ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦២—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៧–៣៣ ផ្នែក​ទី ១ ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណ


« មេរៀន​ទី ៦២—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែក​ទី ១ ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែក​ទី ១ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៦២ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦–៤៨

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែក ទី ១

អំណោយទាន​នៃ​ព្រះវិញ្ញាណ

យុវវ័យ​កំពុងទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ

ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​សមាជិក​ស្មោះត្រង់​នៃ​សាសនាចក្រ​ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ ។ អំណោយទាន​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្រ្គោះ និង​ផ្ដល់​ពរ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ពួកគេ នៅពេល​ពួកគេ​រៀន​អំពី​មូលហេតុ​ដែល​ទ្រង់​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​អំណោយទាន​ខាងវិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

នេះ​គឺជា​មេរៀន​ពីរ​ដំបូង​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ ផ្នែក​ទី ១ នឹង​ផ្ដោតលើ​គោលបំណង​របស់​ព្រះវរបិតាសួគ៌ ដែល​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ ។ ផ្នែគ​ទី ២ នឹង​ជួយ​សិស្ស​ឲ្យ​ស្គាល់​អំពី​របៀប​ដែល​ពួកគេ​អាច​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ ។ ប្រសិនបើ​ម៉ោង​រៀន​មាន​កំណត់ ហើយ​មាន​តែ​ប្រធានបទ​មួយ​នៅ​ក្នុង​មេរៀន​ដែល​អាច​បង្រៀន​បាន សូម​ពិចារណា​អំពី​របៀប​ដែល​មេរៀន​ទាំងពីរ​អាច​ត្រូវបាន​បញ្ចូល​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព ។

ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌

សូម​ពិចារណា​អំពី​ការចាប់ផ្តើម​ថ្នាក់​ដោយ​ច្រៀង ឬ​ស្តាប់​ទំនុកតម្កើង ឬ​បទចម្រៀង​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ដូចជា « ព្រះ​វរបិតា​ស្រឡាញ់​ខ្ញុំ » ( ២:៥៨ ) ។ ប្រសិនបើ​សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព​រៀបចំ​ខ្លួន ការណ៍​នេះ​អាច​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​តាមដាន ។ ឬ​អ្នក​អាច​សុំ​សិស្ស​ឲ្យ​ជញ្ជឹងគិត ហើយ​បន្ទាប់​មក​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម ៖

NaN:NaN
  • តើ​នៅ​ពេលណា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុស​គំនិត​អ្នក​ឲ្យ​គិត និយាយ ឬ​ធ្វើ​អ្វីមួយ​ដែល​ផ្ដល់​ពរ​ដល់​ជីវិត​របស់អ្នក ឬ​ជីវិត​របស់​អ្នក​ដទៃ ?

  • តើ​បទពិសោធន៍​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ?

អំណោយទាន​នៃ​ព្រះវិញ្ញាណ

ពរជ័យ និង​សមត្ថភាព​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ហៅ​ថា អំណោយទាន​ខាង​វិញ្ញាណ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​អំណោយទាន​ខាងវិញ្ញាណ និង​គោលបំណង​របស់​វា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បំណងប្រាថ្នា​របស់​សមាជិក​សាសនាចក្រ​សម័យ​ដើម​ក្នុង​ការទទួល​អំណោយទាន​នៃ​ព្រះ​វិញ្ញាណ អ្នក​អាច​អាន​មកពី ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ ) ទំព័រ ១១១–១១៣ ឬ​ចាក់​ជា​សំឡេង​នូវ​ជំពូក​ទី ១០ ចាប់ពី​នាទី​ទី ១២:៣៦ ដល់​នាទី​ទី ១៥:៥២ ( ដែល​មាន​នៅលើ​គេហទំព័រ saints.ChurchofJesusChrist.org ) ។ ជា​ជម្រើស អ្នក​អាច​ចែកចាយ​សេចក្តី​សង្ខេប​ខាងក្រោម ។

