« គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានបើកសម្ដែងបុព្វកថាមួយសម្រាប់ព្រះគម្ពីរនៃព្រះបញ្ញត្តិទាំងឡាយ ដែលក្រោយមកបានក្លាយជាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ទ្រង់បានប្រទានការព្រមានដល់ពិភពលោក ថ្លែងទីបន្ទាល់អំពីសាសនាចក្រដែលពិត និងសកម្ម ហើយបានបង្រៀនថា មិនថាតាមរយៈអ្នកបម្រើរបស់ទ្រង់ ឬដោយព្រះសូរសៀងរបស់ទ្រង់ផ្ទាល់នោះទេ នោះគឺដូចគ្នា ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីមូលហេតុ ដែលព្រះអម្ចាស់ប្រទានការព្រមាននានាដល់ពិភពលោកនេះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរៀបចំខ្លួនចែកចាយពីរបៀបដែលគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេកំពុងបន្តទៅមុខ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយទាំងភាពជោគជ័យ និងបញ្ហាប្រឈមដែលពួកគេបានជួបប្រទះ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យបន្តការខិតខំប្រឹងប្រែងរបស់ពួកគេ ឬកំណត់គោលដៅមួយដើម្បីកែលម្អ ។
-
សម្ភារ ៖ ក្រដាស និងសម្ភារគំនូរដើម្បីឲ្យសិស្សបង្កើត មីមស៍ ផ្ទាំងបដា ឬគម្រោងផ្សេងទៀត ( សកម្មភាពនេះក៏អាចធ្វើយ៉ាងសាមញ្ញដោយប្រើសៀវភៅកំណត់ហេតុសិក្សា និងខ្មៅដៃផងដែរ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣០–៣៣
គោលបំណងមេរៀន៖ មេរៀននេះមានគោលបំណងជួយឲ្យសិស្សទទួលអារម្មណ៍ពីសារៈសំខាន់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលជាសាសនាចក្រដ៏ពិតតែមួយគត់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣០ ហើយសញ្ជឹងគិតពីអត្ថន័យនៃឃ្លារបស់ព្រះអម្ចាស់ថា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ។
-
សម្ភារដែលត្រូវរៀបចំ ៖ សំណៅចែកឲ្យសិស្ស « សាសនាចក្រតែមួយដែលពិត ហើយសកម្ម »
គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨
គោលបំណងមេរៀន៖ មេរៀននេះអាចជួយឲ្យសិស្សសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្រះគម្ពីរ និងតាមរយៈពាក្យសម្ដីរបស់ព្យាការីសម័យទំនើប ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ហើយសញ្ជឹងគិតពីអត្ថន័យនៃបទគម្ពីរនេះ ។ ពួកគេអាចទន្ទេញចាំផ្នែកខ្លះ ឬទាំងអស់នៃបទគម្ពីរនេះផងដែរ ។
-
វីដេអូ ៖ « #HearHim: President Nelson Invites Us to Hear the Voice of the Lord » ( ២:១៣; សូមមើលចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:១៤)