ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ វិវរណៈ ១–១១ ៖ ‹ សិរីល្អ និង​ព្រះចេស្តា ដល់ …កូន​ចៀម នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ›


« ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ វិវរណៈ ១–១១ ៖ ‹ សិរីល្អ និង​ព្រះចេស្តា ដល់ …កូន​ចៀម នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ វិវរណៈ ១–១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ព្រះគ្រីស្ទ​កំពុង​ទត​មើល​ហ្វូង​ចៀម

អ្នក​គង្វាល​ដ៏​ល្អ ដោយ ដេល ផាសុន

ថ្ងៃទី ៩–១៥ ខែ ធ្នូ

វិវរណៈ ១–១១

« សិរីល្អ និង​ព្រះចេស្តា ដល់ …កូន​ចៀម នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ »

ការ​ទទួល​ការ​បំផុស​ខាង​វិញ្ញាណ​ជួយ​អ្នក​ឲ្យ​ស្គាល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​សព្វ​ព្រះទ័យ​ចង់​បង្រៀន​ដល់​អ្នក ។ ការ​កត់ត្រា និង​ការ​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំង​នោះ​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​វា ហើយ​មាន​បំណង​ប្រាថ្នា​ចង់​ទទួល​វា​បន្ថែម​ទៀត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅពេល​អ្នក​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​វិវរណៈ វា​អាច​មាន​ប្រយោជន៍​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ផ្ទៃ​រឿង​នានា​ដែល​ពួកគេ​បាន​រៀន​អំពី​គម្ពីរ​វិវរណៈ​អំឡុង​ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​ជាមួយ​គ្រួសារ​របស់​ពួកគេ ។ អ្នក​អាច​រំឭក​ជាមួយ​គ្នា​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ផ្ដល់​ឲ្យ​នៅ ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឬ​អាន​រួម​គ្នា​ចេញ​ពី​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ត្រង់​ចំណុច « យ៉ូហាន » និង « វិវរណៈ​របស់​យ៉ូហាន » ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

វិវរណៈ ១

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​ដែល​មាន​ព្រះជន្ម​រស់​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

  • ដោយសារ​យ៉ូហាន​បាន​ប្រើ​និមិត្តរូប និង​និមិត្ត​សញ្ញា​នៅ​ក្នុង វិវរណៈ ១ ដើម្បី​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​សកម្មភាព​របស់​ទ្រង់ ការ​សិក្សា​ជំពូក​នេះ​គឺជា​វិធី​ដ៏​ល្អ មួយ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ប្រហែល​ជា​សិស្ស​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​ឃ្លា​មួយ​ចំនួន​មក​ពី វិវរណៈ ១ ដែល​ដាក់​បញ្ចូល​នូវ​និមិត្តរូប ឬ​និមិត្ត​សញ្ញា ហើយ​ចែកចាយ​អ្វី​ដែល​ឃ្លា​នីមួយៗ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ តើ​ពួកគេ​រៀន​អ្វីខ្លះ​មក​ពី​និមិត្ត​សញ្ញា​ទាំង​នេះ​អំពី​របៀប​ដែល​ព្រះគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ? តើ​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​ព្រះអង្គសង្គ្រោះ​ស្រដៀង​គ្នា​នឹង​ការ​ពិពណ៌នា​មួយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–៤​ តាម​របៀប​ណា?

វិវរណៈ ២–៣, ៧:១៣–១៧

យើង​អាច​យក​ឈ្នះ​ឧបសគ្គ​នានា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យើង​ប្រៀប​ដូចជា​ពួក​បរិសុទ្ធ​ដែល​យ៉ូហាន​បាន​សរសេរ​យ៉ាង​ហោច​ណាស់​តាម​វិធី​មួយ ៖ យើង​ជួប​ប្រទះ​ទុក្ខ​វេទនា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក វិវរណៈ ២–៣ ហើយ​ស្គាល់​ការ​សាកល្បង​ដែល​ពួក​បរិសុទ្ធ​នៅ​ក្នុង​ជំនាន់​របស់​យ៉ូហាន​បាន​ជួប​ប្រទះ ហើយ​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ត្រាស់​ដឹង​អំពី​ការ​សាកល្បង និង​កម្លាំង​របស់​សាខា​នីមួយ ៗ ។ ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​បាន​ជ្រាប​ដឹង​អំពី​កាលៈទេសៈ​របស់​ពួកគេ ។ តើ​ការ​ប្រឹក្សា​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​ទាំងនោះ​ដែល​វា​ក៏​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ភាព​ស្មុគស្មាញ​ផង​ដែរ ?

