« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩
គោលលទ្ធិ និងសេចក្តីសញ្ញា ២៩
ទិដ្ឋភាពទូទៅ
នៅខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស្ម៊ីធ អំពីការយាងមកជាលើកទីពីរដ៏រុងរឿងរបស់ទ្រង់ ជាពរជ័យដែលទ្រង់បានរៀបចំសម្រាប់មនុស្សសុចរិត និងជាការបំផ្លិចបំផ្លាញដែលរង់ចាំដល់មនុស្សទុច្ចរិត ។ ទ្រង់បានបង្រៀនដោយសេចក្ដីស្រឡាញ់អំពីការប្រោសលោះ ដែលទ្រង់ប្រទានឲ្យចាប់ពីការធ្លាក់នៃលោកអ័ដាម និងអេវ៉ា ក៏ដូចជាពីអំពើបាប និងកំហុសរបស់យើងផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះ ផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីព្រះរាជបំណងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរថា « តើព្រះសព្វព្រះទ័យឲ្យខ្ញុំមានអ្វីក្នុងជីវិតនេះ និងបន្ទាប់ពីជីវិតនេះ ? » ពួកគេក៏អាចពិចារណាពីរបៀបដែលពួកគេបានរកឃើញព្រះរាជបំណងរបស់ព្រះសម្រាប់ពួកគេនៅក្នុងជីវិតរបស់ពួកគេផងដែរ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីនៃសេចក្ដីណែនាំសម្រាប់សកម្មភាពសិក្សា
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៩–២៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអំណរ នៅពេលពួកគេទន្ទឹងរង់ចាំការយាងមករបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ផែនដីនេះវិញ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកក្នុងគេហទំព័រ ChurchofJesusChrist.org រករូបភាពផ្សេងគ្នា ដែលបង្ហាញពីការយាងមកជាលើកទីពីរ ហើយពិចារណាពីអ្វីដែលពួកគេរៀនអំពីព្រះយេស៊ូវមកពីរូបភាពនីមួយៗ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
-
វីដេអូ ៖ « Jesus Christ Appears in the Ancient Americas » ( ១៦:៤៣; សូមមើលពីនាទីទី ១១:១៩ ដល់នាទីទី ១៦:៣១ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៦–៥០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសិទ្ធិជ្រើសរើសដែលព្រះបានប្រទានឲ្យយើង និងការប្រោសលោះដែលព្រះយេស៊ូវគ្រីស្ទបានប្រទានមក ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សគិតឡើងវិញអំពីជម្រើសផ្សេងៗ ដែលពួកគេបានធ្វើក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យរាយបញ្ជីការជ្រើសរើសទាំងនោះថាជា « ជម្រើសមិនសំខាន់ » ឬ « ជម្រើសដែលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះ » ។
-
សំណៅចែក ៖ « សិទ្ធិជ្រើសរើស និងការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ »