ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩–៥០⁠ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩–៥០⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា⁠ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០

ទិដ្ឋភាព​ទូទៅ

នៅពេល​សាសនាចក្រ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​រីកចម្រើន​នៅ​រដ្ឋ​អូហៃអូ ព្រះអង្គ​សង្គ្រោះ​បាន​បើក​សម្ដែង​ព្រះបន្ទូល​របស់​ទ្រង់​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បី​ឲ្យ​កែ​តម្រូវ​ជំនឿ និង​ការអនុវត្ត​ខុសឆ្គង​ទាំងឡាយ ។ នៅក្នុង​វិវរណៈ​មួយ​សម្រាប់​សហគមន៍​សាសនា​មួយ​ដែល​ហៅ​ថា ពួកសេកើរ ព្រះអម្ចាស់​បាន​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់​អំពី​អាពាហ៍ពិពាហ៍ គ្រួសារ និង​ការអនុវត្ត​ផ្សេងៗ​ទៀត ។ ទ្រង់​ក៏​បាន​ចង្អុល​បង្ហាញ​ផងដែរ​ថា សមាជិក​សាសនាចក្រ​ជាច្រើន​ត្រូវ​បានគេ​បោក​បញ្ឆោត​ដោយ​គំនិត​ចម្លែក និង​វិញ្ញាណ​ក្លែងក្លាយ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​របៀប​ដើម្បី​ដឹង​ខុសនិង​ត្រូវ ហើយ​ស្ថាបនា​នៅលើ​សិលា​របស់​ទ្រង់ ។

រូបតំណាង​ការបំពាក់បំប៉ន ជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ពួកគេ ៖ របៀប​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​ចូលរួម​ដ៏​សកម្ម គឺ​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​សួរ​សំណួរ និង​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ឆ្លើយ​សំណួរ​ទាំងនោះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នកដទៃ​ឲ្យ​ទទួលខុស​ត្រូវលើ​ការរៀនសូត្រ​របស់​ពួកគេ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០ ផ្នែក​ទី ១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់​អំពី​អាពាហ៍ពិពាហ៍និង​គ្រួសារ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • សំណៅ​ចែក ៖ « អាពាហ៍ពិពាហ៍ និង​គ្រួសារ​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តីពិត និង​ចៀសវាង​ការបោក​បញ្ឆោត ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ទូល​សូម​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់ និង​ចៀសវាង​ការបោក​បញ្ឆោត ។

  • រូបភាព ៖ រូបភាព​សត្វ​ស្កា

  • វីដេអូ ៖ « Deceive Me Not » ( ១៥:០៤ ) ចាប់ពី​នាទី​ទី ១:៥៦ ដល់​នាទី​ទី ៣:១៥; « Make Time for the Lord » ( ៥:៣៧ ) ចាប់ពី​នាទី​ទី ១:០០ ដល់​នាទី​ទី ២:២៩

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០ ផ្នែក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អនុវត្ត​តាម​ការបង្រៀន និង​ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្តីពិត ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​បទគម្ពីរ​ផ្សេងទៀត​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ ហើយ​រៀបចំ​ដើម្បី​បង្រៀន​វា​ដល់​អ្នកដទៃ ។

  • សំណៅ​ចែក ៖ « ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ »

  • វីដេអូ ៖ « Teaching in the Savior’s Way with Elder Uchtdorf » ( ៥៣:៣៤ ) ចាប់ពី​នាទី​ទី ១៩:០១ ដល់​នាទី​ទី ២០:០៦