អ្នក​ផ្សេង​ទៀត​ស្មាន​អំពី​អ្វី​ដែល​ពួកគេ​កំពុង​គូរ ។ បន្ទាប់​មក​សិស្ស​ផ្សេង​ទៀត អាច​គូរ​រូប​កូនលា និង​មែក​ឈើ ។ តើ​វត្ថុ​ទាំង​នេះ​ទាក់ទង​អ្វី​នឹង​ស្ដេច ? បន្ទាប់​មក​អ្នក​អាច​បង្ហាញ​រូប​ព្រះអង្គសង្គ្រោះ​យាង​ចូល​ទៅ​កាន់​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​មកពី គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាកុស ១១:១-១១ ។ តើ​មនុស្ស​ទាំង​នេះ​ស្គាល់​ព្រះយេស៊ូវ​ជា​ស្ដេច​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? តើ​យើង​ថ្វាយ​បង្គំ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ស្ដេច​របស់​យើង​តាមរយៈ​ពាក្យ​សម្ដី និង​សកម្មភាព​ដោយ​របៀប​ណា ?

  • ដើម្បី​ជួយ​សិស្ស​យល់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ស្ដេច​របស់​យើង អ្នក​អាច​សុំ​ពួកគេ​ឲ្យ​រំឭក​ទំនុក​តម្កើង « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច » ទំនុកដំកើង លេខ ២៣ ឬ​ទំនុក​តម្កើង​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​ជា​ស្ដេច​របស់​យើង ។ តើ​មាន​ពាក្យ​អ្វី​ខ្លះ​មក​ពី​ទំនុក​តម្កើង​ដែល​រំឭក​យើង​អំពី​សេចក្ដីពិត​នៅក្នុង ម៉ាថាយ ២១:១–១១, ម៉ាកុស ១១:១–១១, លូកា ១៩:២៩–៤៤ និង យ៉ូហាន ១២:១២–១៦ ?

ម៉ាថាយ ២២:៣៤-៤០

មាន​បទ​បញ្ញត្តិ​ធំ​ពីរ គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកដទៃ​ឲ្យ​ដូច​ជា​ខ្លួន​ឯង ។

  • ប្រធាន ឌៀថើរ អេស្វ អុជដូហ្វបានបង្រៀន​ថា ការ​ធ្វើ​នូវ​រឿង​ផ្សេងៗ​ទៀត​ក្រៅពីការ​ធ្វើ​តាម​បទបញ្ញត្តិ​ធំពីរ​នេះ​នៅ​ក្នុង​ជីវិត​យើង គឺ​វា​ប្រៀប​ដូចជា​ការ​បាញ់​ព្រួញ​ទៅ​លើ​ជញ្ជាំង​ទទេ​ស្អាត​មួយ រួច​ហើយ​គូ​រង្វង់​ចំណុច​គោលដៅ​នៅ​ជុំ​វិញ​គ្រាប់​ព្រួញ​នោះ​ដូច្នោះ​ដែរ ( សូមមើល « Aiming at the Center » EnsignLiahona ខែ មករា ឆ្នាំ ២០១៧ ទំព័រ ៤–៥ ) ។ តើ​ការ​រុករក​មើល​នូវ​រឿង​ប្រៀបធៀប​នេះ នឹង​ជួយ​ដល់​សិស្ស​យល់​អំពី ម៉ាថាយ ២២:៣៤–៤០ ដែរ​ឬទេ ? វិធី​មួយ​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ដាក់​ក្រដាស​មួយ​សន្លឹក​ដ៏​ធំ​នៅលើ​កម្រាល​ឥដ្ឋ ហើយ​ឲ្យ​សិស្ស​ផ្លាស់​វេន​គ្នា​ទម្លាក់​ប៊ិច ឬ​ខ្មៅ​ដៃ​ទៅ​លើ​ក្រដាស​នោះ ។ បន្ទាប់​មក​ឲ្យ​ពួកគេ​គូ​ចំណុច​គោលដៅ​ដែល​ប៊ិច ឬ​ខ្មៅ​ដៃ​របស់​ពួកគេ​ប៉ះ​ទៅ​លើ​ក្រដាស ហើយ​ដាក់ស្លាក​គោលដៅ​នីមួយៗ​ដោយ​បទបញ្ញត្តិ​មួយ ។ បន្ទាប់​ពី​ការ​អាន ម៉ាថាយ ២២:៣៤-៤០ ជា​មួយ​គ្នា នោះ​អ្នក​អាច​នឹង​គូគោលដៅ​ថ្មី ដែល​ក្រសោប​ជុំវិញគោលដៅ​ដទៃទៀត​ទាំងអស់ ហើយ​ដាក់​ស្លាក​វា​ថា « សូម​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក » ។ តើ​ការ​ផ្ដោត​ទៅលើ​បទញ្ញត្តិ​ធំពីរ​នឹង​ជួយ​យើង​គោរព​តាម​បទបញ្ញត្តិ​ដទៃទៀត​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា​យើង​ផ្ដោត​ការ​គោរព​ប្រតិបត្តិ​របស់​យើង​ទៅលើ​បទបញ្ញត្តិ​ធំពីរ​នេះ ?

