ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៦-១២ ខែ ឧសភា លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ›


« ថ្ងៃទី ៦-១២ ខែ ឧសភា លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃទី ៦-១២ ខែ ឧសភា លូកា ១២–១៧, យ៉ូហាន ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ឆ្នាំ ២០១៩

បុរស​ឱបក្រសោប​កូនប្រុស​របស់​គាត់

កូនប្រុស​ខ្ជះខ្ជាយ ដោយ លីស លេម៉ុន ស្វិនដល

ថ្ងៃទី ៦-១២ ខែ ឧសភា

លូកា ១២–១៧, យ៉ូហាន  ១១

« សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »

ចាប់​ផ្ដើម​ការ​រៀបចំ​របស់​អ្នក​ដោយ​ការ​សិក្សា លូកា ១២-១៧ និង យ៉ូហាន ១១ ប្រកប​ដោយ​ការ​អធិស្ឋាន ។ តើអ្នក​គិត​ឃើញ « ចៀម​ដែល​បាត់ » នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ជា​នរណា ? សូម​ប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គម្រោង​នេះ នៅពេល​អ្នក​ស្វែងរក​ការ​ណែនាំ​មក​ពី​ព្រះអម្ចាស់​អំពី​របៀប​ដើម្បី​បំពេញ​តាម​តម្រូវការ​សិស្ស​បាន​ល្អ​បំផុត ទោះ​ជា​ពួកគេ​ពុំ​នៅ​ក្នុង​ថ្នាក់​ក្ដី ។

កត់ត្រា​ចំណាប់​អារម្មណ៍

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​មាន​ការ​ចែកចាយ

ការ​អនុវត្ត​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រៀនសូត្រ ដូច្នេះ​សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​ជ្រើសរើស​រស់នៅ​តាម​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​មកពី​បទគម្ពីរ​នា​សប្ដាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

លូកា ១៤:១៥-២៤

គ្មាន​ការ​ដោះសារ​ណា មាន​ល្មម​គ្រប់គ្រាន់​ដើម្បី​បដិសេធ​ដំណឹងល្អ​នោះទេ ។

  • ដើម្បី​ជួយ​សិស្ស​សិក្សា​រឿង​ប្រៀបធៀប​អំពី​ការ​ជប់លៀង​ដ៏​ធំ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ពិធីជប់លៀង​ក្នុង​ការ​ស្រមៃមួយ ដែល​អ្នក​នឹង​ជា​ម្ចាស់​កម្មវិធី ។​ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​មូលហេតុ​មួយ​ចំនួន​ថា ហេតុអ្វី​ពួកគេ​អាច​មក​ចូល​រួម ឬ​មិន​អាច​មក​ចូលរួម ។ សូមអាន លូកា ១៤:១៥-២៤ ជា​មួយ​គ្នា ហើយ​ពិភាក្សា​អំពី​ការ​ដោះសារ​ដែល​មនុស្ស​នៅ​ក្នុង​រឿង​ប្រៀបធៀប​បានធ្វើ នៅពេល​ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិធីជប់លៀង ដែល​តំណាង​ឲ្យ​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ តើមាន​ការ​ដោះសារ​ណា​ខ្លះ ដែល​មនុស្ស​នៅ​សព្វថ្ងៃប្រើ​ក្នុងការ​បដិសេធ​មិន​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ទទួល​យក​ពរជ័យ​ទាំងឡាយ​របស់​ព្រះវរបិតាសួគ៌ ? ប្រហែលជា​សិស្ស​អាច​នឹង​ចែកចាយ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល នៅពេល​ពួកគេ​បាន​ធ្វើ​ការលះបង់​ចាំបាច់​ដើម្បី​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​ជាក់លាក់ ។

លូកា ១៥

យើង​អាច​ឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​វង្វេង ហើយ​មានអំណរ​ជាមួយ​នឹង​ព្រះបិតា នៅពេល​ពួកគេ​ត្រឡប់​មក​វិញ ។

