ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤០ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥ ផ្នែក​ទី ២ ៖ « ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ »


« គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥ ផ្នែក​ទី ២ ៖ ‹ ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥ ផ្នែក​ទី ២ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤០ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៣–២៦

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥ ផ្នែក​ទី ២

ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ

ការអធិស្ឋាន និង​ពិធីបុណ្យ​ជ្រមុជទឹក

អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​មនុស្ស​ម្នាក់ ជា​ញឹកញាប់ វា​អាច​អនុវត្ត​បាន​ចំពោះ​អ្នក​ដទៃ​ទៀត​ផងដែរ ។ នេះ​គឺជា​ការពិត​អំពី​បន្ទូល​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ អិមម៉ា ស្ម៊ីធ ដែល​ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥ ( សូមមើល ខទី ១៦ ) ។ ព្រះអម្ចាស់​បាន​អញ្ជើញ​គាត់​ឲ្យ​ស្វែងរក​អ្វី​ដែល​នឹង​ជួយ​គាត់​ឲ្យ​ទទួល​បាន « មកុដ​នៃ​សេចក្ដី​សុចរិត​នោះ » ( ខទី ១៥ ) ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​សិស្ស​ស្វែងរក​ពរជ័យ​របស់​ព្រះអម្ចាស់ និង​ទុកចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អ្វីមួយ​ដែល​ល្អ​ជាង

សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការកំណត់​អាទិភាព​នូវ​អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់យើង ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន​គឺ​យក​ធុង​មួយ​ទៅ​ថ្នាក់ ដូចជា​ប្រអប់​មួយ​ជាដើម ។ សូម​យក​វត្ថុ​ផ្សេងៗ​ទៀតដែល​អាច​តំណាង​ឲ្យ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ផងដែរ ដែល​មាន​ដូចជា បាល់ទាត់ សៀវភៅ​កំណត់​ចំណាំ​នៅសាលា ឧបករណ៍​តន្ត្រី​តូច​មួយ ព្រះគម្ពីរ ។ ល ។ សូមប្រាកដ​ថា​បាន​យក​វត្ថុ​ដែល​អាច​ដាក់​ចូល​នៅក្នុង​ប្រអប់​នោះ​ផងដែរ ។ សូម​ពន្យល់​សិស្ស​ថា ប្រអប់​នេះ​តំណាង​ឲ្យ​ជីវិត​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​អ្វី​ដែល​ពួកគេ​ពិតជា​ចង់​​បញ្ចូល​ក្នុង​ជីវិត​របស់​ពួកគេ ។ នៅពេល​ដែល​ប្រអប់​ពេញ​ហើយ សូម​សួរ​សិស្ស​ថា​តើ​មាន​អ្វី​ដែល​ពួកគេ​ចង់​ប្តូរ​សម្រាប់​អ្វី​មួយ​ដែល​មិន​មាន​នៅក្នុង​ប្រអប់​នេះ​ដែរ​ឬ​ទេ ។ បន្ទាប់ពី​សកម្មភាព​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​គិត​អំពី​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ ។ ខាង​ក្រោម​គឺ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​វា​បាន ។

សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​ជា​អាទិភាព​សំខាន់​បំផុត​ក្នុង​ជីវិត​របស់អ្នក ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ថា តើ​ព្រះវរបិតាសួគ៌​របស់អ្នក​ចង់​ឲ្យ​អ្នក​ធ្វើការ​កែសម្រួល​អ្វី​មួយ​ចំពោះ​អាទិភាព​របស់​អ្នក​ដែរ​ឬ​ទេ ។

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ អិមម៉ា ស្ម៊ីធ ហើយ​បាន​ប្រទាន​ដំបូន្មាន​ដល់​គាត់​អំពី​អាទិភាព​របស់​គាត់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៥:១០ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់បាន​អញ្ជើញ​ឲ្យ អិមម៉ា ស្ម៊ីធ ធ្វើ ។

  • តើ​អ្នក​គិត​ថា « ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ » មាន​អត្ថន័យ​យ៉ាង​ណា ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​ពី​ខគម្ពីរ​នេះ ?