  • នៅ​ក្នុង​ជំពូក​ដដែល​នេះ​ព្រះអម្ចាស់​បាន​ធ្វើ​ការ​សន្យា​ដ៏​បំផុស​គំនិត​ដល់​អស់​អ្នក​ដែល​យក​ឈ្នះ​ការ​សាកល្បង ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​ជា​គូ ដើម្បី​ស្រាវជ្រាវ​នៅ​ក្នុង វិវរណៈ ២–៣, ៧:១៣–១៧ ស្វែង​រក​ការ​សន្យា​របស់​ព្រះអម្ចាស់ ។ ប្រហែល​ជា​ពួកគេ​ក៏​អាច​គូរ​រូបភាព​ដើម្បី​តំណាង​ឲ្យ​ការ​សន្យា​ទាំង​នេះ​មួយ​ចំនួន បន្ទាប់​មក​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ​ដល់​សិស្ស​ដទៃ​ទៀត ។ តើ​ការ​សន្យា​ទាំងនេះ​បំផុស​គំនិត​ពួកគេ​ឲ្យ​បន្ត​ខិតខំ​យក​ឈ្នះ​លើ​ការ​សាកល្បង និង​ភាព​ទន់ខ្សោយ​របស់​ពួកគេ​តាម​របៀប​ណា ?

វិវរណៈ ៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​អាច​កើត​ឡើង​បាន ។

  • តើ​ឧបករណ៍​សម្រាប់​មេរៀន​មួយ​នឹង​ជួយ​សិស្ស​របស់​អ្នក​នូវ​និមិត្ត​សញ្ញា​នៅ​ក្នុង វិវរណៈ ៥ អំពី​ព្រះអង្គសង្គ្រោះ​បើក​ក្រាំង​ដែល​បាន​បិទត្រា​ដែរ​ឬ​ទេ ? អ្នក​អាច​យក​ស្ក​គ្រាប់​ដែល​ដាក់​នៅ​ក្នុង​ប្រអប់​មួយ​ចាក់​សោ​បិទ​ជិត​ដើម្បី​ចែកចាយ​ដល់​សិស្ស ។ ពីមុន​ចាប់​ផ្ដើម​ថ្នាក់ សូម​ឲ្យ​កូនសោ​ទៅ​សិស្ស​ម្នាក់​ដោយ​សម្ងាត់ ។ សូម​ពិពណ៌នា​ទៅ​កាន់​សិស្ស​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ប្រអប់​នោះ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​បី​បួន​នាក់ ​ព្យាយាម​បើក​ប្រអប់​នោះ​ពីមុខ​សិស្ស​ដែល​មាន​កូនសោរ​ដើម្បី​ចាក់​បើក​វា ។ បន្ទាប់​មក សិស្ស​អាច​ប្រៀប​ធៀប​ឧបករណ៍​សម្រាប់​មេរៀន​នេះ ទៅ​នឹង វិវរណៈ ៥ ។ សំណួរ​ដូច​តទៅ​នេះ​អាច​ជួយបាន ៖ តើ​សេចក្ដី​សង្គ្រោះ​នៃ​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ប្រៀប​បាន​នឹង​ប្រអប់​ដែល​បាន​ចាក់​សោ​ជាប់ ឬ​ក្រាំង​ដែល​បាន​បិទ​ត្រា​ជិត​តាម​របៀបណា ? ហេតុអ្វី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​តែ​មួយ​គត់​ដែល​អាច​បើក​ត្រា​ទាំងឡាយ​បាន ? ( សូម​មើល​ពាក្យ​ដក​ស្រង់​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​ពរជ័យ​អ្វីខ្លះ​ត្រូវ​ពឹង​ផ្អែកទៅ​លើ​ភាព​ស័ក្ដិសម​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បើក​ត្រា​ទាំងនោះ ? ( សូមមើល វិវរណៈ ៧:១៤–១៧ ) ។

