ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៦ ខែ សីហា–ថ្ងៃ​ទី ១ ខែ កញ្ញា ។ កូរិនថូស​ទី​១ ៨–១៣ ៖ ‹ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ›


« ថ្ងៃ​ទី ២៦ ខែ សីហា–ថ្ងៃ​ទី ១ ខែ កញ្ញា ។ កូរិនថូស​ទី​១ ៨–១៣ ៖ ‹ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃ​ទី ២៦ ខែ សីហា–ថ្ងៃ​ទី ១ ខែ កញ្ញា ។ កូរិនថូស​ទី​១ ៨–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ការប្រជុំសាក្រាម៉ង់

ថ្ងៃ​ទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា

កូរិនថូសទី ១ ៨–១៣

« អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ »

អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​ថាយើង « អាច​ទុក​ចោល​ការ​ដឹកនាំ​ផ្ទាល់​ខ្លួន​ដ៏​មាន​តម្លៃ​នៃ​ព្រះវិញ្ញាណ » ប្រសិន​បើ​យើង​មិន​បាន​កត់ត្រា ហើយ​ឆ្លើយតប​ទៅ​នឹង « ការ​បំផុស​គំនិត​ដំបូង​ដែលកើត​មាន​ចំពោះ [ យើង ] » ( « To Acquire Spiritual Guidance » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​២០០៩ ទំព័រ ៨ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ប៉ុល​បាន​ប្រើ​រឿង​ប្រៀបធៀប និង​ការ​ប្រៀប​ប្រដូច​នៅ​ក្នុង កូរិនថូសទី ១ ៨–១៣ ដូចជា​អ្នក​រត់​ប្រណាំង រាង​កាយ​មនុស្ស និង « ឈឹង​ដែល​ឮ​ទ្រហឹង » ( កូរិនថូសទី ១ ១៣:១ ) ។ តើ​ការ​យល់ដឹង​អ្វីខ្លះ​ដែល​សិស្ស​មាន​អំពី​ការ​ប្រៀប​ប្រដូច​នេះ ? តើ​វា​បាន​ជួយ​ពួកគេ​ឲ្យ​យល់​សេចក្ដី​ពិត​មួយ​នៃ​ដំណឹងល្អ​តាម​របៀប​ណា ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កូរិនថូសទី ១ ១០:១–១៣

យើង​ទាំងអស់​គ្នា​ជួប​នឹង​ការ​ល្បួង ប៉ុន្តែ​ព្រះ​ប្រទាន​វិធី​មួយ​ឲ្យ​រួច​ផុត​ពី​វា ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​មាន​អនុភាព​នៅ​ក្នុង កូរិនថូសទី ១ ១០:១៣ តាម​របៀប​ណា ? គំនិត​មួយ​គឺ​បំបែក​ខគម្ពីរ​នោះ​ជា​ឃ្លា​ខ្លីៗ ឲ្យ​ឃ្លា​នីមួយៗ​ដល់​សិស្ស​ខុសៗ​គ្នា ហើយ​សុំ​ឲ្យ​សិស្ស​ប្រាប់​គ្នា​ឡើង​វិញ​នូវ​ឃ្លា​នោះ​ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍ តើ​អ្វី​ទៅ​ជា​វិធី​មួយ​ទៀត​ដើម្បី​និយាយ « ព្រះទ្រង់​ក៏​ស្មោះត្រង់ » ឬ « មាន​សេចក្តី​ល្បួង​ហួស​កម្លាំង​អ្នក​រាល់​គ្នា ? » បន្ទាប់​មក អ្នក​អាច​ដាក់​បញ្ចូល​ពាក្យ​សិស្ស​មួយ​ចំនួន​រួម​គ្នា ហើយ​រក​មើល​ការ​អនុវត្ត​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​យើង ។ សិស្ស​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​រក​ឃើញ​សេចក្ដី​សន្យា​នៅ​ក្នុង​ខគម្ពីរ​នេះថា​ជា​ការ​ពិត ។ តើ​ការ​យល់ដឹង​បន្ថែម​ទៀត​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន​សម្រាប់​ខគម្ពីរ​ទាំង​នេះ​មក​ពី អាលម៉ា ១៣:២៧–២៨ ?