  • តើ​អ្នកអាច​បំផុសគំនិត​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ឈោង​ទៅ​ជួយ​អ្នក​ដែល​បាន « វង្វេង » ដោយសារ​តែ​ពួកគេ​ពុំ​មាន​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់មក​វិញ​ដោយ​របៀប​ណា ? អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​មួយ​សន្ទុះ​អំពី « ចៀម​ដែលបាត់ » ដែល​ពួកគេ​ស្គាល់ បន្ទាប់​មក​អាន លូកា ១៥:១-៧ ដោយ​នឹកចាំ​ពី​បុគ្គល​ម្នាក់​នោះ ។ តើ​ពួកគេ​ទទួល​អារម្មណ៍​បំផុស​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ឈោង​ទៅ​ជួយ​ដល់​បុគ្គល​នោះ​ដោយ​សេចក្ដីមេត្តាករុណា និង​សេចក្ដីស្រឡាញ់ ? រឿង​មក​ពី​ប្រធាន ប្រធាន ថូម៉ាស អេស ម៉នសុន ៖ នៅក្នុង « ការ​ជួយ​សង្គ្រោះ​បន្ថែម » ឬសុន្ទរកថា​របស់​អែលឌើរ មើរវិន ប៊ី. អាណុល « ចេញ​ទៅ​ជួយ​សង្គ្រោះ ៖ យើង​អាច​ធ្វើ​វា​បាន » (Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៣-៥៥ ) អាច​ជា​ជំនួយ​ជាមួយ​នឹង​ការ​ពិភាក្សា​នេះ ។

  • តើ​វា​នឹង​ជា​ប្រយោជន៍​សម្រាប់​សិស្ស ដើម្បី​យល់​អំពី​របៀប​ដែល​មនុស្សអាច​ប្រែ​ក្លាយ​ទៅ​ជា​វង្វេង​នោះឬទេ ? សូមពិចារណា​ធ្វើ​ការ​ចាត់​តាំង​ដល់​ក្រុម​សិស្ស​ឲ្យ​សិក្សា​នូវ​រឿងប្រៀបធៀប​មួយ​ក្នុង​ចំណោម​រឿង​ប្រៀបប្រដូច​ទាំង​បី នៅ​ក្នុង លូកា ១៥ ។ តើ​រឿង​ប្រៀបប្រដូច​ទាំង​នេះ ផ្ដល់​យោបល់​អ្វីខ្លះ អំពី​របៀប​ដែល​យើង​គួរ​តែ​ព្យាយាម​ស្វែងរក​អស់​អ្នក​ដែល​បាន​វង្វេងបាត់ ? តើ​ពាក្យ​នៅក្នុង លូកា ១៥ អ្វី​ខ្លះ ដែល​បើក​បង្ហាញ​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ដល់​អ្នកទាំងឡាយ​ដែល​បាន​វង្វេង​បាត់​នោះ ? ការច្រៀង​បទ « បណ្ដូល​ចិត្ត​របស់​អ្នក​គង្វាល » ទំនុកតម្កើង លេខ ១៣៦ ជាមួយ​គ្នា អាច​ផ្ដល់​អត្ថន័យ​បន្ថែម​ទៅលើ​ការ​បង្រៀន​អំពី​រឿង​ប្រៀបធៀប​ទាំង​នេះ ។

  • សិស្ស​របស់​អ្នក​អាច​នឹង​ទទួល​ប្រយោជន៍​មក​ពី​ការ​ផ្ដោត​ទៅលើ​ពាក្យសម្ដី និង​ទង្វើ​របស់​កូន​ច្បង​នៅក្នុង​រឿងប្រៀបប្រដូច​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ ។ ប្រហែល​ជា​ពួកគេ​អាច​សរសេរ​អំពី​សេចក្ដី​បញ្ចប់​មួយ​ផ្សេងទៀតចំពោះ​រឿងប្រៀបធៀប​ដែល​អាកប្បកិរិយា​របស់​កូន​ប្រុស​ច្បង​មាន​ចំពោះ​ប្អូន​ប្រុស​គាត់ មាន​ភាពខុសប្លែក ។ តើ​ដំបូន្មាន​របស់​ឪពុក​នៅក្នុង​រឿង​ប្រៀបប្រដូច​នេះ បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​យើង​គួរ​តែ​មាន​អារម្មណ៍​ចំពោះ​អស់​អ្នក​ដែល​បាន​វង្វេងបាត់ និង​អស់​អ្នក​ដែល​ត្រឡប់មក​រក​ដំណឹងល្អ​វិញ ? ( សូមមើល​ផងដែរ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ឬ​អ្នក​អាច​សុំ​ឲ្យ​សិស្ស​នឹកស្រមៃ​ថា ពួកគេ​គឺ​ជា​ឪពុកនៅ​ក្នុង​រឿប​ប្រៀបប្រដូច​នេះ ។ តើ​មាន​ការ​ទូន្មាន​បន្ថែម​អ្វី​ផ្សេងទៀត ដែល​ពួកគេ​នឹង​ផ្ដល់​ទៅ​ឲ្យ​កូនច្បង​ដើម្បី​ជួយ​គាត់​ឲ្យ​មានអំណរ​ក្នុង​ការ​រីកចម្រើន ឬ​ជោគជ័យ​របស់​អ្នកដទៃ ?

