ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ ៖ ចូរ​រួមគ្នា​តែមួយ


« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ ៖ ចូរ​រួមគ្នា​តែមួយ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧–៤០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២

ចូរ​រួមគ្នា​តែមួយ

ព្រះអង្គ​សង្គ្រោះ​កំពុង​ផ្ដល់​ការងារ​បម្រើ

ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់ នៅពេល​ដែល​ពួកគេ​បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ការលះបង់​ដ៏ធំ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ទៅ​រដ្ឋ​អូហៃអូ ។ នៅក្នុង​វិវរណៈ​របស់​ទ្រង់​ទៅកាន់​ពួកបរិសុទ្ធ ព្រះអង្គ​សង្រ្គោះ​បាន​បើក​សម្ដែង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ហើយ​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​រស់នៅ​ដូច​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការវាយតម្លៃ​អ្នកដទៃ និង​ស្វែងរក​សាមគ្គីភាព ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់

អ្នក​អាច​ចាប់ផ្ដើម​មេរៀន​នេះ​បាន ដោយ​ការអញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សរសេរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ចំនួន​ប្រាំ ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ហើយ​ប្រាប់ពី​អ្វី​ដែល​ពួកគេ​មាន​ដូចគ្នា ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ដែល​ពេលខ្លះ វា​ពិបាក​សម្រាប់​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ខុសគ្នា​ធ្វើការ​រួបរួម​គ្នា និង​មូលហេតុ​ដែល​សាមគ្គីភាព​មាន​សារៈសំខាន់​សម្រាប់​ពួកសិស្ស​របស់​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ម្នាក់ ដែល​ពួកគេ​អាច​ប្រព្រឹត្ត​ដាក់​បាន​ល្អ​ជាងមុន ឬ​អ្នក​ដែល​ពួកគេ​អាច​មាន​ទំនាក់ទំនង​ជាមួយ​ល្អ​ប្រសើរ​ជាងមុន​បាន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​នេះ​បាន​កាន់តែ​ប្រសើរ ឬ​កែលម្អ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​បុគ្គល​នេះ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ការមាន​ទំនាក់ទំនង​តាម​របៀប​នេះ អាច​ជួយ​ស្ថាបនា​ឲ្យមាន​សាមគ្គីភាព​បាន ។

នៅ​ខែ ធ្នូ ឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បាន​ធ្វើការ​កែសម្រួល​ព្រះគម្ពីរ​ប៊ីប​ប្រកប​ដោយ​ការបំផុស​គំនិត ហើយ​បាន​ទទួល​នូវ​អ្វី​ដែល​ឥឡូវ​នេះ​ហៅថា ម៉ូសេ ៦–៧ នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏មាន​តម្លៃ​មហិមា ។ ជំពូក​ទាំងនេះ​ផ្ដល់​នូវ​ដំណើររឿង​អំពី​ព្យាការី​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ហេណុក និង​ប្រជាជន​របស់​លោក ។ ដោយសារ​តែ​សេចក្ដី​សុចរិត និង​សាមគ្គីភាព​របស់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​ហៅ​ប្រជាជន​ទាំងនេះ​ថា ស៊ីយ៉ូន ។

នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨ ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ពួកបរិសុទ្ធ​អំពី​ការប្រមូល​ផ្តុំ​គ្នា​ទៅ​រដ្ឋ​អូហៃអូ។ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ហើយ​បាន​សង្កត់ធ្ងន់​លើ​គោលការណ៍​នៃ​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ ការគោរព​តាម​គោលការណ៍​ទាំងនេះ​នឹង​ជួយ​ពួកបរិសុទ្ធ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ទទួល​បាន​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បាន​ពរជ័យ​ឲ្យមាន​អំណាច​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:៣២ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:២៤–២៧ ដោយ​ស្វែងរក​គុណលក្ខណៈ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ចង់ឲ្យ​យើង​អភិវឌ្ឍ ។

នៅពេល​សិស្ស​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:២៤–២៧ អ្នក​អាច​ចង្អុល​បង្ហាញ​ឃ្លា​ដដែលៗ​នៅក្នុង ខទី ២៤–២៥ បាន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ធ្វើ​សកម្មភាព​តាម​រឿង​ប្រៀប​ប្រដូច​នៅក្នុង ខទី ២៦–២៧ បាន​ផងដែរ ។

  • តើ​អ្នក​គិត​ថា ការគោរព​បងប្អូន​ខ្លួន​ដូចជា​ខ្លួនឯង​មាន​ន័យ​ដូចម្ដេច ? ( សូមមើល ម៉ាថាយ ២២:៣៦–៣៩; យ៉ូហាន ១៣:៣៤–៣៥; យ៉ាកុប ២:១៧–១៩ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី​រឿង​ប្រៀប​ប្រដូច​នេះ​នៅក្នុង ខទី ២៦–២៧ ?

  • តើ ខទី ២៤–២៧ បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ?

    សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ ដែល​ស្រដៀង​នឹង​គោលការណ៍​នេះ ៖ យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន នៅពេល​យើង​ឲ្យ​តម្លៃ​ដល់​អ្នកដទៃ ហើយ​ស្វែងរក​សាមគ្គីភាព​ក្នុងនាមជា​សិស្ស​របស់​ទ្រង់ ។

    សូម​ប្រើ​សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន ឬ​សំណួរ​ផ្សេងទៀត ដែល​អ្នក​គិត​ថា​នឹង​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលការណ៍​នេះ ។ ក្នុង​អំឡុង​ពេល​ពិភាក្សា​គ្នា​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​នៃ​ការផ្ដល់​តម្លៃ​ឲ្យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? ជា​គំរូ​នៃ​ការលើក​ទឹកចិត្ត​ឲ្យមាន​សាមគ្គីភាព​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ពេលខ្លះ​វា​ពិបាក​ក្នុង​ការរួបរួម​ជាមួយ​សមាជិក​ដទៃ​ទៀត​ក្នុង​សាសនាចក្រ ?

  • តើ​វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​យ៉ាងណា​ទៅ​នៅក្នុង​ជីវិត​របស់​អ្នក ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​អ្នកដទៃ និង​មាន​សាមគ្គីភាព​កាន់តែ​ខ្លាំង​ជាមួយ​សាសនាចក្រ ?

សូម​ពិចារណា​បង្ហាញ​វីដេអូ « One in Christ » ( ៤:៤៨ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​រួបរួម​គ្នា ។

4:48

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:៣៤–៣៦, ៣៩–៤២ ដោយ​រកមើល​របៀប​ដែល​ពួកបរិសុទ្ធ​ដែល​បាន​ត្រៀមខ្លួន​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ទទួល​បាន​ការអញ្ជើញ​ឲ្យ​រួបរួម​គ្នា ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ដែល​នឹង​ជួយ​ដល់​អ្នក​ដែល​ផ្លាស់ទីលំនៅ​ទៅ​រដ្ឋ​អូហៃអូ ឲ្យ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​មាន​សាមគ្គីភាព​នឹង​គ្នា ?

ការខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ឲ្យតម្លៃ​ដល់​អ្នកដទៃ និង​ព្យាយាម​មាន​សាមគ្គីភាព

រូបតំណាង​ការបំពាក់បំប៉នសូម​ប្រើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ដើម្បី​សង្កត់ធ្ងន់​លើ​គោលលទ្ធិ និង​គោលការណ៍​នានា ៖ សម្រាប់​ការអនុវត្ត​ជាមួយ​គោលការណ៍​នេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្រៀន​ចេញពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ​នេះ « រៀបចំ​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្ដីពិត​ដែល​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ ទៅនឹង​អ្វី​ដែល​ព្យាការី​នៅរស់​កំពុង​មាន​ប្រសាសន៍ » ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រិនឡាន់ ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​រួបរួម​គ្នា​បាន​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ ឬ​មើល​វីដេអូ « The Peace of Christ Abolishes Enmity » ( ១២:៣៩; សូមមើល​ពី​នាទី​ទី ៤:៤៩ ដល់​នាទី​ទី ៦:៣២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

12:51
អែលឌើរ ឌែល ជី រិនឡាន់

សាមគ្គីភាព​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ។ វាអភិវឌ្ឍ នៅពេល​យើង​បណ្ដុះ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់​យើង ហើយ​យើង​ផ្តោតលើ​ជោគ​វាសនា​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ យើង​មាន​សាមគ្គីភាព​តាមរយៈ​អត្តសញ្ញាណ​ចម្បង​រួម​របស់​យើង ដែល​ជាបុត្រា​បុត្រី​នៃ​ព្រះ និង​ការតាំង​ចិត្ត​របស់​យើង​ចំពោះ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ ជាសំណង​មកវិញ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ភាពជា​សិស្ស​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​បង្កើត​នូវ​ការព្រួយបារម្ភ​ពិត​ចំពោះ​មនុស្ស​ដទៃ ។ យើង​ឲ្យ​តម្លៃ​ទៅលើ​វិសាលភាព​នៃ​ចរិត​លក្ខណៈ ទស្សនវិស័យ និង​ទេពកោសល្យ​របស់​មនុស្ស​ដទៃ ។ ប្រសិនបើ​យើង​មិន​អាច​ដាក់​ភាពជាសិស្ស​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ខ្លាំង​ជាង​ចំណាប់​អារម្មណ៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​ទេ នោះ​យើង​គួរ​ពិនិត្យ​មើល​អាទិភាព និង​ការផ្លាស់ប្ដូរ​របស់​យើង​ឡើងវិញ ។

យើង​ប្រហែលជា​ចង់​និយាយ​ថា « ពិតណាស់ យើង​អាច​មាន​សាមគ្គីភាព​បាន—ដរាបណា​អ្នក​យល់​ស្រប​នឹង​ខ្ញុំ ! » វិធីសាស្ត្រ​ដែល​ប្រសើរ​ជាង​នេះ​គឺ​ត្រូវ​សួរថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព ? តើ​ខ្ញុំ​អាច​ឆ្លើយតប​យ៉ាង​ដូចម្ដេច ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​ខិតទៅ​ជិត​ព្រះគ្រីស្ទ ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កាត់​បន្ថយ​ការទាស់ទែងគ្នា ហើយ​កសាង​សហគមន៍​សាសនាចក្រ​ដែល​មាន​ចិត្ត​មេត្តា និង​យក​ចិត្ត​ទុកដាក់ ? »

នៅពេល​សេចក្ដី​ស្រឡាញ់​នៃ​ព្រះគ្រីស្ទ​គ្រប​ដណ្ដប់​ជីវិត​របស់​យើង យើង​ឆ្លើយតប​នឹង​ការខ្វែង​គំនិត​គ្នា​ដោយ​ភាពរាបសា ភាពអត់ធ្មត់ និង​សេចក្ដី​សប្បុរស ។ យើង​មិន​សូវ​គិត​អំពី​អារម្មណ៍​របស់​យើង ហើយ​ខ្វល់ខ្វាយ​ពីអារម្មណ៍​អ្នកជិតខាង​ច្រើន​ជាង ។ យើង « ព្យាយាម​សម្រប​សម្រួល និង​មាន​សាមគ្គីភាព » [ ដាល្លិន អេក អូក « ការពារ​រដ្ឋធម្មនុញ្ញ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ​របស់​យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៧ ] ។ យើង​មិន​ចូលរួម​នៅក្នុង « ការជជែក​គ្នា​ពី​សេចក្ដី​ប្រកាន់ » វិនិច្ឆ័យ​បុគ្គល​ដែល​យើង​មិន​យល់ស្រប ឬ​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ជំពប់​ដួល​ទេ [ សូមមើល រ៉ូម ១៤:១–៣, ១៣, ២១ ] ។ ផ្ទុយទៅវិញ យើង​សន្មត​ថា បុគ្គល​ដែល​យើង​មិន​យល់ស្រប​កំពុង​ធ្វើ​អស់​លទ្ធភាព​របស់​ពួកគេ ដោយ​ប្រើ​បទពិសោធន៍​ជីវិត​ដែល​ពួកគេ​មាន ។ ( ឌែល ជី រិនឡាន់ « សេចក្តី​សុខសាន្ត​នៃ​ព្រះគ្រីស្ទ​លុបបំបាត់​ចោល​សេចក្តី​សម្អប់ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨៤ )

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ តាមរយៈ​ការព្យាយាម​ឲ្យ​តម្លៃ​ដល់​អ្នកដទៃ ហើយ​មាន​សាមគ្គីភាព​គ្នា​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​ប្រកប​ដោយ​ការអធិស្ឋាន​ថា តើ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ហើយ​ក្នុង​ការផ្ដល់​តម្លៃ​ឲ្យ​អ្នកដទៃ និង​ការពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ ។

សិស្ស​អាច​ចង់​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​អធិស្ឋាន​ជ្រើសរើស​ទំនាក់ទំនង​មួយ ដែល​អ្នក​ចង់​ពង្រឹង​ជាមួយ​នឹង​បុគ្គល​ម្នាក់ ឬ​នៅក្នុង​ក្រុម​មួយ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ផ្ដល់​តម្លៃ​ដល់​បុគ្គល​នេះ ឬ​ក្រុម​នេះ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួកគេ ?

  • តើ​អ្នក​អាច​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ដែល​អ្នក​ប្រឈម​មុខ​ដោយ​របៀប​ណា ?

  • តើ​ការធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?