  • ជា​ជាង​ការ​រស់​នៅ​លើ​ការ​ល្បួង​ជាក់​លាក់​របស់​មនុស្ស​ម្នាក់ អ្នក​គួរ​ផ្ដោត​លើ​ការ​ពិភាក្សា កូរិនថូសទី ១ ១០:១៣ ស្ដីពី​ការ​ល្បួង « ដែល​ត្រូវ​ខាង​មនុស្សលោក » ដែល​មាន​នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ប៉ុល ។ សិស្ស​អាច​ចាប់​ផ្ដើម​ដោយ​ស្គាល់​ការ​ល្បួង​ដែល​ប៉ុល​ប្រឆាំង​ជំទាស់​នៅ​ក្នុង ខ​ទី ១–១២ ។ ពួកគេ​ក៏​អាច​ណែនាំ​នូវ​ឧទាហរណ៍​ក្នុង​សម័យ​ទំនើប​ស្ដីពី​ការ​ល្បួង​ទូទៅ​ដូចជា ការ​ល្បួង​ឲ្យ​ខ្វះភាព​ស្មោះត្រង់ ការ​និយាយ​ដើម​គ្នា ឬ​ការ​វិនិច្ឆ័យ​មនុស្ស​ដទៃ ។ តើ​បុគ្គល​ម្នាក់​អាច « ចៀស​រួច » ពី​ការ​ល្បួង​ទាំង​នេះ​ដោយ​មាន​ជំនួយ​របស់​ព្រះ​តាម​របៀប​ណា ? អ្នក​គួរ​សម្ដែង​អំពី​ស្ថានភាព​មួយ​ចំនួន ។

  • វា​ប្រហែល​ជា​មាន​តម្លៃ​ដើម្បី​ពិចារណា​អំពី កូរិនថូសទី ១ ១០:១៣ នៅ​ក្នុង​បរិបទ​នៃ​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​ប៉ុល​សម្រាប់​សាមគ្គីភាព​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​គ្នា​ឲ្យ « ចៀស​រួច » ហើយ « ទ្រាំ » នឹង​ការ​ល្បួង​ដែល​យើង​អាច​នឹង​ជួប​ប្រទះ ? តើ​សាមគ្គីភាព​ជួយ​យើង​ឲ្យ​តតាំង​នឹង​ការ​ល្បួង​តាម​របៀប​ណា ?

កូរិនថូសទី ១ ១០:១៦–១៧, ១១:២៣–៣០

ពិធីសាក្រាម៉ង់​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គីភាព​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។

  • ខគម្ពីរ​ទាំង​នេះ​អាច​បំផុស​គំនិត​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​ពិធី​សាក្រាម៉ង់​អាច​ធ្វើ​ឲ្យ​វួដ​របស់​អ្នក​មាន​សាមគ្គីភាព​នៅ​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ចាប់ផ្ដើម​ដោយ​អាន កូរិនថូសទី ១ ១០:១៦–១៧ ហើយ​រុក​រក​អត្ថន័យ​នៃ​ពាក្យ សេចក្ដី​ប្រកប នៅ​ក្នុង​បរិបទ​នេះ ( សិស្ស​ម្នាក់​អាច​រក​មើល​និយមន័យ​ដែល​អាច​មាន​នៅ​ក្នុង​វចនានុក្រម​មួយ ) ។ តើ​ការ​ទទួល​ទាន​សាក្រាម៉ង់​រួម​គ្នា​បាន​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​មាន​សាមគ្គីភាព​តាម​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​សាមគ្គីភាព​អំឡុង​ការ​ប្រជុំ​សាក្រាម៉ង់ ? តើ​ការ​ប្រឹក្សា​របស់​ប៉ុល​ថា « ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល » ទាក់ទង​នឹង​គោលដៅ​នេះ​តាម​របៀប​ណា ? ( កូរិនថូសទី ១ ១១:២៨ ) ។

