ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ វិវរណៈ ១២–២២ ៖ ‹ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរតក ›


« ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ វិវរណៈ ១២–២២ ៖ ‹ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរតក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ វិវរណៈ ១២–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​រាក់​ទាក់​នឹង​មនុស្ស​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់

ទីក្រុង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ ខេត ឡាសិន

ថ្ងៃទី ២៣–២៩ ខែ ធ្នូ

វិវរណៈ ១២–២២

« ឯ​អ្នកណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តីទាំងនេះ​ទុក​ជា​មរតក »

តើ​ចម្បាំង​រវាង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​វិវរណៈ​បង្រៀន អ្នក​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើតាម​ព្រះគ្រីស្ទ​នៅ​លើ​ផែនដី​នេះ ? បន្ទាប់​ពី​ពិចារណា​គោលការណ៍​នេះ សូម​ពិចារណា​អំពី​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក ។ តើ​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង​វិវរណៈ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​សុចរិត ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅ​ពេល​សិស្ស​របស់​អ្នក​សិក្សា​ដល់​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ តើ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​តាម​របៀបណា ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

វិវរណៈ ១២:៧–១១

យើង​យក​ឈ្នះ​សាតាំង « ដោយសារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយសារ​សេចក្តី​បន្ទាល់​របស់​[ យើង ] » ។

  • ការ​រៀនសូត្រ​អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌​អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ឡើង​អំពី​ជីវិត​នៅ​លើ​ផែនដី ។ សិស្ស​អាច​អាន ការ​បកប្រែដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៧–១១ ( នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ហើយ​រក​មើល​របៀប​ដែល​យើង​យក​ឈ្នះ​សាតាំង និង​ពលបរិវា​របស់​វា​នៅ​ក្នុង​សង្គ្រាម​នៅ​ស្ថានសួគ៌ ។ តើ​ការ​យល់​ដឹង​ផ្សេង​ទៀត​អ្វីខ្លះ​ដែល​យើង​ទទួល​បាន​មក​ពី​ដំណើរ​រឿង​ស្ដីពី​សង្គ្រាម​នៅ​ស្ថានសួគ៌​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ  ? (topics.lds.org) ។ តើ​យើង​រៀន​អ្វីខ្លះ​ដែល​អាច​ជួយ​យើង​យក​ឈ្នះ​មារសត្រូវ​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​យើង ?

  • តើ​ឃ្លា​ថា កូនចៀម « ត្រូវ​គេ​សម្លាប់​តាំង​ពី​កំណើត​លោកិយ​មក » មាន​ន័យ​ដូច​ម្ដេច ? ( វិវរណៈ ១៣:៨ សូមមើល​ផងដែរ វិវរណៈ ៥:៦ ) ។ សូម​ពិចារណា​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ ដោយអាន ម៉ូសាយ ៣:១៣ និង ម៉ូសេ ៧:៤៧ រួម​គ្នា ។ តើ​ការ​យក​ឈ្នះ​សាតាំង « ដោយសារ​ឈាម​នៃ​កូន​ចៀម » មានន័យ​ដូច​ម្ដេច ? ( វិវរណៈ ១២:១១ ) ។

វិវរណៈ ១៧–១៨

យើង​ត្រូវ​តែ​ញែក​ខ្លួន​យើង​ចេញ​ពី​សេចក្ដី​ទុច្ចរិត​នៃ​លោកិយ ។

  • ជាពិសេស វា​ពុំ​មែន​ជា​រឿង​ដ៏​រីករាយ​ដើម្បី​អាន​អំពី​សេចក្ដី​ទុច្ចរិត​នៃ​ទីក្រុង​បាប៊ីឡូន និង​ការ​ធ្លាក់​ចុះ​របស់វា​នៅ​ក្នុង វិវរណៈ ១៧–១៨ នោះទេ ប៉ុន្តែ​វា​គឺជា​រឿង​ដ៏​មាន​ប្រយោជន៍ ដោយសារ​ទីក្រុង​បាប៊ីឡូន​អាច​ជា​និមិត្ត​រូប​មួយ​នៃ​ពិភពលោក​ដ៏​ទុច្ចរិត​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ។ ប្រហែល​ជា​អ្នក​អាច​បែង​ចែក​ជំពូក​ទាំង​នេះ​ដល់​សិស្ស​ជា​ក្រុម​តូចៗ ហើយ​សុំ​ឲ្យ​ពួកគេ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដូចជា​សំណួរ​ទាំង​នេះ​ថា ហេតុអ្វី​មនុស្ស​បាន​ខិត​ទៅ​រក​ទីក្រុង​បាប៊ីឡូន ឬ​រឿង​ខាង​លោកិយ ? ហេតុអ្វី​ទីក្រុង​បាប៊ីឡូន​គឺជា​ទីក្រុង​ដ៏​គ្រោះថ្នាក់ ? តើ​នឹង​មាន​អ្វីខ្លះ​កើត​ឡើង​ចំពោះ​ទីក្រុង​បាប៊ីឡូន ? តើ​យ៉ូហាន​បាន​ផ្ដល់​ការ​ព្រមាន​អ្វីខ្លះ​ដើម្បី​ជួយ​យើង​ចៀស​វាង​ពី​ការ​បំផ្លិច​បំផ្លាញ​របស់​ទីក្រុង​បាប៊ីឡូន ?