ពួកអ្នក​ប្រែចិត្តជឿ​ចូល​សាសនាចក្រ​ដំបូង​នៅ​ទីក្រុង​ខឺតឡង់ មាន​អារម្មណ៍​រំភើប​ចំពោះ​ការសន្យា​ថា ពួកគេ​អាច​ទទួល​អំណោយទាន​ខាង​វិញ្ញាណ ។ ទោះយ៉ាង​ណា​ក៏ដោយ អ្នក​ខ្លះ​យល់​ខុស​អំពី​របៀប​ដែល​អំណោយទាន​ទាំងនេះ​ត្រូវ​បាន​បើកសម្តែង ។

ពួក​បរិសុទ្ធ​មួយចំនួន​នៅ​ទីក្រុង​ខឺតឡង់ បាន​យក​ជំនឿ​របស់​ពួកគេ​ធ្វើ​រឿង​ដែល​មិន​សមហេតុផល ដោយ​នូវ​អ្វី​ដែល​ពួកគេ​ថា​មកពី​អំណោយ​ខាង​ព្រះវិញ្ញាណ ។ មនុស្ស​ជា​ច្រើន​បាន​អះអាង​ថាមាន​ទស្សននិមិត្ត ដែល​ពួកគេ​មិន​អាច​ពន្យល់​បាន ។ អ្នក​ផ្សេង​ទៀត​បាន​ជឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​ពួកគេ​រអិល ឬ​រអិល​ដួល​លើ​ដី ។ បុរស​ម្នាក់​បាន​លោត​ជុំវិញ​បន្ទប់ ឬ​យោង​ពី​ពិដាន​គ្រប់​ពេល​ដែល​គាត់​គិត​ថា​គាត់​មាន​អារម្មណ៍ពី​ព្រះវិញ្ញាណ ។ អ្នក​ផ្សេង​ទៀត​ធ្វើ​ដូច​ជា​សត្វ​ស្វា ។

ដោយ​មើលឃើញ​អាកប្បកិរិយា​នេះ អ្នក​ប្រែចិត្ត​ជឿ​មួយ​ចំនួន​បាន​បាក់​ទឹក​ចិត្ត ហើយ​បាន​បោះបង់​សាសនាចក្រ​ថ្មីនេះ ។ ( ពួក​បរិសុទ្ធ ១:១១២ )

  • តើ​មាន​សំណួរ ឬ​ការ​យល់​ខុស​អ្វី​ខ្លះ​ដែល​មនុស្ស​អាច​មាន អំពី​អំណោយទាន​ខាង​ព្រះវិញ្ញាណ​នៅ​ជំនាន់​របស់​យើង ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សំណួរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​អំពី​អំណោយទាន​ខាងវិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​ការបង្រៀន ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អំណោយទាន​ខាងវិញ្ញាណ និង​របៀប​ដែល​អំណោយទាន​ទាំងនេះ​ជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​អំពី​អំណោយទាន​ខាង​វិញ្ញាណ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ស្វែងរក​ការណែនាំ​ពី​ស្ថានសួគ៌​អំពី​របៀប​ជួយ​ពួកបរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ ។ ដោយ​ជា​ផ្នែក​នៃ​វិវរណៈ​ដែល​ព្យាការី​បាន​ទទួល ព្រះ​អម្ចាស់​បាន​បង្រៀន​គោលការណ៍​ដែល​នឹង​ជួយ​ពួកបរិសុទ្ធឲ្យ​ចៀសវាង​ពី​ការបោបញ្ឆោត ហើយ​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​អំណោយទាន​ពិត​ខាង​ព្រះវិញ្ញាណ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៧–៨ ដោយ​ស្វែងរក​ការព្រមាន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ។

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​យើង​អាច​ចៀស​វាង​ពី​ការបោកបញ្ឆោត ?

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៩–១២, ២៦ ។ សូម​ស្វែងរក​ចម្លើយ​ដើម្បី​ធ្វើតាម​សំណួរ​​នេះ ៖

  • តើ​នរណា​បាន​ទទួល​អំណោយទាន​ខាងវិញ្ញាណ ?

  • ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​បុត្រាបុត្រី​របស់ទ្រង់ ?

