ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ « មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​ឯង​ហើយ »


« ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ ‹ មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​ឯង​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ព្យាការី​កំពុង​និយាយ​ទៅកាន់​មនុស្សម្នា

យេរេមា ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ១០–១៦ ខែ តុលា

យេរេមា ១–៣; ; ១៦–១៨; ២០

« មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​ឯង​ហើយ »

នៅពេល​បងប្អូន​សិក្សា សូម​គិត​អំពី​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​ដឹង​ថា តើ​សារលិខិត​អ្វី​ដែល​អាច​សំខាន់​បំផុត​ចំពោះ​ពួកគេ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

របៀប​មួយ​ដែល​បងប្អូន​អាច​លើក​ទឹកចិត្ត​ឲ្យ​ចែកចាយ​នោះ​គឺ ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​មួយ​ដែល​ពួកគេ​បាន​រៀន អំឡុង​ការសិក្សា​នៅក្នុង​គម្ពីរ​យេរេមា​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។ បន្ទាប់មក បងប្អូន​អាច​ប្រមូល​សន្លឹក​ក្រដាស​ទាំងអស់​មក ហើយ​ជ្រើសរើស​ក្រដាស​ពីរបី​មក​ពិភាក្សា​គ្នា​ក្នុង​ថ្នាក់ ។ តើ​ការសរសេរ​របស់​យេរេមា​ជួយ​យើង​ឲ្យ​យល់ពី​សេចក្ដីពិត​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យេរេមា ១:៤–១៩

ព្យាការី​ត្រូវបាន​ហៅ​ឲ្យ​ថ្លែង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។

  • បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ការហៅ​របស់​យេរេមា​ឲ្យ​ធ្វើជា​ព្យាការី តាមរយៈ​ការបង្ហាញ​រូបភាព​ព្យាការី​ដែល​នៅរស់​ម្នាក់ ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ដឹង​ថា លោក​ត្រូវបាន​ហៅ​ដោយ​ព្រះ ។ បងប្អូន​ក៏អាច​សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប ដែល​ពួកគេ​បាន​ជួយ​មនុស្ស​ដទៃ​ឲ្យ​ដឹង​ពី​សេចក្ដីពិត​ដ៏​សំខាន់​នេះ​ផងដែរ ។ តើ​ចំណេះដឹង​នេះ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? បន្ទាប់​មក សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅលើ​ក្ដារខៀន នូវ​អ្វីៗ​ដែល​ពួកគេ​បាន​រៀន​អំពី​ព្យាការី​ចេញពី យេរេមា ១:៤–១៩ ។ តើ​ព្យាការី​នៅ​ជំនាន់​របស់​យើង « ដក​រំលើង » ឬ « រុះ​ទម្លាក់ » អ្វីខ្លះ ? តើ​ពួកលោក « សង់ » និង « ដាំ » អ្វីខ្លះ ? ( ខទី ១០ ) ។

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី ដែល​យេរេមា​បាន​រៀន​អំពី​ខ្លួន​លោក​នៅក្នុង យេរេមា ១:៥ ។ តើ​ចំណេះដឹង​នេះ​អាច​មាន​ឥទ្ធិពល​ទៅលើ​ការងារ​បម្រើ​របស់​លោក​យ៉ាង​ដូចម្តេច ? សមាជិក​ក្នុង​ថ្នាក់​អាច​អាន​សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » និង​បទគម្ពីរ​ដូច​តទៅ​នេះ​ដែល​គាំទ្រ​ដល់​សេចក្ដីពិត​នេះ ៖ អាលម៉ា ១៣:១–៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៣–៥៦; អ័ប្រាហាំ ៣:២២–២៣ ។ តើ​សេចក្ដីពិត​ទាំងនេះ​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​រស់នៅ​ជីវិត​រមែង​ស្លាប់​របស់​យើង​យ៉ាង​ដូចម្ដេច ?

