ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣⁠ ៖ ទិដ្ឋភាពទូទៅ⁠⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦៣

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ពួក​អែលឌើរ​មួយ​ចំនួន​នៃ​សាសនាចក្រ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី​នារដូវ​ក្តៅ​ឆ្នាំ ១៨៣១ រួច​ហើយ ពេលវេលា​ក៏​បាន​មក​ដល់​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រដ្ឋ​អូហៃអូ​វិញ ។ វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦០–៦២ មាន​នូវ​ដំបូន្មាន​មកពី​ព្រះអម្ចាស់​ដើម្បី​ជួយ​ពួក​អែលឌើរ​ទាំងនោះ​នៅក្នុង​ការធ្វើ​ដំណើរ​របស់​ពួកលោក ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣ ព្រះអម្ចាស់​កែតម្រូវ​ឥរិយាបថ​មិន​ត្រឹមត្រូវ​របស់​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ ។

រូបតំណាង​ការបំពាក់បំប៉នផ្ដោតលើ​គោលការណ៍​ប្រែចិត្ត​ជឿ ៖ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​វិភាគ​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​ធ្វើឲ្យ​ការប្រែចិត្តជឿ​របស់​ពួកគេ​បាន​កាន់តែ​ស៊ីជម្រៅ និង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ »⁠ នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ក៏​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោមផ្តល់​ឲ្យ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០–៦២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការរំពឹង​ទុក និង​បំណង​ប្រាថ្នា​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ ពេល​ដែល​ពួកគេ​អាច​បាន​ពឹងផ្អែក​លើ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការវិនិច្ឆ័យ​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ​នៅក្នុង​ស្ថានភាព​ទាំងនេះ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ស្ថានភាព​នៅ​ដើម​មេរៀន​នេះ និង​តារាង​សកម្មភាព​សិក្សា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:១–២៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ផ្ទាល់ខ្លួន​តាម​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:៥៧–៦៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​អំពី​សារៈសំខាន់​ក្នុង​ការប្រើ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​មាន​គារវភាព ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣:៥៧–៦៤ ដោយ​រកមើល​ការបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ប៉ះពាល់​ដល់​របៀប​ដែល​ពួកគេ​និយាយ​អំពី​ទ្រង់ ។