យ៉ូហាន ១១:១–៤៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជាសេចក្តីរស់​ឡើង​វិញ និង ជា​ជីវិត ។

  • នៅពេល​អ្នក​អាន​អំពី​ការ​ប្រោសឡាសា​ឲ្យ​រស់​ឡើងវិញ​នៅ​សប្ដាហ៍​នេះ តើ​មាន​អ្នក​រាល់គ្នា​ណាម្នាក់រកឃើញ​អ្វី​ដែល​ជួយពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ​ថា ព្រះយេស៊ូវគ្រីស្ទគឺជា​ព្រះរាជបុត្រា​របស់​ព្រះ ហើយ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ? សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ តើ​បទពិសោធន៍​ផ្សេងទៀត​បាន​ស្ថាបនាសេចក្តី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ណា​ខ្លះ ? អ្នក​គួរតែ​ចង្អុល​បង្ហាញ​ថា ជួនកាលដូច​អព្ភូតហេតុ​នេះ ឡាសា​ពុំ​មែន​ត្រូវ​បាន​រស់​ឡើងវិញ​ទេ ប៉ុន្តែបាននាំ​ត្រឡប់​មក​វិញ​នូវ​ជីវិត​រមែង​ស្លាប់​វិញ ។

    ព្រះយេស៊ូវ​ទ្រង់​ព្រះកន្សែង

    ព្រះយេស៊ូវ​ទ្រង់​ព្រះកន្សែង ដោយ ជេមស៍ ធីសត

  • របៀប​មួយ​ដើម្បីពិនិត្យ​មើល យ៉ូហាន ១១:១-៤៦ គឺ​សុំ​ឲ្យ​សិស្ស​ផ្លាស់​វេន​គ្នា​ដើម្បី​អាន​ខគម្ពីរ​ទាំងឡាយ ហើយអញ្ជើញពួកគេ​ឲ្យ​ឈប់​នៅ​ពេល​ណា​ពួកគេ​រកឃើញ​ភស្ដុតាង​នៃ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​សុំ​ឲ្យ​ពួកគេពិភាក្សា​អំ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ តើ​ការសាកល្បង និង​គុណវិបត្តិនានា អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ?

  • របៀប​មួយ​ទៀត​ដើម្បី​អាន​ដំណើរ​រឿង​នេះ គឺ​ចាត់​សិស្ស​ពីរបីនាក់​ឲ្យ​ពិចារណា​អំពី​ទស្សនវិស័យ​នៃ​មនុស្ស​ដែល​ជាប់​ទាក់ទង— ដូចជា ព្រះអង្គសង្គ្រោះ ពួក​សាវក ម៉ាថា ម៉ារ៉ា និង ឡាសា ។ តើ​យើង​អាច​រៀន​អ្វី​ចេញមក​ពីពួកគាត់​ម្នាក់ៗ ? តើយើង​អាច​រៀន​អ្វីអំ​ពី​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង យ៉ូហាន ១១:៣៣–៣៥ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹងរឿង​ទាំងនេះ​អំពី​ទ្រង់ ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន ម៉ាថាយ ១៩–២០; ម៉ាកុស ១០; និង លូកា ១៨, អ្នកអាច​សួរ​សំណួរ​មួយ​ដូចជា « តើ​អ្នក​នឹង​មានអារម្មណ៍​បែបណា បើ​អ្នក​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ហើយ​ទទួលបាន​ប្រាក់ឈ្នួល​ដូច​គ្នា​នឹង​នរណា​ម្នាក់​ដែល​ធ្វើ​ការ​តែ​មួយ​ម៉ោង​នោះ ? » សូម​ប្រាប់​ពួកគេ​ថា មាន​រឿង​ប្រៀបប្រដូច​មួយ​នៅ​ក្នុង​ការ​អាន​សប្ដាហ៍​ក្រោយ ដែល​ផ្ដល់​យោបល់​អំពី​របៀប​ដែល​រឿង​នេះ​ត្រូវ​បាន​រាប់ទុកថាជា​រឿង​យុត្តិធម៌​យ៉ាង​ដូចម្ដេច ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

