« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦–៤៨ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦–៤៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦–៤៨
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦–៤៨
ទិដ្ឋភាពទូទៅ
មិនយូរប៉ុន្មាន បន្ទាប់ពីពួកបរិសុទ្ធបានប្រមូលផ្តុំគ្នាទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ក្នុងឆ្នាំ ១៨៣១ សំណួរជាច្រើនបានចាប់ផ្តើមកើតឡើងអំពីការអនុវត្ត និងឥរិយាបថមួយចំនួនរបស់សមាជិកសាសនាចក្រមួយចំនួន ។ ពេលខ្លះ បុគ្គលដែលមិនមែនជាសមាជិកត្រូវបានដកចេញពីការប្រជុំសាក្រាម៉ង់ ហើយសមាជិកខ្លះបានចាប់ផ្ដើមបង្ហាញទម្រង់នៃការថ្វាយបង្គំខុសពីធម្មតា ដោយអះអាងថាបានទទួលអំណោយទានខាងវិញ្ញាណ ។ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតសំខាន់ៗដល់ព្យាការី យ៉ូសែប ស៊្មីធ ដើម្បីកែតម្រូវឥរិយាបថទាំងនេះ ហើយណែនាំពួកបរិសុទ្ធអំពីអំណោយទានខាងវិញ្ញាណ ។
សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ៖ របៀបមួយដើម្បីដាក់ព្រះយេស៊ូវគ្រីស្ទជាចំណុចសំខាន់នៃការបង្រៀននិងការរៀនសូត្រ គឺត្រូវបញ្ជាក់អំពីរបៀបដែលទ្រង់ជាគំរូដ៏ល្អឥតខ្ចោះនៃគោលការណ៍នៃដំណឹងល្អទាំងអស់ ។ សូម្បីតែនៅពេលដែលគំរូរបស់ព្រះអង្គសង្គ្រោះមិនបានលើកឡើងដោយផ្ទាល់នៅក្នុងវគ្គបទគម្ពីរក៏ដោយ ក៏យើងអាចជួយសិស្សឲ្យបង្កើតទំនាក់ទំនងរវាងអ្វីដែលយើងកំពុងរៀននៅក្នុងដំណើររឿងនៃព្រះគម្ពីរ និងគំរូរបស់ព្រះអង្គសង្គ្រោះបានដែរ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការណ៍នេះ សូមមើលផ្នែក « សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះនៅក្នុងមេរៀននៅសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១–៦ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១–៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យកែលម្អការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្កើតបរិយាកាសស្វាគមន៍នៅឯការប្រជុំរបស់សាសនាចក្រ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតប្រកបដោយការអធិស្ឋានអំពីនរណាម្នាក់នៅក្នុងសាខា វួដ ឬថ្នាក់រៀនក្នុងសាសនាចក្ររបស់ពួកគេ ដែលអាចប្រើជំនួយរបស់ពួកគេដើម្បីទទួលបានអារម្មណ៍ស្វាគមន៍កាន់តែខ្លាំងឡើង ។
-
រូបភាព ៖ សញ្ញា « សូមស្វាគមន៍ទស្សនិកជន »
-
វីដេអូ ៖ « Welcome » ( ១:០៥ ); « Inviting Others to ‘Come and Stay’ » ( ១:៣៩ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលបានអារម្មណ៍ថា មានសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ នៅពេលពួកគេរៀនអំពីមូលហេតុដែលទ្រង់ប្រទានពរឲ្យយើងមានអំណោយទានខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបានបំផុសគំនិតពួកគេឲ្យគិត និយាយ ឬធ្វើអ្វីមួយដែលប្រទានពរដល់ជីវិតពួកគេ ឬជីវិតរបស់អ្នកដទៃ ។ សូមឲ្យពួកគេពិចារណាអំពីអ្វីដែលបទពិសោធន៍នេះបានបង្រៀនពួកគេអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះបុត្រាបុត្រីរបស់ទ្រង់ ។
-
វីដេអូ ៖ « My Heavenly Father Loves Me » ( ៣:៣៧ )
-
មាតិកាដែលត្រូវបង្ហាញ ៖ និយមន័យនៃអំណោយទានខាងវិញ្ញាណ
-
សំណៅចែក ៖ « អំណោយទានទាំងនេះកើតមកពីព្រះ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យបានកាន់តែដូចព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យផ្ដោតលើការខិតខំរបស់ពួកគេ ដើម្បីបានកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទពេញមួយថ្ងៃពីមុនរៀនមេរៀននេះ ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលនិយមន័យចំណុចខ្លាំង និងចំណុចខ្សោយផ្ទាល់ខ្លួន ដែលពួកគេកត់សម្គាល់នៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ។ ពួកគេនឹងទទួលបានឱកាសឲ្យស្វែងរករបៀបពង្រឹងចំណុចខ្សោយរបស់ពួកគេនៅក្នុងមេរៀននេះ ។
-
វីដេអូ ៖ « The Atonement of Jesus Christ » ( ១១:៣៣ ; សូមមើលចាប់ពីនាទីទី ៩:៤៤ ដល់នាទីទី ១០:២៦ )
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីអំពីជំហានទាំងឡាយសម្រាប់សិស្សធ្វើតាមនៅចុងបញ្ចប់នៃមេរៀននេះ