របស់​ទាំងឡាយ​នៃ​ព្រះ

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​ពី​សេចក្តីពិត​ដែល​ថា ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ទុក​ចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក និង​ស្វែងរក​របស់​ទាំងឡាយ​នៃ​ព្រះ​វិញ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពិចារណា​គូសចំណាំ​ពាក្យ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១០ ដែល​ជួយ​បង្រៀន​ពី​សេចក្តីពិត​នេះ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ឃ្លា​ស្រដៀង​គ្នា​នេះ​នៅក្នុង​បទគម្ពីរ​ខាងក្រោម​នេះ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ជ្រើសរើស​ឃ្លា​ដែល​ពួកគេ​ចូលចិត្ត ហើយ​ពន្យល់​ពី​អ្វី​ដែល​វា​ជួយ​ពួកគេ​ឲ្យ​យល់ ។ សូម​ពិចារណា​បង្ហាញ​សិស្ស​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​សេចក្តីយោង​ឆ្លង ឬ​ភ្ជាប់​ខគម្ពីរ​ទាំងនេះ​ទៅ​គ្នាទៅវិញ​ទៅមក​បាន ។

សូម​ប្រៀបធៀប គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១០ ជាមួយ ម៉ាថាយ ៦:១៩–២១ និង នីហ្វៃទី​២ ៩:៥១ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​ការអញ្ជើញ​របស់​ព្រះអម្ចាស់ ?

    សិស្ស​អាច​ត្រូវការ​ជំនួយ​ក្នុងការ​គិត​រឿង​ជាក់លាក់ ដែល​អាច​ចាត់​ទុក​ថា​ជា « របស់​ទាំងឡាយ​នៃ​ពិភពលោក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១០ ) ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​នៃ​របស់​ទាំងឡាយ​នៃ​ពិភពលោក ដែល​អាច​រារាំង​យើង​ពី​ការធ្វើ​កិច្ចការ​របស់​ព្រះ ។ បន្ទាប់មក អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ថា តើ​ពួកគេ​កំពុង​ធ្វើ​បានល្អ​ប៉ុណ្ណា​ហើយ​ក្នុង​ការទុក​ចោល​របស់​ទាំងឡាយ​នេះ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា របស់​ខ្លះ​អាច​នឹង​សម​នឹង​ទទួល​បាន​តម្លៃ​តិចតួច​ពី​យើង រីឯ​របស់​ខ្លះ​ទៀត​មិន​សម​នឹង​ទទួល​បាន​តម្លៃ ឬ​ចំណាប់​អារម្មណ៍​ពី​យើង​ទាល់តែ​សោះ ។

  • តើ​ឧទាហរណ៍​អ្វី​ខ្លះ​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បង្ហាញ​ថា ទ្រង់​ផ្ដោតលើ​របស់​ទាំងឡាយ​នៃ​ព្រះ ជាជាង​របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ ?

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុងការគិត​ពី​ឧទាហរណ៍​ទាំងឡាយ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​សេចក្ដីយោង​ដូចតទៅ​នេះ​បាន ៖ លូកា ២:៤២–៤៩; យ៉ូហាន ២:១៣–១៦; យ៉ូហាន ៦:៣៨ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ក្មេង​ជំទង់​ម្នាក់​ដែល​កំពុង​ព្យាយាម​ទុក​ចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក​ដោយ​របៀប​ណា ?

អែលឌើរ រីឆាដ ជី ស្កត [ ឆ្នាំ ១៩២៨–២០១៥ ] ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​បទពិសោធន៍​ដែល​ក្មេង​វ័យ​ជំទង់​ម្នាក់​បាន​មាន​ដូច​ខាងក្រោម ៖

