ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧–៨០⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧–៨០⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៧–៨០ » គោលលទ្ធិ និង​សេចក្តីសញ្ញា⁠ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៧–៨០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៧–៨០

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បានណែនាំ យ៉ូសែប ស៊្មីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ឲ្យ​បង្កើត​ក្រុម​មួយ​ដើម្បី​គ្រប់គ្រង​ធុរកិច្ច​របស់​សាសនាចក្រ និង​កិច្ចខិតខំ​ប្រឹងប្រែង​បោះពុម្ពផ្សាយ ។ ក្រុម​នេះ​ត្រូវ​បាន​ហៅ​ថា សហក្រុម និង​ជាក្រុម​ដែល​មើល​ការខុសត្រូវ​លើ​សាសនាចក្រ​ក្នុងការ​រកប្រាក់ និង​មើល​ថែ​អ្នក​ដែល​ខ្វះខាត ។ ដើម្បី​បំពេញ​បញ្ជា​របស់​ព្រះអង្គសង្រ្គោះ​ក្នុងការ « ផ្សាយដំណឹង​ល្អដល់​គ្រប់​មនុស្ស​ទាំង​អស់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨០:១ ) បុគ្គល​ទាំងឡាយ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។ យ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស៊្មីធ បាន​ទទួល​ការហៅ ។

រូបតំណាង​ការបំពាក់បំប៉នសូម​ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​បទពិសោធន៍​រៀនសូត្រ ៖ ទទួលស្គាល់​ដោយ​ពិត​ប្រាកដ​ថា សិស្ស​ម្នាក់ៗ​ត្រូវការ និង​មាន​ការរួមចំណែក​ក្នុងការបង្កើត ។ សិស្ស​មួយ​ចំនួន​អាច​មាន​ទំនោរ​ចង់​ចូលរួម​ច្រើនជាង​សិស្ស​ផ្សេង​ទៀត ។ សូម​ខិតខំ​បន្ថែម និង​មាន​ភាពច្នៃប្រឌិត ដើម្បី​ជួយ​សិស្ស​ម្នាក់ៗ រួមចំណែក​តាម​របៀប​ដែល​មាន​ផាសុខភាព​សម្រាប់​ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើឲ្យ​ប្រាកដ​ថា មនុស្ស​ទាំងអស់​ទទួល​អារម្មណ៍​ថា ពួកគេ​មាន​គេ​គោរព និង​ផ្ដល់​តម្លៃ​ឲ្យ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ⁠អ្នកក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៨ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ​ដោយ​ការមើលថែ​អ្នក​ដែល​ខ្វះខាត ។

  • ការរៀបចំ​សិស្ស ៖ ការសិក្សា​ព្រះគម្ពីរ​គឺជា​វិធី​មួយ​ដែល​សិស្ស​អាច​រៀបចំ​ខ្លួន​បាន​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់​ពេញ​មួយ​មេរៀន​នេះ ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​នឹង​ឲ្យ​ពួកគេ​រៀន មានអារម្មណ៍ ឬ​ធ្វើ​តាម​លទ្ធផល​នៃ​អ្វី​ដែល​ពួកគេ​សិក្សា ។

  • សម្ភារ ៖ ប្រអប់​មួយ​មាន​ដាក់​ស្លាក « ឃ្លាំង​របស់​ព្រះអម្ចាស់ » ក្រដាស​សម្រាប់​សិស្ស​ម្នាក់ៗ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៩–៨០

គោលបំណង​មេរៀន ៖ សូម​ជួយ​សិស្ស​ឲ្យ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​បុគ្គល​ម្នាក់ៗ ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​មនុស្ស​ទាំងនេះ​អាច​ទទួល​បាន​ពរជ័យ​ដោយសារ​ដំណឹងល្អ​នេះ ហើយ​ពិចារណា​ពី​វិធី​ធម្មតា​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​ពួកគេ ។

  • សម្ភារ ៖ ច្បាប់ចម្លង​សំណៅ​ចែក « ប្រកាស​ដំណឹងល្អ​របស់យើង »

  • វីដេអូ ៖ « Good Things to Share » ( ២:២១ )