    សូម​ដាក់បង្ហាញ​សំណួរ​ពីរ​មុន​ដើម្បី​ឲ្យ​សិស្ស​យោង​ទៅ​ពេល​ពួកគេ​សិក្សា ។ ពួកគេ​អាច​សិក្សា​ដោយ​ខ្លួនឯង ឬ​ជា​ក្រុម​តូចៗ ។ បន្ទាប់ពី​ពួកគេ​មាន​ពេល​សិក្សា​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនេះ ។

    ដោយ​ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​អ្នក សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ខាងក្រោម ៖ ព្រះវរបិតាសួគ៌​ប្រទាន​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​គ្រប់​គ្នា​អាច​ទទួល​បាន​អត្ថប្រយោជន៍ ។

  • តើ​ការដឹង​អំពី​គោលបំណង​នៃ​អំណោយទាន​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​វា​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

ការយល់ដឹង​បន្ថែម​អំពី​អំណោយទាន​ខាងវិញ្ញាណ

រូបតំណាង​សំណៅ​ចែកដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បាន​លើកឡើង​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦ សូម​ផ្ដល់​សំណៅចែក​ឲ្យ​ពួកគេ ដោយ​មាន​ចំណងជើង​ថា « អំណោយទាន​ទាំងនេះ​បាន​មកពី​ព្រះ » ។ សិស្ស​អាច​បំពេញ​វា​រៀងៗខ្លួន ឬ​ជា​ក្រុម ។ វា​ក៏​អាច​មាន​អត្ថប្រយោជន៍​ផងដែរ​ក្នុង​ការ​បង្ហាញ​និយមន័យ​ដូច​ខាងក្រោម ៖

  • ដឹង​ពី​ការសម្តែង​ផ្សេងៗខទី ១៥ ) ៖ អំណោយទាន​នេះ​អាច​ជួយ​ថ្នាក់​ដឹកនាំ​ឲ្យ​ស្គាល់​អំណោយទាន​ខាងវិញ្ញាណ​របស់​អ្នក​ដទៃ និង​របៀប​ដែល​វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​មុខតំណែង​នៃ​ការបម្រើ​ផ្សេងៗ ។

  • ដឹង​ពី​ការងារ​ផ្សេងៗ​ពី​គ្នា (ខទី ១៦ ) ៖ អំណោយទាន​នេះ​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​កំណត់​ថា តើ​ការ​បង្រៀន ឬ​ឥទ្ធិពល​មួយ​បាន​មក​ពី​ព្រះ ឬ​មក​ពី​ប្រភព​ផ្សេង​ទៀត។

  • អំណោទាន​នៃ​ការព្យាករខទី ២២ ) ៖ « ការធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្តីទំនាយ » ( វិវរណៈ ១៩:១០ ) ។ វិវរណៈ​ផ្ទាល់ខ្លួន​គឺជា​ប្រភព​នៃ​ទីបន្ទាល់ ហើយ​ទីបន្ទាល់​អាច​ឲ្យ​មនុស្ស​ម្នាក់​ព្យាករ ឬ​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​របស់​ព្រះ ។

  • ការចេះ​សង្កេត​ស្គាល់​វិញ្ញាណ​ទាំង​ឡាយខទី ២៣ ) ៖ អំណោយទាន​នេះ​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​ស្គាល់ ឬ​យល់​ពី​ចេតនា​ពិត​របស់​អ្នក​ដទៃ និង​ការជំរុញចិត្ត​ដែល​លាក់បាំង ។ អំណោយទាន​នេះ​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ឃើញ​ពី​សេចក្ដីអាក្រក់​ដែល​កប់​លាក់ទុក ហើយ​ឲ្យ​មើល​ឃើញ​ពី​សេចក្ដីល្អ​នៅក្នុង​ខ្លួន​អ្នកដទៃ ។

« អំណោយទាន​ទាំងនេះ​មកពី​ព្រះ »

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:១៣–២៦ ហើយ​ស្វែងយល់​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេងៗទៀត​ដែល​ព្រះ​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​អំណោយទាន​ទាំងនេះ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​បុត្រាបុត្រី​របស់​ព្រះ សូម​ផ្គូផ្គង​ខគម្ពីរ​នីមួយៗ​ជាមួយនឹង​សាច់រឿង​ដែល​ត្រឹមត្រូវ ។

