ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩០—គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៩–៨០ ៖ ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ​នៃ​សេចក្ដី​អំណរ​ដ៏​ធំ


« មេរៀន​ទី ៩០—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៩–៨០ ៖ ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ​នៃ​សេចក្ដី​អំណរ​ដ៏​ធំ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៩–៨០ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩០ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៧–៨០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៩–៨០

« ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ​នៃ​សេចក្ដី​អំណរ​ដ៏​ធំ »

ការពិភាក្សា​អំពី​ព្រះគម្ពីរ​មរមន

នៅពេល​ពួក​បរិសុទ្ធ​ដំបូង​បាន​ទទួល​យក​សារលិខិត​នៃ​ការស្ដារឡើងវិញ ពួកគេ​មាន​បំណងប្រាថ្នា​ដ៏​អស្ចារ្យ​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​អ្នក​ដទៃ ។ អ្នក​ខ្លះ​ចែកចាយ​ជំនឿ​របស់​ពួកគេ​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ ។ អ្នក​ផ្សេង​ទៀត​បាន​ឆ្លើយតប​នឹង​ការហៅ​ពី​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បម្រើ​បេសកកម្ម ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ឱកាស​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ជួយ​សិស្ស​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​នេះ និង​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ​ជា​គូៗ ឬ​ជា​ក្រុម​តូចៗ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​លើ​ផែនដី​នេះ​ទេ មាន​ឱកាស​ច្រើន​រាប់​មិន​អស់​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប សិក្សា​ជាមួយ រស់នៅ ឬ​ធ្វើការ​ជាមួយ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥ )

  • តើ​បទពិសោធន៍​អ្វី​ខ្លះដែល​អ្នក​បាន​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ឱកាស​អ្វីខ្លះ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដែល​អ្នក​គិត​ថា​អ្នក​នឹង​មាន​ពេញ​មួយ​ជីវិត​របស់​អ្នក ?

  • តើ​អ្នក​មាន​ទំនុកចិត្ត​ប៉ុនណា​ទៅ​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​អ្វី​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការចែកចាយ​ដំណឹងល្អ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​នរណា​ម្នាក់​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​ដោយ​ការអធិស្ឋាន ។ ប្រសិនបើ​សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បំពេញ​សកម្មភាព​រៀបចំ ពួកគេ​ប្រហែលជា​មាន​នរណា​ម្នាក់​នៅក្នុង​ចិត្ត​រួច​ទៅ​ហើយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឈ្មោះ​បុគ្គល​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ឬ​ប្រសិនបើ​មិន​នឹក​ឃើញ​នរណា​ម្នាក់​ទេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ត​ឱកាស​ជញ្ជឹងគិត ដែល​ពួកគេ​អាច​នឹង​ត្រូវ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពេញ​មួយ​បទពិសោធន៍​សិក្សា​នេះ ។

ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាងអស្ចារ្យ

នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៩–៨០ ព្រះអង្គ​សង្គ្រោះ​បាន​ហៅ​បុគ្គល​បីនាក់​ឲ្យ​បម្រើ​បេសកកម្ម ៖ យ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស៊្មីធ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៩:១ ។ សូម​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​សារលិខិត​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ យ៉ារេឌ ខារតើរ ចែកចាយ​ជាមួយ​អ្នកដទៃ ។

  • តើ​ពាក្យ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ពី​ខគម្ពីរ​នេះ ? តើ​ព្រះ​អង្គសង្រ្គោះ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូម​ជួយ​សិស្ស​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​មនុស្ស​គ្រប់​គ្នា ។ សូម​ពិចារណា​សរសេរ ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យរៀបរាប់ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ដែល​នាំមក​នូវ​អំណរ​ដ៏​អស្ចារ្យ​ដល់​ពួកគេ ។