ម៉ាថាយ ២៣:១៣–៣៣

យើង​នឹង​ត្រូវ​បាន​ការ​ពារ នៅពេល​យើង​ចៀសវាង​ពី​ការ​ធ្វើ​តាម​ពួក​មនុស្ស​កង្វាក់​ដែល​នាំ​ផ្លូវ​គេ ។

  • តើ​សិស្ស​របស់​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការ​ពិភាក្សា​ឃ្លាថា « ពួក​មនុស្ស​កង្វាក់​ដែល​នាំ​ផ្លូវ​គេ » ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ការ​ខ្វាក់​ខាង​វិញ្ញាណ​របស់​ពួកផារិស៊ី និង​ពួក​អាចារ្យ​យ៉ាង​ដូចម្តេច ? ( ម៉ាថាយ ២៣:១៦ ) ។ អ្នក គួរតែ​គិត​អំពី​របៀប​មួយ​ដើម្បី​បង្ហាញ​ថាមានដំណើរការ​បែប​ណា ចំពោះ​នរណា​ម្នាក់​ដើរ​តាម​មនុស្ស​ម្នាក់​ដែល​មើល​មិន​ឃើញ ។ ឬ​សិស្ស​អាច​សរសេរ​រៀបរាប់​នៅ​លើ​ក្ដារខៀន​អំពី​ចរិតលក្ខណៈ​របស់​មនុស្ស​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​មានអ្វីខ្លះ ដូច​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ២៣:១៣-៣៣ ។ ដើម្បី​បន្ថែម​ទៅក្នុង​បញ្ជី ចូរ​ពិចារណា​អំពី​ការ​មើល​ខគម្ពីរ​បន្ថែម​ទៀត ដែល​បង្រៀន​អំពី​កង្វាក់​ខាង​វិញ្ញាណ ដូចជា កូរិនថូសទី ២ ៤:៣-៤, នីហ្វៃទី ២ ៩:២៨-៣២ និង យ៉ាកុប ៤:១៤។ តើ​យើង​អាច​ស្គាល់ ហើយ​ចៀសវាង​ពី​អ្នក​ខ្វាក់​នាំ​ផ្លូវ​ដោយ​របៀប​ណា ?

  • អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកអាចារ្យ និង​ពួក​ផារិស៊ី មានចិត្ត​ផ្ដោត​ទៅលើ​មាស និង​អំណោយ​នៅ​ក្នុង​ព្រះវិហារ​ច្រើន​ជាង​អត្ថន័យ​ពិត​អំពី​ព្រះវិហារ ( សូមមើល ម៉ាថាយ ២៣:១៦-២២) ។ ដើម្បី​ធ្វើ​ដូចនេះ សូមពិចារណា​ធ្វើ​ការ​ចែកចាយ​រឿង​ប្រៀបប្រដូច​អំពី​គុជ និង​ប្រអប់​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​មាន​អ្វីខ្លះ​ដែល​នឹងបង្វែរចិត្ត​យើង​ពី​អំណរ​ចំពោះ​ពរជ័យ​ពិត​ទាំងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ ? នៃ​ការ​ប្រជុំ​សាក្រាម៉ង់ ?

បុរស​ពីរ​នាក់​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិហារ

ពួក​អ្នក​យកពន្ធ​ប្រែចិត្ត និង​ពួកផារិស៊ី​ដែលជឿថា​ខ្លួនសុចរិត​នៅក្នុង​ព្រះវិហារ ដោយ ហ្វ្រេង អ័ដាម ។

យ៉ូហាន ១២:៤២–៤៣

ការ​សរសើរ​របស់​មនុស្ស​អាច​រារាំង​យើង​ពី​ការ​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • មនុស្ស​មួយ​ចំនួន​ដែល ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​នឹង​គ្មាន​ឆន្ទៈ​ដើម្បី​ក្រោកឈរគាំទ្រដំណឹងល្អ​របស់​ទ្រង់​ទេ ជា​ពិសេស​នៅក្នុង​សង្គម​ដែល​មិនគោរព ឬ​ចំអក​ដល់​ជំនឿ​សាសនា ។ តើ​មាន​មេរៀន​អ្វីខ្លះ​នៅក្នុង យ៉ូហាន ១២:៤២-៤៣ បាន​ជួយ​យើង​សព្វថ្ងៃ​នេះ ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​នៅ​ក្នុង​បទគម្ពីរ​ដូច​ខាងក្រោម ហើយ​ប្រាប់​ពី​មនុស្ស​ដែល​មាន​បំណង​ប្រាថ្នា​សរសើរ​ដល់​មនុស្ស និង​មនុស្ស​ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​សរសើរ​ថ្វាយ​ព្រះ ៖ និក្ខមនំ ៣២:១–៨, សាំយូអែលទី ១ ១៥:១៨–២៥, ម៉ាថាយ ១៤:១–១០, នីហ្វៃទី ១ ៦:១–៦, ម៉ូសាយ ១៧:១–១២ និង មរ៉ូណៃ ៨:១៦ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​គំរូ​ទាំង​នេះ ? សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ទទួលខុសត្រូវ​ដើម្បី​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​នៅ​ក្នុង​ទី​សាធារណៈ សូមមើល​អែលឌើរ រ៉ូបឺត ឌី ហែល « Preserving Agency, Protecting Religious Freedom, » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១១–១៣ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ សូម្បីតែ « ពួករើសតាំង » ក៏​អាច​ត្រូវបាន​បញ្ឆោត​ដែរ ( សូមមើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ) ។ ដើម្បី​បំផុសគំនិត​សិស្ស​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១, ម៉ាថាយ ២៥, ម៉ាកុស ១២–១៣ និង លូកា ២១ នៅ​សប្ដាហ៍​ក្រោយ​មក អ្នកអាច​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​បំពេញ​នៅ​ក្នុង​ជំពូក​ទាំង​នេះ​នូវ​គន្លឹះ​ដើម្បី​ចៀស​ផុត​ពី​ការ​បោក​បញ្ឆោត​នៅ​ថ្ងៃ​ចុង​ក្រោយ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ម៉ាថាយ ២១–២៣, ម៉ាកុស ១១, លូកា ១៩–២០, យ៉ូហាន ១២