  • ប្រៀប​បា​ន​នឹង​មនុស្ស​ដែល​សប្បាយ​រីករាយ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង វិវរណៈ ៥ សព្វ​ថ្ងៃ​នេះ​យើង​ក៏​អាច​បន្លឺ​សំឡេង​របស់​យើង​ឡើង ដើម្បី​សរសើរ​ព្រះអង្គ​សង្គ្រោះ ជា​អង្គ​ដែល​មាន​ភាព​ស័ក្ដិសម​ដើម្បី​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​យើង ។ ប្រហែល​ជា​សិស្ស​អាច​ច្រៀង​រួម​គ្នា​នូវ​ទំនុក​តម្កើង​មួយ​ចំនួន​ដែល​ពួកគេ​ចូល​ចិត្ត​នៃ​ការ​សរសើរ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍ អ្នក​អាច​ច្រៀង​បទ « សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់ »ទំនុកតម្កើង ល.រ. ២៧  ) ហើយ​ស្គាល់​សេចក្ដី​ពិត​ដែល​ទំនុក​តម្កើង​នេះ​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​ធ្លាប់​បាន​ជួយ​យើង​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ទាំងនេះ ? តើ​យើង​ឃើញ​មាន​ភាព​ស្រដៀង​គ្នា​អ្វីខ្លះ​រវាង​សារលិខិត​ក្នុង​ទំនុក​តម្កើង​របស់​យើង​នៃ​ការ​សរសើរ និង​ការ​ប្រកាស​នៅ​ក្នុង វិវរណៈ ៥:៩–១៤ ? តើ​យើង​អាច​ប្រើ​ទំនុក​តម្កើង​កាន់​តែ​ប្រសើរ​ឡើង​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ​ដើម្បី​ថ្វាយ​បង្គំ ហើយ​សរសើរ​ព្រះអម្ចាស់​តាម​របៀប​ណា ?

វិវរណៈ ៧

ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ ព្រះអម្ចាស់​នឹង​ប្រមូល​ពួក​សុចរិត ហើយ​រៀបចំ​ពួកគេ​ឲ្យ​រស់​នៅ​ជាមួយ​នឹង​ទ្រង់ ។

  • វិវរណៈ ៧ ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នៃ « ត្រា​ទាំង​ប្រាំ​ពីរ » ដែល​ត្រា​មួយ​ចំនួន​តំណាង​ឲ្យ​ជំនាន់​របស់​យើង ។ វា​ក៏​ឆ្លើយ​នឹង​សំណួរ​នៅ​ចុង​បញ្ចប់​នៃ​ជំពូក ៦​ផង​ដែរ ៖ « ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​ការ​ក្រោធ​ខឹង​របស់​ទ្រង់​មក​ដល់ ហើយ​តើ​នរណា​អាច​ឈរ​បាន ? » ( ខ​ទី ១៧ ) ។ ប្រហែលជា​សិស្ស​អាច​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ក្នុង ជំពូក ៧ ។ នេះគឺជា​សំណួរ​មួយ​ចំនួន​ទៀត​ដែល​ពួកគេ​អាច​ពិភាក្សា​គ្នា​បាន ៖ ហេតុអ្វី​ព្រះអម្ចាស់​បាន​ពន្យារ​ពេល​ការ​បំផ្លិច​បំផ្លាញ​នៃ​ផែនដី​សម្រាប់​គ្រា​មួយ ? តើ​ពិធី​បរិសុទ្ធ និង​សេចក្តីសញ្ញា « ភ្ជាប់ [ យើង ] ទុក​ចាំ​ថ្ងៃ​ណា​មួយ​ក្នុងកាល​សេចក្ដី​ក្រោធនៃ​ព្រះអម្ចាស់​នឹង​ចាក់​មក​លើ » តាម​រ​បៀប​ណា ? ( គ. និង ស. ១:៩ ) ។ តើ​កិច្ចការ​របស់​យើង​មាន​អ្វីខ្លះ​ក្នុង​ការរៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ? គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៤–២៣, ៧៧:៨–១១ អាច​ផ្ដល់​ការ​យល់ដឹង​បន្ថែម​ទៀត ។

វិវរណៈ ១–១១

ការ​និមិត្ត​របស់​យ៉ូហាន​បង្រៀន​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​សង្គ្រោះ​បុត្រា​បុត្រី​របស់​ទ្រង់ ។

