ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៦—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០ ផ្នែក​ទី ២ ៖ បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ


« មេរៀន​ទី ៦៦—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០ ផ្នែក​ទី ២ ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០ ផ្នែក​ទី ២ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៦៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩–៥០

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០ ផ្នែក​ទី ២

បង្រៀន និង​រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ

ការរៀន​ក្នុង​ថ្នាក់

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ពួកបរិសុទ្ធ​ត្រូវតែ​បង្រៀន ហើយ​រៀន​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្តីពិត ។ ក្នុងនាម​ជា​គ្រូបង្រៀន​ដ៏​ចំណាន ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃការបង្រៀន​ដោយ​ព្រះវិញ្ញាណ ។ សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​ឱកាស​ដើម្បី​បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​អនុវត្ត​ការបង្រៀន និង​ការរៀន​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្តីពិត ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះយេស៊ូវ​គឺជា​គ្រូ​បង្រៀន​ដំណឹងល្អ​ដ៏​ឥតខ្ចោះ

ដើម្បី​ចាប់​ផ្ដើម​ថ្នាក់ សូម​ពិចារណា​ជួយ​សិស្ស​គិត​អំពី​ព្រះ​អង្គសង្រ្គោះ​ជា​គ្រូ​ដែល​មាន​លក្ខណៈ​បែប​ណា ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ការណ៍​នេះ​គឺ​តាមរយៈ​ការសរសេរ​ចំណងជើង​ថា គុណលក្ខណៈ​សម្រាប់​ការបង្រៀន និង​ការរៀនសូត្រ​ដ៏​ជោគជ័យ នៅលើ​ក្ដារខៀន ។ នៅក្រោម​ចំណងជើង​នេះ សូម​បង្កើត​ជួរ​ឈរបី​ដែល​មាន​ស្លាក​ទីមួយ​ថា ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​គុណសម្បត្តិ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​ឥតខ្ចោះ ហើយ​រាយ​បញ្ជី​វា​នៅលើ​ក្ដារខៀន ។ សូមមើល​វីដេអូ « ការបង្រៀនតាមរបៀបរបស់​ព្រះអង្គ​សង្គ្រោះ ជាមួយ​អែលឌើរ អុជដូហ្វ » ( ៥៣:៣៤ ) ចាប់ពី​នាទី​ទី ១៩:០១ ដល់​នាទី​ទី ២០:០៦ អាច​ជួយ​សិស្ស​ឲ្យ​គិត​អំពី​សារៈសំខាន់​នៃ​ការបង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

53:34

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​អែលឌើរ អុជដូហ្វ

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ចែកចាយ​ពី​របៀប​ដែល​យើង​អាច​ស្វែងរក​​អំណរ​នៅក្នុង​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការចាក់​ផ្សាយ​នេះ សម្រាប់​គ្រូ​បង្រៀន​ទាំងអស់​នៅក្នុង​សាសនាចក្រ​ ដែល​បាន​ផ្សព្វផ្សាយនៅ​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០២២ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​គុណសម្បត្ដិ​នៃ​ការបង្រៀន និង​ការរៀនសូត្រ​នៃ​ដំណឹងល្អ​ដូចជា​ព្រះគ្រីស្ទ នៅពេល​ពួកគេ​អនុវត្ត​ការបង្រៀន និង​ការរៀនសូត្រ​នៅ​សព្វថ្ងៃ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​គណៈប្រធាន​ទីមួយ ដោយ​រកមើល​ថា​តើ​ឱកាស​បង្រៀន​ដំណឹងល្អ​អ្វីខ្លះ​ដែល​អ្នក​នឹង​មាន​នៅពេល​នេះ និង​នៅពេល​អនាគត ។

ឱ​វា​ជា​ឱកាស​ដ៏​រុងរឿង​មួយ​ដែល​អ្នក​មាន​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ! មិន​ថា​អ្នក​មាន ឬ​គ្មាន​ការ​ហៅ​បម្រើ​ជាក់លាក់​ដើម្បី​បង្រៀន​ក៏​ដោយ ក៏​អ្នក គឺជា គ្រូបង្រៀន​មួយ​រូប​ដែរ ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​គ្រូប​ង្រៀន​ដ៏​កំពូល នោះ​អ្នក​មាន​ឱកាស​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ទ្រង់​នៅ​គ្រប់ទីកន្លែងដែល​អ្នក​ទៅ—នៅក្នុងគេហដ្ឋាន ព្រះវិហារ នៅពេល​អ្នក​ផ្តល់​ការងារបម្រើ​ដល់​អ្នកដទៃ និង​ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​អ្នក ។ ការបង្រៀន​ដំណឹងល្អ​គឺ​ជា​ការទុកចិត្ត​ដ៏ពិសិដ្ឋ​មួយ ។ វា​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​វា​ដំណើរការ​បាន​យ៉ាង​ល្អ​បំផុត នៅពេល​យើង​ធ្វើ​កិច្ចការ​នេះ​តាម​របៀប​របស់​ទ្រង់ ។ ( ការបង្រៀន​តាមរបៀបរបស់​ព្រះអង្គសង្រ្គោះ [ ឆ្នាំ ២០២២ ] ទំព័រ  )

