ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧–៤០⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧–៤០⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧–៤០ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧–៤០

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧–៤០

ទិដ្ឋភាព​ទូទៅ

កាល​មនុស្ស​ជាច្រើន​នៅ​រដ្ឋ​អូហៃអូ​បាន​ទទួល​យក​សារលិខិត​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ នោះ​សមាជិក​សាសនាចក្រ​នៅ​រដ្ឋ​ញូវ យ៉ក បាន​ជួប​នឹង​ការបៀតបៀន​យ៉ាង​ធ្ងន់ធ្ងរ ។ នៅក្នុង​វិវរណៈ​មួយ​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​សមាជិក​សាសនាចក្រ​ប្រមូលផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ។ ព្រះអម្ចាស់​ទ្រង់​បាន​បង្គាប់​ពួកបរិសុទ្ធ​របស់​ទ្រង់​ឲ្យ​គោរព​ដល់គ្នា​ទៅវិញ​ទៅមក​ដូចជា​ការគោរព​ខ្លួនឯង​ដែរ ហើយ​ត្រូវមាន​សាមគ្គីភាព​គ្នា ។ យ៉េម្ស ខូវិល ជា​អាចារ្យ​សាសនាចក្រ​ផ្នែក​បាទីស្ទ បាន​ចុះ​សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​អ្វី​ដែល​ព្រះអម្ចាស់​នឹង​បញ្ជា​គាត់​តាមរយៈ យ៉ូសែប ស្ម៊ីធ ។ ប៉ុន្តែ​បន្ទាប់ពី​បាន​ទទួល​ការបញ្ជា​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ប្រមូលផ្តុំ​ជាមួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ គាត់​បែរជា​បដិសេធ​វិវរណៈ​នេះ​ទៅវិញ ។

រូបតំណាង​ការបំពាក់បំប៉នសូម​ប្រើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ដើម្បី​សង្កត់ធ្ងន់​លើ​គោលលទ្ធិ និង​គោលការណ៍​នានា ។ ព្យាការី និង​ពួកសាវក​ដែល​នៅរស់​ជាច្រើន​បង្រៀន ពន្យល់ និង​បរិយាយ​អំពី​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ។ ការប្រើ​ប្រសាសន៍​របស់​ព្យាការី​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​កិច្ចការ​នេះ សូម​មើល « ព្រះអម្ចាស់​បាន​បង្រៀន​ចេញពី​ព្រះគម្ពីរ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​អ្នក​អាច​អនុវត្ត​ការណ៍​នេះ​បាន មាន​នៅក្នុង​មេរៀន​អំពី « គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បញ្ជា​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ប្រមូលផ្តុំ​គ្នា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់រៀន​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវរបិតាសួគ៌ ដើម្បី​មាន​ការណែនាំ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • សម្ភារ ៖ ចង្កាក់​តូចៗ​មួយ​បាច់ និង​ចង្កាក់​ធំ​មួយ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការវាយតម្លៃ​អ្នកដទៃ និង​ស្វែងរក​សាមគ្គីភាព ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ក្រុម​នានា​ដែល​ពួកគេ​ជា​សមាជិក ហើយ​សួរ​បុគ្គល​ម្នាក់​នៅក្នុង​ក្រុម​នោះ​ពី​អារម្មណ៍​ដែល​ចាំបាច់​ដើម្បី​មាន​សាមគ្គីភាព​គ្នា ។ សិស្ស​អាច​និយាយ​ជាមួយ​សមាជិក​គ្រួសារ អ្នកដឹកនាំ​កូរ៉ុម ឬ​អ្នកដឹកនាំ​ថ្នាក់ គ្រូបង្រៀន ឬ​គ្រូបង្វឹក​ម្នាក់ ។

  • សម្ភារ ៖ បំណែក​ក្រដាស​ពណ៌​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ទៅជា​ក្រុម

  • វីដេអូ ៖ « One in Christ » ( ៤:៤៨ ); « The Peace of Christ Abolishes Enmity » ( ១២:៣៩; សូមមើល​ពី​នាទី​ទី ៤:៤៩ ដល់​នាទី​ទី ៦:៣២ )

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៩–៤០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យមាន​បំណង​ប្រាថ្នា​ចង់​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ការចុះ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ បាន​នាំឲ្យ​មាន​អំណាច​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ប្រសិនបើ​ចាំបាច់ ពួកគេ​អាច​អញ្ជើញ​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់ ឲ្យ​ចែកចាយ​នូវ​ពរជ័យ​ដែល​កើតពី​ការចុះ​សេចក្ដីសញ្ញា ។

  • សម្ភារ ៖ អំពូល​ភ្លើង​មួយ និង​ចង្កៀង

  • វីដេអូ ៖ « Overcome the World and Find Rest » ( ១៨:៣១; សូមមើល​ពី​នាទី​ទី ៤:២១ ដល់​នាទី​ទី ៥:៣៩ )

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​ពី​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​រហូត​មក​ដល់​ពេលនេះ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​រូបភាព​ខ្លួនឯង កាល​ពួកគេ​នៅក្មេង ហើយ​គិត​ថា​តើ​ពួកគេ​ធំ​ប៉ុណ្ណា ហើយ​បាន​ផ្លាស់ប្ដូរ​យ៉ាងណា​ដែរ ។ អ្នក​អាច​សុំឲ្យ​សិស្ស​យក​រូបភាព​មួយ​មក​បង្ហាញ​នៅក្នុង​ថ្នាក់រៀន​បាន ។

  • សម្ភារ ៖ ការដាក់​រូបភាព​ទន្ទឹម​គ្នា​ប្រៀបធៀប ដែល​បង្ហាញពី​ការរីកចម្រើន