« មេរៀនទី ៧០—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤ ៖ អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤
អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យសង់គ្រឹះសម្រាប់ជីវិតពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សដើម្បីអនុវត្តការចាំស្ទាត់នូវវគ្គបទគម្ពីរ និងគោលលទ្ធិដែលវគ្គបទគម្ពីរទាំងនេះបង្រៀន ។ សិស្សក៏នឹងរៀន ហើយអនុវត្តគោលការណ៍ដ៏ទេវភាពទាំងឡាយដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ អនុវត្ត
-
បើខ្ញុំជាមនុស្សល្អទៅហើយនោះ តើវាចាំបាច់ឲ្យខ្ញុំចូលរួមនៅក្នុងព្រះវិហារដែរឬទេ ?
-
តើខ្ញុំអាចដឹងដោយរបៀបណា ថាខ្ញុំកំពុងទទួលវិវរណៈផ្ទាល់ខ្លួននោះ ?
-
ហេតុអ្វីបានជាខ្ញុំគួរចែកចាយដំណឹងល្អជាមួយមិត្តភក្តិ និងគ្រួសាររបស់ខ្ញុំ ?
-
ហេតុអ្វីខ្ញុំគួរចូលរួមក្នុងសន្និសីទទូទៅ ?
-
តើខ្ញុំអាចពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ជំនាញមួយដែលយើងអាចរៀនគឺរបៀបអនុវត្តវគ្គបទគម្ពីរចំពោះស្ថានភាពជីវិតពិត ។ សម្រាប់សំណួរនីមួយៗខាងលើ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអាចជួយដល់នរណាម្នាក់ដែលមានកង្វល់ ។ សម្រាប់បញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ សូមមើលនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណាដែលអ្នកមានអារម្មណ៍ថា អនុវត្តចំពោះសាច់រឿងដែលអ្នកបានផ្តោតទៅលើ ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះអាចជួយដល់សាច់រឿងនោះដោយរបៀបណា ?
រៀននិងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ឪពុកម្តាយរបស់ត្រូយបានលែងលះគ្នា នៅពេលគាត់នៅក្មេង ។ គាត់មានទំនាក់ទំនងល្អជាមួយឪពុកម្តាយទាំងសងខាង ប៉ុន្តែមើលទៅគាត់ហាក់ដូចជាគិតថា ឪពុកម្តាយរបស់គាត់ប្រាថ្នាថា ពួកគាត់មិនដែលបានរៀបការជាមួយគ្នាឡើយ ។ គាត់ក៏បានឃើញការខ្វែងគំនិតគ្នាជាច្រើន និងភាពតានតឹងជាច្រើនផងដែរ ។ គាត់ឆ្ងល់ថាតើការរៀបការមានតម្លៃដែរឬទេ ? គាត់មានអារម្មណ៍មិនប្រាកដច្បាស់ថា គាត់ចង់រៀបការឬអត់ទេ ?
ទីតាំងទី ១
ការប្រឈមមុខ ៖ តើទស្សនៈអ្វីខ្លះអាចមានឥទ្ធិពលលើអារម្មណ៍របស់បុគ្គលនេះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ? ហេតុអ្វីបានជាអ្នកគិតថា វាអាចជាការលំបាកក្នុងការមើលឃើញទស្សនវិស័យដ៏អស់កល្បមួយក្នុងស្ថានភាពនេះ ?
របៀបជួយដ៏វិជ្ជមាន ៖ តើអ្នកចង់ឲ្យបុគ្គលនេះយល់យ៉ាងណាអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ? តើទស្សនវិស័យដ៏អស់កល្បមួយអាចដោះស្រាយបញ្ហាប្រឈមមុខដែលអ្នកបានកំណត់ដោយរបៀបណា ?
សូមរំឭក កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ឡើងវិញ និងស្វែងរកសេចក្តីថ្លែងការណ៍នៃសេចក្តីពិតបន្ថែម អាចមានអត្ថប្រយោជន៍ ។
ទីតាំងទី ២
ការប្រឈមមុខ ៖ តើបុគ្គលនេះអាចជួបប្រទះគំនិតទាំងនេះនៅឯណា ? ហេតុអ្វីបានជាទស្សនវិជ្ជាទាំងនេះអាចបញ្ចុះបញ្ចូលបាន ?
របៀបជួយដ៏វិជ្ជមាន ៖ ហេតុអ្វីបានជាវាសំខាន់ក្នុងការពឹងផ្អែកលើប្រភពដែលបានតែងតាំងដ៏ទេវភាពនៅពេលស្វែងរកព័ត៌មានអំពីអាពាហ៍ពិពាហ៍និងគ្រួសារ ? សូមស្វែងរកបទគម្ពីរមួយឬពីរ ឬសេចក្ដីថ្លែងការណ៍ព្យាករណ៍ដែលអាចជួយក្នុងសាច់រឿងនេះ ។
សូមរំឭក កថាខណ្ឌទី ១១–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ឡើងវិញ និងស្វែងរកសេចក្តីថ្លែងការណ៍នៃសេចក្តីពិតបន្ថែម អាចមានអត្ថប្រយោជន៍ ។
ទីតាំងទី ៣
ការប្រឈមមុខ ៖ តើអ្វីដែលអាចធ្វើឲ្យវាពិបាកសម្រាប់បុគ្គលនេះធ្វើសកម្មភាពដោយសេចក្តីជំនឿ ?
របៀបជួយដ៏វិជ្ជមាន ៖ តើអ្នកនឹងជួយបុគ្គលនេះឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿអ្វីខ្លះ ? តើសកម្មភាពទាំងនេះអាចបង្កើនការទុកចិត្តរបស់បុគ្គលនេះទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា នៅពេលពួកគេធ្វើការឆ្លងកាត់ឧបសគ្គទាំងនេះ ?
សូមរំឭក កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ឡើងវិញ និងស្វែងរកសេចក្តីថ្លែងការណ៍នៃសេចក្តីពិតបន្ថែម អាចមានអត្ថប្រយោជន៍ ។
អ្វីដែលអ្នកបានរៀន
-
ចេញពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយនរណាម្នាក់ដែលមានសំណួរអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសាររបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអាចជួយនរណាម្នាក់ឲ្យដោះស្រាយសំណួរដែលទាក់ទងនឹងដំណឹងល្អ ?