សូម​គិត​អំពី​ជីវិត​របស់​បុគ្គល​ដែល​អ្នក​សរសេរ​ឈ្មោះ​នៅ​ដើម​មេរៀន​នេះ ។ សូម​កត់ត្រា​នៅ​ជាប់​ឈ្មោះ​របស់​ពួកគេ​ពី​របៀប​ដែល​អ្នក​គិត​ថា « ដំណឹង​ដ៏​រីករាយ » នៃ​ដំណឹងល្អ​អាច​នាំ​ពួកគេ​ឲ្យ​មាន​អំណរ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៩–៨០ មាន​ការបង្រៀន​ពី​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ជួយ​សិស្ស​ក្នុងការ​ខិតខំ​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ការបង្រៀន​ទាំងនេះ ។ សកម្មភាព​ខាងក្រោម​គឺ​ជា​របៀបមួយ​ដែល​អ្នក​អាច​ធ្វើវា​បាន ។ វា​អាច​ត្រូវ​បាន​កែសម្រួល​ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​របស់​អ្នក ។

រូបតំណាង​សំណៅ​ចែកសូម​ផ្ដល់​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « ប្រកាស​ដំណឹងល្អ​របស់យើង » ដល់​សិស្ស​ម្នាក់ៗ ។ ឬ​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​គំនូសតាង​ស្រដៀង​គ្នា​នៅលើ​សន្លឹក​ក្រដាស​ស ហើយ​ផ្តល់​ការណែនាំ​ដល់​ពួកគេ​សម្រាប់​ប្រអប់​នីមួយៗ ។

ប្រកាស​ដំណឹងល្អ​របស់យើង

ប្រកាស​ដំណឹងល្អ​របស់យើង

នៅពេល​អ្នក​ធ្វើ​សកម្មភាព​នេះ សូម​រកមើល​ការបង្រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​អាន​វគ្គ​បទគម្ពីរ ហើយ​បំពេញ​ការណែនាំ​នៅក្នុង​ប្រអប់​បួនជ្រុង​នីមួយៗ ។ ប្រសិនបើ​អ្នក​ត្រូវការ​កន្លែង​ច្រើន​ទៀត អ្នក​អាច​ប្រើ​ផ្នែក​បញ្ច្រាស​នៃ​សំណៅចែក​នោះ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៩:២

សូម​សរសេរ​ខគម្ពីរ​នេះ​ឡើង​វិញ​តាម​ពាក្យ​សម្ដី​របស់​អ្នក ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៩:៣

គូរ​តំណាង​នៃ​ខគម្ពីរ​នេះ ។ ( កណ្ដាប់ស្រូវ​គឺជា​បាច់​នៃ​គ្រាប់​ធញ្ញជាតិ ហើយ​ជា​និមិត្តរូប​នៃ​មនុស្ស​ដែល​ទទួល​យក​ដំណឹង​ល្អ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៩:៤

សរសេរ​អ្វី​ដែល​អ្នក​ជឿ​ថា​ជា​ពាក្យ ឬ​ឃ្លា​ដ៏​សំខាន់​បំផុត​នៅក្នុង​ខគម្ពីរ​នេះ និង​ការពន្យល់​ខ្លីៗ​អំពី​មូលហេតុ​ដែល​អ្នក​មាន​អារម្មណ៍​ថា វា​សំខាន់​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨០:១

សូម​ស្វែងរក​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​បទគម្ពីរ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ខគម្ពីរ​នេះ ។ សូម​សរសេរ​សេចក្តីយោង​នៅក្នុង​ប្រអប់​បួនជ្រុង​នេះ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨០:២

សូម​សរសេរ​ហេតុផល​មួយ​ដែល​អ្នក​គិត​ថា​ព្រះអម្ចាស់​ប្រទាន​ដៃគូ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨០:៣

សូម​សរសេរ​ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ថា ខគម្ពីរ​នេះ​អាច​ទាក់ទង​នឹង​ការខិតខំ​របស់យើង​ផ្ទាល់ ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨០:៤

សូម​សរសេរ​អ្វីមួយ​ដែល​អ្នក​បាន​ឮ ជឿ ឬ​ដឹង​ថា​ជា​ការពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ដំណឹងល្អ​របស់ទ្រង់ ។ សូម​បញ្ចូល​មូលហេតុ​ដែល​សេចក្តីពិត​នោះ​អាច​មាន​តម្លៃ​សម្រាប់​អ្នក​ដទៃ​ដើម្បី​ស្តាប់ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨០:៥

