« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥១–៥៧ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥១–៥៧ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧
ទិដ្ឋភាពទូទៅ
ពួកបរិសុទ្ធមួយក្រុមបានមកដល់ភូមិថមសុន រដ្ឋអូហៃអូ ហើយបានព្យាយាមរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ ទោះជាយ៉ាងណាក៏ដោយ លីម៉ាន ខូព្លី បានរំលងសេចក្តីសញ្ញារបស់គាត់ដើម្បីថ្វាយដីរបស់គាត់ដល់សាសនាចក្រ ដោយទុកឲ្យពួកបរិសុទ្ធជាច្រើនគ្មានកន្លែងស្នាក់នៅ ។ ពួកបរិសុទ្ធទាំងនេះបានធ្វើតាមវិវរណៈមកពីព្រះអម្ចាស់ ហើយបានផ្លាស់ទៅរដ្ឋមិសសួរី ។ ក្រោមការដឹកនាំរបស់ព្រះអម្ចាស់ យ៉ូសែប ស៊្មីធ និងពួកអែលឌើរផ្សេងទៀតបានធ្វើដំណើរទៅរដ្ឋមិសសួរី ដើម្បីចូលរួមសន្និសីទ ។ នៅទីនោះ ព្រះអម្ចាស់បានបើកសម្ដែងឲ្យពួកគេសង់ក្រុងស៊ីយ៉ូននៅរដ្ឋមិសសួរី ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលពួកគេអាចធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ដើម្បីធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ យុត្តិធម៌ និងមានប្រាជ្ញា ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីទំនួលខុសត្រូវមួយចំនួនដែលពួកគេមាន តាមរយៈសមាជិកភាពនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យពួកគេគិតអំពីពរជ័យដែលពួកគេបានទទួលតាមរយៈទំនួលខុសត្រូវទាំងនេះ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ចង់ក្លាយជារាស្ដ្ររបស់ព្រះអម្ចាស់ដោយការស្ថាបនាទីក្រុងស៊ីយ៉ូន ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអាន ម៉ូសេ ៧:១៨ ហើយគិតអំពីអត្ថប្រយោជន៍នៃការរស់នៅក្នុងសង្គមមួយ ដូចអ្វីដែលបានពិពណ៌នានៅក្នុងខគម្ពីរនោះ ។
-
សម្ភារដែលត្រូវបង្ហាញ ៖ រូបភាពនៃព្រះអង្គសង្គ្រោះ និងរូបភាពរបស់ហេណុក និងប្រជាជនរបស់លោក
-
វីដេអូ ៖ « Eyes to See » ( ៩:៣៥ ) ចាប់ពីនាទីទី ៤:៥៤ ដល់នាទីទី ៦:៥៤; « The Needs before Us » ( ១១:៥៧ ) ចាប់ពីនាទីទី ៦:០៣ ដល់នាទីទី ៨:១០
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិ ទី៤
គោលបំណងមេរៀន ៖ ដើម្បីផ្តល់ឱកាសឲ្យសិស្សរៀនទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងគោលលទ្ធិដែលវគ្គបទគម្ពីរទាំងនេះបង្រៀន ក៏ដូចជាការរៀនសូត្រ និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួន ដែលពួកគេបានសិក្សានៅឆ្នាំនេះ ។ បញ្ជីនៃវគ្គបទគម្ពីរអាចរកបាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
-
ឯកសារសម្រាប់សិស្ស ៖ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