ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៣–២៦ ទិដ្ឋភាព​ទូទៅ


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៦ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៦⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៦

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៦

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពី​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ច្រើន​ខែ​មក សមាជិក​គ្រួសារ​របស់ យ៉ូសែប ស្ម៊ីធ និង​មនុស្ស​ផ្សេង​ទៀត​មាន​បំណងប្រាថ្នា​ចង់​ដឹង​ពី​ព្រះទ័យ​របស់​ព្រះសម្រាប់​ពួកគេ ។ យ៉ូសែប​បាន​ទូល​សួរ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​មួយ​សម្រាប់​ពួកគេ​ម្នាក់ៗ ។ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​យ៉ូសែប អំពី​របៀប​ដែល​លោក​អាច​ដឹកនាំ​សាសនាចក្រ​នេះ ហើយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​លោក​ផងដែរ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់​ចំពោះ អិមម៉ា ស្ម៊ីធ ។ នាង​ត្រូវ​បានហៅ​ជា​ស្ត្រី​ជម្រើស ដោយ​មាន​ការចាត់តាំង​ឲ្យ​លួងលោម​ស្វាមី​របស់​នាង ជា​អ្នក​សរសេរ ឲ្យ​ពន្យល់​បទគម្ពីរ​ទាំងឡាយ ឲ្យ​ទូន្មាន​ដល់​សាសនាចក្រ និង​ឲ្យ​រើស​ទំនុក​តម្កើង​ដ៏​ពិសិដ្ឋ ។

[@src=177d04367fc011eca4f1eeeeac1e06c7608f45ee @img-type=Training icon] រៀន​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ខ្លួនឯង ៖ វា​គឺ​ជា​រឿង​ដ៏​សំខាន់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ដែល​សិស្ស​ត្រូវ​រៀន​ដោយ​ខ្លួនឯង​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មធ្យោបាយ​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ គឺ​តាមរយៈ​ការបង្កើត​សំណួរ​ត្រិះរិះ​ស្រាវជ្រាវ ដែល​ជួយ​សិស្ស​ឲ្យ​មើលឃើញ​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដោយ​ខ្លួនឯង ហើយ​មិន​នាំ​សិស្ស​ទៅរក​ចម្លើយ​ជាក់លាក់​មួយ ។ ដើម្បី​រៀន​បន្ថែមទៀត​អំពី​ការណ៍​នេះ សូមមើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បានរៀន​គោលលទ្ធិ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្កោះ ។ អ្នក​អាច​ក៏​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥ ផ្នែក​ទី ១ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោមផ្តល់​ឲ្យ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៣–២៤

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​ពួកគេ ហើយ​នឹង​ប្រទាន​ការដឹកនាំ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បំណង​ប្រាថ្នា​សុចរិត​មួយ​ដែល​ពួកគេ​អា​ចមាន ( បម្រើ​បេសកកម្ម បម្រើ​សហគមន៍​របស់​ពួកគេ រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ល។ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​ការប្រឹក្សា​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​រឿងនេះ​បាន ។

  • ឯកសារ​នានា ៖ ច្បាប់ចម្លង​សំណៅចែក « គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៤ ។ ដំបូន្មាន​មក​ពី​ព្រះអម្ចាស់ »

  • វីដេអូ ៖ « Heavenly Father Knows Me » ( ៣:១៨ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឱកាស​ដែល​ពួកគេ​មាន ដើម្បី​បម្រើ​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត ។ តើ​ពួកគេ​មាន​អារម្មណ៍​ថា បទពិសោធន៍​នេះ​មាន​គុណ​តម្លៃ​អ្វីខ្លះ ?

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព អិមម៉ា ស្ម៊ីធ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥ ផ្នែក​ទី ២

គោលបំណង​មេរៀន៖ មេរៀន​នេះ​អាច​ជួយ​ឲ្យ​សិស្ស​ស្វែងរក​ពរ​ជ័យ​របស់​ព្រះអម្ចាស់ និង​ទុក​រឿង​ខាង​លោកិយ​មួយ​អន្លើសិន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​ឲ្យ​សិស្ស​និយាយ​ជាមួយ​ឪពុក ឬ​ម្ដាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ម្នាក់​អំពី​រឿង​ខាងលោកិយ​អ្វីខ្លះ ដែល​ពួកគាត់​បាន​លះបង់​ដើម្បី​ធ្វើ​តាម​ព្រះអម្ចាស់ ។

  • សម្ភារ ៖ ធុង​ធំ​មួយ​ដែល​ល្មម​ដាក់​វត្ថុ​ផ្សេងៗ​ដែល​អាច​តំណាង​ឲ្យ​ចំណាប់​អារម្មណ៍​របស់​សិស្ស ដូចជា បាល់ទាត់ សៀវភៅ​កំណត់​ចំណាំ​នៅសាលា ឧបករណ៍​តន្ត្រី​តូច​មួយ ព្រះគម្ពីរ ។ ល ។

  • វីដេអូ ៖ « The Joy of Redeeming the Dead »( ១៦:៣៦ ) ចាប់ពី​នាទី​ទី ៦:៤២ ដល់​នាទី​ទី ៧:៤៤;« Covenants » ( ១៤:១៩ ) ចាប់ពី​នាទី​ទី ១១:៤៥ ដល់​នាទី​ទី ១៣:៤៦; « Why Does God Give us Commandments? » ( ០:៣៩ )