16:42
អែលឌើរ រីឆាដ ជី ស្កត

នៅក្នុង​បេសកកម្ម រ៉ូស្ដូណាដូនុ ប្រទេស រុស្ស៊ី យុវវ័យ​ម្នាក់ៗ​ត្រូវបាន​អញ្ជើញឲ្យ​រៀបចំ​ឈ្មោះចំនួន ២០០០ ហើយ​បន្ទាប់មក​រៀបចំ​យ៉ាងហោច​ណាស់​ឈ្មោះ​មួយ​ពី​គ្រួសារ​ផ្ទាល់​របស់​ពួកគេ ដើម្បី​ទទួល​ពិធីការ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ទាំងឡាយ​ណា​ដែល​សម្រេច​បាន​គោលដៅ​នេះ​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ដំណើរ​ដ៏វែង​មួយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​ទីក្រុង កៀវ អ៊ុយក្រែន ។ យុវជន​ម្នាក់​បាន​ចែកចាយ​បទពិសោធន៍​របស់​គាត់​ថា ៖ « ខ្ញុំ​បាន​ចំណាយ​ពេល​ជាច្រើន​លេង​ហ្គេម​កុំព្យូទ័រ ។ នៅពេល​ខ្ញុំ​ចាប់ផ្ដើម​ធ្វើ​លិបិក្រម ខ្ញុំ​គ្មាន​ពេល​លេងហ្គេម​ទៀត​ទេ ។ ដំបូង​ខ្ញុំ​គិត​ថា ‹ ទេ ! តើ​​វា​កើត​ឡើង​​ដោយ​របៀប​ណា ! › តែនៅពេល​គម្រោង​នេះ​ចប់ទៅ ខ្ញុំ​លែង​ចង់​លេង​ហ្គេមនោះ​ទៀត ។ … កិច្ចការ​ពង្ស​ប្រវត្តិ គឺជា​អ្វីមួយ​ដែល​យើង​អាច​ធ្វើ​នៅ​លើ​ផែនដី​នេះ ហើយ​វា​នឹង​បន្ដ​នៅ​ស្ថានសួគ៌ » ។ ( រីឆាដ ជី ស្កត « The Joy of Redeeming the Dead » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩២ )

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​បទពិសោធន៍​របស់​យុវជន​របស់​នេះ ?

    ដើម្បី​ជួយ​សិស្ស​គិតពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ពួកគេ​អាច​មាន​ជាមួយនឹង​ការ​ទុកចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​ពួកគេ​ឆ្លើយ​សំណួរ​ខាងក្រោម​ដាក់​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​របៀប​ណា ពេល​អ្នក​បាន​ជ្រើសរើស​ដើម្បី​ស្វែងរក​របស់​ទាំងឡាយ​នៃ​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក ?

ជំនួយ​ដើម្បី​ស្វែងរក​របស់​ទាំងឡាយ​ដែល​ល្អ​ជាង

នៅ​ខ​ប្រាំមួយ​ចុងក្រោយ​នៃ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥ មាន​ដំបូន្មាន​នៃ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវិត​របស់ អិមម៉ា ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១១–១៦ ហើយ​រកមើល​របៀប​ដែល​ដំបូន្មាន​មកពី​ព្រះអម្ចាស់​ទាំងនេះ ក៏​អាច​ជួយ​យើង​ឲ្យ​ស្វែងរក​របស់​ទាំងឡាយ​ដែល​ល្អ​ជាង​ផងដែរ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ដែល​អាច​ជួយ​អ្នក​ឲ្យ « ទុកចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែងរក​របស់​ទាំងឡាយ​ណា​ដែល​គ្រាន់បើ​ជាងនេះ​វិញ » ? ( ខទី ១០ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក និង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​ពួកគេ​អាច​ដាក់​អាទិភាព​បាន​ប្រសើរ​ជាង​លើ​របស់​ទាំងឡាយ​នៃ​ព្រះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ប្រធានបទ​មួយ ឬ​ច្រើន​ខាងក្រោម ៖ តន្ត្រី សេចក្ដីសញ្ញា ភាពស្លូតបូត និង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ជម្រើស​ដើម្បី​សិក្សា​ជា​ថ្នាក់​ទាំងមូល ឬ​ធ្វើការ​ជាបុគ្គល ឬ​ជា​ក្រុម​តូចៗ ។ ប្រសិនបើ​ពួកគេ​ជ្រើសរើស​សិក្សា​ជា​ថ្នាក់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ប្រធានបទ​សម្រាប់​គ្រប់​គ្នា​សិក្សា ។ ប្រសិនបើ​សិស្ស​ចង់​ធ្វើការ​ជា​ក្រុម នោះ​ពួកគេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសិក្សា​ប្រធានបទ​នីមួយៗ​ខុសៗ​គ្នា ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ជាមួយ​ក្រុម ។ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​រៀបចំ​មុន​ពេល​ចូល​រៀន ហើយ​បន្ទាប់​មក​បង្រៀន​ដល់​ថ្នាក់​ទាំងមូល ។ សូម​ផ្ដល់​ធនធាន​ដែល​មាន​អត្ថប្រយោជន៍​បំផុត ។