មនុស្ស​ម្នាក់​កំពុងឈរ​នៅក្នុង​អាងទឹក​បុរាណ​មួយ

ប្រជាជន​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ប្រើ​អាងទឹក ដើម្បី​ស្ដុក​ទឹក​ដ៏​មាន​តម្លៃ​ទុក ។

យេរេមា ២;

« ពួកគេ​បាន​ទាំង​បោះបង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ » ។

  • ដើម្បី​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី យេរេមា ២:១៣ បងប្អូន​អាច​គូរ​រូប​អាងទឹក​មួយ​នៅលើ​ក្ដារខៀន ( អាង​ស្ដុក​ទឹក​ក្រោមដី​ដ៏​ធំ​មួយ ) និង​ក្បាលទឹក​មួយ ( ដូចជា​ទឹក​ផុស​ពីដី​ធម្មជាតិ​មួយ ) ។ រួចហើយ​សមាជិក​ក្នុង​ថ្នាក់​អាច​អាន យេរេមា ២:១៣ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ការមាន​ទឹក​ពី​ក្បាលទឹក ប្រសើរ​ជាង​ការជីក​អាងទឹក ។ តើ​អ្វីទៅ​អាច​ស្មើនឹង​ការសង់​អាងទឹក​ដែល​ប្រេះបែក​ខាង​វិញ្ញាណ ? បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន​ខគម្ពីរ​មកពី យេរេមា ២ និង ហើយ​ចែកចាយ​របៀប​មួយ​ចំនួន​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​បោះបង់ « ក្បាល​ទឹក​រស់ » ( ឧទាហរណ៍​សូមមើល យេរេមា ២:២៦–២៨; ៧:២–១១ ) ។ ហេតុអ្វី​បានជា « ទឹក​រស់ » គឺជា​និមិត្ត​សញ្ញា​ដ៏​ល្អ​មួយ សម្រាប់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង ?

យេរេមា ៣:១៤–១៨; ១៦:១៤–១៥

ព្រះអម្ចាស់​នឹង​ប្រមូលផ្ដុំ​ប្រជាជន​របស់​ទ្រង់ ។

  • ដោយសារ​យេរេមា​បាន​ប្រៀបធៀប​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ទៅនឹង​ការរំដោះ​សាសន៍​អ៊ីស្រាអែល​ពី​ពួកអេស៊ីព្ទ​ដោយសារ​ម៉ូសេ​នោះ បងប្អូន​អាច​បង្ហាញ​រូបភាព​មួយ​នៃ​គម្ពីរ​និក្ខមនំ ( សូមមើល គម្រោង​មេរៀន​សម្រាប់ ថ្ងៃទី ៤–១០ ខែ មេសា នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិភាក្សា​ពី​អត្ថន័យ​ដ៏​ពិសេស​នៃ​គម្ពីរ​និក្ខមនំ​ចំពោះ​ពួកសាសន៍​អ៊ីស្រាអែល​រាប់​ជំនាន់ ។ រួចហើយ​សមាជិក​ក្នុង​ថ្នាក់​អាច​អាន យេរេមា ១៦:១៤–១៥ ហើយ​ជជែក​អំពី​របៀប​ដែល​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ នឹង​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​ចំពោះ​ប្រជាជន​របស់​ព្រះ ( សូមមើល​ផងដែរ យេរេមា ៣:១៤–១៨ ) ។ សមាជិក​ក្នុង​ថ្នាក់​ដែល​បាន​រំឭក « ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល » ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន អំពី​សារៈសំខាន់​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ( សូមមើល រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្តី​សង្ឃឹម​នៃ​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ខែ សីហា ឆ្នាំ ២០១៨ ទំព័រ ២–១៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ឬ​បងប្អូន​អាច​រំឭក​ផ្នែក​ខ្លះ​នៃ​សារលិខិត​នេះ​រួមគ្នា​ក្នុង​ថ្នាក់ ។ តើ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូល​ផ្ដុំ​នៅក្នុង​តំបន់​របស់​យើង​យ៉ាង​ដូចម្ដេច?

រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះវរបិតាសួគ៌​ស្គាល់​បងប្អូន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

« វិញ្ញាណ​របស់​បងប្អូន​គឺជា​អង្គ​ដ៏​អស់កល្ប​មួយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ព្យាការី​របស់​ទ្រង់ អ័ប្រាហាំ ៖ ‹ អ្នក​ត្រូវ​បាន​រើសតាំង​ពីមុន​អ្នក​ចាប់​កំណើត​មក​ម្ល៉េះ › [ អ័ប្រាហាំ ៣:២៣ ] ។ ព្រះអម្ចាស់​មាន​បន្ទូល​អ្វី​មួយ​ស្រដៀង​គ្នា​អំពី​យេរេមា [ សូមមើល យេរេមា ១:៥ ] និង​អ្នក​ដទៃ​ជាច្រើន​ទៀត [ សូមមើល អាលម៉ា ១៣:២–៣ ] ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​អំពី​បងប្អូន​ដែរ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៥–៥៦ ] ។

« ព្រះបិតា​សួគ៌​របស់​បងប្អូន​ស្គាល់​បងប្អូន​ជាយូរ​មក​ហើយ ។ បងប្អូន​ជា​បុត្រា ឬ​បុត្រី​ទ្រង់ ដែល​ត្រូវបាន​រើសតាំង​ដោយ​ទ្រង់​ឲ្យ​មក​ផែនដី នៅក្នុង​ជំនាន់​អស្ចារ្យ​នេះ ដើម្បី​ធ្វើជា​អ្នកដឹកនាំ​ក្នុង​កិច្ចការ​មហិមា​របស់​ទ្រង់​លើ​ផែនដី ។ បងប្អូន​ត្រូវបាន​រើសតាំង ពុំ​មែន សម្រាប់​អត្តចរិត​ខាង​រូបកាយ​ទេ ប៉ុន្តែ​សម្រាប់​លក្ខណៈ​សម្បត្តិ ខាង​វិញ្ញាណ ដូចជា ភាពក្លាហាន ភាពអង់អាច សុចរិតភាព​ក្នុង​ដួងចិត្ត ស្រេកឃ្លាន​សេចក្ដីពិត ស្រេក​ឃ្លាន​ប្រាជ្ញា និង​មាន​បំណង​បម្រើ​មនុស្ស​ដទៃ ។

« បងប្អូន​បាន​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ​ទាំងនេះ​មួយ​ចំនួន​កាលពី​មុន​ឆាក​ជីវិត​នេះ ។ លក្ខណៈ​ផ្សេងទៀត បងប្អូន​អាច​អភិវឌ្ឍ​វា​នៅ​លើ​ផែនដី នៅពេល​បងប្អូន​ស្វែងរក​ដោយ​ខ្ជាប់ខ្ជួន » ( « Decisions for Eternity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៧ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រស់នៅ​តាម​ដំណឹងល្អ​ឲ្យ​អស់ពី​ដួងចិត្ត​របស់​បងប្អូន ។ បងប្អូន​នឹង​ក្លាយជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ​ម្នាក់ នៅពេល​បងប្អូន​ឱបក្រសោប​ដំណឹងល្អ ហើយ​រស់នៅ​តាម​ដំណឹងល្អ​រាល់ថ្ងៃ​ក្នុង​ជីវិត​របស់​បងប្អូន ។ ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ​មិន​តម្រូវ​ឲ្យ​បងប្អូន​ល្អ​ឥតខ្ចោះ​នោះ​ទេ—គ្រាន់តែ​ខិតខំ​ព្យាយាម ហើយ​បន្ដ​ព្យាយាម​ប៉ុណ្ណោះ ។ នៅពេល​បងប្អូន​ធ្វើ​អស់ពី​សមត្ថភាព​របស់​បងប្អូន​យ៉ាង​ឧស្សាហ៍​ព្យាយាម ហើយ​ស្វែងរក​ការអភ័យទោស នៅពេល​បងប្អូន​បរាជ័យ នោះ​បងប្អូន​អាច​ក្លាយជា​សិស្ស​របស់​ព្រះគ្រីស្ទ ដែល​ទ្រង់​តម្រូវ​ឲ្យ​បងប្អូន​ក្លាយ​ទៅជា ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៣–១៤ ) ។