កូរិនថូស​ទី ១ ១២

យើង​គួរ​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​បាន​ប្រយោជន៍​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រំឭក​ឡើង​វិញ​នូវ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ប៉ុល​បាន​ពិពណ៌នា ហើយ​ស្គាល់​ភាព​ខុស​គ្នា​ដ៏​ធំ​នៃ​អំណោយទាន​ខាង​វិញ្ញាណ​តាម​របៀប​ណា ? អ្នក​អាច​ទុក​ពេល​ឲ្យ​ពួកគេ​មួយ​នាទី​ដើម្បី​សរសេរ​បញ្ជី​មួយ​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដែល​ពួកគេ​អាច​គិត​ឃើញ ។ នៅ​ពេល​ពួកគេ​បាន​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​រហូត​ដល់​គ្រប់​អំណោយទាន​ដែល​ពួកគេ​បាន​សរសេរ​ត្រូវ​បាន​លើក​ឡើង ។ បន្ទាប់​មក សិស្ស​អាច​ស្វែង​រក​អំណោយទាន​ផ្សេង​ទៀត​ដើម្បី​ដាក់​បន្ថែម​ទៅ​ក្នុង​បញ្ជី​របស់​ពួកគេ​ដោយ​ស្រាវ​ជ្រាវ​នៅ​ក្នុង កូរិនថូសទី ១ ១២ និង​បញ្ជី​របស់​អែលឌើរ ម៉ាវីន ជេ អាស្តុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​អំណោយទាន​ណា​មួយ​ក្នុង​ចំណោម​អំណោយទាន​ទាំង​នេះ​ដែល​សិស្ស​ធ្លាប់​ឃើញ​នៅ​ក្នុង​មនុស្ស​ដែល​ពួកគេ​ស្គាល់ ? តើ​ការ​អភិវឌ្ឍ​អំណោយទាន​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​នូវ​គំរូ​នៃ​របៀប​ដែល​ការ​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ​របស់​ពួកគេ​ជួយ​ស្អាង​សាសនាចក្រ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​មនុស្ស​នៅ​ក្នុង​បទគម្ពីរ​មាន ។ សម្រាប់​គំនិត​នានា អ្នក​អាច​ចាត់​ពួកគេ​ឲ្យ​ស្រាវ​ជ្រាវ​រក​សេចក្ដី​យោង​បទគម្ពីរ​មួយ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ចែកចាយ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​គិត​ថា​បុគ្គល​នោះ​មាន ។ តើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​មនុស្ស​ទាំង​នេះ​ផ្ដល់​ពរជ័យ​ដល់​ពួកគេ និង​មនុស្ស​ដទៃ​ទៀត​តាម​របៀប​ណា ? តើ​យើង​អាច​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង​ដើម្បី​ផ្ដល់​ពរ​ជ័យ​ដល់​មនុស្ស​ដទៃ ហើយ​ស្អាង​រូបកាយ​នៃ​ព្រះគ្រីស្ទ ឬ​សាសនាចក្រ​នេះ​តាម​របៀប​ណា ? ( សូមមើល កូរិនថូសទី ១ ១២:១២–៣១ សូម​មើល​ផង​ដែរ កូរិនថូសទី ១ ១៤:១២ ) ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន កូរិនថូសទី ១ ១២:២៧–៣១, មរ៉ូណៃ ៧:៤៨, ១០:២៣, ៣០, គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៨ និង​ពាក្យ​ដក​ស្រង់​របស់​ប្រធាន ចច ឃ្យូ ខានុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​ធនធាន​ទាំង​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​ទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ ? តើ​ការ​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ​តាម​របៀប​ណា ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​អំណោយទាន​មួយ​ដែល​ពួកគេ​ចង់​ទទួល​បាន ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ទទួល​បាន​អំណោយទាន​នោះ ។

កូរិនថូស​ទី ១ ១៣

សេចក្តី​សប្បុរស​គឺជា​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​ធំ​បំផុត ។