តន្ត្រី

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១១–១២

ទំនុកដំកើង ១០០:២

ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១៩.២ ( « តន្រ្តី​នៅក្នុង​គេហដ្ឋាន » ) ១៩.៣ ( « តន្ត្រី​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ » )

« ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ១៨ ( សូមមើល​ផ្នែក « សូម​ស្វែងរក​អ្វី​ដែល​លើក​ទឹកចិត្ត បំផុសគំនិត និង​យាង​អញ្ជើញ​ព្រះវិញ្ញាណ » )

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ទំនុកតម្កើង ហើយ​រកមើល​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះអម្ចាស់ និង​ពរជ័យ​ដែល​ទ្រង់​មាន​សម្រាប់​យើង ។ អ្នក​ក៏​អាច​ចង់​បង្ហាញ​សិស្ស​អំពី​ធនធាន​តន្ត្រី​ដ៏​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត និង​តន្ត្រី​ដែល​មាន​សម្រាប់​យុវវ័យ​នៅក្នុង Media Library ផងដែរ ។

សេចក្តីសញ្ញា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១៣

« ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ១៧ ( សូមមើល​ផ្នែក « សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច » )

Gospel Topics « Covenant » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org

សូម​ពិចារណា​បង្ហាញ​វីដេអូ​ខាង​ក្រោម​នេះ​ដល់​សិស្ស ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការរក្សា​សេចក្ដីសញ្ញា​របស់​យើង និង​ពរជ័យ​អ្វី​ដែល​យើង​អាច​ទទួល​បាន​សម្រាប់​ការ​ធ្វើ​ដូច្នេះ ។

2:3

ភាព​ស្លូតបូត

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១៤

ម៉ាថាយ ៥:៥; មរ៉ូណៃ ៨:២៦

សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ស្លូតបូត, ភាព​ស្លូតបូត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org

អូលីសេស សូរ៉េស « Be Meek and Lowly of Heart » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ( សូមមើល​កថាខណ្ឌ​ទី ១–៦ )

ដេវីឌ អេ បែដណា « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ( សូមមើល​ផ្នែក « លោក​ចៅហ្វាយ​គឺ​ជា​គំរូ​មួយ​នៃ​ភាព​ស្លូតបូត » )

ព្រះបញ្ញត្តិ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១៥

ម៉ាថាយ ២២:៣៦–៤០

សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org

« ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ១០

0:39

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​វា​អាច​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​របស់​ទាំងឡាយ​នៃ​ព្រះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ផ្សេងទៀត​ដែល​បាន​សិក្សា​ប្រធានបទ​ដូចគ្នា ហើយ​ប្រហែល​ជា​ជាមួយ​នឹង​អ្នក​ដែល​បាន​សិក្សា​អ្វី​ផ្សេង​ទៀត​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​គិត​ពី​របៀប​ធ្វើ​សកម្មភាព​តាមអ្វី​ដែល​ពួកគេ​កំពុងរៀន នោះ​អ្នក​អាច​បង្ហាញ​ពួកគេ​ទៅ​រក​ការអញ្ជើញ​ដែល​មាន​នៅក្នុង​ប្រធានបទ​នីមួយៗ​នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ស្វែងរក​របស់​ទាំងឡាយ​នៃ​ព្រះ ហើយ​បន្ទាប់​មក​ដាក់​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​កន្លែង​ដែល​ពួកគេ​នឹង​មើលឃើញ​វា​ញឹកញាប់ ។ ក៏​សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​ប្រហែលជា​ជំនួយ​ពី​សមាជិកគ្រួសារ និង​មិត្តភក្តិ​ផងដែរ ។