លូកា ១២–១៧, យ៉ូហាន  ១១

« អ្នក​រក​ឃើញ​ខ្ញុំ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​បទពិសោធន៍​ដែល​លោក​មាន​ដូចតទៅ​នេះ ខណៈ​ពេល​ដែល​លោក​កំពុង​បម្រើ​ជា​ប៊ីស្សព​ម្នាក់ ៖ « ខ្ញុំ​កត់ចំណាំ​នា​ព្រឹក​ថ្ងៃអាទិត្យ​មួយថា រីឆាត បាន​មិនមកការ​ប្រជុំ​បព្វជិតភាពម្ដង​ទៀត ដែលគាត់​ជា​សង្ឃ​ម្នាក់​របស់​យើង​ដែល​កម្រ​បាន​មក​ចូលរួម ។ ខ្ញុំ​បាន​ចាក​ចេញពីក្រុម​ទុក​ឲ្យ​អ្នក​ផ្ដល់​ដំបូន្មាន​មើល​ខុសត្រូវ ហើយ​បាន​ទៅ​ផ្ទះ​របស់​រីឆាត។ ម្ដាយ​របស់​គាត់​បាន​ប្រាប់​ថា គាត់​កំពុង​ធ្វើ​ការ​នៅ​ឯ​យានដ្ឋាន​ក្នុង​ស្រុក​មួយ ។ ខ្ញុំ​បាន​បើក​ឡាន​ទៅ​យាន្ដដ្ឋាន​នោះ ដើម្បី​រក​មើល រីឆាត ហើយ​បាន​មើល​គ្រប់ទីកន្លែង ប៉ុន្តែ​ខ្ញុំ​រក​គាត់​ពុំ​ឃើញ​សោះ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ទទួលការ​បំផុសគំនិត​ឲ្យ​មើល​ទៅ​ក្រោម នៅ​កន្លែង​រណ្ដៅ​ដុតខ្លាញ់​គ្រឿង​ចាស់ៗ​នៅ​ត្រង់​ជ្រុង​ម្ខាង​ទៀត​នៃ​អគារយាន្ដដ្ឋាន។ ខ្ញុំ​អាច​មើល​ឃើញ​កែវភ្នែក​ពីរគូ ចេញ​ពី​កន្លែង​ងងឹត​នោះ។ បន្ទាប់មក​ខ្ញុំ​បាន​ឮ រីឆាត និយាយ​ថា ‹ លោក​រក​ខ្ញុំឃើញ​ហើយ ប៊ីស្សព !  ខ្ញុំ​នឹង​ឡើងទៅ›។ នៅពេល រីឆាត និង​ខ្ញុំ​បាន​ជួប​គ្នា ខ្ញុំ​បាន​ប្រាប់​គាត់​ថា ពួក​យើង​នឹក​គាត់ ហើយ​ត្រូវការ​គាត់ ។ ខ្ញុំ​ទទួល​បាន​ការ​តាំង​ចិត្ត​មួយ​មក​ពី​គាត់​ដើម្បី​ចូលរួម​ការ​ប្រជុំ​របស់​គាត់ ។… [ ក្រោយមក ] រីឆាត បាន​និយាយ​ថា ការ​សម្រេចចិត្ត​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់​គាត់ គឺ​នៅ​ពេល​ប៊ីស្សព​របស់​គាត់​បាន​រក​ឃើញ​គាត់​លាក់​ខ្លួន​នៅក្នុង​រណ្ដៅ​ដុតខ្លាញ់គ្រឿង​ចាស់ៗមួយ ហើយ​បាន​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​សកម្មវិញ » ( « Sugar Beets and the Worth of a Soul » Ensign ខែ កក្កដា ឆ្នាំ ២០០៩ ទំព័រ ៦-៧ ) ។

ការ​រៀន​ចេញ​មកពី​រឿង​កូន​ខ្ជះ​ខ្ជាយ​ដទៃទៀត ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ធ្វើ​ការ​សង្កេត​ដូច​នេះ​អំពី​បងប្រុស​ច្បង​របស់​កូន​ប្រុស​ខ្ជះខ្ជាយ​ថា ៖