  • បន្ទាប់​ពី​អាន វិវរណៈ ១៨:៤ សិស្ស​គួរ​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​អាច « ចេញ​ពី » ទីក្រុង​បាប៊ីឡូន ហើយ « កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ » ។ ឧទាហរណ៍ តើ​បទគម្ពីរ ឬ​សារលិខិត​អ្វីខ្លះ​មក​ពី​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​ដែល​បាន​ជួយ​យើង​ឲ្យ​តតាំង​នឹង​ការ​ល្បួង​របស់​ទីក្រុង​បាប៊ីឡូន ឬ​ពិភពលោក​នេះ ? សូម​ពិចារណា​អានសេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » តើ​សិស្ស​អាច​ចែកចាយ​គំនិត​អ្វីខ្លះ​អំពី​របៀប អនុវត្ត​គោលការណ៍​ពីរ​ដែល​អែលឌើរ ឃុក បាន​លើក​ឡើង ? តើ​យើងអាច​ « ចេញពី » ទីក្រុង​បាប៊ីឡូន​តាមរបៀបណា ? ( ឧទាហរណ៍ សូម​មើល គ. និង ស. ១៣៣:១២–១៤ ) ។ តើ​យើងអាច​ធ្វើ​អ្វីខ្លះ ដើម្បីលើក​ទឹក​ចិត្ត​មនុស្ស​ដទៃទៀត​ឲ្យ​ធ្វើ​ដូចគ្នា ?

វិវរណៈ ១៩:៥–២០:១៥

យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ថ្ងៃ​នៃ​ការ​កាត់​សេចក្ដី ។

  • ការ​យាង​មក​ជា​លើ​ក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ហៅ​ជា​ញឹក​ញាប់​ថា « ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា » ( យ៉ូអែល ២:៣១ ) ហើយ​ដោយ​ផ្អែក​លើ វិវរណៈ ១៩–២០ វា​ហាក់​ដូចជា​ការ​ពិពណ៌នា​ដ៏​ល្អ​មួយ ។ សូម​សរសេរ​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​ពិពណ៌នា​ក្នុង វិវរណៈ ១៩:៥–២០:១៥ នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​ខគម្ពីរ​ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ។ ហេតុអ្វី​ព្រឹត្តិការណ៍​ទាំងនេះ​ត្រូវ​បាន​ហៅ​ថា ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច ? តើ​យើង​រៀនអ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​នៅ​ពេល​នេះ​ដើម្បី​បាន​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​នឹង​រីករាយ​នៅ​គ្រា​នៃ​ការ​យាង​មក​របស់​ទ្រង់ ?

  • ដើម្បី​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​សៀវភៅ​ជីវិត អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សៀវភៅ​សាមញ្ញ​មួយ​ក្បាល​ដោយ​បត់​ក្រដាស​មួយ​សន្លឹក​ទៅ​ជា​បួន ។ បន្ទាប់​មក ពួកគេ​អាច​អាន វិវរណៈ ២០:១២–១៥ ពិចារណា​អ្វី​ដែល​ពួកគេ​ចង់​សរសេរ​អំពី​ខ្លួន​ឯង​នៅ​ក្នុង​សៀវភៅ​ជីវិត​នោះ ហើយ​សរសេរ​រឿង​ទាំង​នោះ​នៅ​ក្នុង​សៀវភៅ​របស់​ពួកគេ ។ ( និយមន័យ​សម្រាប់ « សៀវភៅ​ជីវិត » អាច​រក​បាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​យើង​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិនបើ​យើង​ត្រូវ​បាន​ហៅ​ឲ្យ​ឈរ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះ​នៅ​ថ្ងៃ​នេះ ? សូម​ពិចារណា​ប្រើ​សារលិខិត​របស់​អែលឌើរ ជ័គ ក្លេប៊ីនហ្គាត « ការ​ដើរឆ្ពោះ​ទៅ​បល្ល័ង្កនៃព្រះ​ដោយ​ទំនុកចិត្ត »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​២០១៤ ទំព័រ ៣៤–៣៧ ) ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា ។ អ្នក​ក៏​អាច​រំឭក​ឡើង​វិញ​នូវ​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) ផង​ដែរ ។ តើ​សារលិខិត​ទាំងនេះផ្ដល់​អ្វី​ខ្លះ​ដល់​ការ​ពិភាក្សា​នេះ​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នៃ​ការ​កាត់​សេចក្ដី ?

