« មេរៀនទី ៦៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ២ ៖ « នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី៦៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦–៤៨
« នោះអ្នករាល់គ្នាត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ »
នៅពេលយើងខិតខំប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ នោះយើងអាចនឹងឃើញខ្លួនយើងបាក់ទឹកចិត្តចំពោះភាពទន់ខ្សោយរបស់យើង ។ ដោយសារព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងវិញ្ញាណ ដើម្បីជួយយើងឲ្យកាន់តែប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ខិតខំដើម្បីប្រែក្លាយដូចជាព្រះ
សូមស្រមៃថា មនុស្សម្នាក់ទទួលស្គាល់ថាគាត់ ឬនាងបានមានចំណុចខ្សោយមួយចំនួននៅលើក្ដារខៀន ហើយគិតថា « ខ្ញុំមិនអាចយកឈ្នះរឿងទាំងនេះបានទេ ។ នេះជាធម្មជាតិរបស់ខ្ញុំ » ។
របៀបមួយក្នុងចំណោមរបៀបជាច្រើនដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយយើងយកឈ្នះលើភាពទន់ខ្សោយរបស់យើង គឺដោយការប្រទានអំណោយខាងវិញ្ញាណដល់យើង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៨ ហើយគូសបញ្ជាក់ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដែលទាក់ទងនឹងអំណោយទានខាងវិញ្ញាណ ។
តើអ្នកគិតថា ការស្វែងរកអំណោយទានខាងវិញ្ញាណមានអត្ថន័យយ៉ាងណា ?
បងប្រុស ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅ បានពន្យល់អំពីរបៀបដែលអំណោយទានខាងវិញ្ញាណទាំងនេះជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះ ៖
2:3
ដោយសារដង្វាយធួនរបស់ព្រះគ្រីស្ទ យើងមានសិទ្ធិដើម្បីទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងវិញ្ញាណរបស់វាដែលភ្ជាប់មកជាមួយ ។ អំណោយទានទាំងនេះគឺជាលក្ខណៈនៃភាពជាព្រះ ដូច្នេះហើយ រាល់ពេលដែលយើងទទួលបានអំណោយទានមួយនៃព្រះវិញ្ញាណ នោះយើងប្រែក្លាយកាន់តែដូចជាព្រះ ។ ពិតណាស់នោះគឺជាហេតុផលដែលបទគម្ពីរបង្គាប់យើងជាច្រើនដងឲ្យស្វែងរកអំណោយទានទាំងនេះ ។
ប្រធាន ចច ឃ្យូ ខេននិន បានបង្រៀន ៖ « គ្មាននរណាម្នាក់គួរតែនិយាយថា ‹ អូ៎ ខ្ញុំពុំអាចផ្លាស់ប្តូរបានទេ នេះជាទម្លាប់របស់ខ្ញុំ › ។ ទ្រង់ពុំបានឃើញថាត្រឹមត្រូវនៅក្នុងការណ៍នេះឡើយ ដោយសារហេតុផលនោះហើយ ទើបព្រះទ្រង់បានសន្យា…ប្រទានអំណោយទានដែលនឹងបំបាត់ [ ភាពទន់ខ្សោយរបស់យើង ] ។… ប្រសិនបើពួកយើងណាម្នាក់ពុំល្អឥតខ្ចោះនោះ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីអធិស្ឋានសុំនូវអំណោយទាននោះដែលនឹងធ្វើឲ្យយើងបានល្អឥតខ្ចោះ ។ ( ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៧ )
-
តើអ្នករៀនអ្វីខ្លះមកពីសេចក្តីថ្លែងការណ៍នេះអំពីអំណោយទានខាងវិញ្ញាណ ?
-
តើអំណោយទានខាងវិញ្ញាណអ្វីខ្លះដែលមនុស្សម្នាក់អាចស្វែងរកដើម្បីយកឈ្នះលើភាពទន់ខ្សោយ ដែលបានលើកឡើងពីមុននៅក្នុងមេរៀននោះ ?
សូមគិតពិចារណាពីការខិតខំរបស់អ្នកដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
តើយើងស្វែងរកអំណោយទានខាងវិញ្ញាណដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–១០, ៣០–៣៣ ។ សូមរកមើលការណែនាំដែលនឹងជួយអ្នកស្វែងរកអំណោយខាងវិញ្ញាណ ។
អែលឌើរ មើវិន ប៊ី អាណុល អតីតពួកចិតសិបនាក់ បានចែកចាយវិធីផ្សេងទៀត ដែលយើងអាចស្វែងរកអំណោយទានខាងវិញ្ញាណមកពីព្រះ ៖
នៅពេលយើងខិតខំដើម្បីទទួលបានអំណោយទានខាងវិញ្ញាណ នោះយើងអាចសិក្សាគំរូ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលទាក់ទងនឹងអំណោយទានពិសេសនោះ រួចព្យាយាមបញ្ចូលការបង្រៀនទាំងនោះទៅក្នុងជីវិតរបស់យើង ។ ( មើវិន ប៊ី អាណុល « Messages from the Doctrine and Covenants: Seek Ye the Best Gifts » Ensign ខែ មីនា ឆ្នាំ ២០០៥ ទំព័រ ៦៦ )
សូមរកមើលនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអំណោយដែលអ្នកបានសរសេរដែលអ្នកចង់ស្វែងរក ។ សូមបំពេញជំហានខាងក្រោម ៖
-
សូមស្វែងរកបទគម្ពីរសម្រាប់ឧទាហរណ៍មួយអំពីព្រះអង្គសង្គ្រោះដែលបង្ហាញអំណោយទាននោះ ។
-
សូមស្វែងរកវគ្គបទគម្ពីរដែលមានការបង្រៀនបន្ថែមអំពីអំណោយទាននោះ ។
-
សូមរាយបញ្ជីរឿងពីរ ឬបីដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តការប្រើអំណោយទាននោះក្នុងជីវិតរបស់អ្នក ។
-
សូមសរសេរអ្វីមួយដែលអ្នកនឹងធ្វើ ដើម្បីអញ្ជើញជំនួយរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកបន្តស្វែងរកអំណោយទាននោះ ។ ប្រសិនបើចាំបាច់ សូមយោងទៅ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–១០, ៣០–៣៣ ។