  • មនុស្ស​ខ្លះ​គិត​ថា សេចក្តី​សប្បុរស​ជាការ​បរិច្ចាគ​ដល់​ជន​ក្រីក្រ ឬ​មាន​សន្ដាន​ចិត្ត​ចំពោះ​មនុស្ស​ដទៃ ។ កាល​រឿង​ទាំង​នេះ​អាច​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សេចក្ដី​សប្បុរស នោះ​ការ​ពិពណ៌នា​របស់​ប៉ុល​គឺ​លើស​ពី​នោះ​ទៅទៀត ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​វា អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ពិចាណា កូរិនថូសទី ១ ១៣ ដោយ​ស្ងៀម​ស្ងាត់ ហើយ​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ជា​គំរូ​ល្អ​មួយ​អំពី​កត្តា​មួយ ឬច្រើន​នៃ​សេចក្ដី​សប្បុរស​ដែល​ប៉ុល​លើក​ឡើង ។ សិស្ស​ម្នាក់​អាច​ពិពណ៌នា​បុគ្គល​ដែល​ពួកគេ​គិត និង​បទពិសោធន៍​មួយ​ដែល​បុគ្គល​នេះ​បាន​បង្ហាញ​គំរូ​អំពី​សេចក្ដី​សប្បុរស ។ អ្នក​អាច​សរសេរ​ផ្នែក​មួយ​នៃ​ការ​ពិពណ៌នា​របស់​ប៉ុល​នៅ​លើ​ក្ដារ​ខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​អំពី​អត្ថន័យ​នៃ​ការ « តែង​តែ អត់ធ្មត់ » ឬ « មិន [ ដែល ] រក​ប្រយោជន៍​ផ្ទាល់​ខ្លួន » ( កូរិនថូសទី ១ ១៣:៤–៥ ) ។ តើ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើជា​គំរូ​នៃ​ឥរិយាបថ​ទាំងនេះ​ស្ដីពី​សេចក្ដី​សប្បុរស​យ៉ាង​ដូចម្ដេច ? តើ​យើង​អភិវឌ្ឍ​សេចក្ដី​សប្បុរស​តាម​របៀប​ណា ? ( សូមមើល មរ៉ូណៃ ៧:៤៦–៤៨ ) ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​សិស្ស​របស់​អ្នក​ដឹង​ថា គោលលទ្ធិ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន និង​កម្រិត​ទាំង​បី​នៃ​សិរីល្អ​ត្រូវ​បាន​យោង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ​ឬទេ ? សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​រៀន​អំពី​សេចក្ដី​ពិត​ទាំង​នេះ នៅ​ពេល​ពួកគេ​សិក្សា កូរិនថូសទី ១ ១៤–១៦​នៅ​សប្ដាហ៍​នេះ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

កូរិនថូសទី ១ ៨–១៣

អំណោយទាន​ខាង​វិញ្ញាណ​ដែល​អ្នក​ពុំ​ធ្លាប់​គិត​ដល់ ។

អែលឌើរ ម៉ាវីន ជេ អាស្តុន បាន​ចែកចាយ​គំរូ​ទាំង​នេះ​ស្ដីពី​អ្វី​ដែល​លោក​ហៅ​ថា « អំណោយទាន​ដែល​មិន​សូវ​ស្ដែង​ឲ្យ​ឃើញ » នៃ​ព្រះវិញ្ញាណ ៖ អំណោយទាន​នៃ​ការសុំ អំណោយទាន​នៃ​ការចេះ​ស្ដាប់ អំណោយទាន​នៃ​ការ​ប្រុង​ស្ដាប់ ហើយ​ប្រើ​សំឡេង​តូច​រហៀង អំណោយទាន​នៃ​ការ​អាច​ទួញ​សោក អំណោយទាន​នៃ​ការ​ចៀសវាង​ពី​ការ​ឈ្លោះ​ប្រកែក អំណោយទាន​នៃ​ការព្រម​ព្រៀង​គ្នា អំណោយទាន​នៃ​ការ​ចៀសវាង​ពី​ភាព​ច្រំ​ដែលៗ​ឥត​ប្រយោជន៍ អំណោយទាន​នៃ​ការ​ស្វែង​រក​អ្វី​ដែល​សុចរិត អំណោយទាន​នៃ​ការ​ពុំ​រហ័ស​នឹង​វិនិច្ឆ័យ អំណោយទាន​នៃ​ការ​មើល​ទៅ​ព្រះ ហើយ​សុំ​ការ​ដឹកនាំ អំណោយទាន​នៃ​ការ​ធ្វើ​ជា​សិស្ស អំណោយទាន​នៃ​ការ​មើល​ថែ​អ្នក​ដទៃ អំណោយទាន​នៃ​ការ​ចេះ​ពិចារណា អំណោយទាន​នៃ​ការ​អធិស្ឋាន អំណោយទាន​នៃ​ការ​ថ្លែង​ទីបន្ទាល់​ដ៏​អស្ចារ្យ និង​អំណោយ​ទាន​នៃ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។