វិវរណៈ ២១:១–២២:៥

ប្រសិន​បើ​យើង​ស្មោះ​ត្រង់ យើង​នឹង​មាន​ពរ​ជាមួយ​នឹង​សិរីល្អ​សេឡេស្ទាល ។

  • ទោះ​ជា​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​ព្យាករ​ថា នឹង​ពោរពេញ​ដោយ​អំពើ​ទុច្ចរិត និងមហន្តរាយ​ក្ដី ក៏​រង្វាន់​ដែល​យ៉ូហាន​បាន​ឃើញ​សម្រាប់​អ្នក​ស្មោះត្រង់​គឺ​លើស​ពី​សេចក្តី​ឈឺចាប់​ដែល​ចាប់​ផ្ដើម​ឲ្យ​មាន​គ្រា​នោះ​ទៅ​ទៀត ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រុក​រក​សេចក្ដី​សន្និដ្ឋាន​ដ៏​មាន​ន័យ​នេះ​ចំពោះ​វិវរណៈ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ឡើង​វិញនូវ វិវរណៈ ២១:១–២២:៥ ដោយ​រក​មើល​ឃ្លា​ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ខិតខំ​ស្វែង​រក​សិរី​ល្អ​សេឡេស្ទាល ។ តើ​មាន​ការ​សន្យា​អ្វីខ្លះ​ត្រូវ​បាន​ធ្វើ​ដល់​ពួក​អ្នក​ស្មោះត្រង់ ? តើ​ការ​ពិពណ៌នា​នេះ​ជួយ​យើង​បែប​ណា​ខ្លះ នៅ​ពេល​យើង​ជួប​ប្រទះ​នឹង​ឧបសគ្គ និង​ការ​សាកល្បង​បច្ចុប្បន្ន​របស់​យើង ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​ក្រោយ—ផ្ទាល់​ខ្លួន និង​ជាមួយ​គ្រួសារ​របស់​ពួកគេ—សូម​ចែកចាយ​ការ​សន្យា​មួយ​ចំនួន​ទាំង​នេះ​ដែល​បាន​ព្យាករ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ « ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ដោយ​គ្មាន​លក្ខខណ្ឌ​ថា បើ​បងប្អូន​រាល់​គ្នា​នឹង​[អាន​ព្រះគម្ពីរ​មរមន] មិន​ថា​បងប្អូន​បាន​អាន[វា]​បាន​ប៉ុន្មាន​ដង​ពី​មុន​រួច​ហើយ​នោះ​ទេ នោះ​វិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​មាន​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត និង នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន វា​នឹង​ធ្វើ​ឲ្យ​កើត​មាន​ការ​សម្រេច​ចិត្ត​ដ៏​រឹង​មាំ​មួយ​ដើម្បី​ដើរ​ក្នុង​ការ​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទ្រង់ ហើយ​នឹង​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​ស្ដីពី​ភាព​ពិត​ដ៏​រស់​រវើក​នៃ​ព្រះរាជ​បុត្រា​នៃ​ព្រះ » ( « A Testimony Vibrant and True » Ensign ខែ​ សីហា ឆ្នាំ​២០០៥ ទំព័រ ៦ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​សិក្សា ហើយ​ពិចារណា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន ។ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ស្ដាប់​ឮ​សំឡេង​នៃ​ព្រះវិញ្ញាណ ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង ដើម្បី​យក​ឈ្នះ​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច ហើយ​ទទួល​ជំនួយ​ពី​សួគ៌ា​នៅ​ក្នុង​ជីវិត​របស់​យើង » ( « The Power of the Book of Mormon » EnsignLiahona ខែ​ ឧសភា ឆ្នាំ​២០១៧ ទំព័រ ៨៧ ) ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