« កូន​ប្រុស​រូប​នេះ​ពុំ​ខឹង​ខ្លាំង​នឹង​អ្នក​ដទៃ​ដែលបាន​មកផ្ទះ ដូចជា​គាត់​ខឹង​នឹង​ឪពុក​ម្ដាយ​គាត់​ដែល​រីករាយ​យ៉ាង​ខ្លាំង​អំពី​វា​នោះទេ ។ « ចំពោះ​អារម្មណ៍​ដែល​ថា គេ​ពុំ​ដឹងគុណ ហើយប្រហែលជា​អាណិត​ខ្លួនឯង​ច្រើនបន្ដិចនេះ កូនប្រុស​ដែល​ធ្វើ​កាតព្វកិច្ច​របស់គាត់​នេះ​—ហើយគាត់គឺជាអ្នក​ធ្វើ​កាតព្វកិច្ច ដ៏អស្ចារ្យ —បានភ្លេច​អំពីគ្រា​មួយ ដែល​គាត់​ពុំ​ធ្លាប់​ដឹង​ពីភាពអាក្រក់ ឬ​ភាពអស់សង្ឃឹម ភាពភ័យខ្លាច ឬ​ការ​ស្អប់ខ្ពើម​ខ្លួន​ឯង ។ គាត់បានភ្លេច​នូវគ្រា​មួយ​ដែលថា​រៀងរាល់កូនគោគ្រប់ក្បាល​នៅក្នុង​ក្រោល ហើយ​ក៏ដូចជា​រៀងរាល់ខោអាវ​ក្នុងទូ និង​រៀងរាល់ចិញ្ចៀន​នៅក្នុង​ថតតុ​ទាំងអស់ផងដែរ គឺជា​របស់​ផង​គាត់រួចទៅហើយនោះ ។ គាត់បាន​ភ្លេច​គ្រា​មួយ​ដែល​ភាព​ស្មោះត្រង់របស់គាត់បាន ហើយ​នឹង​ត្រូវ​បាន​ផ្ដល់រង្វាន់ ។

« គាត់មាន​អ្វីៗ​គ្រប់បែបយ៉ាង ហើយ​ដែល​បាន​មក​ដោយការ​ខិតខំធ្វើការ​របស់គាត់ ដែល​រកបាន​មកតាមរបៀប​ដ៏​អស្ចារ្យ តែ​ខ្វះ​ខាត​ចំណុច​មួយ​ដែលអាច​នឹង​ធ្វើ​ឲ្យគាត់ក្លាយជា​មនុស្ស​ពេញលេញ​របស់ព្រះអម្ចាស់ ដែលគាត់​ហៀប​នឹង​ធ្វើបាន​ហើយ​នោះ ។ គាត់​ពុំ​ទាន់​មានចិត្តករុណា និង​ក្ដី​មេត្តា​នៅឡើយ​ទេ ដែលវា​ជាទំហំនៃ​ក្ដី​សប្បុរសធម៌​នៃ​ចក្ខុវិស័យ​ដើម្បីមើលឃើញ​ថា នេះ​ពុំមែនជា​ការត្រឡប់មកប្រកួត​ប្រជែង​នោះទេ ។​ វាគឺជា​ប្អូនប្រុស​របស់គាត់ ។ ដូច​ឪពុក​របស់​គាត់​អង្វរ​គាត់​ឲ្យ​ទៅ​ជួប​ប្អូន ដែលវា​ពី​មុន​បាន​ស្លាប់ ហើយ​ឥឡូវ​នេះ​បាន​រស់​ឡើងវិញ ។​ វា​គឺ​ជា​ប្អូន​ដែល​បាន​វង្វេង​បាត់ ហើយ​ឥឡូវ​បាន​រក​ឃើញ​វិញ » (« The Other Prodigal » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦៣ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​ឈោង​ជួយ​ដល់​មនុស្ស​ម្នាក់ ។ ដូចជា​អ្នក​គង្វាល​នៅក្នុង​រឿងប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល លូកា ១៥:៤ ) « អ្នកអាច​ឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​បាន​បាត់​ពី​ថ្នាក់​រៀន​របស់​អ្នក ។ ឱកាសរបស់អ្នក​ដើម្បី​បង្រៀន ហើយ​លើក​ស្ទួយ​ដល់​សិស្ស ហើយ​ជួយ​ពួកគេឲ្យ​មករក​ព្រះគ្រីស្ទ​មាន​ហួស​ពី​ការបង្រៀន​នៅក្នុង​ថ្នាក់​រៀន ហើយ​មាន​ហួស​ពី​អ្នក​ទាំងឡាយ​ណា​ដែល​មក​ចូលរួម​នៅក្នុង​មេរៀន​ជា​ផ្លូវការ​របស់​អ្នក​ទៅ​ទៀត » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៨ ) ។