អំណោយទាន​ខាង​វិញ្ញាណ

អំណោយទាន​ខាង​វិញ្ញាណ

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:១៣

អំណោយទាន​ខាង​វិញ្ញាណ

  1. ពេល​កំពុង​បម្រើ​ជា​ប្រធាន​ថ្នាក់​យុវនារី​របស់​នាង មីសែល អាច​មើលឃើញ​ពី​ភាពខ្លាំង​ខុសៗ​គ្នា​នៃ​សមាជិក​ក្នុង​ថ្នាក់​របស់​នាង ។ ការមើលឃើញ​នេះ​បាន​ជួយ​នាង​ធ្វើ​កិច្ចការ​ដែល​អនុញ្ញាត​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​នាង​ចូល​រួម​ចំណែក និង​បម្រើ​តាម​របៀប​ដ៏​មាន​អត្ថន័យ ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:១៤

អំណោយទាន​ខាង​វិញ្ញាណ

  1. នៅពេល សាម៉ាន់ថា ស្តាប់​ទីបន្ទាល់​របស់​អ្នក​ដទៃ នាង​មិន​ប្រាកដថា នាង​អាច​ចូលរួម​ជាមួយ​ពួកគេ ដោយ​និយាយ​ថា នាង​ដឹង​ថា​សាសនាចក្រ​ពិត​នោះ​ទេ ។ ប៉ុន្តែ​ការស្តាប់​ទីបន្ទាល់​របស់​ពួកគេ​បង្កើន​ជំនឿ​របស់​នាង​លើ​ព្រះអង្គសង្គ្រោះ ។ ជំនឿ​នេះ​បំផុសគំនិត​នាង​ឲ្យ​បន្ត​រស់នៅ​ដោយ​ស្មោះត្រង់ ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:១៥

អំណោយទាន​ខាង​វិញ្ញាណ

  1. លូស៊ី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​ជប់លៀង​មួយ ។ ទោះបីជា​គ្មាន​នរណា​ម្នាក់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​របស់​នាង​ក៏​ដោយ ក៏​នាង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​ការចូលរួម​នោះ​ដែរ ។ នាង​បដិសេធ​ការអញ្ជើញ​ដោយ​គួរសម ហើយ​ទោះបីជា​វា​ពិបាក​ក៏ដោយ នាង​មាន​អារម្មណ៍​ថា​នាង​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:១៦

អំណោយទាន​ខាង​វិញ្ញាណ

  1. ព្រះអម្ចាស់​បាន​ជួយ​ព្យាការី​ជា​ច្រើន​នាក់​ប្រាប់​ពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត រួមទាំង​ការងារបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ( សូមមើល អេសាយ ៧:១៤; នីហ្វៃទី១ ១១:២៧–២៨; ម៉ូសាយ ៣:៥–១០ ) ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:១៧–១៨

អំណោយទាន​ខាង​វិញ្ញាណ

  1. នៅពេល​ដែល រ៉ូបឺត បាន​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ អធិស្ឋាន​ជាប់លាប់ និង​សិក្សា​ព្រះគម្ពីរ នោះ​គាត់​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ​របស់​គាត់ ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:១៩–២០

អំណោយទាន​ខាង​វិញ្ញាណ

  1. កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជា​ការ​លំបាក​សម្រាប់​អែលឌើរ វ៉ាសស្កេស និង អែលឌើរ ខក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​តាំងចិត្ត​បម្រើ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យូរៗ​ទៅ ពួកគេ​ចាប់ផ្តើម​មើលឃើញ​ដួងចិត្ត​ទន់ភ្លន់ ហើយ​អព្ភូតហេតុ​កើត​ឡើង​នៅក្នុង​ជីវិត​របស់​មនុស្ស​ដែល​ពួកគេ​កំពុង​បង្រៀន ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:២១

អំណោយទាន​ខាង​វិញ្ញាណ

  1. នៅពេល ម៉ាក ឈឺ គាត់​ដឹង​ថា​គាត់​អាច​សុំ​ការប្រសិទ្ធពរ​បព្វជិតភាព​ពី​ឪពុក​គាត់​បាន ។ នៅក្នុង​ឱកាស​ជាច្រើន ការប្រសិទ្ធពរ​ទាំងនេះ​បាន​នាំ​ឲ្យ​គាត់​នូវ​សេចក្តីសុខសាន្ត និង​កម្លាំង​បន្ថែម ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:២២

អំណោយទាន​ខាង​វិញ្ញាណ

  1. ការចុះផ្សាយ​លើ​បណ្តាញ​សង្គម​បាន​ធ្វើ​ឲ្យ​មិត្តភក្តិ​ម្នាក់​របស់ អាលីស មាន​ការសង្ស័យ​លើ​សេចក្តីជំនឿ​របស់​គាត់ ។ នៅពេល​គាត់​បាន​ចែកចាយ​ការចុះផ្សាយ​នេះ​ជាមួយ​អាលីស នាង​បាន​ដឹង​ថា​ព័ត៌មាន​នេះ​មិនមែន​ជា​របស់​ព្រះ​ទេ ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:២៣

អំណោយទាន​ខាង​វិញ្ញាណ

  1. ជូឌី ត្រូវ​បាន​សុំ​ឲ្យ​បង្រៀន​ថ្នាក់​យុវនារី​របស់​នាង ។ នៅពេល​នាង​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ នាង​មាន​អារម្មណ៍​ថា​ទទួល​បាន​ការដឹកនាំ​ក្នុងការ​រៀបចំ​មេរៀន​របស់​នាង ហើយ​អាច​បង្រៀន​មេរៀន​ដែល​ស្អាង​ឡើង​មួយ ។

អំណោយទាន​ខាង​វិញ្ញាណ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:២៤–២៥

អំណោយទាន​ខាង​វិញ្ញាណ

  1. ស៊ីស្ទើរ អេរិកសុន បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​ផ្សេង ។ នៅពេល​នាង​ស្វែងរក​ជំនួយ​ពី​ព្រះ និង​ធ្វើការ​ដើម្បី​រៀន​ភាសា នាង​បាន​រកឃើញថា នាង​អាច​យល់​ពី​អ្នកដទៃ និង​ចែកចាយ​ទីបន្ទាល់​របស់នាង​យ៉ាង​មាន​ឥទ្ធិពល ។

នៅពេល​សិស្ស​បាន​បំពេញ​សកម្មភាព​នេះ សូម​ចែកចាយ​ចម្លើយ​ជាមួយ​ពួកគេ ៖ ១ង, ២ខ, ៣ក, ៤ជ, ៥ឈ, ៦ឆ, ៧ច, ៨ឃ, ៩គ, ១០ញ ។ សូម​ផ្ដល់​ការបញ្ជាក់​តាម​តម្រូវការ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​បុត្រាបុត្រី​ទ្រង់​តាមរយៈ​អំណោយទាន​ខាង​ព្រះវិញ្ញាណ ?

    សូម​ពន្យល់​ថា សិស្ស​អាច​នឹង​ដឹង​អំពី​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​ពួកគេ ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ លើសពី​អ្វីដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ទៅទៀត ។ ជាឧទាហរណ៍ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​អាច​ប្រទានពរ​ដល់​ពួកគេ​ឲ្យ​មាន​ភាពអត់ធ្មត់​ក្នុងស្ថានភាព​តានតឹង ឲ្យ​មាន​សមត្ថភាព​ក្នុងការ​អភ័យទោស​ដល់​នរណា​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​អាក់​អន់ចិត្ត ឲ្យ​មាន​ភាពក្លាហាន​ក្នុង​គ្រា​ចែល​ចាំបាច់ ឬ​ឲ្យ​មាន​បំណង​ប្រាថ្នា​បម្រើ​ដល់​អ្នក​ដទៃ​កាន់តែ​ខ្លាំង​ឡើង ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អំណោយទាន​ខាង​វិញ្ញាណ​បន្ថែម​ទៀត​ដែល​មាន​សម្រាប់​យើង និង​របៀប​ដែល​វា​ជា​ការបង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ អ្នក​អាច​សរសេរ​អំណោយទាន​ទាំងនេះ​មួយ​ចំនួន​ដាក់​នៅលើ​ក្ដារខៀន ។

  • តើ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដល់​អ្នក ?

  • តើ​ទ្រង់​បាន​ប្រទាន​ពរ​អ្នក​តាម​រយៈ​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក​ដទៃ​ដោយ​របៀប​ណា ?

  • តើ​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​អំណោយទាន​ខាង​វិញ្ញាណ​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?