វិវរណៈ ១២–២២

ការ​ជ្រើសរើស​យក​សេចក្ដី​សុចរិត​ជាជាង​ជ្រើស​យក​សេចក្ដី​ទុច្ចរិត​របស់​បាប៊ីឡូន ។

អែលឌើរ ឃ្វីនថិន អិល ឃុកបាន​បង្រៀន​ថា

« យើង​មិន​អាច​ចៀស​វាង​ពី​ពិភពលោក​នេះ​បាន​ទេ ។ ការ​ដើរ​ចេញ​ពុំ​មែន​ជា​ចម្លើយ​នោះ​ឡើយ ។ នៅ​ក្នុង​ន័យ​វិជ្ជមាន​មួយ ការ​បរិច្ចាគ​របស់​យើង​ទៅ​កាន់​ពិភពលោក​នេះ គឺជា​ផ្នែក​មួយ​នៃ​ឧបសគ្គ​របស់​យើង ហើយ​វា​គឺជា​រឿង​ចាំបាច់ ដូច្នេះ​យើង​ត្រូវ​អភិវឌ្ឍ​ទេពកោសល្យ​របស់​យើង ។… សមាជិក​សាសនាចក្រ​ចាំបាច់​ត្រូវ​ចូល​រួម​ចំណែក​នៅ​ក្នុង​ពិភពលោក​នេះ​តាម​របៀប​វិជ្ជមាន​មួយ ។ ដូច្នេះ​តើ​យើង​ធ្វើ​ឲ្យ​សេចក្ដី​ត្រូវការ​ដើម្បី​បរិច្ចាគ​នូវ​ផល​វិជ្ជមាន​ដល់​ពិភពលោក​នេះ ហើយ​មិន​ខិត​ទៅ​រក​អំពើ​បាប​នៃ​ពិភពលោក​នេះ​ឲ្យ​មាន​តុល្យភាព​តាម​របៀប​ណា ? ( សូមមើល គ. និង ស. ២៥:១០, គ. និង ស. ៥៩:៩ ) ។ មាន​នូវ​គោលការណ៍​ពីរ​យ៉ាង​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក​មួយ​យ៉ាង​ខ្លាំង ។

« ១. ឲ្យ​មនុស្ស​ទូទៅ​ដឹង​ថា អ្នក​គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ម្នាក់​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ។ …

« ២. មាន​ទំនុក​ចិត្ត​ចំពោះ​ជំនឿ​របស់​អ្នក ហើយ​រស់​នៅ​តា​ម​វា » ( « Lessons from the Old Testament: In the World but Not of the World » Ensign ខែ កុម្ភៈ ឆ្នាំ​២០០៦ ទំព័រ ៥៤–៥៥ ) ។

សៀវភៅ​ជីវិត។

ភីលីព ៤:៣, វិវរណៈ ៣:៥, ១៧:៨, នីហ្វៃទី ២ ២៩:១១, អាលម៉ា ៥:៥៨, គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:៦–៧, ៩, ១២៨:៦–៧ ។

« តាម​ន័យ​មួយ សៀវភៅ​ជីវិត​គឺជា​ការ​សរុប​នូវ​គំនិត និង​កិច្ចការ​របស់​ជន​ម្នាក់​–គឺជា​បញ្ជី​អំពី​ជីវិត​របស់​[គេ] ។ ក៏​ប៉ុន្តែ​គម្ពីរ​បាន​ចែងថា មាន​បញ្ជី​នៅ​ស្ថាន​សួគ៌​មួយ​ច្បាប់ ដែល​បាន​រក្សាទុក​សម្រាប់​ពួក​មនុស្ស​ស្មោះត្រង់ គឺ​មាន​ទាំង​ឈ្មោះ​គេ និង​ដំណើរ​រឿង​អំពី​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​ទាំង​ឡាយ​របស់​គេ​ផងដែរ ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សៀវភៅ​ជីវិត » ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​និយាយ​ពាក្យ​ថា « ខ្ញុំ​មិនដឹង​ទេ » វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ « ទោះជា​វា​ជា​រឿង​ធម្មតា​ដែល​អ្នកចង់​ឆ្លើយ​គ្រប់​សំណួរ​ក៏​ដោយ ក៏​នៅ​ក្នុង​ស្ថានភាព​ខ្លះ​វា​សមរម្យ​ដើម្បី​និយាយ​ដោយ​សាមញ្ញ​ថា ‹ ខ្ញុំ​មិនដឹង​ទេ ។ ចូរ​យើង​សិក្សា​សំណួរ​នោះ​ដោយ​ខ្លួន​ឯង​នៅ​សប្ដាហ៍​នេះ ហើយ​យើង​អាច​ពិភាក្សា​វា​នៅ​ពេល​ក្រោយ › » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ ទំព័រ ២៤ ) ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ស្វែង​រក​ចម្លើយ​នៅ​ក្នុង​បទគម្ពីរ និង​ធនធាន​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ ។