« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១–៨៣ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១–៨៣ » គោលលទ្ធិ និងសេចក្តីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣
គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣
ទិដ្ឋភាពទូទៅ
នៅនិទាឃរដូវ ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និងអ្នកដទៃទៀតបានធ្វើដំណើរទៅទីក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ដោយគោរពតាមបញ្ជារបស់ព្រះអម្ចាស់ក្នុងការបង្កើតអង្គការមួយឡើងដើម្បីស្ថាបនាស៊ីយ៉ូន និងមើលថែអ្នកខ្វះខាត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ ) ។ នៅទីនោះ ព្យាការីបានទទួលវិវរណៈមួយដែលពិពណ៌នាអំពីការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះប្ររាស្រ្តរបស់ទ្រង់ ហើយបានអញ្ជើញសមាជិកនៃសហក្រុមឲ្យចងភ្ជាប់ខ្លួនពួកគេទៅនឹងសេចក្ដីសញ្ញាដើម្បីគ្រប់គ្រងកិច្ចការនៃសាសនាចក្ររបស់ទ្រង់ ។
ណែនាំដល់អ្នកសិក្សាឲ្យស្គាល់ឥទ្ធិពលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ៖ នៅពេលអ្នកជួយសិស្សស្គាល់ពីរបៀបដែលព្រះអង្គសង្រ្គោះបានប្រទានពរដល់ជីវិតមនុស្សនៅក្នុងបទគម្ពីរទាំងនេះ ដោយរកមើលពីរបៀបដើម្បីជួយពួកគេស្គាល់ពីរបៀបដែលទ្រង់ប្រទានពរដល់ ជីវិតរបស់ពួកគេស្រដៀងគ្នានេះដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើកិច្ចការនេះ សូមមើលផ្នែក « ជួយអ្នកសិក្សាឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចក៏ឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្ដាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១–៧ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១–៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់ពួកគេ និងរបៀបដែលទ្រង់រំពឹងឲ្យពួកគេប្រើប្រាស់ពរជ័យទាំងនោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីអំពីពរជ័យដែលពួកគេបានទទួលមកពីព្រះអម្ចាស់ ។
-
សម្ភារដែលត្រូវរៀបចំ ៖ វត្ថុសម្រាប់សិស្សកាន់នៅខាងមុខថ្នាក់ ដូចជា ព្រះគម្ពីរមរមន ស្រោមសំបុត្រដែលមានសរសេរនៅលើស្រោមសំបុត្រនូវចំនួនលុយយ៉ាងច្រើន ( ឧទាហរណ៍ $១,០០០,០០០ ) និងស្កគ្រាប់មួយចំនួន
-
សំណៅចែក ៖ « ពរជ័យមកពីព្រះអម្ចាស់ »
-
វីដេអូ ៖ « Treasures in Heaven: The John Tanner Story » ( ២០:៣១ សូមមើលពីនាទីទី ៨:២១ ដល់ ១២:២៤ )
គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:៨–២៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដើម្បីរក្សាសេចក្តីសញ្ញាដែលយើងធ្វើជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរឪពុកម្ដាយ ឬអ្នកដឹកនាំយុវវ័យពីរបៀបដែលទំនាក់ទំនងរបស់គាត់ ឬនាងជាមួយព្រះវរបិតាសួគ៌ត្រូវបានពង្រឹងតាមរយៈការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
-
សម្ភារដើម្បីរៀបចំ ៖ មេដែកពីរ
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេមកពីការសិក្សារបស់ពួកគេអំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាកន្លងមក ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីរបៀបដែលពួកគេអាចរីកលូតលាស់ខាងវិញ្ញាណ ជាពិសេសការខិតមកជិតព្រះយេស៊ូវគ្រីស្ទ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ មនុស្សដើរ ជិះកង់ និងរត់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដ្យាក្រាមអំពីការអានព្រះគម្ពីរ ។