ឧទាហរណ៍​ក្នុង​បទគម្ពីរ​ស្ដីពី​អំណោយទាន​ខាង​វិញ្ញាណ ។

ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ ។

ប្រធាន ចច ឃ្យូ ខានុន ( ឆ្នាំ​១៨២៧–១៩០១ ) ក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា វា​គឺជា​កាតព្វកិច្ច​របស់​យើង​ដើម្បី « អធិស្ឋាន​ទៅ​កាន់​ព្រះ ដើម្បី​ទ្រង់​ប្រទាន​ដល់ [ យើង ] នូវ​អំណោយទាន​ដែល​នឹង​កែតម្រូវ​ភាព​មិន​ល្អ​ឥត​ខ្ចោះ [ របស់​យើង ] ។ … អំណោយ​ទាន​ទាំង​នោះ គឺ​សម្រាប់​គោលបំណង​នេះ ។ គ្មាន​នរណា​ម្នាក់​គួរតែ​និយាយ​ថា ‹ អូ៎ ខ្ញុំ​ពុំ​អាច​ផ្លាស់​ប្តូរ​បាន​ទេ នេះ​ជា​ទម្លាប់​របស់​ខ្ញុំ › ។ គាត់​ពុំ​ត្រូវ​បាន​ធ្វើ​ឲ្យ​ឃើញ​ថា​ត្រូវ​នៅក្នុង​កិច្ចការ​នោះ​ឡើយ ដ្បិត​ហេតុផល​ដែល​ថា​ព្រះ​បាន​សន្យា ប្រទាន​កម្លាំង​ដើម្បី​កែតម្រូវ​កិច្ចការ​ទាំង​នេះ ហើយ​ប្រទាន​អំណោយ​ទាន​ដែល​នឹង​លះបង់​ការណ៍​ទាំង​នោះ​ចេញ ។ ប្រសិន​បើ​នរណា​មា្នក់​ខ្វះ​ប្រាជ្ញា វា​ជា​កាតព្វកិច្ច​របស់​គាត់​ដើម្បី​សុំ​ដល់​ព្រះ​ឲ្យ​ប្រទាន​ប្រាជ្ញា​ដល់​គាត់ ។ រឿង​ផ្សេង​ទៀត​ក៏​ដូចគ្នា​ដែរ » ( Millennial Star ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ​១៨៩៤ ទំព័រ ២៦០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រស់​នៅ​តាម​គោលការណ៍​ដែល​អ្នក​បង្រៀន ។ ការ​រស់​នៅ​តាម​គោលការណ៍​ដែល​អ្នក​កំពុង​បង្រៀន​នឹង​ជួយ​អ្នក​ឲ្យ​ថ្លែង​ជា​សាក្សី​អំពី​វា​កាន់​តែ​មាន​អនុភាព ។ ប៉ុល​បាន​បង្រៀន​ថា « ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ឲ្យពួកអ្នក ដែលផ្សាយដំណឹងល្អបានរស់ដោយសារដំណឹងល្អ ដូច្នោះដែរ » ( កូរិនថូសទី ១ ៩:១៤ ) ។