សូម​អាន​ខគម្ពីរ​នេះ ហាក់​ដូចជា​កំពុង​និយាយ​ដោយ​ផ្ទាល់​ទៅកាន់​អ្នក ។ សូម​សរសេរ​ពី​របៀប​ដែល​ការដឹង​ថា ព្រះអង្គ​សង្គ្រោះ​បានត្រាស់ហៅ​អ្នក​ឲ្យ​ចែកចាយ​ដំណឹងល្អ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ទំនុកចិត្ត​ដើម្បី​ធ្វើ​ដូច្នេះ ។

មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការប្រើប្រាស់​សំណៅចែក​នេះ​គឺ​ដើម្បី​កំណត់​ជាមុន​ថា​តើ​សិស្ស​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​បំពេញ​សកម្មភាព​នីមួយៗ ។ សូម​ជូនដំណឹង​ដល់​សិស្ស​អំពី​ពេលវេលា​ដែល​ផ្ដល់​ឲ្យ​ពួកគេ ដើម្បី​បំពេញ​សកម្មភាព​នៅក្នុង​ប្រអប់​នីមួយៗ ហើយ​ដាក់​ម៉ោង​កំណត់ ។ រាល់​ពេល​ដែល​ម៉ាស៊ីន​កំណត់​ម៉ោង​បន្លឺ​ឡើង សូម​ណែនាំ​ពួកគេ​ឲ្យ​ហុច​ក្រដាស​របស់​ពួកគេ​ទៅ​សិស្ស​ម្នាក់​ទៀត អាន​អ្វី​ដែល​មិត្ត​រួមថ្នាក់​របស់​ពួកគេ​បាន​សរសេរ ហើយ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រអប់​បន្ទាប់ ។

បន្ទាប់ពី​សកម្មភាព​នេះ សូម​ណែនាំ​សិស្ស​ឲ្យ​ប្រគល់​ក្រដាស​ទៅ​ម្ចាស់ដើម​វិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខ្លួនឯង​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​បាន​សរសេរ​នៅលើ​ក្រដាស​របស់​ពួកគេ ។ សិស្ស​អាច​ចែកចាយ​ការយល់ដឹង​ពី​មិត្ត​រួមថ្នាក់ ឬ​ការសិក្សា​របស់ពួកគេ​ផ្ទាល់​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នឹង​ជួយ​ក្នុង​ការខិតខំ​របស់ពួកគេ​ដើម្បី​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ចែកចាយ​នូវ​អ្វី​ដែល​យើង​បាន​ឮ ជឿ និង​ដឹង​ថា​ជា​ការពិត

សូម​ពិចារណា​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨០:៤ ។ នៅក្នុង​ខគម្ពីរ​នេះ ព្រះ​អម្ចាស់​សុំ​ឲ្យ​យើង​ចែកចាយ​អ្វី​ដែល​យើង​បាន​ឮ ជឿ និង​ដឹង​ថា​ជា​ការពិត ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ ឬ​មិត្ត​រួមថ្នាក់​បាន​សរសេរ​នៅក្នុង​ប្រអប់​បួនជ្រុង​នោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​អ្វី​ដែល​ពួកគេ​បានរៀន​ដើម្បី​ចែកចាយ​ដំណឹងល្អ សូម​ពិចារណា​អំពី​ការចែកចាយ​ឧទាហរណ៍​ដោយ​មាន​ជា​រឿង ឬ​វីដេអូ ។ វីដេអូ​មួយ​គឺ « Good Things to Share » ( ២:២១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:21

Good Things to Share

Sharing what matters most is not unusual at all. What good things will you share?

  • តើ​អ្នក​មាន​អារម្មណ៍​អ្វី​នៅ​ថ្ងៃនេះ ដែល​បាន​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការចែកចាយ​អំណរ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​អ្នក​អាច​អនុវត្ត​សេចក្តីពិត​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ​ពេញ​មួយ​ជីវិត​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​បាន​ទទួល ដែល​អាច​ជួយ​ពួកគេ​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​បុគ្គល​ដែល​ពួកគេ​បាន​កំណត់​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ចំណាប់​អារម្មណ៍​របស់​ពួកគេ និង​ចែកចាយ​ជំនឿ​របស់​ពួកគេ​ជាមួយ​អ្នកដទៃ​តាម​របៀប​ដ៏​មាន​អត្ថន័យ ដូចជា​តាមរយៈ​ការសន្ទនា​ផ្ទាល់ខ្លួន សារ​ជា​អក្សរ ឬ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។