« សេចក្ដីប្រកាសនៃការស្ដារឡើងវិញ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« សេចក្ដីប្រកាសនៃការស្ដារឡើងវិញ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សេចក្ដីប្រកាសនៃការស្ដារឡើងវិញ
សេចក្ដីប្រកាសនៃការស្ដារឡើងវិញ
ទិដ្ឋភាពទូទៅ
ក្នុងអំឡុងពេលនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានស្ថាបនាសាសនាចក្ររបស់ទ្រង់នៅលើផែនដីនេះ ហើយបានហៅពួកសាវករបស់ទ្រង់ឲ្យដឹកនាំសាសនាចក្រទ្រង់ ។ នៅទីបំផុត ពួកសាវកត្រូវបានគេសម្លាប់ ដែលនាំទៅដល់សម័យកាលមួយ ដែលគេស្គាល់ថាជាការក្បត់សាសនាដ៏ធំ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើមដំណើរការនៃការស្ដារដំណឹងល្អឡើងវិញនៅលើផែនដីនេះ តាមរយៈការបង្ហាញព្រះកាយដល់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងឆ្នាំ ១៨២០ ។ ខួបលើកទី ២០០ នៃការនិមិត្តដំបូងត្រូវបានរំឭកនៅឆ្នាំ ២០២០ នៅក្នុង « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » ។ យ៉ូសែប ស្ម៊ីធ បានកត់ត្រាវិវរណៈដែលលោកបានទទួលពីព្រះអម្ចាស់ ហើយវិវរណៈទាំងនេះជាច្រើនមាននៅក្នុងព្រះគម្ពីរ គោលលទ្ធិ និងសេចក្ដីសញ្ញា ដែលជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលនៅជំនាន់របស់យើង ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ការក្បត់សាសនាដ៏ធំ
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយឲ្យសិស្សយល់ពីតម្រូវការដើម្បីមានការស្ដារឡើងវិញនូវសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយនេះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងយល់ពីអត្ថន័យនៃពាក្យ ការក្បត់សាសនា ដោយប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ ឬធនធានផ្សេងៗទៀតដែលសិស្សមាន ។ សូមលើកទឹកចិត្តពួកគេឲ្យមកថ្នាក់ដោយត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ។
« ការស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ »
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃការបន្ដស្ដារដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនចែកចាយពរជ័យទាំងឡាយនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យបំផុតចំពោះពួកគេ ។
-
វីដេអូ ៖ « The Restoration of the Fulness of the Gospel of Jesus Christ: A Bicentennial Proclamation to the World » ( ៩:២៤; សូមមើលចាប់ពីនាទីទី ០:០០ ដល់នាទីទី ២:២១ )
បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យរៀបចំខ្លួនរៀនស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ នៅពេលដែលពួកគេចាប់ផ្តើមការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញារបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យប្រាប់ពីវគ្គបទគម្ពីរដែលពួកគេចូលចិត្តមួយចំនួនចេញពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ហើយរៀបចំពន្យល់ពីមូលហេតុដែលវគ្គបទគម្ពីរទាំងនោះមានអត្ថន័យចំពោះពួកគេ ។