« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧–២៨ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧–២៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ២៧–២៨
គោលលទ្ធិ និងសេចក្តីសញ្ញា ២៧–២៨
ទិដ្ឋភាពទូទៅ
តាមរយៈអ្នកនាំសារពីស្ថានសួគ៌ ព្រះអង្គសង្គ្រោះបានបើកសម្ដែងសេចក្ដីពិតអំពីពិធីសាក្រាម៉ង់ ។ ព្រះអម្ចាស់ក៏បានបង្រៀនអំពីការពាក់គ្រឿងសឹករបស់ទ្រង់ ហើយបានបើកសម្ដែងពីរបៀបរៀបរយ និងអង្គការដែលទ្រង់ប្រើ ដើម្បីបង្ហាញពីព្រះឆន្ទៈរបស់ទ្រង់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–១៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីទទួលទានសាក្រាម៉ង់ដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណា ហើយមករៀនដោយបានត្រៀមខ្លួនចែកចាយពីរបៀបដែលពួកគេអាចផ្ដោតលើព្រះអង្គសង្គ្រោះអំឡុងពិធីសាក្រាម៉ង់ ។
-
វីដេអូ ៖ « That I Might Draw All Men unto Me » ( ១៣:៣៣; សូមមើលពីនាទីទី ៧:១៥ ដល់នាទីទី ៩:១៣ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥–១៨
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចការពារយើងពីរបៀបដែលសាតាំងព្យាយាមល្បួង និងបំបាក់ទឹកចិត្តយើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយនូវរបៀបដែលសាតាំងវាយប្រហារ ឬល្បួងយុវវ័យដែលមានអាយុស្រករពួកគេ និងធនធានអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានប្រទានមក ដើម្បីការពារប្រឆាំងនឹងការវាយប្រហារ ឬការល្បួងទាំងនោះ ។
-
សម្ភារ ៖ សន្លឹកក្រដាសតូចៗសម្រាប់សិស្សម្នាក់ៗ
-
សំណៅចែក ៖ « ‹ យកគ្រប់គ្រឿងសឹករបស់យើងមកពាក់ចុះ › ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៥ ) »
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបរៀបរយ និងអង្គការដែលព្រះអង្គសង្គ្រោះប្រើដើម្បីបើកសម្ដែងពីព្រះឆន្ទៈរបស់ទ្រង់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់ឲ្យសិស្សនូវស្ថានភាពនានាមកពីផ្នែក « ឧទាហរណ៍ » នៅក្នុងមេរៀននេះ និងអញ្ជើញពួកគេឲ្យពិចារណាអំពីរបៀបដែលពួកគេអាចប្រាប់ថា វាជាវិវរណៈពិត ហើយមិនមែនមកពីការធ្វើត្រាប់តាមរបស់សាតាំងនោះទេ ។
-
សម្ភារដែលត្រូវរៀបចំ ៖ ការជ្រើសរើសរបស់ពិត ឬរបស់ក្លែងក្លាយ ( ឧទាហរណ៍ ទូរសព្ទពិត ឬទូរសព្ទក្មេងលេង ប្រាក់ពិត ឬប្រាក់ក្លែងក្លាយ ផ្លែឈើពិត ឬផ្លែឈើប្លាស្ទិច និងអ៊ីម៉ែលពិតមកពីធនាគារ ឬអ៊ីម៉ែលក្លែងក្លាយមកពីនរណាម្នាក់ដែលក្លែងធ្វើជាធនាគារ ) ។
-
វីដេអូ ៖ « A Framework for Personal Revelation » ( ១២:២៩; សូមមើលពីនាទីទី ៤:១៤ ដល់នាទីទី ៥:០៧ )