  • ហេតុអ្វី​បាន​ជា​ការបង្រៀន​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ចាត់ទុក​ថា​ជា «ការទុកចិត្ត​ដ៏ពិសិដ្ឋ » ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការបង្រៀន​ដំណឹងល្អ ?

យើង​បង្រៀន និង​រៀន​ដោយ​ព្រះ​វិញ្ញាណ

ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួក​បរិសុទ្ធ

ប្រសិនបើ​អ្នក​បាន​បង្កើត​ជួរឈរ​បី​នៅលើ​ក្ដារខៀនរួចហើយ សូម​ដាក់​ស្លាក​ជួរឈរ​ពីរ​ទៀត​ថា គ្រូ​បង្រៀន និង អ្នក​រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​គុណលក្ខណៈ​របស់​គ្រូបង្រៀន ឬ​អ្នក​រៀន​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ខាងក្រោម ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៣–១៤, ១៧–២២ ដោយ​រកមើល​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា ដើម្បី​បង្រៀន​និង​រៀន​ដោយ​ព្រះវិញ្ញាណ ?

  • តើ​យើង​ទទួលបាន​ពរជ័យ​អ្វីខ្លះ នៅពេល​យើង​បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ ?

សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​មួយ​ដូចជា នៅពេល​យើង​បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ នោះ​យើង​យល់​ពីគ្នា​ទៅវិញទៅមក ហើយ​យើង​ត្រូវ​បាន​ស្អាងឡើង ហើយ​ត្រេក​អរជាមួយគ្នា ។ អ្នក​អាច​នឹង​រំឭក​សិស្ស​ថា ដើម្បី​បាន​ស្អាងឡើង​មាន​ន័យ​ថា ត្រូវ​បាន​លើក​ឡើង ឬ​ស្ថាបនា​ឡើង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការបង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ អ្នក​អាច​ផ្តល់​នូវ​ឯកសារ​យោង​បទគម្ពីរ​មួយចំនួន​ដូចជា អាលម៉ា ៣១:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៤; ៨៨:១១៨, ១២២ និង ១៣០:១៨–១៩ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​ជាមួយ​ដៃគូ ឬ​ជា​ក្រុម​តូចៗ ដើម្បី​កំណត់​អំពី​របៀប​ដែល​យើង​បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ ។ សូម​បន្ថែម​គំនិត​នានា​ទៅ​នឹង​ជួរឈរ « គ្រូបង្រៀន » និង « អ្នក​រៀន » នៅលើ​ក្ដារខៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​គោលការណ៍​នេះ អ្នក​អាច​បង្ហាញ​វីដេអូ « Come, Follow Me: Rejoice Together » ( ១:២០ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​ពិភាក្សា​ជា​ថ្នាក់​នូវ​សំណួរ​ដូច​ខាងក្រោម ។ សិស្ស​អាច​នឹង​ពេញចិត្ត​ស្តាប់​អ្នក​ចែកចាយ​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​ការស្តាប់ និង​ការរៀនសូត្រ​ពី​ពួកគេ​នៅក្នុង​ថ្នាក់សិក្ខាសាលា ។

1:20

Come, Follow Me: Rejoice Together

As we rely upon the Spirit in teaching and receiving the gospel, we will be mutually edified and rejoice together.

  • តើ​នៅ​ពេល​ណា​ដែល​អ្នក​បាន​ដកពិសោធន៍​នូវ​ពរជ័យ​ទាំងនេះ​ក្នុង​នាម​ជា​គ្រូ​បង្រៀន ឬ​អ្នកសិក្សា​ដំណឹងល្អ ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ពរជ័យ​ទាំងនេះ ?