ព្រះវរបិតាសួគ៌​ស្គាល់​អ្នក​ម្នាក់ៗ ។

អែលឌើរ ណែល អេ. ម៉ាកស្វែល បាន​ប្រកាស​ថា ៖ « ខ្ញុំសូម​ថ្លែងទីបន្ទាល់​ទៅ​អ្នក​ថា ព្រះ​ស្គាល់​អ្នក​ម្នាក់ៗ … តាំង​ពី​យូរ​លង់​មក​ហើយ ( សូមមើល គ និង ស ៩៣:២៣) ។ ទ្រង់​ស្រឡាញ់​អ្នក​ជា​យូរ​លង់មក​ហើយ ។ ទ្រង់​ពុំ​គ្រាន់​តែ​ស្គាល់​ឈ្មោះ​របស់​ហ្វូង​តារា​ទាំងអស់​ប៉ុណ្ណោះ​ទេ ( សូមមើល ទំនុកដំកើង ១៤៧:៤, អេសាយ ៤០:២៦) ទ្រង់​ស្គាល់​ឈ្មោះ​របស់​អ្នក និង​ការ​ឈឺចាប់ និង​ក្ដី​អំណរ​របស់​អ្នក​ទាំងអស់ ! » ( « Remember How Merciful the Lord Hath Been, » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ៤៦ ) ។

ឧទាហរណ៍​អំពី​ទីកន្លែង​ដែល​ព្រះអម្ចាស់​បាន​ហៅ​មនុស្ស​តាម​ឈ្មោះ​ពួកគេ ។

រឿង​ប្រៀបធៀប​អំពី​គុជ និង​ប្រអប់ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​ចែកចាយ​រឿង​ប្រៀបប្រដូចនេះ ៖ « បុរស​ឈ្មួញ​ម្នាក់​បាន​ដើរ​ស្វែងរក​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ ហើយ​នៅទីបំផុត​បាន​រកឃើញ​គុជ​ដ៏​ល្អ​ឥតខ្ចោះ ។ គាត់​បាន​ឲ្យ​ជាង​ដ៏​ចំណាន​ម្នាក់​ធ្វើ​ប្រអប់​ដាក់​គ្រឿង​អលង្ការ​ដ៏​ល្អ​មួយ ទាំង​ដាក់​កាំម្ញី​ពណ៌​ខៀវ​ដ៏​ស្អាត ។ គាត់​បាន​ដាក់​គុជ​ដ៏​មាន​តម្លៃ​របស់​គាត់​នោះ​តាំង ដើម្បី​ឲ្យ​អ្នកដទៃ​អាច​អបអរ​នឹង​ទ្រព្យ​របស់​គាត់ ។ គាត់​បាន​មើល​ពេល​មនុស្ស​ដើរ​មក​មើល​វា ។ បន្ទាប់មក​គាត់​បាន​បែរខ្លួន​ចេញ​ទាំង​សោកសៅ ។ ពួកគេ​បាន​សរសើរ​ដល់​ប្រអប់ ពុំ​មែន​គុជ​ទេ » ( « The Cloven Tongues of Fire » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អ្នក​ពុំ​ចាំបាច់​បង្រៀន​អ្វី​គ្រប់​យ៉ាង​នោះទេ ។ « មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​នីមួយៗ ប៉ុន្តែ​វា​ពុំចាំបាច់​ត្រូវ​បង្រៀន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ថ្នាក់​តែ​មួយ​ពេល ដើម្បី​ប៉ះ​ដល់​ដួងចិត្ត​នរណា​ម្នាក់​នោះទេ—ជាញឹកញាប់​ចំណុច​គន្លឹះ​មួយ ឬ​ពីរ គឺ​ល្មម​គ្រប់គ្រាន់​ហើយ ។ នៅពេល​អ្នក​ពិចារណា​អំពី​តម្រូវការ​របស់​អ្នក​រៀន នោះ​ព្រះវិញ្ញាណ​នឹង​ជួយអ្នក​ឲ្យ​ស្គាល់​ថា តើ​គោលការណ៍​រឿង ឬ​បទគម្ពីរ​ណាមួយ​នឹង​មាន​អត្ថន័យ​ពិសេស​ចំពោះ​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៧ ) ។