  • សិស្ស​មួយ​ចំនួន​អាច​រក​ឃើញ​ថា​គម្ពីរ​វិវរណៈ​ពិបាក​យល់ ។ វា​អាច​មាន​ប្រយោជន៍ ប្រសិន​បើ​ពួកគេ​ពិចារណា​ការ​សរសេរ​របស់​យ៉ូហាន​នៅ​ក្នុង​បរិបទ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដើម្បី​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​បាន​ភាព​តម្កើង​ឡើង ។ នៅ​ពេល​សិស្ស​អាន វិវរណៈ ១–១១ នៅ​ឯ​គេហដ្ឋាន ពួកគេ​អាច​រក​ឃើញ​សេចក្ដី​ពិត​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​( សូមមើល គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ ពួកគេ​ក៏​អាច​រក​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​រំឭក​វគ្គ « ធនធាន​បន្ថែម​ទាំងឡាយ » ដែល​មាន​ចំណង​ជើង​ថា « បទគម្ពីរ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​រក​មើល​បទគម្ពីរ​ដែល​បង្រៀន​សេចក្ដីពិត​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ នៅ​ពេល​ពួកគេ​អាន​វិវរណៈ​ដែល​នៅ​សេសសល់ ហើយ​ផ្ដល់​ឱកាស​មួយ​ឲ្យ​ពួកគេ​នៅ​មេរៀន​ខាង​មុខ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​សិស្ស​គិត​អំពី​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ពួកគេ​ចូល​ចិត្ត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​ក្រោយ សម្រាប់​គំនិត​នានា​ស្ដីពី​របៀប​ដែល​ពួកគេ​អាច​ផ្ដោត​ការ​សាទរ​របស់​ពួកគេលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

វិវរណៈ ១–១១

បទគម្ពីរ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ជីវិត​មុន​ផែនដី

ជីវិត​រមែង​ស្លាប់

ជីវិត​ក្រោយ​ពី​ជីវិត​នេះ

មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​មួយ​អង្គ​គត់​ដែល​អាច​ធួន​សម្រាប់​យើង​បាន ។

ដោយ​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា

« ព្រះគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​គោរព​ដល់​សិទ្ធិ​ជ្រើស​រើស​ខាង​សីលធម៌​របស់​មនុស្ស​លោក​គ្រប់​រូប ទោះ​ជា​ទ្រង់​បាន​ធួន​សម្រាប់​អំពើ​បាប​របស់​ពួកគេ​ក្ដី ។ នៅ​ក្នុង​ដំណើរ​ការ​នេះ ទ្រង់​នឹង​ត្រឡប់​ទៅ​ព្រះវរបិតា​ដោយ​មាន​សិរី​ល្អ​ទាំងអស់​ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​នេះ​ឯង ។

« ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​នេះ​របស់​ព្រះគ្រីស្ទ​គឺ​អាច​កើត​ឡើង​បាន ដោយសារ​ (១) ទ្រង់​គឺជា​អង្គ​តែ​មួយ​ដែល​គ្មាន​អំពើបាប​ដែល​រស់​នៅ​លើផែនដី ហេតុដូច្នេះ​ហើយទ្រង់​មិន​បាន​រង​នូវ​ការ​ស្លាប់​ខាង​វិញ្ញាណ​ដែល​កើត​ឡើង​ដោយ​សារ​អំពើបាប (២) ទ្រង់​គឺជា​បុត្រ​ស្ងួនភ្ងា​តែ​មួយ​អង្គ​គត់​របស់​ព្រះវរបិតា ដូច្នេះហើយ​ទ្រង់​បាន​មាន​នូវ​លក្ខណៈ​ជា​ព្រះ​ដែល​បាន​ប្រទាន​អំណាច​ចំពោះ​ទ្រង់​យក​ឈ្នះ​លើ​ការ​ស្លាប់​ខាង​រូបកាយ និង ​(៣) ជាក់ស្តែង ទ្រង់​គឺជា​អង្គ​ដែល​មាន​ភាព​រាបសា​គ្រប់​គ្រាន់ ហើយ​មាន​ព្រះទ័យ​យល់​ព្រម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នៅ​ជីវិត​មុន​ផែនដី ដើម្បី​តែង​តាំង​ទុក​ជា​មុនសម្រាប់ការ​បម្រើ​នេះ » ( « The Atonement of Jesus Christ » EnsignLiahona ខែ មីនា ឆ្នាំ​២០០៨ ទំព័រ ៣៥ )

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​បទ​គម្ពីរ និង ពាក្យសម្ដី​នៃ​ព្យាការី​ថ្ងៃចុងក្រោយ​ ។ « ព្រះអម្ចាស់​បានបង្គាប់​យើង​ឲ្យ ‹ បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោលលទ្ធិ​នៃ​នគរ › ( គ. និង ស. ៨៨:៧៧ ) ហើយ​ប្រើ​បទគម្ពីរ​ដើម្បី ‹ បង្រៀន​អំពី​គោលការណ៍​នៃ​ដំណឹងល្អ [ របស់ទ្រង់ ] › ( គ. និង ស. ៤២:១២ ) ។ បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និងពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​គឺជា​ប្រភព​នៃ​សេចក្ដី​ពិត​ដែល​យើង​បង្រៀន » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្រ្គោះ​ ទំព័រ២១ ) ។