យើង​អាច​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​មេរៀន​ដំណឹងល្អ​ខ្លីមួយ​ដើម្បី​បង្រៀន ។ សិស្ស​អាច​ធ្វើការ​រៀងៗ​ខ្លួន ឬ​ជាមួយ​ដៃគូ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​តម្រូវការ​របស់​មិត្ត​រួម​ថ្នាក់​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ដើម្បី​ស្វែងរក​សារលិខិត ឬ​ប្រធានបទ​ដែល​អាច​ថ្លែង​ទៅកាន់​តម្រូវការ​ទាំងនោះ ។

ជម្រើស​មេរៀន​មួយ​ចំនួន​អាច​រួមបញ្ចូល ៖

រូបតំណាង​សំណៅ​ចែកសំណៅចែក​ខាងក្រោម​អាច​ជួយ​សិស្ស​រៀបចំ​មេរៀន​របស់​ពួកគេ​បាន ។ នៅពេល​ពួកគេ​រៀបចំ​បង្រៀន អ្នក​អាច​រំឭក​សិស្ស​អំពី​បុគ្គលិកលក្ខណៈ​របស់​គ្រូបង្រៀន​ដំណឹងល្អ និង​អ្នក​រៀន​ដែល​ពួកគេ​បាន​រាយបញ្ជី​នៅលើ​ក្ដារខៀន ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ខិតខំ​ធ្វើជា​អ្នកសិក្សា​ដំណឹងល្អ​ នៅពេល​មិត្ត​រួម​ថ្នាក់​ចែកចាយ​មេរៀន​របស់​ពួកគេ ។ នៅពេល​ពួកគេ​មាន​ពេល​រៀបចំ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀន​សារលិខិត​របស់​ពួកគេ​ទៅកាន់​ដៃគូ ឬ​នៅក្នុង​ក្រុម​តូច​មួយ ។ តាម​ដែល​សមរម្យ អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​បង្រៀន​សារលិខិត​របស់​ពួកគេ​ទៅកាន់​ថ្នាក់ ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

សូម​បង្កើត​មេរៀន​ដំណឹង​ល្អ​ខ្លី​មួយ ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​រៀបចំ និង​បង្រៀន​មេរៀន​របស់​អ្នក ។ គ្រោង​មេរៀន​ខាងក្រោម​អាច​ជួយ​អ្នក​រៀបចំ​ខ្លួន​បង្រៀន​បាន ។

  • ប្រធាន​បទមេរៀន និង/ឬ ឯកសារ​យោង​បទគម្ពីរ ៖

  • សេចក្តីពិត ឬ​គោលការណ៍​សំខាន់ៗ​ដែល​ខ្ញុំ​នឹង​បង្រៀន ៖

  • របៀប​ដែល​ខ្ញុំ​នឹង​ផ្តោតលើ​មេរៀន​នេះ អំពី​ព្រះយេស៊ូវ​គ្រីស្ទ ៖

  • សំណួរ​(ទាំងឡាយ)​ដែល​ខ្ញុំ​នឹង​សួរ ៖

  • តើ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អានុភាព​នៃ​សេចក្តីពិត​នេះ​នៅក្នុង​ជីវិត​របស់ខ្ញុំ ( ទីបន្ទាល់ ) ៖

  • អ្វី​ដែល​ខ្ញុំ​នឹង​អញ្ជើញ​អ្នកសិក្សា​ឲ្យ​ធ្វើ ៖

យើង​រៀន​សេចក្តីពិត​នៃ​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ

បន្ទាប់ពី​សកម្មភាព​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​បទពិសោធន៍​នៃ​ការបង្រៀន និង​ការរៀនសូត្រ ។ អ្នក​អាច​យោង​ទៅ​បញ្ជី​នៅ​លើ​ក្ដារខៀន ហើយ​ពិភាក្សា​អំពី​របៀប​ដែល​សិស្ស​ព្យាយាម​អនុវត្ត​តាម​គុណលក្ខណៈ​ទាំងនេះ ។ ពួកគេ​អាច​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​សង្កេត​ឃើញ​អ្វីខ្លះ​អំពី​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពេល​ធ្វើ​សកម្មភាព​នេះ ? តើ​អ្នក​បាន​កត់សម្គាល់​ឃើញ​អ្វីខ្លះ​អំពី​ការរៀន​ដោយ​ព្រះវិញ្ញាណ ?

  • បន្ទាប់ពី​សកម្មភាព​នេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បង្រៀន​ដោយ​ព្រះវិញ្ញាណ ?

សូម​ផ្ដល់​ការសរសើរ​ដល់​សិស្ស​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​បង្រៀន និង​រៀន​ដោយ​ព្រះវិញ្ញាណ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​បង្រៀន និង​សិក្សា​ដំណឹងល្អ ។