« គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨–៥៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨–៥៩
ទិដ្ឋភាពទូទៅ
នៅ ខែ សីហា ឆ្នាំ ១៨៣១ ពួកបរិសុទ្ធមួយក្រុមទើបបានមកដល់ស្រុកចាកសុន រដ្ឋមិសសួរីថ្មីៗ ។ មនុស្សជាច្រើនមានបំណងចង់ជួយព្រះអង្គសង្គ្រោះស្ថាបនាក្រុងស៊ីយ៉ូន តែមិនច្បាស់ថាត្រូវធ្វើអ្វីនោះទេ ។ ព្រះអម្ចាស់បានពន្យល់ថា ទ្រង់រំពឹងថា ពួកគេនឹងប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីរិះរករបៀបបម្រើ ។ ទ្រង់ក៏បានអញ្ជើញពួកគេឲ្យប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយបានបង្គាប់ពួកគេឲ្យរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើកិច្ចការល្អ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានរកឃើញរបៀបដើម្បីបម្រើតាមរបៀបដូចជាព្រះគ្រីស្ទ ។ សូមឲ្យពួកគេជញ្ជឹងគិតអំពីអ្វីដែលពួកគេអាចរៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះចេញពីគំរូរបស់បុគ្គលនេះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងដើម្បីជួយសិស្សឲ្យសិក្សាអំពី គោលលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩
-
វីដេអូ ៖ « Jesus Christ Has Compassion and Heals the People » ( ៦:៣២ ); « Widow of Nain » ( ២:២២ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៣៨–៦០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានសេចក្ដីសង្ឃឹមថា ព្រះអង្គសង្រ្គោះនឹងអភ័យទោសឲ្យអស់អ្នកដែលប្រែចិត្តពីអំពើបាបរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរ ឬការព្រួយបារម្ភដែលធ្វើឲ្យក្មេងជំទង់មួយចំនួនបាក់ទឹកចិត្ត មិនប្រែចិត្តបន្ទាប់ពីពួកគេបានធ្វើខុស ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេដឹងអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយឆ្លើយសំណួរ ឬកង្វល់ទាំងនោះបាន ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបថតក្មេងជំទង់
-
សម្ភារ ៖ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ )
-
វីដេអូ ៖ « Jesus Christ Is the Strength of Youth » ( ១៤:១២; សូមមើលពីនាទីទី ០:៣៤ ដល់នាទីទី ២:១២ ); « The Savior Wants to Forgive » ( ៥:៥០ )
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យគោរពព្រះអម្ចាស់ តាមរយៈការជ្រើសរើសរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអារម្មណ៍របស់ពួកគេអំពីថ្ងៃឈប់សម្រាក ។ សូមអញ្ជើញពួកគេឲ្យគិតអំពីមូលហេតុដែលព្រះអង្គសង្គ្រោះនឹងបង្គាប់ឲ្យយើងឲ្យទុកមួយថ្ងៃជារៀងរាល់សប្តាហ៍ ដើម្បីផ្តោតទៅលើទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
-
សម្ភារ ៖ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស
-
វីដេអូ ៖ « Only upon the Principles of Righteousness » ( ១០:១១; សូមមើលពីនាទីទី ៤:៥៩ ដល់នាទីទី ៥:២៤ និង ៥:២៤ ដល់នាទីទី ៦:២៦ ); « Upon My Holy Day—Honoring the Sabbath » ( ១:៣០ )